ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ ជនជាតិរុស្សី ភាគច្រើន បារម្ភថា សង្គ្រាមលោកទី៣ នឹងផ្ទុះឡើង

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការស្ទង់មតិដែលធ្វើឡើង ដោយក្រុមស្រាវជ្រាវ Field នៅទីក្រុងមូស្គូ បានរកឃើញថា ប្រហែល ៦០ភាគរយ នៃប្រជាជនរុស្ស៊ី មានការព្រួយបារម្ភថាសង្រ្គាមលោកលើកទី៣ អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្ររកឃើញថា៥៧ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិជឿថា ជម្លោះសកលអាចចាប់ផ្តើមក្នុងរយៈពេល៥ទៅ១០ ឆ្នាំ ខាងមុខ ទោះបីជា១៣ភាគរយ បាននិយាយថាពួកគេមាន ទំនុកចិត្តថារឿងនេះ នឹងមិនកើតឡើងក៏ដោយ។

ក្នុងចំណោមអ្នកដែលបានស្ទង់មតិនោះ មនុស្ស ដែលមានអាយុពី៣០ទៅ៥៩ឆ្នាំដែលមានការអប់រំខ្ពស់ និងអ្នកដែលមានប្រើប្រាស់ប្រភពព័ត៌មាន តាមអ៊ីនធឺណិតដែលអាចមានលទ្ធភាពនិយាយអំពីសង្គ្រាម ពិភពលោកដែលអាចកើតមានជាងអ្នក ដែលមានការអប់រំទាប និងប្រាក់ចំណូលទាប។

ក្នុងនោះគេសង្កេតឃើញថាប្រហែល៧ នាក់ក្នុងចំណោម១០នាក់នៃអ្នកឆ្លើយឆ្លតសរុប១៦១៧នាក់បានជឿជាក់ថាសហរដ្ឋអាមេរិក និងរុស្ស៊ីថាជាភាគីដែលទំនងបំផុត នៅក្នុងសង្គ្រាមសម្មតិកម្មជាមួយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិកដែលបានលើកឡើង ក្នុងចំណោមសម្ព័ន្ធមិត្តដ៏មានសក្តានុពល របស់វ៉ាស៊ីនតោនទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top