កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ អញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីចំនួន ៦៥០ក្បាលដី ស្មើនឹង ៣៧៧ ម្ចាសកម្មសិទ្ធិករ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានជឿជាក់ថា ទូតអាស៊ែបៃហ្សង់ថ្មី នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ នាឱកាសអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ថ្មីប្រចាំកម្ពុជា ចូលជួបជូនសារតាំងនាព្រឹកថ្ងៃ១៥...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្តូនី លោក Lauri Laanemets កាលពីថ្ងៃព្រហស្បតិ៍ បានគាំទ្រការអនុវត្តយ៉ាងតឹងរ៉ឹងនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីរបស់រដ្ឋបាល់ទិក (អេស្តូនី, ឡាតវី និងប្រទេសលីទុយអានី) ដោយលោកបានអំពាវនាវឱ្យមានការរឹបអូសយានយន្តដែលមានអាជ្ញាប័ណ្ណពីរុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងខណៈដែលរដ្ឋធានី Tallinn បានហាមឃាត់រថយន្តរុស្ស៊ីរួចហើយ មិនឱ្យចូលក្នុងប្រទេសដើម្បីស្របតាមការបង្គាប់របស់ក្រុងព្រុចសែលលើបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ...
ភ្នំពេញ៖ វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ ជាង៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនទាំង ៧។ ជាលទ្ធផល យុវជនចំនួន ២០៧ នាក់ បានសម្ភាសការងារជាប់...
បរទេស៖ មេបញ្ជាការយោធាអាមេរិក លោក Josh Kozlov បាននិយាយកាលពីថ្ងៃពុធ ជាមួយទីភ្នាក់ងារព័ត៌មាន ការពារជាតិថា មន្ទីរបញ្ចកោណកំពុង “កត់ត្រា” លើការប្រើប្រាស់សង្គ្រាម អេឡិចត្រូនិក (EW) ដោយរុស្ស៊ី និងអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ពិភាក្សារៀបចំ និងកែសម្រួលលេខកូដ សម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី...
បរទេស៖ ថ្នាក់ដឹកនាំវៀតណាម និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ ស្តីពីការលើកកម្ពស់ទំនាក់ទំនង វៀតណាម-អាមេរិក ទៅជាភាពជាដៃគូ យុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ ក្នុងឱកាសដែលលោកប្រធានាធិបតី អាមេរិកលោក Joe Biden មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូន បានរៀបចំពិធីប្រគល់រង្វាន់ ដើម្បីផ្តល់កិត្តិយសដល់ ម្ចាស់ជ័យលាភីនៃការប្រកួត Hole-In-One ដ៏រំភើបរបស់ខ្លួន នៅទីលានវាយកូនហ្គោល Grand Phnom Penh ដ៏មានកិត្យានុភាព។ ការប្រកួតប្រជែងនេះបានធ្វើឱ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកចូលចិត្តកីឡាវាយកូនហ្គោល និងបានផ្តល់ឱកាសដ៏អស្ចារ្យ ដល់មិត្តហ្វូនដើម្បីបង្ហាញពីការ ដឹងគុណរបស់ខ្លួនចំពោះអតិថិជន ដែលមានតម្លៃដោយការផ្តល់ជូន នូវរង្វាន់ដ៏គួរឱ្យរំភើប។ ជាមួយនឹងភាពច្នៃប្រឌិត...
បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវនឹង មិនអាចចូលរួមជាមួយនឹង អង្គការសម្ព័ន្ធយោធាណាតូ បាននៅឡើយដរាបណាជម្លោះ ជាមួយនឹងរុស្សីនៅតែបន្តនៅឡើយនោះ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីរូបនេះបានធធ្វើឡើង នៅក្នុងវេទិកាមួយដែលស្ថិតនៅ ភាគខាងត្បូងប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលលោក Duda ក៏បានរំលឹកអំពីជំនួបរបស់លោកជាមួយ នឹងសមាភាគីប្រធានាធីបតីអ៊ុយក្រែនលោក Vladimir...
