ព័ត៌មានអន្តរជាតិ

ទ្រឹស្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិន អំពីកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍន៍រួម នៃប្រទេស BRICS

សកម្មភាពពាក់ព័ន្ធមួយចំនួន នៃយន្តការសហប្រតិបត្តិការ ប្រទេស BRICS នឹងចាប់ផ្តើមធ្វើឡើង នៅទីក្រុងប៉េកាំង ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិថុនានេះ។

ប្រយោគបុរាណចិន បានលើកឡើងថា៖ អ្នកមានឆន្ទៈដូចគ្នា ទោះនៅឆ្ងាយពីគ្នាយ៉ាងណា ក៏ដូចជានៅជិតគ្នា។ ពីខែមិថុនា ឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការប្រទេស BRICS បានបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ ។ ច្រើនឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងគំនិតផ្តួចផ្តើម មួយចំនួន ដោយឈរលើមូលដ្ឋាន ផលប្រយោជន៍រួម និងគុណតម្លៃរួម របស់មនុស្សជាតិ៖ «ប្រទេសនានា លើពិភពលោក បានជិះលើនាវាធំមួយ និងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រ ដែលមានរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ង ទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ។»

«យើងគួរប្រកាន់ខ្ជាប់ ទស្សនៈអភិបាលកិច្ចសកល ដែលពិភាក្សារួមគ្នាកសាងរួមគ្នា និងចែករំលែកគ្នា កិច្ចការសកលគួរធ្វើតាមគំនិត ឯកភាពដែលពិគ្រោះ ពិភាក្សាដោយប្រជាជន នៃបណ្តាប្រទេស ដើម្បីជំរុញអធិបតេយ្យភាវូបនីយកម្ម នៃច្បាប់អភិបាលកិច្ចសកល។ »

«គ្រប់ប្រទេសមានការអភិវឌ្ឍ រួមទើបជាការអភិវឌ្ឍ ដ៏ពិតប្រាកដ អ្នកទាំងអស់គ្នាមានវិបុលភាព រួមទើបជាវិបុលភាពដ៏ពិតប្រាកដ។»

«លើមាគ៌ាស្វែងរក សុភមង្គលរបស់មនុស្សជាតិ មិនអាចបោះបាត់បង់ចោល ប្រទេសណាមួយ ឬជនជាតិណាមួយនោះទេ។»

ស្ថាប័នអន្តរជាតិបែបថ្មី ដូចជាធនាគារអភិវឌ្ឍន៍ថ្មី នៃប្រទេស BRICS ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី(AIIB) ជាដើមបានត្រូវបង្កើតឡើង ជាបណ្តើរៗ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” កំពុងទទួលបាន ផលយ៉ាងច្រើន ប្រទេសចិនបានរួមចំណែក យ៉ាងសកម្មក្នុងការបង្កើត វេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកទំហំ “នំខេក” ដែលផ្តល់ផលប្រយោជន៍ ដល់គ្នានិងឈ្នះ-ឈ្នះដោយឥតឈប់ឈរ។

គួរបញ្ជាក់ថា ពីដើមឆ្នាំ២០២២មក ប្រទេសចិននិងសមាជិកប្រទេស BRICS ផ្សេងទៀតបានបន្តធ្វើឱ្យ កិច្ចសហប្រតិបត្តិការវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កាន់តែស៊ីជ្រៅ ទំហំនាំចេញនាំចូលបន្តកើនឡើង។ រយៈពេល ៥ ខែដើម ការនាំចេញនាំចូល រវាងចិននិងសមាជិកប្រទេស BRICS ផ្សេងទៀតគឺ 1,31 ទ្រីលានយ័ន បានកើនឡើង 12,1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ខណៈធៀបនឹងល្បឿនកំណើន នៃពាណិជ្ជកម្មអន្តរជាតិ របស់ចិន គឺខ្ពស់ជាង 3,8%។

បើចែកជាប្រភេទផលិតផល ពាណិជ្ជកម្ម នាំចេញនាំចូលសំខាន់ៗ ឱ្យដឹងថា៖ ទំហំនាំចេញផលិតផលអេឡិចត្រូនិក និងផលិតផលអតិពលកម្មត្រូវជា 69,7 % នៃទំហំនាំចេញសរុបពីប្រទេសចិន ទៅប្រទេស BRICS ផ្សេងទៀត, ឯ76.3% នៃទំហំនាំចូលសរុបរបស់ចិន ពីប្រទេស BRICS ផ្សេងទៀត គឺផលិតផលថាមពល កសិផល និងរ៉ែលោហៈ ពោលគឺពាណិជ្ជកម្មទ្វេភាគី មានភាពបំពេញបន្ថែមគ្នាខ្លាំង។
ស្របនឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេស BRICS កាន់តែស៊ីជម្រៅ ការនាំចេញនាំចូល រវាងចិននិងប្រទេស BRICS ផ្សេងទៀតមានសង្ឃឹម បន្តកើនឡើង ទៀតក្នុងឆ្នាំនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top