ព័ត៌មានអន្តរជាតិ

ហុងគ្រី បដិសេធមិនទទួលសំណើ ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីប្រឆាំងរុស្សី

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស Peter Szijjarto បាននិយាយថា កញ្ចប់ទណ្ឌកម្មទី១៤ របស់សហភាពអឺរ៉ុប ដែលបានស្នើឡើង ប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន គឺប្រឆាំងនឹងផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់ហុងគ្រី ហើយទីក្រុង Budapest នឹងមិនគាំទ្រវានោះឡើយ។

លោកបាននិយាយថា ប្រទេសរបស់លោកក៏ប្តេជ្ញាបន្តរារាំង កញ្ចប់ជំនួយយោធាដ៏ធំចំនួន ៦,៥ ពាន់លានអឺរ៉ូឬត្រូវជាជាង ៧ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែរ បើទោះបីជាមាន បញ្ហាបង្កឡើងដោយរដ្ឋមន្ត្រី ការបរទេស សហភាពអឺរ៉ុបផ្សេងទៀតក៏ដោយ ។

អ្នកការទូតជាន់ខ្ពស់ បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃចន្ទក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅទីក្រុងប្រ៊ុចសែល។

លោកSzijjarto បានទទួលស្គាល់ថា មានមេដឹកនាំមួយចំនួនធំ ជាមួយសហការីរបស់គាត់មួយ ចំនួនក្នុងអំឡុងពេលកិច្ចប្រជុំ ប៉ុន្តែបានប្តេជ្ញាថានឹងឈរជើង នៅលើជំហនេះនាពេលអនាគត ។

គួរឲ្យដឹងដែរថាអ្វីដែលគេអាចមើលឃើញ នៅក្នុងសេចក្តីព្រាង កញ្ចប់ទណ្ឌកម្មទី១៤ប្រឆាំងនឹងរុស្ស៊ី អ្នកការទូតបានបញ្ជាក់ថា ទីក្រុង Budapest ទំនងជានឹងកំ ណត់ការប្រឆាំងជំទាស់ ដោយសារការរឹតបន្តឹងថ្មី នឹងប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រទេស ពោលគឺក្នុងវិស័យថាមពល៕

ប្រែសម្រួល ៖ស៊ុនលី

To Top