បរទេស៖ យោងតាមការប្រកាសដោយ រតនាគារជាតិអាមេរិកកាលពី ថ្ងៃព្រហស្បតិម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំផែនការក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងជាលើកទី២ ទៅលើក្រុមហ៊ុនដែលមានមូលដ្ឋាន ក្នុងប្រទេសតួគីចំនួន៥ ព្រមទាំងក្រុមហ៊ុនរដ្ឋតួគីមួយផងដែរ ដែលជឿជាក់ថាបានជួយគាំទ្រ ដល់ប្រទេសរុស្សីក្នុងការប្រឈមមុខ ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចនានា ដោយលោកខាងលិច។ យោងតាមការចេញផ្សាយរបស់ RT ការដាក់ទណ្ឌកម្មនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅក្នុងកញ្ចប់ធំ នៃវិធានការដាក់ទណ្ឌកម្ម ដែលផ្តោតលើប្រទេសរុស្ស៊ី ជាមួយនឹងការដាក់ទណ្ឌកម្មលើអង្គភាពជាង...
បរទេស៖ មេបញ្ជាការយោធាអាមេរិកលោក James Hecker បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានបើកដំណើរការ ទាំងយន្តហោះដ្រូន និងយន្តហោះមានមនុស្សបើកឡើងវិញ នៅមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសនីហ្សៀដែលជាផ្នែកមួយ អាមេរិកហៅថា ជាបេសកកម្មប្រឆាំងនឹងភេវរកម្ម។ យោងតាមការចេញផ្សាយរបស់ RT ការដំណើរការហោះហើរឡើងវិញនេះ បានប្រកាសឡើងនៅបន្ទាប់ពី រយៈពេលជាងមួយខែកន្លងមកនេះ ប្រតិបត្តិការយោធារបស់ខ្លួន ត្រូវបានផ្អាកបណ្តោះអាសន្ន នៅចំពោះមុខរដ្ឋប្រហារដោយយោធា ក្នុងប្រទេសនីហ្សៀកាលពីថ្ងៃទី២៦ ខែកក្កដា...
បរទេស៖ កោះតៃវ៉ាន់បានរិះគន់មហាសេដ្ឋី Elon Musk បន្ទាប់ពីមហាសេដ្ឋីរូបនេះបានលើកឡើងថា អាមេរិកប្រហែលជាមិនអាចបញ្ឈប់ចិនពីការកាន់កាប់កោះនេះបានទេ។ ទីក្រុងប៉េកាំងចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះថា ជាផ្នែកមិនអាចផ្តាច់បានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសកោះតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃពុធនៅលើ X (អតីត Twitter) ឆ្លើយតបទៅនឹងវីដេអូនៃ ការកត់សម្គាល់ដែលធ្វើឡើងដោយ...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃទំនាក់ទំនង យោធាជាមួយតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោក Tan Kefei បានធ្វើការកត់សម្គាល់ នៅពេលធ្វើអត្ថាធិប្បាយលើព័ត៌មាន អំពីអន្តរកម្មយោធានាពេលថ្មីៗនេះរបស់តៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក រួមទាំងផែនការដែលបានរាយការណ៍ ដើម្បីទិញប្រព័ន្ធដាក់គ្រាប់មីន ពីសហរដ្ឋអាមេរិក។ លោក Tan បានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃ១៥ កញ្ញា បានជួបលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង ៕
ភ្នំពេញ ៖ ចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឲ្យមានការភាន់ច្រលំលើផ្សព្វផ្សាយថ្មីៗនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ហៅកាត់ថាHRWដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបវិញថា ភាពជឿទុកចិត្ត ចំពោះអង្គការមួយនេះត្រូវបានបាត់បង់យូរណាស់មកហើយ តាំងពីឆ្នាំ២០១៤។ ការចេញមកបដិសេធរបស់ក្រសួងការបរបរទេសខ្មែរ បន្ទាប់ពីំមន្រ្តីជាន់ខ្ពស់យូមែនរ៉ៃត៍វច្ឆ បាននិយាយប្រាប់វិទ្យុបរទេសមួយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថាបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រ័ត្ន និងបង្ការ ចំពោះការកើនឡើង ករណីជំងឺគ្រុនឈាម គួរឲ្យកត់សម្គាល់ សម្រាប់ឆ្នាំ២០២៣នេះ ។ តាមរយៈសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ កញ្ញា នេះបានឱ្យដឹងថា «ចាប់ពីថ្ងៃទីមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅតែបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ស្របទៅតាមទស្សនវិស័យ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស ដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការ ជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែង រកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ ស្ថិរភាព...