ព័ត៌មានអន្តរជាតិ

កូនប្រុស Will Smith ចោទឪពុកខ្លួនថា បង្ខំគាត់ឱ្យចូលរួម ក្នុងសកម្មភា ពស្រឡាញ់ភេទដូចគ្នា នៅឯពិធីជប់លៀងរបស់ P Diddy ខណៈតួឯករឿងកប៉ាល់ទីតានិក ក៏ចេញមកបកស្រាយដែរ

The Tab

បរទេស ៖ មានវីដេអូនៃការយំរបស់ Jaden Smith កូនប្រុសរបស់តារាសម្តែងហូលីវូដ លើបណ្តាញអ៊ីនធឺណេត ដែលគេបានអះអាងថា ជាលទ្ធផល នៃអ្វីដែលបានកើតឡើង នៅឯពិធីជប់លៀងព្រៃរបស់ P Diddy បានប្រារព្ធឡើង ប៉ុន្តែនេះមិនមែនជាការពិតទេ ។

យោងតាមវែបសាយ The Tab របស់អង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ថា ទ្រឹស្ដីនេះទទួលបាន ការចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលអ្នកប្រើប្រាស់ Twitter ឈ្មោះ JoshWhoX បានបង្ហោះអំពី Will និង Jayden Smith ដែលបានអះអាងមិនពិតថា Jaden ត្រូវចូលរួមក្នុងសកម្មភាពដែលមិនចង់ បានក្នុងអំឡុងពេលនៃពិធីជប់លៀងរបស់ P Diddy ។

គាត់បានអះអាងថា៖ «កាលពីបីសប្តាហ៍មុន Jaden Smith កូនប្រុស របស់តារាហូលីវូដ Will Smith បាននិយាយជាសាធារណៈ ដែលបានធ្វើឱ្យមានការភ្ញាក់ ផ្អើលពេញឧស្សាហកម្មកម្សាន្ត របស់អាមេរិក។

Jaden Smith បានចោទប្រកាន់ថា ឪពុករបស់គាត់ឈ្មោះ Will Smith ថា បានបង្ខំគាត់ឱ្យចូលរួមក្នុងសកម្មភាព ស្រឡាញ់ភេទដូចគ្នានៅឯពិធីជប់លៀងដែលរៀបចំដោយម្ចាស់តន្ត្រី Sean ‘P Diddy’ Combs ។ ពិធីជប់លៀងទាំងនេះ ដែលត្រូវបានពិពណ៌នាថាជាព្រឹត្តិការណ៍ ‘freak off’ (ការរួមភេទបែបព្រៃ មិនធម្មតា) គឺជាប្រធានបទនៃការរំពឹងទុក និងពាក្យចចាមអារ៉ាមជាច្រើនឆ្នាំមកហើយ។

ចំណែក Leonardo DiCaprio ដែលជាតួឯកក្នុងរឿងកប៉ាល់ទីតានិក បានឃ្លាតឆ្ងាយពីលោក Sean ‘Diddy’ Combs បន្ទាប់ពីរូបភាពរបស់លោកនៅឯពីធី white parties ដ៏ល្បីល្បាញមួយរបស់មហាសេដ្ឋីតន្ត្រីរូបនេះបានលេចចេញមក។

បើតាមសារព័ត៌មាន Dailly Mail ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពដែលស្និទ្ធនឹង តារាសម្តែងហូលីវូដវ័យ ៤៩ឆ្នាំរូបនេះ បាននិយាយថា Leonardo មិនមានអ្វីពាក់ព័ន្ធជាមួយ Diddy អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Sean ‘Diddy’ Combs តារារ៉េប និងអ្នកមានទ្រព្យ សម្បត្តិហូរហៀរ និងឥទ្ធិពល អាយុ ៥៤ ឆ្នាំត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ហើយត្រូវបានចោទប្រកាន់ នៅសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ការជួញដូរផ្លូវភេទ និងការជួញដូរ ដើម្បីប្រព្រឹត្តអំពើពេស្យាចារ។

Sean ‘Diddy’ Combs ត្រូវបានចោទប្រកាន់ពីបទបង្ខំស្ត្រីឱ្យចូលរួមក្នុង “ការសម្តែងផ្លូវភេទដ៏ឧឡារិក និងផលិតភាពយន្តសិច” ដែលត្រូវបានពិពណ៌នាថាជា “ភាពស្រើបស្រាលមិនធម្មតា”។

គេ​បាន​អះអាង​ថា ដប​ប្រេង​ទារក​មួយ​ពាន់​ដប​ ក៏ត្រូវ​បាន​គេ​រក​ឃើញ​អំឡុង​ពេល​ស្វែង​រក​ទ្រព្យ​សម្បត្តិ​របស់​តារាចម្រៀងរ៉េបរូបនេះផងដែរ ហើយ​រដ្ឋអាជ្ញា​បាន​អះអាងថាមានស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការ​រួមភេទ​បែបព្រៃនោះ គឺមានសភាពអស់កម្លាំងខ្លាំង ដោយ​សារតែការរួមភេទរយៈពេលយូរ និងយូរថ្ងៃ។

Dailymail.com បានចេញផ្សាយរូបភាពដែលបានលេចចេញជាថ្មីដែលបង្ហាញពី DiCaprio សើច និងជក់បារីនៅឯ ‘White Party’ ដ៏ល្បីល្បាញមួយរបស់ Combs ក្នុងឆ្នាំ ១៩៩៨ នៅឯផ្ទះ East Hampton របស់គាត់។

Combs ធ្លាប់បានប្រកាសថា តារាសម្តែងរឿង Titanic ជា “មនុស្សលេខមួយ” នៅក្នុងបញ្ជីអញ្ជើញ White Party របស់គាត់។ តារាផ្សេងទៀតដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយ Diddy រួមមានតារា Kim Kardashian, អ្នកនាង Paris Hilton និង អ្នកនាង Mariah Carey ។

ទោះយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធនឹង A-Lister និយាយថា Leo “មិនបានទាក់ទង” ជាមួយ Combs អស់រយៈពេលជាច្រើនឆ្នាំដោយនិយាយថា គាត់មិនដែលចូលរួមក្នុង “ការរួមភេទបែបព្រៃ” ហើយក៏មិនមានពាក់ព័ន្ធនឹងករណីនោះទេ។

ប្រភពបាននិយាយថា Leonardo DiCaprio មិនមានអ្វី ដែលត្រូវធ្វើជាមួយរឿងនេះទេ ។ គាត់បានចូលរួមពិធីជប់លៀង មួយចំនួនរបស់ Diddy កាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែគ្រប់គ្នាពិតជាបានចូលរួម តែ’ពួកគេមិនបាន ចូលរួមការរួមភេទ បែបព្រៃរបស់ Diddy នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top