បរទេស ៖ ប៉ូលីសក្នុងតំបន់ និង មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន 46 នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់នៅក្នុងរថយន្ត សណ្តោងមួយគ្រឿង នៅជិតទីក្រុង San Antonio រដ្ឋ Texas កាលពីថ្ងៃចន្ទ។ អាជ្ញាធរជឿថា ជនរងគ្រោះ គឺជាជនចំណាកស្រុក ដែលព្យាយាមចូល សហរដ្ឋអាមេរិក ដោយខុសច្បាប់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេប៉ូលីស San Antonio លោក William McManus បាននិយាយថា មន្រ្តីត្រូវបានជូនដំណឹង ដោយសាក្សីម្នាក់ ដែលបានឃើញសាកសពជាច្រើន នៅក្នុងរថយន្តសណ្តោងកង់ 18 ដែលចតដោយទ្វារ របស់វាបានបើកដោយផ្នែក ។
ប្រធានផ្នែកពន្លត់អគ្គីភ័យ លោក Charles Hood បានប្រាប់អ្នកសារព័ត៌មានថា មនុស្ស 16 នាក់ រួមទាំងកុមារ 4 នាក់ ត្រូវបានជួយសង្គ្រោះ និងព្យាបាលសម្រាប់ជំងឺ ទាក់ទងនឹងកំដៅ ។ គាត់បាននិយាយថា «ពួកគេក្តៅខ្លាំង និងអស់កម្លាំងហើយថា ទូសណ្តោងហាក់ ដូចជាមិនមានម៉ាស៊ីនត្រជាក់ទេ ។
ប៉ូលិសក៏បានឃាត់ខ្លួនមនុស្ស៣នាក់ ដែលជាប់សង្ស័យពីបទ រត់ពន្ធជនចំណាកស្រុកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា