ព័ត៌មានអន្តរជាតិ

ជំនួយការចាស់វស្សា និងជាប្រធានផ្នែក ទំនាក់ទំនងរបស់លោក បៃដិន នឹងចាកចេញពីតំណែង

វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា នាយកផ្នែកទំនាក់ទំនងរបស់សេតវិមានលោកស្រី Kate Bedingfield នឹងចាកចេញពីតួនាទី របស់លោកស្រីនៅរដូវក្តៅនេះ។

លោកស្រី Bedingfield អាយុ ៤០ឆ្នាំ គឺជាជំនួយការយូរមកហើយរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ដូចជាអ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ ទាំងនៅក្នុងរដ្ឋបាល និងក្នុងយុទ្ធនាការឆ្នាំ២០២០ របស់លោក។

សេតវិមានបានឲ្យដឹងថា លោកស្រី Bedingfield នឹងចុះចេញពីតំណែង “នៅចុងខែកក្កដា ដើម្បីចំណាយ ពេលច្រើនជាមួយប្តី និងកូនតូចរបស់លោលោកស្រីនេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Bedingfield ដំបូងបានធ្វើការឱ្យលោក បៃដិន ជានាយកទំនាក់ទំនង របស់គាត់ក្នុងអំឡុងពេលរបស់លោក កាន់តំណែងជា អនុប្រធានាធិបតីអាមេរិក។

ដោយឡែកលោកស្រី Jen Psaki បានចាកចេញពីតួនាទីរបស់លោកជាលេខាធិការ សារព័ត៌មានសេតវិមាន នៅក្នុងខែឧសភា ហើយជំនួយការ និងលេខាធិការរងសារព័ត៌មានជាច្រើន បានចាកចេញផងដែរ នៅក្នុងសប្តាហ៍បន្ទាប់ ៕

To Top