ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្នសេវា ធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ប្រើពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទល្បឿនលឿនតាមតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់...
ភ្នំពេញ ៖ លោក គឹម ជីនព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ ក្នុងដំណើរទស្សនកិច្ច តបតាមការអញ្ជើញពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លោក គឹម ជីនព្យូ ក៏នឹងមានជំនួប...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី ព្រមទាំង ព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និង ទី១៦ នៅទីតាំង២ កន្លែងផ្សេងគ្នា ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា ការចេញដំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺការចាប់ផ្តើមបើកទំព័រ បេសកកម្មនៅក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ។ ការលើកឡើង របស់លោកនេះ ក្នុងគ្រាសម្តេច ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ៤ កញ្ញា បានអញ្ជើញជួបពិភាក្សា ការងារជាមួយ លោកលីវ ជានឆាវ (Liu Jinchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅវិមាន៧មករា រាជធានីភ្នំពេញ ៕
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Oleksii Reznikov ត្រូវបានប្រកាសដកតំណែង ចេញហើយដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។ គួរឲ្យដឹងដែរថាលោក Reznikov បានដឹកនាំក្រសួង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ចាប់តាំងតែពីមុនការចាប់ផ្តើម នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្សីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៤-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី៤ កញ្ញានេះ បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានទំលាយបន្ទាត់ព្រំដែនរបស់ប្រទេសរុស្សី ជាលើកដំបូងនៅភាគខាងត្បូងក្បែរទីក្រុង Zaporizhzhia ។ លោក Tarnavsky មេបញ្ជាការម្នាក់នៅក្នុងតំបន់ប្រយុទ្ធជួរមុខបាននិយាយថា កងទ័ពអ៊ុយក្រែនឥឡូវនេះកំពុងឈានទៅមុខទាំងសងខាង នៃការរំលោភបំពាន និងការពង្រឹងទីតាំងរបស់ពួកគេ ដោយបន្ថែមថាគាត់ជឿជាក់ថា ខ្សែការពារទីពីររបស់រុស្សី គឺមានភាពខ្សោយជាងខ្សែការពារទីមួយ។ ក្នងថ្ងៃជាមួយគ្នាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅលើតំបន់ Belgorod...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបពិភាក្សាជាមួយនឹង សមាភាគីរដ្ឋមន្ត្រីការបរទេស តួកគីលោក Hakan Fidan ដើម្បីស្វែងរកវិធីសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងការអនុវត្ត កិច្ចព្រមព្រៀងទ្វេភាគី។ ប្រភពដដែលបានឲ្យដឹងដែរថា នៅក្នុងសន្និសិទកាសែតរួមគ្នាលោក Amir Abdollahian បានលើកឡើងអំពីកិច្ចខិតខំប្រឹង...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំ សណ្តាប់ធ្នាប់និងការពារសន្តិសុខ ជូនដំណើរបំពេញបេសកកម្ម លើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣៕
ហាណូយ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិករំពឹងថា នឹងបង្កើនការទំនាក់ទំនង ការទូតរបស់ខ្លួន ជាមួយអតីតសត្រូវ គឺប្រទេសវៀតណាម ដល់កម្រិតកំពូល ខណៈដែលប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់ ទីក្រុងហាណូយ នៅក្នុងរយៈពេល១សប្តាហ៍ ក្នុងសកម្មភាពមួយ ដែលអាចធ្វើឲ្យប្រទេសចិន មានការខឹងសម្បារ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរទៅក្រៅប្រទេសនាពេលនេះ មានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ផ្ទៃក្នុងជាតិ ប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានព្យាយាមលុបចោលកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងការទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់ ពីសហរដ្ឋអាមេរិក ដែលនេះបានបង្កឱ្យមានជម្លោះការទូតរវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងនេះត្រូវបានគេនិយាយថា បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា...
តៃវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Haikui បានបោកបក់មកលើភាគខាងកើតនៃកោះតៃវ៉ាន់ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងគំហុក ខ្យល់បក់បោក និងបានបោកបក់ផ្ទះរាប់ពាន់គ្រួសារ និងធ្វើឲ្យស្ថិតក្នុងភាពងងឹត ដែលនេះជាព្យុះដ៏ធំដំបូងគេដែលវាយប្រហារមកលើដែនកោះដោយផ្ទាល់ក្នុងរយៈពេល៤ឆ្នាំមកនេះ ។ មនុស្សជិត៤.០០០នាក់ត្រូវបានជម្លៀសខ្លួន ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ហើយជើងហោះហើររាប់រយត្រូវបានលុបចោល និងអាជីវកម្មបានបិទដំណើរដើម្បីរៀបចំជាមុនពេលមានព្យុះមកដល់ ។ការិយាល័យអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។ សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ហើយនឹងធ្វើមាតុភូមិនិវត្តន៍...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Ferit Hoxha ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ (អ.ស.ប)របស់ប្រទេសអាល់បានី ដែលប្រទេសនេះកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកញ្ញានេះ បានថ្លែងថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងមកកាន់ទីស្នាក់ការអង្គការ សហប្រជាជាតិនៅក្នុងខែកញ្ញានេះ ។...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងខេត្ត Balochistan នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់ក្រុមភេរវករចំនួន៨នាក់ នៅក្នុងប្រតិបត្តិការ ២ផ្សេងគ្នាកាលពីថ្ងៃសៅរ៍ ។ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុក Washuk នៃខេត្ត ដោយធ្វើសកម្មភាពលើព័ត៌មានសម្ងាត់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ។ ក្នុងជំនួបជាមួយ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ដេចធិបតី...
ភ្នំពេញ៖ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិតប្រាកដនិងត្រូវបានចាត់ទុកជាគ្រូបង្រៀន វិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។...
ភ្នំពេញ៖ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលបានផ្លែផ្កា និងជោគជ័យ ។ ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា...
ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងបើកសវនាការជំនុំជម្រះ លើករណីជនជាតិចិន ចាប់ជំរិតទាប្រាក់១០លានដុល្លារ ដែលកើតឡើងកាលពីខែមេសា ឆ្នាំ២០២៣ ទៅនេះ។នេះបើយោងតាមប្រភពព័ត៌មាន ពីតុលាការ។ ជុំវិញករណីនេះ គ្រួសារជនរងគ្រោះ សង្ឃឹមថា នឹងទទួលផ្ដល់យុត្តិធម៍ ពីតុលាការ ក្នុងសំណុំរឿងមួយនេះ។ សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuliano Amato បានអះអាងនៅក្នុងបទសម្ភាសន៍ថ្មីមួយថា ឧប្បត្តិហេតុ “ការសម្លាប់រង្គាលនពីការធ្លាក់យន្ត្ Ustica” ក្នុងឆ្នាំ ១៩៨០ គឺបណ្តាលមកពីការប៉ុនប៉ងរបស់បារាំង និងសហរដ្ឋអាមេរិក ដើម្បីបាញ់ទម្លាក់យន្តហោះដែលពួកគេជឿថា កំពុងដឹកអតីតមេដឹកនាំរបស់ប្រទេសលីប៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃឧប្បត្តិហេតុសម្លាប់មនុស្សជាមួយនឹងជើងហោះហើរ...
ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើភាគីពាក់ព័ន្ធពិចារណា ធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំង ៦០CC ឡើងទៅhttps://dap-news.com/national/2023/08/28/354547/?fbclid=IwAR1ZQrgLsz74abKSDUDjbyeQlR6TfgRTICRd7Vd-LyntdXvNcUAas2sB5gM_aem_ATNg2a_14mXWLWRPhlkS4H19wm_Sw3keKBU1kTicpRBvWTBFEAk3gGL06qOiVifYY0s សម្ដេចតេជោ៖ ខ្ញុំមិនគាំទ្រការរៀបចំ ខ្វះការឲ្យតម្លៃសម្រាប់មនុស្សខំធ្វើការកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុhttps://dap-news.com/?p=354893 រដ្ឋមន្រ្តីព័ត៌មាន អះអាងថា មិនអាចប្រើប្រាស់លុយ ធ្វើជាត្រីមុខ ដើម្បីរកតំណែងhttps://dap-news.com/?p=354919 កម្ពុជា ដាក់ឱ្យប្រើប្រាស់ស្តង់ដារ កិច្ចសន្យាឥណទាន និងខចែងកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការពារអតិថិជនhttps://dap-news.com/?p=354958...
