ព័ត៌មានអន្តរជាតិ

អាមេរិក មានបញ្ហាធំៗជាច្រើន ជាមួយនឹងស្ដង់ដារ លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន

ZAGREB៖ លោក Davor Gjenero អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិក្រូអាត បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរ ជាមួយកាសែតស៊ីនហួថា សហរដ្ឋអាមេរិក មានបញ្ហាធំជាបន្តបន្ទាប់ ជាមួយនឹងស្តង់ដារ ប្រជាធិបតេយ្យរបស់ខ្លួន។

តាំងពីយូរយារណាស់មកហើយ សហរដ្ឋអាមេរិកចាត់ទុកប្រទេសនេះ ផ្តាច់មុខលើលទ្ធិប្រជាធិបតេយ្យ ហើយវាជារឿងកំពូល ក្នុងការសម្រេចចិត្តថាតើ ប្រទេសមួយមាន លទ្ធិប្រជាធិបតេយ្យឬអត់។ លោក Gjenero បានកត់សម្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ វាទាំងអស់គឺអាស្រ័យទៅលើ ផលប្រយោជន៍នៃនយោបាយអាមេរិក មិនថាគណបក្សសាធារណរដ្ឋ ឬគណបក្សប្រជាធិបតេយ្យ កំពុងកាន់អំណាចនោះទេ។

លោក Gjenero បានលើកឡើងថា សព្វថ្ងៃនេះ សហរដ្ឋអាមេរិក កំពុងបាត់បង់ចក្ខុវិស័យរយៈពេលវែង របស់ខ្លួនអំពីការអភិវឌ្ឍន៍ សង្គមប្រជាធិបតេយ្យ ហើយមានមនុស្សតិច ណាស់ដែលជឿថា សហរដ្ឋអាមេរិកស្ថិតនៅជួរមុខ នៃការផ្លាស់ប្តូរប្រជាធិបតេយ្យ ដែលផ្តល់ឱ្យពលរដ្ឋរបស់ខ្លួន នូវសេរីភាព និងសមភាពកាន់តែច្រើន។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏មានបញ្ហាជាមួយនឹងគំរូនៃ “លទ្ធិប្រជាធិបតេយ្យទៅកាន់ ពិភពខាងក្រៅផងដែរ” លោក Gjenero បានលើកឡើងថា វាត្រូវបានបង្ហាញថា ជាសោកនាដកម្មនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន ហើយផលវិបាកនឹងត្រូវបានទទួល ដោយប្រជាជនអាហ្វហ្គានីស្ថាន សម្រាប់ឆ្នាំខាងមុខបន្ដទៀត។

លោក Gjenero បានបន្ដថា សព្វថ្ងៃនេះ ឧស្សាហកម្មសព្វាវុធ របស់សហរដ្ឋអាមេរិក ពិតជាមានចំណាប់អារម្មណ៍ ក្នុងការនាំចេញទៅកាន់ប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ ដោយរថក្រោះ និងសព្វាវុធ ប៉ុន្តែវានឹងលែងជាគំរូ ដែលមនុស្សគ្រប់គ្នាក្នុងពិភពលោក នឹងទទួលយកទៀតហើយ។

ទន្ទឹមនឹងនេះ បើប្រៀបធៀបជាមួយនឹង គំរូប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក គំរូរបស់ចិនគឺអស្ចារ្យណាស់។ លោក Gjenero បានសង្កត់ធ្ងន់ថា “ប្រទេសមានចក្ខុវិស័យ វាគ្រាន់តែជាគំរូអាជីពនៃ ពិភពលោកទំនើបប៉ុណ្ណោះ” ៕

ដោយ ឈូក បូរ៉ា

To Top