ព័ត៌មានអន្តរជាតិ

ប្រទេសសឹង្ហបុរី ហាមអ្នកមិនបាន ចាក់វ៉ាក់សាំង ចូលកន្លែងធ្វើការ ហើយអ្នកមិនបាន ចាក់វ៉ាក់សាំង អាចនឹងត្រូវបណ្តេញចេញ ពីការងារ

បរទេស៖ ប្រទេសសឹង្ហបុរី ដែលជាប្រទេសមួយក្នុងចំនោមប្រទេស ដែលបានចាក់វ៉ាក់សាំងច្រើនជាងគេបំផុត លើពិភពលោកប្រឆាំងនឹង Covid-19 បានដាក់ចេញនូវការដាក់កំហិតថ្មី ដែលផ្តោតលើអ្នកដែលមិនបាន គេចាក់វ៉ាក់សាំងបង្ការវីរុស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សាធារណរដ្ឋសិង្ហបុរីបានហាមឃាត់ជាផ្លូវការ នូវនិយោជិតដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យធ្វើការដោយផ្ទាល់ ដោយដកគោលការណ៍ពីមុន ដែលអនុញ្ញាតឱ្យពួកគេធ្វើការ ប្រសិនបើពួកគេបានធ្វើតេស្តអវិជ្ជមាន វិរុសកូវីដ១៩។

ការហាមប្រាមនេះ ត្រូវបានអនុវត្តនៅថ្ងៃសៅរ៍ ជាផ្នែកមួយនៃផែនការ ‘ដំណាក់កាលទី 2’ របស់ប្រទេសសិង្ហបុរីសម្រាប់កម្លាំងពលកម្ម ហើយនឹងមានន័យថា អ្នកធ្វើការជាច្រើនដែលមិនបាន ចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដែលមិនអាចបំពេញភារកិច្ច របស់ពួកគេពីផ្ទះ គឺអាចនឹងត្រូវបានបណ្តេញចេញ ក្នុងពេលឆាប់ៗនេះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងធនធានមនុស្សរបស់ប្រទេសសឹង្ហបុរី បានប្រកាសថា ចាប់ពីថ្ងៃសៅរ៍តទៅ “មានតែបុគ្គលិកដែលបាន ទទួលថ្នាំបង្ការពេញលេញ, ការបញ្ជាក់ពីបញ្ហាសុខភាព ខាងវេជ្ជសាស្ត្រ ឬបានជាសះស្បើយពី Covid-19 ក្នុងរយៈពេល 180 ថ្ងៃប៉ុណ្ណោះ អាចត្រឡប់ ទៅកន្លែងធ្វើការវិញបាន”។

ក្រសួងបានព្រមានថា និយោជិតដែលមិនបានទទួលថ្នាំបង្ការទាំងនោះ ដែលមិនបានចាត់ចូលទៅក្នុងប្រភេទ លើកលែងណាមួយ គឺ “នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ ទៅកន្លែងធ្វើការវិញទេ” ទោះបីជាពួកគេផ្តល់ការធ្វើតេស្ត អវិជ្ជមានក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top