ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច ១គ្រឿង នៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ ពីឡុតម្នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា យន្តហោះធុនតូច១គ្រឿង បានធ្លាក់ក្នុង ខេត្តជ្វាកណ្តាល (Central Java) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទ ដោយបានសម្លាប់អ្នកបើកបរយន្តហោះ ។

មន្ត្រីសារព័ត៌មានជាន់ខ្ពស់ នៃការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត Zulhawary Agustianto បានឲ្យដឹងថា យន្តហោះដែលប្រតិបត្តិការ ដោយកងកម្លាំងអាកាសឥណ្ឌូនេស៊ី បានធ្លាក់នៅគ្រា ដែលយន្តហោះកំពុង ហោះហើរពីលើភូមិ Nginggil នៃស្រុក Blora ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ តាមរយៈទូរស័ព្ទថា “យន្តហោះតូច១គ្រឿងបានធ្លាក់នៅក្នុងភូមិ Nginggil ។ វាគឺជាយន្តហោះរបស់កងទ័ពអាកាស” ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួតាមរយៈទូរស័ព្ទ ដោយបន្ថែមថា ការិយាល័យរបស់គាត់បានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះក្នុងហេតុការណ៍ធ្លាក់ យន្តហោះនេះ ។

យោងតាមកងកម្លាំងអាកាសឥណ្ឌូណេស៊ី បានបញ្ជាក់ថា មនុស្សម្នាក់នៅលើយន្តហោះនោះ ដែលកំពុងធ្វើសមយុទ្ធហោះហើរជាប្រចាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top