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក វ៉ាង តុងជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលបាននិងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពន្លឿនកិច្ចការគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើហេដ្ឋា រចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគ លើការផលិតសម្ភារគ្រឿង បង្គុំអេឡិកត្រូនិក នៅកម្ពុជា។ ការស្នើឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោក វិន ស៊ូកាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ដែលជាក្រុមហ៊ុន ធ្លាប់បានកសាងទំនប់វារីអគ្គិសនី សេសានក្រោម២ ជួយសិក្សាបន្ថែម អំពីការពង្រីក ការតបណ្តាញអគ្គីសនី ឱ្យបានធំទូលាយ និងលើកទឹកចិត្ត ក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត...
រដ្ឋមន្ដ្រីមហាផ្ទៃ ដកហូតតំណែង ស្នងការរងខេត្តកំពត ឈ្មោះ ហេង ហាប់ ក្រោយមានប្រវត្តិលួច iPadhttps://dap-news.com/national/2023/09/14/358656/ រដ្ឋមន្ដ្រីមហាផ្ទៃ បង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួន ស្នងការរងរាជធានី-ខេត្ត និងចំនួននាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែន អន្ដរជាតិhttps://dap-news.com/national/2023/09/14/358541/ រាជរដ្ឋាភិបាល បង្កើតគណៈកម្មការត្រួតពិនិត្យ ដោះស្រាយបញ្ហាចេញ-ចូលពលករខ្មែរតាមព្រំដែនhttps://dap-news.com/national/2023/09/14/358577/ ទេសចរអឺរ៉ុប និយាយថា បើមកលេងអាស៊ីអាគ្នេហ៍...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple កាលពីថ្ងៃពុធបានជំទាស់នឹងការរកឃើញរបស់និយតកររបស់ប្រទេសបារាំង ដែលបានអះអាងថា ទូរស័ព្ទ iPhone 12 បញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចលើសពីស្តង់ដារដែលបង្កឲ្យមានផលប៉ះពាល់ ។ យោងតាមទីភ្នាក់ងារប្រេកង់ជាតិ ហៅកាត់ថា (ANFR) របស់ប្រទេសបារាំង បានបញ្ជាក់ឲ្យដឹងដូច្នេះថា ស្មាតហ្វូនប្រភេទនេះដែលត្រូវបានបញ្ឈប់ដែលត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ២០២០មានអត្រាស្រូបទាញជាក់លាក់...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជើង) មានមុខរបរ...
វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុនៃប្រទេសឡាវ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បោកបក់ម្តងម្កាលនឹងបន្តនៅទូទាំងប្រទេសឡាវ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ខណៈដែលរដូវភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលនាំមកនូវហានិភ័យបន្ថែមទៀតនៃទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ កាលពីថ្ងៃពុធ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត សម្រាប់ខេត្ត ហូផាន និងស៊ាងឃួង ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្តហ្លួងណាំថា បូកែវ ឧត្ដមសាយ លួងប្រាបាង និងសាយបូរី។...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោក នឹងមិនអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងតេអេរ៉ង់ មិនត្រូវបានដកចេញទាំងស្រុង ហើយភាគីផ្សេងទៀត មិនគោរពកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះ។ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលបានរៀបរាប់លម្អិតអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ លោកបានលើកឡើងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើបានល្អ ជាងការគិតទុក របស់សម្តេចទៅទៀត ។ ការវាយតម្លៃខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចេញតាមរយៈគណនីតេឡេក្រាមរបស់សម្តេច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ...