បរទេស៖ បណ្តាប្រទេសលោកខាងលិច កំពុងបង្កើនប្រតិកម្មដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ជុំវិញផែនការរបស់រុស្ស៊ីក្នុងការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស, នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Russia 1 TV លោក...
ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu បានធ្វើការហោះហើរដោយផ្ទាល់ ជាមួយនឹងយន្តហោះចម្បាំងមួយគ្រឿងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការហោះហើរដោយផ្ទាល់ របស់លោកស្រីប្រធានាធិបតីឥណ្ឌាលើកនេះបានធ្វើឲ្យវាក្លាយ ទៅជាព្រឹត្តិការណ៍នៃការហោះហើរដោយផ្ទាល់លើយន្តហោះចម្បាំង របស់ប្រធានាធិបតីឥណ្ឌាទី៣និងក៏ជាប្រធានាធីបតីស្ត្រីទី២ផងដែរ ដែលបានធ្វើបែបនេះ។ យន្តហោះចម្បាំង Su-30 MKI បានធ្វើការហោះហើរឡើងនៅឯមូលដ្ឋានទ័ពអាកាស Tezpur នៅរដ្ឋ Assam ហើយលោកស្រីប្រធានាធិបតីបានស្ថិត នៅលើយន្តហោះនេះនិងបន្តធ្វើការហោះហើរប្រមាណជា៣០នាទី មុនពេលត្រឡប់មកដីវិញព្រមជាមួយនឹងការហោះហើរ...
ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ដែលរួមមាន ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿង រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហនិងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍ គំរូពណ៌បៃតងនិងកាបូនទាប។ ...
ពោធិសាត់៖ សៃង្វៀនជល់មាន់លួចលាក់មួយកន្លែង និង មនុស្សម្នាក់ ព្រមទំាងម៉ូតូចំនួន ៧ គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជង នៃអធិការដ្ឋាននគរបាលស្រុកបាកានចុះឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១៥ និង ៣០ នាទីថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចដីឡូគ្មានមនុស្សរស់នៅមួយកន្លែង ក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងសៃង្វៀនជល់មាន់ លួចលាក់មួយកន្លែងនោះ សមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន ៧ គ្រឿង និង មនុស្សចំនួន ១ នាក់ផងដែរ។ របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ចំពោះមនុស្សម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺបានធ្វើកំណត់ហេតុ និង ធ្វើកិច្ចសន្យាអប់ ចំណែកវត្ថុតាងម៉ូតូ និង មាន់ជល់មួយក្បាល សមត្ថកិច្ចបានរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្ន៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធា រយៈពេល៣ថ្ងៃ នៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់ គិតចាប់ពីថ្ងៃសៅរ៍។ ប្រភពដដែលបានបន្តទៀតថា សមយុទ្ធយោធាដែលធ្វើឡើងត្រឹមតែ រយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ច របស់មេដឹកនាំលោកស្រី ប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។ ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់រូបនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជាផ្លូវការក្នុងការត្រឡប់មកចូលរួម ជាមួយនឹងប្លុកនៃសហភាពប្រជាជាជាតិ ក្នុងតំបន់អាមេរិកខាងត្បួង ដែលហៅកាត់ថា UNASUR វិញហើយបន្ទាប់ពីបានដកខ្លួន ចេញកាលពីឆ្នាំ២០១៩កន្លងមក។ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសរបស់ប្រេស៊ីល បានឲ្យដឹងដែរថា៖ ខណៈដែលប្រេស៊ី បានបន្តភាពជាដៃគូនិងសម្ព័ន្ធមិត្ត ជាមួយនឹងប្រទេសនិងអន្តរជាតិនោះ សាជាថ្មីប្រេស៊ីល នឹងសម្រេចក្នុងការចូលរួម ជាមួយនឹងសហប្រជាជាតិ នៃប្លុកអាមេរិកខាងត្បូង UNASUR សាជាថ្មីម្តងទៀត។...
