ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងប៉ូឡូញ ព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការវិស័យ ការពារជាតិទ្វេភាគី

គៀវ៖ ប្រទេសអ៊ុយក្រែន និងប៉ូឡូញ យល់ព្រមលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិខាង​ក្រោម​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ចុងក្រោយ​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន៖

សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងប៉ូឡូញ កាលពីថ្ងៃពុធបានចុះហត្ថលេខាលើឯកសារទ្វេភាគីមួយនៅក្នុងវិស័យការពារជាតិ ថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់។

កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​ការ​ពិគ្រោះ​យោបល់​អន្តររដ្ឋាភិបាល​ក្នុង​ទីក្រុង​គៀវ​ក្នុង​វត្តមាន​របស់​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal និង​សមភាគី​ប៉ូឡូញ​លោក Mateusz Morawiecki។

ជាពិសេស ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចម្រុះមួយ ដែលនឹងរៀបចំអនុសាសន៍ស្តីពីទម្រង់នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាអ៊ុយក្រែន-ប៉ូឡូញ សម្រាប់ការផលិតអាវុធ និងឧបករណ៍យោធា៕ប្រែសម្រួល ឈូក បូរ៉ា

To Top