ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ជួបជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Starmer ខណៈរុស្ស៊ី ព្រមានបាញ់មីស៊ីលទៅលើ អ៊ុយក្រែន

afp

វ៉ាស៊ីនតោន៖ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សា ថាតើ ត្រូវអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយប្រទេសលោកខាងលិច ចូលទៅក្នុងប្រទេសរុស្ស៊ី ដែលជាជម្រើសមួយដែលបានធ្វើឱ្យភាពតានតឹងកើនឡើងជាមួយនឹងក្រុងម៉ូស្គូ ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានកើតឡើងជាមួយនឹងទីក្រុង គៀវ ដែលបានជំរុញយ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យប្រើប្រាស់អាវុធ ហើយប្រធានាធិបតី លោក Volodymyr Zelenskyy បានចោទប្រកាន់ប្រទេសលោកខាងលិចថា “ភ័យខ្លាច” សូម្បីតែជួយដល់ប្រទេសអ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលដែលចូលមកដូចដែលខ្លួនបានធ្វើជាមួយនឹងអ៊ីស្រាអ៊ែល នោះ ។

ប៉ុន្តែ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា ការដកការរឹតបន្តឹងមកលើអ៊ុយក្រែន នឹងមានន័យថា អង្គការ NATO “កំពុងមានសង្រ្គាម” ជាមួយក្រុងម៉ូស្គូ ហើយ។

សញ្ញានេះអាចបញ្ជាក់ឲ្យឃើញពីភាពតានតឹងកាន់តែខ្លាំងឡើង ដែលរុស្ស៊ី បានដកហូតលិខិតបញ្ជាក់របស់អ្នកការទូតអង់គ្លេស ចំនួន ៦នាក់ ដែលខ្លួនបានចោទប្រកាន់ពីបទចារកម្មនេះគឺក្នុងអ្វីដែលទីក្រុងឡុងដ៍ ហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋានច្បាស់លាស់។

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស និងសហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថា ការប្រុងប្រយត្ន័របស់លោក បៃដិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែន ដាក់ពង្រាយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស និងគ្រាប់បែកស្រដៀងគ្នារបស់ប្រទេសបារាំង ដោយប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនជាមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកនោះឡើយ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top