ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល យក​សាកសព​ចំណាប់ខ្មាំង ៦​នាក់​ ពី​ផ្លូវ​រូង​ក្រោម​ដី ​នៅ​តំបន់ហ្គាហ្សា

AFP

យេរ៉ូសាឡឹម ៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា សាកសពចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលចំនួន ៦នាក់ ត្រូវបានរកឃើញ ឡើងវិញ ក្នុងអំឡុងពេលប្រតិបត្តិការមួយ យប់នៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍រួម កងកម្លាំងការពារ អ៊ីស្រាអែល និង Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខ ក្នុងស្រុករបស់អ៊ីស្រាអែល បានកំណត់អត្តសញ្ញាណជនរងគ្រោះ និងជូនដំណឹងទៅកាន់គ្រួសាររបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សាកសពត្រូវបានគេ កំណត់អត្តសញ្ញាណ នៅវិទ្យាស្ថានជាតិកោសល្យវិច្ច័យ វេជ្ជសាស្ត្រ របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

វេទិកាគ្រួសារចំណាប់ខ្មាំង ដែលតំណាងឱ្យគ្រួសារចំណាប់ខ្មាំង ភាគច្រើនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំង ៦នាក់ត្រូវបានចាប់ពង្រត់ទាំងរស់ និងសម្លាប់ក្នុងអំឡុង ពេលជាប់ឃុំរបស់ពួកគេ។

ក្រុមខាងលើនេះបានឲ្យដឹងថា “ការវិលត្រឡប់ភ្លាមៗ នៃចំណាប់ខ្មាំង ១០៩ នាក់ដែលនៅសល់អាចសម្រេចបាន តាមរយៈការចរចារ ។ រដ្ឋាភិបាលអ៊ីស្រាអែល ដោយមានជំនួយពីអ្នកសម្រុះសម្រួល ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង តាមអំណាចរបស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀង បច្ចុប្បន្ននៅលើតុចរចា”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top