ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង ការពារជាតិហ្វាំងឡង់ ព្យាករណ៍ អំពីសង្គ្រាមត្រជាក់ថ្មី ជាមួយនឹងរុស្សី

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Antti Hakkanenn រដ្ឋមន្ត្រីក្រសួង ការពារជាតិហ្វាំងឡង់បានព្រមានថា ប្រទេសលោកខាងលិច មិនមានគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីគាំទ្រ កងកម្លាំងរបស់អ៊ុយក្រែនទេ ហើយបើគ្មានការជំរុញ ខ្លាំងក្នុងផលិតកម្មទេ ជម្លោះក្នុងប្រទេសអ៊ុយក្រែន ទំនងជានឹងរលាយទៅជាប្រភេទ នៃសង្រ្គាមត្រជាក់ថ្មីមួយ។

យោងតាមតួលេខ ពីក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការវាយលុកនៅរដូវក្តៅរបស់អ៊ុយក្រែន បានបញ្ចប់ដោយគ្រោះមហន្តរាយ ដោយទីក្រុងគៀវបរាជ័យ យ៉ាងធ្ងន់ធ្ងរ ក្នុងការដណ្តើមយកទឹកដីស្ទើរ តែទាំងអស់របស់ខ្លួនមកវិញ និងបាត់បង់កងទ័ព ចំនួន១៦០០០០នាក់នៅក្នុងដំណើរការនេះ។

" "

គិតមកទល់ពេលនេះបណ្តាប្រទេស ជាក្រុមអ្នកគាំទ្រ អឺរ៉ុបរបស់ទីក្រុងគៀវ បានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួន ខណៈដែលជំនួយយោធាបន្ថែម ពីទីក្រុងវ៉ាស៊ីនតោននៅតែជាប់គាំង ដោយការចាក់សោរដោយបក្សពួកនៅឡើយ។

" "

គួរឲ្យដឹងដែរថារដ្ឋាភិបាលហ្វាំងឡង់ បានប្រកាសកាលពីខែមុនថា ខ្លួននឹងផលិតគ្រាប់កាំភ្លើងធំទ្វេដងសម្រាប់អ៊ុយក្រែន ប៉ុន្តែដោយមិនបង្ហាញឱ្យច្បាស់ថា តើចំនួនប៉ុន្មាននឹងត្រូវផលិត និងនៅពេលណានោះទេ៕

ប្រែសម្រួល៖ស៊ុនលី
AFP

To Top