Update៖ រុស្ស៊ី បញ្ជាក់ថា ការធ្វើតេស្តលើហ្សែនរកឃើញថា ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ពិតជាបានស្លាប់ដោយសារធ្លាក់យន្តហោះប្រាកដមែនhttps://dap-news.com/?p=354398 នាយកដ្ឋាន កែប្រែរបស់ថៃ រងការរិះគន់យ៉ាងខ្លាំង ជុំវិញការព្យាបាល លំដាប់ VIP ដល់លោក ថាក់ស៊ីនhttps://dap-news.com/?p=354402 វៀតណាមប្រឆាំង និងហៅសមយុទ្ធយោធា របស់កោះតៃវ៉ាន់ នៅកោះ Spratly ថាជាសមយុទ្ធខុសច្បាប់https://dap-news.com/?p=354769 មន្ទីរបញ្ចកោណថា...
បរទេស៖ មហាសេដ្ឋីអ៊ុយក្រែន លោក Igor Kolomoisky ដែលបានត្រូវបានគេជឿយ៉ាងទូលំទូលាយថា បានជួយលោកប្រធានាធិបតី Vladimir Zelensky ទទួលបានតំណែងជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននោះ គឺត្រូវបានឃុំខ្លួន ដោយរង់ចាំការកាត់ក្តីសម្រាប់ការចោទប្រកាន់ពីបទលាងលុយកខ្វក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kolomoisky ត្រូវបាននាំខ្លួនយកទៅតុលាការស្រុក Shevchenko...
បរទេស៖ យន្តហោះ Boeing C-17 ចំនួនពីរគ្រឿងដែលដឹកយានជំនិះ និងឧបករណ៍ជាច្រើនសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Biden ទៅកាន់ប្រទេសវៀតណាម បានចុះចតនៅអាកាសយានដ្ឋាន Noi Bai ប្រទេសវៀតណាម នាព្រឹកថ្ងៃទី ៣ ខែកញ្ញា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ប្រភពពីក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃអាទិត្យថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចមានសិទ្ធិទទួលបានការដោះលែងក្នុងរយៈពេល ៤ ខែ ខណៈដែលលោកជាអ្នកទោសវ័យចំណាស់ដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពពីក្រសួងយុត្តិធម៌បានពន្យល់ថា ច្បាប់កែប្រែឆ្នាំ២០០៧ តម្រូវឱ្យអ្នកទោសដែលជាប់ពន្ធនាគារយ៉ាងហោចណាស់មួយភាគបីនៃទោស អាចមានសិទ្ធិសុំឱ្យមានការដោះលែង។ ព្រះមហាក្សត្រទ្រង់បានប្រោសប្រទានការលើកលែងទោសលោក ថាក់ស៊ីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ជំរុំភៀសខ្លួនដ៏ធំបំផុតមួយ សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលស្ថិតនៅក្នុងបរ្ទេសប៉ូឡញ ត្រូវបានរដ្ឋាភិបាលប៉ូឡូញ ប្រកាសបិទភ្លាមៗកាលពីដើមសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការប្រកាសប្រាប់ពីអជ្ញាធរប៉ូឡូញ បានធ្វើឡើងភ្លាមៗហើយការចល័តជនភៀសខ្លួនចេញទៅទីតាំងផ្សេងៗត្រូវបានធ្វើឡើងភ្លាមៗផងដែរ។ ជំរុំនេះមានទីតាំងនៅអតីតកន្លែងតាំងពិពណ៌មួយនៅក្នុងភូមិ Nadarzyn ក្នុងតំបន់ Mazovia ភាគនិរតី នៃរដ្ឋធានី Warsaw ប្រទេសប៉ូឡូញហើយក្នុងពេលដែលមានការកើនឡើងខ្លាំង នៃជម្លោះនៅអ៊ុយក្រែន ទីតាំងនេះបានទទួលជនភៀសខ្លួនសរុបដល់ទៅ៩០០០នាក់ប៉ុន្តែបច្ចុប្បន្ន...
លោក សយ វិចិត្រ អគ្គនាយករង ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក និងភរិយា សូមអបអរសាទរ និងគោរពជូនពរចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។...