ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង៖ ទំនាក់ទំនងចិន ជាមួយកោះប៉ាស៊ីហ្វិក ដោយមិនផ្តោតលើភាគីទី៣ និងគ្មានចេតនាភូមិសាស្ត្រ នយោបាយឡើយ

បាងកក៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មិនកំណត់គោលដៅភាគីទី៣ ហើយក៏មិនមានចេតនាណាមួយ ក្នុងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ នៅពេលដែលខ្លួនបង្កើតទំនាក់ទំនង មិត្តភាពជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកឡើយ។

ប្រទេសចិន និងប៉ាពួញូហ្គីណេ (PNG) ក្នុងនាមជាមិត្តល្អ ដៃគូល្អ និងបងប្អូនល្អ បានធ្វើជាគំរូដ៏ល្អនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសកំពុងអភិវឌ្ឍន៍។ 

លោក ស៊ី បានឲ្យដឹងនៅក្នុងជំនួប ជាមួយនាយករដ្ឋមន្ត្រី PNG លោក James Marape នៅក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ ។

លោកបានលើកឡើងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្រិតខ្ពស់ និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកជាមួយ PNG ដែលនឹងដើរតួនាទីនាំមុខ និងជាគំរូក្នុងការកសាងសហគមន៍កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា រវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក។

ផ្ទាំងពាណិជ្ជកម្ម

លោក បានសង្កត់ធ្ងន់ថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយ PNG ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការការពារ និងសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងការអភិវឌ្ឍន៍បៃតង និងពង្រីកការនាំចូលផលិតផលដែលមានអត្ថប្រយោជន៍ពី PNG ដោយបន្ថែមថាប្រទេសចិនលើកទឹកចិត្ត សហគ្រាសចិនកាន់តែច្រើនក្នុងការវិនិយោគនៅក្នុង PNG និងធ្វើកិច្ចសហប្រតិបត្តិការនៅទីនោះ។

ប្រទេសចិន នឹងអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ពិភពលោករួមគ្នាជាមួយ PNG ប្រើប្រាស់វេទិកាចំនួនប្រាំមួយ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ស្តីពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ កសិកម្ម ការត្រៀមលក្ខណៈគ្រោះមហន្តរាយ បច្ចេកវិទ្យា Juncao និងការផ្គត់ផ្គង់គ្រាអាសន្ន និងធានាបាននូវការចែកចាយគម្រោងដូចជាបណ្តាញអគ្គិសនី។  

លោកបានបន្ថែមថា ជំនួយ Juncao និងស្រូវនៅតំបន់ខ្ពង់រាប ដោយលោកបានបន្ថែមថា ប្រទេសចិន យកចិត្តទុកដាក់លើការកសាងឡើងវិញក្រោយការរញ្ជួយដីរបស់ PNG ហើយត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ៕

To Top