ព័ត៌មានអន្តរជាតិ

កូរ៉េទាំងពីរ បង្ហាញកម្លាំងយន្តហោះចម្បាំង ដាក់គ្នាជាង២៥០គ្រឿង 

បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាកូរ៉េខាងត្បូង បានធ្វើការហោះហើរយន្តហោះចម្បាំងរបស់ខ្លួន ដល់ទៅ៨០គ្រឿងដែល

ក្នុងនោះក៏មានទាំងយន្តហោះចម្បាំងប្រភេទ F-35 ជាច្រើនគ្រឿងផង បន្ទាប់ពីបានពិនិត្យឃើញថាកូរ៉េខាងជើង បានធ្វើការហោះហើរយន្តហោះចម្បាំង ដល់១៨០គ្រឿងនៅលើទឹកដី ដែលជាអ្វីកូរ៉េខាងត្បូង ជឿជាក់ថាជាការបង្ហាញកម្លាំងរបស់កូរ៉េខាងជើង។

ការចល័តយន្តហោះចម្បាំង ដ៏ច្រើនបែបនេះត្រូវបានគេមើលឃើញធ្វើឡើង នៅបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់តេស្តសាកល្បងមីស៊ីល ប្រភេទឆ្លងទ្វីបដល់ទៅ៣០គ្រាប់ ត្រឹមតែរយៈពេល២ថ្ងៃចុងក្រោយនេះ ព្រមជាមួយនឹងមីស៊ីលឆ្លងទ្វីបចំងាយឆ្ងាយមួយផងដែរ ដែលកូរ៉េខាងជើង បានធ្វើការឆ្លើយតបសំដៅលើការធ្វើសមយុទ្ធ យោធារវាងអាមេរិក និងកូរ៉េខាងត្បូងជាមួយនឹងយន្តហោះច្រើនរយគ្រឿង នាពេលថ្មីៗកន្លងមកនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន កូរ៉េខាងជើង តាមរយៈរដ្ឋមន្ត្រីការបរទេសបានអំពាវនាវ ឲ្យកងកម្លាំងយោធារបស់ខ្លួន ក្នុងការបញ្ចេញសកម្មភាពឆ្លើយតប ឲ្យបានសមរម្យទៅនឹងអ្វីដែលជាសមយុទ្ធយោធារវាង អាមេរិកនិងកូរ៉េខាងត្បូង ដោយអះអាងថាវាត្រូវតែជាការប្រឆាំង ដ៏តឹងរឺងបំផុត។

យោងតាមការបញ្ជាក់ ដោយកងកម្លាំងយោធាកូរ៉េខាងត្បូង បានឲ្យដឹងថាយន្តហោះរបស់កូរ៉េខាងជើង បានធ្វើការហោះហើរស្ទើរពាសពេញប្រទេស និងក្បែរឆ្នេរសមុទ្ររបស់គេ ប៉ុន្តែមិនបានហោះសំដៅមកក្បែរ តំបន់ព្រំដែនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

https://www.usnews.com/news/world/articles/2022-11-04/rival-koreas-scramble-warplanes-in-extension-of-tensions#:~:text=South%20Korea%20has%20scrambled%20about,a%20defiant%20show%20of%20strength.&text=Nov.%204%2C%202022%2C%20at%2011%3A17%20a.m.
To Top