ភ្នំពេញ៖ បើតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូនេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងងើបឡើងវិញបានល្អ បន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានា ដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមាន សម្រាប់កំណើន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤.៨ភាគរយ នៅក្នុងឆ្នាំ២០២២ ក្នុងនោះ...
ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន ១៤៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ១៤៨នាក់ (ស្រី១០នាក់...
ឡាហ្គូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃអង្គារថា យោធានីហ្សេរីយ៉ា បានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋ Kaduna ភាគខាងជើងប្រទេស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Samuel Aruwan ស្នងការរដ្ឋខាងលើទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការលំនៅដ្ឋាន បានលើកឡើងថា ខ្មាន់កាំភ្លើងជាច្រើននាក់ ដែលគេស្គាល់ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធថា សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន លើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានប្តេជ្ញាបន្តផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវអ្វីដែលអ៊ុយក្រែនត្រូវការ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបដិសេធការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអំពី ឧបករណ៍បាញ់បង្ហោះ...
ភ្នំពេញ៖បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុ បានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន ៣ ក្រុមដើម្បីទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប ៩០ លានរៀល ក្នុងកម្មវិធី នវានុវត្តន៍បញ្រ្ចាសរដូវកាលទី២។ កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២នេះ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលតម្រូវឱ្យក្រុមហ៊ុនធំៗដៃគូដូចជា ធនាគារជាដើម កំណត់បញ្ហាផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន ដែលខ្លួនកំពុងប្រឈមមកឱ្យសហគ្រិន នវានុវត្តជន ជាអ្នករកនវានុវត្តន៍ដំណោះស្រាយលើបញ្ហាទាំងនោះ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថ្ងៃពុធថា មនុស្សចំនួន២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅគ្រាដែលជនសង្ស័យជាសកម្មប្រយុទ្ធម្នាក់កាន់កាំបិត និងបានបំផ្ទុះខ្លួនឯងភ្លាមៗ បន្ទាប់ពីបានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Bandung ។ ចំពោះការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនទាន់មានការបង្ហាញអំពីហេតុផលដែលអាចកើតមាននៅឡើយ ។ លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាកាសយានដ្ឋានរុស្ស៊ីទី៣ត្រូវបានដុតបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានបង្ហាញសមត្ថភាពថ្មីដែលអាចជ្រាបចូលបានរាប់រយគីឡូម៉ែត្រចូលទៅក្នុងលំហអាកាសរុស្ស៊ី ជាមួយនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ ។ មន្ត្រីនៅក្នុងទីក្រុង Kursk របស់រុស្ស៊ី បានឲ្យដឹងថា ចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៊ុយក្រែន បានបញ្ចេញរូបភាពនៃផ្សែងខ្មៅពីលើអាកាសយានដ្ឋាន បន្ទាប់ពីការវាយប្រហារចុងក្រោយកាលពីថ្ងៃអង្គារ ។ អភិបាលខេត្តបានលើកឡើងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប) តាមមណ្ឌលប្រឡងរា ជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅរាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ជាក់ថា «គិតត្រឹមម៉ោង២រសៀលថ្ងៃទី០៧ ខែធ្នូ...
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នឹងបន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពរបស់ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នាថ្ងៃទី៧ ធ្នូ នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោតសរសើរ ដល់ភាគីពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងគោរពបទប្បញ្ញត្តិ ជាធរមាន ក្នុងដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី៧ ធ្នូ នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ឈានមកដល់បរិបទរក្សាឈើឈរ ដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។ នាឱកាសអញ្ជើញ ចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើ នៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃ សម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះអោយបានទាបបំផុត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ...
ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូDBST ប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ និងសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវបេតុងអាម៉េ មួយខ្សែប្រវែង៨៨៧ម៉ែត្រទទឹង៤ម៉ែត្រ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ នៅក្នុងឱកាសនោះលោកអភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំព្រលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាល...
(ភ្នំពេញ) ថ្ងៃទី07 ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។ តាមរយៈសេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖...
ថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ លោកTan Kefei អ្នកនាំពាក្យក្រសួង ការពារជាតិចិន បានថ្លែងកថា អំពីរបាយការណ៍ ស្តីពីអភិវឌ្ឍ យោធានិងសន្តិសុខចិន ប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ។ លោកបានថ្លែងថា ពេលថ្មីៗ កន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានដាក់ចេញ របាយការណ៍ ស្តីពីការអភិវឌ្ឍសន្តិសុខនិងយោធាចិន ប្រចាំឆ្នាំ២០២២ ដែលមួលបង្កាច់ គោលនយោបាយ...
គៀវ៖ ក្រុមមន្ត្រីលោកខាងលិចបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានអស់ស្តុកទុក នូវយន្តហោះដ្រូនធុន kamikaze ដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពី “ភាពច្នៃប្រឌិត” របស់អ៊ុយក្រែន បានកម្ចាត់យន្ដហោះដ្រូនទាំងនេះស្ទើតែ ១០០ភាគរយ។ វាត្រូវបានគេយល់ថា រុស្ស៊ីបានអស់ស្ដុកទៅហើយ បន្ទាប់ការប្រើយន្ដហោះដ្រូនធុន Shahed 136 របស់ខ្លួនកាលពីពីរសប្តាហ៍មុន ហើយងាកមកប្រើកាំភ្លើងធំ ដែលប៉ាន់ស្មានចំនួន ៤០០គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាចំណាយប្រហែល ៥ពាន់ពាន់លានយ៉េន (៣៧ពាន់លានដុល្លារ) ដើម្បីបង្កើត និងដាក់ពង្រាយកាំជ្រួចរយៈ ចម្ងាយឆ្ងាយចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដល់ឆ្នាំ២០២៧ ខណៈដែលប្រទេសមួយនេះ មានបំណងមានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើង។ យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពបាញ់ចេញ ពីចម្ងាយបាញ់របស់សត្រូវ នឹងក្លាយជាចំណុចកណ្តាល នៃអ្វីដែលរដ្ឋាភិបាលហៅថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបង្កើនការចូលរួមជាមួយប្រទេសជប៉ុន ក្នុងវិស័យយោធា ដូចជាដោយការអញ្ជើញទីក្រុងតូក្យូ ឱ្យចូលរួមសមយុទ្ធរបស់ពួកគេបន្ថែមទៀត ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បន្ទាប់ពីកិច្ចពិភាក្សាដែលមាន ការចូលរួមពីប្រមុខការពារជាតិ និងបរទេសរបស់ប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានយោធាប្ដូរវេនរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងកងកម្លាំងទម្លាក់គ្រាប់បែក...
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១២ សមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ទើបតែបិទប្រជុំ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទស្សនាពិព័រណ៍ឈ្មោះ«ផ្លូវងើបឡើងវិញ» នៅសារមន្ទីរជាតិ។ កាលនោះលោកបានលើកឡើង ក្តីសុបិនចិនជាលើកដំបូង ព្រមទាំងអធិប្បាយពីអត្ថន័យរបស់វា “យើងកំពុងព្យាយាមរត់ យើងសុទ្ធតែជាអ្នកស្វែងរកក្ដីសុបិន។”តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi...
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ មានរៀបចំកម្មវិធីបាឋកថាស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ពីសមិទ្ធផលនៃ សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានប្រកាសមិនគាំទ្រ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ណា ចំណាយថវិកានៅកន្លែងកើតហេតុហើយ រួចខ្លួន។ ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះក្រោយពីមាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ...
ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។ កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជនកម្ពុជានូវបទពិសោធន៍ ថ្មី...
ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ “Renewables 2022” របស់ខ្លួនថា សមត្ថភាពថាមពលកកើតឡើងវិញជាសកល ត្រូវបានគេរំពឹងថា នឹងកើនឡើងជិតទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារវិបត្តិថាមពល ដែលកំពុងបន្តកំពុងជំរុញឱ្យមាន ការបង្កើនល្បឿនយ៉ាងខ្លាំង នៃការដំឡើងគម្រោងថាមពលកកើតឡើងវិញ។ IEA បានឲ្យដឹងថា សមត្ថភាពថាមពលកកើតឡើងវិញ ជាសកលត្រូវបានគេរំពឹងថា នឹងកើនឡើង ២៤០០ ជីហ្គាវ៉ាត់...
