បរទេស ៖ ប្រសិនបើវិបត្តិបំណុល ដែលបង្ករឡើងដោយទីក្រុងវ៉ាស៊ីនតោន ដែលទីបំផុតនឹងបញ្ជូន សហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នោះសេដ្ឋកិច្ចរបស់អាមេរិក ស្ទើរតែនឹងធ្លាក់ចុះតែម្នាក់ឯង។ ផលប៉ះពាល់នៃការលុបចោលដំបូង មិនធ្លាប់មានលើបំណុលសហព័ន្ធ នឹងផ្ទុះឡើងយ៉ាងឆាប់ រហ័សជុំវិញពិភពលោក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបញ្ជាទិញ សម្រាប់រោងចក្រចិន ដែលលក់គ្រឿង អេឡិចត្រូនិកទៅសហរដ្ឋអាមេរិក អាចនឹងជាប់គាំង ។ វិនិយោគិនស្វីស ដែលកាន់កាប់រតនាគារសហរដ្ឋអាមេរិក នឹងទទួលរងការខាតបង់។ ក្រុមហ៊ុននានារបស់ប្រទេសស្រីលង្កា អាចនឹងលែងប្រើប្រាស់ប្រាក់ដុល្លារ ជាជម្រើសជំនួសរូបិយប័ណ្ណផ្ទាល់ខ្លួន របស់ពួកគេបាន។
លោក Mark Zandi ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនវិនិយោគ Moody បាននិយាយថា “គ្មានជ្រុងណាមួយនៃសេដ្ឋកិច្ចពិភពលោកនឹងត្រូវបានទុកចោលឡើយ” ប្រសិនបើរដ្ឋាភិបាល សហរដ្ឋអាមេរិកបានខកខាន ហើយវិបត្តិមិនត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សនោះទេ។

លោក Zandi និងសហការីពីរនាក់នៅ Moody បានសន្និដ្ឋានថា ទោះបីជាដែនកំណត់បំណុលត្រូវបានរំលោភបំពាន មិនលើសពីសប្តាហ៍ក៏ដោយ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះខ្លាំង ធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលអាចនឹងបំផ្លាញការងារប្រហែល ១,៥ លាន កន្លែង។
Zandi និងសហការីរបស់គាត់ បានរកឃើញនៅក្នុងការវិភាគរបស់ពួកគេថា ប្រសិនបើការខកខានរបស់រដ្ឋាភិបាល ត្រូវមានរយៈពេលយូរជាងនេះ រហូតដល់រដូវក្តៅ នោះផលវិបាកនឹងកាន់តែធ្ងន់ធ្ងរទៅទៀត ។ កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ការងារអាមេរិកចំនួន ៧,៨ លានកន្លែង នឹងបាត់បង់, អត្រាការខ្ចីនឹងកើនឡើង, អត្រាគ្មានការងារធ្វើនឹងកើនឡើងពី ៣,៤ភាគរយ នៅពេលបច្ចុប្បន្ន ឡើងទៅដល់ ៨ភាគរយ ហើយការធ្លាក់ចុះទីផ្សារភាគហ៊ុននឹងលុបទ្រព្យសម្បត្តិគ្រួសារចំនួន ១០ ពាន់ពាន់លានដុល្លារ៕
