ព័ត៌មានអន្តរជាតិ

News Updated៖ រថពាសដែករុស្ស៊ី សំរុកចូលដល់ក្រុងកំពង់ផែ ភាគខាងត្បូងអ៊ុយក្រែន

បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា រថពាសដែករបស់ប្រទេសរុស្ស៊ី បានបរឆ្លងកាត់ក្រុងកំពង់ផែ Berdyansk ។

“ព្រះអើយ មួយទៀតហើយ!” ថ្លែងដូច្នេះថា អ្នកស្រុកស្រឡាំងកាំងពេលមើលឃើញជួររថពាសដែក របស់រុស្ស៊ី ចូលកាន់កាប់ ទីក្រុងកំពង់ផែ Berdyansk ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ។ ជនជាតិរុស្ស៊ីបានកាន់កាប់ទីក្រុង មួយនេះកាលពីថ្ងៃចន្ទ ។

“ខ្ញុំគិតថា រហូតមកដល់ពេលនេះ មានពួកគេប្រហែលមានគ្នា១៥នាក់។ ពួកគេរាប់មិនអស់ទេ ប្រហែលជារាប់សិបនាក់ហើយ ដូច្នេះពួកគេបានឈប់និយាយហើយ” ។

ក្រុង Mariupol ដែលមានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រពីភាគខាងកើត នៃទីក្រុង Berdyansk នៅតែស្ថិតក្រោមការឡោមព័ទ្ធរបស់រុស្ស៊ី ប៉ុន្តែមិនទាន់ដួលរលំនៅឡើយទេ ។

យោងតាមមន្ត្រីម្នាក់ បានឱ្យដឹងថា ការដឹកជញ្ជូន នៅស្ថានីយ Starlink ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺរណេត អាចចូលប្រើអ៊ីនធឺរណេត តាមរយៈផ្កាយរណប ពីក្រុមហ៊ុន SpaceX បានមកដល់ប្រទេសអ៊ុយក្រែនហើយ ។

លោក Mykhailo Fedorov ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដែលជារដ្ឋមន្ត្រីក្រសួង ផ្លាស់ប្តូរឌីជីថលរបស់អ៊ុយក្រែន បានចែករំលែកព័ត៌មាននេះ នៅក្នុងបណ្តាញសង្គម Tweeter និងបានអរគុណដល់ស្ថាបនិក SpaceX គឺ លោក Elon Musk ផងដែរ ដែលបានជួយ ។

លោក Musk បានសរសេរតបវិញតាមបណ្តាញសង្គម Tweeter ថា “អ្នកត្រូវបានស្វាគមន៍យ៉ាងខ្លាំងបំផុត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top