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី មិនរាប់បញ្ចូលលទ្ធភាពនៃ ការកាត់បន្ថយផលិតកម្មប្រេង របស់ខ្លួនក្នុងកម្រិតមធ្យមនោះទេ ដោយសារ “ស្ថានភាពមិនច្បាស់លាស់” ដែលបណ្តាលមកពីការសម្រេចចិត្ត របស់សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G7) ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅរបស់រុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីលោក Alexander Novak បានលើកឡើងថា “ប្រេងរុស្ស៊ីកំពុងមានតម្រូវការ នៅលើទីផ្សារពិភពលោក ហើយនឹងស្វែងរកអ្នកទិញបាទ យន្តការដឹកជញ្ជូន និងខ្សែសង្វាក់នឹងផ្លាស់ប្តូរឥឡូវនេះ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Aleksandr Novak កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ប្រេងរបស់រុស្សីនឹងស្ថិតនៅក្នុង កម្រិតដែលមានតំរូវការខ្លាំងជានិច្ច ទោះបីជាលោកខាងលិច ជាពិសេសអឺរ៉ុបនិងអាមេរិក បានព្យាយាមបន្ថែមដាក់ការទណ្ឌកម្ម មកលើការនាំចេញរបស់រុស្សីក្តី។ សេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើឡើង នៅក្រោយពេលដែលអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងទៅនឹងការនាំចេញប្រេងឆៅ របស់រុស្សីដើម្បីធ្វើយ៉ាងណាឲ្យតម្លៃប្រេង របស់រុស្សីធ្លាក់ចុះមកត្រឹមតែ ៦០ដុល្លារក្នុងមួយបារ៉ែលដែលការសម្រេចចិត្ត ចុងក្រោយនេះបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសសមាជិករបស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ទីតាំងយោធាដែល ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk ដែលកន្លងមករុស្សីធ្លាប់បាន ធ្វើប្រជាមតិដើម្បីដាក់បញ្ចូលវាជា តំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ទីតាំងជាច្រើនជាពិសេសតំបន់ជុំវិញទីក្រុង Bakhmut ដែលពេលនេះគឺជា តំបន់ប្រយុទ្ធដ៏សំខាន់មួយរបស់ កងកម្លាំងអ៊ុយក្រែន ក្នុងផែនការដណ្តើមយកទីតាំង មួយចំនួនក្នុងទីក្រុង...
បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិកម្នាក់ មកពីគណបក្សសាធារណៈលោក Josh Hawley បានធ្វើការអំពាវនាវឲ្យក្រសួងការបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនកិច្ចការងារ បញ្ចូនអាវុធទៅឲ្យកោះតៃវ៉ាន់ ជំនួសឲ្យប្រទេសអ៊ុយក្រែន ដោយបានលើកឡើងថា កោះតៃវ៉ាន់មានសារៈសំខាន់ និងអត្ថប្រយោជន៍ខ្លាំងជាង សម្រាប់អាមេរិក។ លោក Hawley ក៏ធ្លាប់បានលើកឡើងដែរថា ជំនួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដែលផ្តល់ឲ្យប្រទេសអ៊ុយក្រែន គួរតែចាំបាច់ប្រើប្រាស់នៅក្នុងប្រទេសអាមេរិក គឺមានភាពល្អប្រសើរជាង ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន គិតត្រឹមខែវិច្ឆិកា ប៉ុណ្ណោះ បានបាត់បង់ជីវិតយោធារបស់ខ្លួន ដល់ទៅជាង៨០០០នាក់ ព្រមទាំងសព្វាវុធយោធា ជាច្រើនផ្សេងទៀត។ លោក Shoigu បានអះអាងលំអិតថា យោធាអ៊ុយក្រែន ប្រមាណជា៨៣០០នាក់ យន្តហោះ៥គ្រឿង ឧទ្ធម្ភាគចក្រ១០គ្រឿង...
បរទេស ៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រ ក្នុងការទាញសហរដ្ឋអាមេរិក ព្រមទាំងណាតូ ផង ឲ្យចូលរួមពាក់ព័ន្ធ ដោយផ្ទាល់ ជាមួយនឹងសង្គ្រាម។ លោក Giraldi ដែលបានថ្លែងបែបនេះថា៖...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមិនប្រែប្រួលនោះទេគឺនៅតែបន្តការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្ននៅសល់ ៤៨រូបទៀត។ នាឱកាសអនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ហៅកាត់ថា (POW/MIA) ចូលជួមសម្តែងការគួរសម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២...