ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនជនជាតិវៀតណាម ២២នាក់ ដែលប្រព្រឹត្តល្មើសច្បាប់ត្រឡប់មកប្រទេសវិញ

បរទេស៖ ប៉ូលិសនៅទីក្រុងហូជីមិញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ពួកគេបានទទួលពលរដ្ឋវៀតណាមចំនួន ២២ នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកបញ្ជូនត្រឡប់មកវិញ។ ក្នុងចំណោមនោះ ភាគច្រើនធ្លាប់រស់នៅក្នុងទីក្រុងនេះ មុនពេលពួកគេចាកចេញពីប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប៉ូលិសបានបញ្ជាក់ថា ក្រុមមនុស្សទាំងនេះបានប្រព្រឹត្តល្មើសច្បាប់សហរដ្ឋអាមេរិក ហើយលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដោយស្របច្បាប់ទៀតហើយ។ អ្នកដែលត្រូវបានបញ្ជូនត្រឡប់មកវិញជាច្រើននាក់ ជួបការលំបាកក្នុងការកសាងជីវិតឡើងវិញ ដោយជារឿយៗពួកគេត្រឡប់មកវិញទាំងគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្មានទីលំនៅសម្រាប់ស្នាក់នៅ។ មន្ត្រីប៉ូលិសបានពិនិត្យមើលស្ថានភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់ថាតើពួកគេត្រូវការជំនួយអ្វីខ្លះ។ យោងតាមប៉ូលិស គឺអ្នកដែលគ្មានទីលំនៅច្បាស់លាស់ និងគ្មានអ្នកធានា ត្រូវបានបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ននៅក្នុងមណ្ឌលសុខុមាលភាពសង្គមមួយក្នុងទីក្រុង។ នេះគឺជាលើកទី ៧ ហើយនៅក្នុងឆ្នាំនេះ ដែលមានការទទួលពលរដ្ឋក្នុងលក្ខណៈបែបនេះ។ ដំណើរការនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងគោរពតាមច្បាប់យ៉ាងពេញលេញ…

បរទេស៖ ប៉ូលិសនៅទីក្រុងហូជីមិញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ពួកគេបានទទួលពលរដ្ឋវៀតណាមចំនួន ២២ នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកបញ្ជូនត្រឡប់មកវិញ។ ក្នុងចំណោមនោះ ភាគច្រើនធ្លាប់រស់នៅក្នុងទីក្រុងនេះ មុនពេលពួកគេចាកចេញពីប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប៉ូលិសបានបញ្ជាក់ថា ក្រុមមនុស្សទាំងនេះបានប្រព្រឹត្តល្មើសច្បាប់សហរដ្ឋអាមេរិក ហើយលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដោយស្របច្បាប់ទៀតហើយ។ អ្នកដែលត្រូវបានបញ្ជូនត្រឡប់មកវិញជាច្រើននាក់ ជួបការលំបាកក្នុងការកសាងជីវិតឡើងវិញ ដោយជារឿយៗពួកគេត្រឡប់មកវិញទាំងគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្មានទីលំនៅសម្រាប់ស្នាក់នៅ។

មន្ត្រីប៉ូលិសបានពិនិត្យមើលស្ថានភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់ថាតើពួកគេត្រូវការជំនួយអ្វីខ្លះ។ យោងតាមប៉ូលិស គឺអ្នកដែលគ្មានទីលំនៅច្បាស់លាស់ និងគ្មានអ្នកធានា ត្រូវបានបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ននៅក្នុងមណ្ឌលសុខុមាលភាពសង្គមមួយក្នុងទីក្រុង។

នេះគឺជាលើកទី ៧ ហើយនៅក្នុងឆ្នាំនេះ ដែលមានការទទួលពលរដ្ឋក្នុងលក្ខណៈបែបនេះ។ ដំណើរការនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងគោរពតាមច្បាប់យ៉ាងពេញលេញ ព្រមទាំងអនុលោមតាមតម្រូវការនានាទាក់ទងនឹងកិច្ចការបរទេស សន្តិសុខ និងសុវត្ថិភាព ព្រមទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋទាំងនោះផងដែរ។
ប្រែសម្រួលៈ តុលា

To Top