បរទេស៖ កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា នឹងធ្វើការដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ទៅកាន់តំបន់មជ្ឈឹមបូព៍ា។ ការប្រកាសដែលបានធ្វើឡើង ដែលខុសទៅនឹងពិធីការជាធម្មតា និងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផង ហើយក្នុងនោះក៏បានអះអាងងដែរថា នាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់មកជាមួយ នឹងមីស៊ីលប្រភេទ154 Tomahawk ផងដែរ។ គួរឲ្យដឹងដែរនាវាមុជទឹកនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រ និងកំពុងបន្តស្ថិតនៅលើផ្លូវទៅកាន់ តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់លំអិត ពីទីតាំងពិតប្រាកដនៅឡើយទេ។...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចូលសោធននិវត្តន៍ កន្លងមកចំនួន ៦៣នាក់...
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ដោយក្នុងនោះ ប្រកាសហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក និងប៉ាតម៉្សៅ នៅតាមសាលារៀន ទាំងរដ្ឋនិងឯកជន ។ ការហាមនេះ ដោយសារក្រសួងយល់ថា ល្បែងទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ និងមិនសាកស័ក្តិជាកុលបុត្រកុលធីតាខ្មែរទេ៕
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា អ៊ុយក្រែនអាចនាំចេញ ថាមពលអគ្គិសនីជាលើកដំបូង ក្នុងរយៈពេល៦ខែ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានងើបឡើងវិញ ពីការវាយប្រហារជាច្រើនខែរបស់រុស្ស៊ីម្តងហើយម្តងទៀត ។ គេបានដឹងថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ ដោយចេតនា និងយូរអង្វែងរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០២៣ ។ ការវាយប្រហារបាននាំ ឱ្យមានការដាច់ចរន្តអគ្គិសនី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពី វិធីដើម្បីការពារការបែកធ្លាយព័ត៌មានយោធាកាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិត អំពីកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដើម្បីជួយប្រទេសនេះ រៀបចំផែនការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កាសែត The...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅសប្តាហ៍ក្រោយ ។ ព្រឹទ្ធសមាជិក Jeff Merkley បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៅថ្ងៃសៅរ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញទំនាក់ទំនងការទូតជាមួយក្រុងហាណូយ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយនេះជាអ្វីដែលខ្លួនហៅថា “ការព្រមានយ៉ាងតឹងរ៉ឹង” ដល់រដ្ឋាភិបាលដែនកោះនេះ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានសភាអាមេរិក ។ បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមានឈ្មោះថា...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល...
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។ ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទះរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត។ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមអបអរសាទរ និងជូនពរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងឱកាសដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។ ការប្រោសព្រះរាជទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត»នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលជានិច្ចកាល សម្ដេចកិត្តិសង្គហបណ្ឌិត បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងលោកស្រី និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃ ប.ស.ស. សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «សម្តេចកិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជា «សម្តេចកិត្តិសង្គហបណ្ឌិត» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចកិត្តិសង្គហបណ្ឌិត ស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាលសម្តេចកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនាព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុវណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ៖ ដោយមានការលើកទឹកចិត្តចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះកងទ័ព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ បានដឹកនាំសមាជិក សមាជិកទាំងក្នុង និងក្រៅប្រទេស ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ...
ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជានៅថ្ងៃ៨ មេសានេះបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារលោកស្រី ម៉ែន សំអន ជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕
ប៉េកាំង៖ បន្ទាប់ពីទទួលយកជាផ្លូវការនូវប្រទេសហ្វាំងឡង់ ជាសមាជិក និងសន្យាថាជាការធានា សន្តិសុខដោយរឹងមាំ អង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានបែកបាក់គ្នាជុំវិញស្ថានភាព ក្រោយសង្គ្រាមរបស់ទីក្រុងគៀវ ដោយអ្នកជំនាញបានឲ្យដឹងថា ការបែងចែកនេះ គឺមានឫសគល់នៅក្នុងភាពមិនប្រាកដប្រជាលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែកើនឡើងរួមជាមួយ នឹងការពង្រីករបស់ណាតូ។ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់មន្ត្រីមិនបញ្ចេញឈ្មោះបួននាក់ ដែលពាក់ព័ន្ធនឹងការ ការពិភាក្សាក្នុងអំឡុងពេលកិច្ច ប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានសាកល្បងយន្តហោះដ្រូន វាយប្រហារមិនស្គាល់ប្រភេទ ច្បាស់លាស់នៅក្រោមទឹក ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតរលកយក្សស៊ូណាមិ គោលបំណងបំផ្លាញកប៉ាល់ និងកំពង់ផែរបស់សត្រូវ ជាមួយនឹងតំបន់គោលដៅ ដែលស្ថិតនៅឆ្ងាយជាងការសាកល្បងលើកមុន បានសម្រេច ដោយជោគជ័យ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា យន្តហោះដ្រូន Haeil-2 បានធ្វើដំណើរលើផ្លូវរាងអេលីប...
គ៊ែរ ៖ អ្នកជំនាញបានឲ្យដឹងថា ទោះបីជាមានការប៉ុនប៉ង ដើម្បីក្លែងបន្លំថាជា “បង្គោលនៃលទ្ធិប្រជាធិបតេយ្យ” ដោយរៀបចំកិច្ចប្រជុំកំពូលទីពីរ សម្រាប់លទ្ធិប្រជាធិបតេយ្យ ក៏ដោយ សហរដ្ឋអាមេរិក គឺមិនប្រកាន់លទ្ធិប្រជាធិបតេយ្យឡើយ ដោយសារគោលនយោបាយ ការបរទេសផ្អែកលើអនុត្តរភាព របស់ខ្លួន ។ លោក Mokhtar Ghobashy អនុប្រធានមជ្ឈមណ្ឌលនយោបាយអារ៉ាប់ និងជាអ្នកយុទ្ធសាស្រ្ត ដែលមានមូលដ្ឋាននៅទីក្រុងគែរ បានលើកឡើងថា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រាល់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ត្រូវតែផ្តោតលើការបង្កើត “សណ្តាប់ធ្នាប់ពិភពលោកថ្មី និងគិតគូរពី ផលប្រយោជន៍រុស្ស៊ី និង ការព្រួយបារម្ភរបស់រុស្ស៊ី”។ រុស្ស៊ីបានឲ្យដឹងជាយូរមកហើយថា ខ្លួនកំពុងដឹកនាំការតស៊ូប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោក ហើយអះអាងថាការវាយលុករបស់អ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រយុទ្ធនោះ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការបន្តការវាយលុករបស់ខ្លួនលើសពីមួយឆ្នាំនៅអ៊ុយក្រែន ដោយមើលឃើញថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុល ចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
ភ្នំពេញ៖ ខណៈការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ កាន់តែខិតជិតមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា «សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាព គ្រប់គ្រង បានទេ»។ ក្នុងពិធីជួបសំណោះសំណាល ជាមួយា អាចារ្យ អាចារិនី...
ភ្នំពេញ៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាន នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា “ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោស ម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត” និងបញ្ជាក់បន្ថែមថា “មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ លោក រ័ត្ន ស្រ៊ាង...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិឲ្យដឹងថា ការស្រាវជ្រាវជីវសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយសម្ងាត់ គឺពោរពេញដោយហានិភ័យ នៃការលេចធ្លាយមេរោគ ។ លោក Igor Kirillov ប្រធានកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “សហរដ្ឋអាមេរិក មិនដែលមានភាពច្បាស់លាស់អំពីរបៀប ដែលវាខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ជីវគីមី ដែលខ្លួនគ្រប់គ្រង”...