ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ទូតអូស្ដ្រាលីថា ការចុះបញ្ជីយានយន្តអគ្គិសនីរយៈពេល ១០ខែចុងក្រោយ មានការកើនឡើងជាង ១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី១៣ ធ្នូ...
ភ្នំពេញ ៖ រយៈពេល ១១ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូល អនឡាញ ប្រមាណជា ៣ ២១៤,០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង...
គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន ត្រូវការជំនួយយ៉ាងឆាប់រហ័ស ចំនួនសរុប១ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ជូនបណ្តាញអគ្គិសនី និងប្រព័ន្ធកម្តៅរបស់ខ្លួនឲ្យដំណើរការធម្មតាវិញ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។ លោក Shmyhal...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសចិនបានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ជុំវិញការទប់ស្កាត់ការនាំចេញ បន្ទះឈីប ដែលដាក់កាលពីពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ វិធានការត្រួតពិនិត្យការនាំចេញ របស់ទីក្រុងវ៉ាស៊ីនតោន គឺបាន គំរាមកំហែងដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន។...
បរទេស៖ ប្រទេសឥណ្ឌានិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយកងទ័ពចិន នៅក្នុងតំបន់ជម្លោះមួយ នៅតាមបណ្តោយព្រំដែន ដែលជាការផ្ទុះឡើង ជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជាតិទាំង២បាននិងកំពុងធ្វើការដើម្បីបន្ថយភាពតានតឹងចាប់តាំងពីការប៉ះទង្គិចដ៏ធំមួយបានសម្លាប់ទាហានយ៉ាងហោចណាស់ ២៤ នាក់ ក្នុងឆ្នាំ ២០២០។ ប៉ុន្តែនៅថ្ងៃច័ន្ទ កងទ័ពឥណ្ឌាបាននិយាយថា មានការប៉ះទង្គិចគ្នានៅក្នុងផ្នែក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្នអង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ...
ឯកឧត្តម ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមនុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកប្រធានាធិបតីបារាំងគឺជាដៃគូសន្ទនាដ៏ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នា ក្នុងការពង្រឹងពង្រីកមិត្តភាព រវាង ប្រទេសទាំងពីរ (កម្ពុជានិងបារាំង)។ នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាង ដូច្នេះថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន...
ភ្នំពេញ៖ នៅយប់ម៉ោង ១១និង៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ដើម្បីចូលរួម...
នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រភាព ធន់នៃប្រជាជនអ៊ុយក្រែន ដែលបានធ្វើឡើងនៅសាល សន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីលោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលេីកឡេីងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន...
បរទេស៖ ទីក្រុង Kharkov ដែលជាទីក្រុងទី២ របស់អ៊ុយក្រែន បានទទួលរងនូវការបាញ់ផ្លោង និងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៅទីនោះបាននិយាយថា ពួកគេបានប្រមូលសំណល់នៃគ្រាប់របស់រុស្ស៊ីដែលបានបាញ់មកទីក្រុងនេះ រួមទាំងបំណែកនៃគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែតផងដែរ។ រដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា មីស៊ីលបានបណ្តាលឱ្យស្លាប់ជនស៊ីវិលរាប់រយនាក់ ហើយសង្ឃឹមថា សំណុំបំណែកទាំងនេះអាចធ្វើជាភស្តុតាងនៅក្នុងចំណាត់ការរបស់តុលាការនាពេលអនាគត...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G-7) បានប្តេជ្ញាថានឹង “បង្កើនសម្ពាធ” សេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ចំពេលមានសង្រ្គាមលើអ៊ុយក្រែន និងស្វែងរកការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលត្រូវការច្រើនដល់ទីក្រុងគៀវ ខណៈពេលដែលគេកត់សំគាល់ថា ពួកគេមិនឃើញមានភស្តុតាងណាមួយនៃទីក្រុងម៉ូស្គូ បានប្តេជ្ញាចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត សមាជិក G-7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ក៏បានឲ្យដឹងផងដែរថា ពួកគេប្តេជ្ញាជួយអ៊ុយក្រែនជួសជុល និងការពារហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងទឹក...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលត្រូវបានដាក់លើមន្ត្រីចិន ជាបន្ទាន់ ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការទីបេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនពីររូប ជុំវិញអ្វីដែលពួកគេហៅថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់ស្វយ័តទីបេ។ លោក Wang បានលើកឡើងថា ភាគីអាមេរិកបានដាក់ទណ្ឌកម្មខុសច្បាប់លើមន្ត្រីចិន នៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ ដែល...
កាលពីថ្ងៃទី១១ ខែធ្នូ លោក Huang Runqiu ប្រធានមហាសនិ្នបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ» លើកទី ១៥(COP15) និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការអនុវត្តគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសចិនខ្ពស់ជាងចំនួនមធ្យមភាគនៃសកលលោក។ថ្លែងក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំរបស់យុវជនដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ លោក Huang Runqiu បានលើកឡើងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះសម្បូរបែបបំផុតនៅលើពិភពលោក និងជាប្រទេសដំបូងគេដែលបានចូលរួមក្នុងអនុសញ្ញាជីវចម្រុះ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សជីវចម្រុះ និងជំរុញយ៉ាងខ្លាំងក្លានូវការអភិរក្សជីវចម្រុះឱ្យទៅជាប្រធានបទសំខាន់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការ គួរសមជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិ បេសកកម្មការទូត នាពេលឆាប់ៗខាងមុខ ។ក្នុងជំនួបនេះភាគីទាំងពីរ បានចុះហត្ថលេខាលើ...
បរទេស៖ ប្រទេសចិនបានថ្កោលទោស ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីរបស់ខ្លួនសម្រាប់ការរំលោភសិទ្ធិនៅក្នុងតំបន់ទីបេ ដោយនិយាយថាការដាក់ទណ្ឌកម្ម “ខុសច្បាប់” គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា វិធានការនេះ ជាការ...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង ១២គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី១ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។ កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី...
បរទេស ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃចន្ទថា នៅពេលដែលរុស្ស៊ី បញ្ចប់ជម្លោះនៅអ៊ុយក្រែន វាគួរតែត្រូវបានផ្តល់ ឱកាសដើម្បីធ្វើជំនួញជាមួយ អាល្លឺម៉ង់ម្តងទៀត ។ ទោះយ៉ាងណាក៏ដោយ លោក Scholz បាននិយាយម្តងទៀតថា ទីក្រុងម៉ូស្គូត្រូវតែ និងមិនឈ្នះសង្គ្រាមនោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២...
ភ្នំពេញ៖ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះ កាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរ ផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែម លើចំណុចខ្វះខាត ដែលមានចែងនៅក្នុងច្បាប់ ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ ក្នុងការផ្ដល់នូវការគាំពារ របបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយ ដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវា ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាង អនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័ត លើការពង្រីកវិសាលភាព ក្នុងការអនុវត្តចំពោះបុគ្គល ដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលមានជាអាទិ៍៖ ១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈ ស្មើអនុរដ្ឋលេខាធិការឡើង ។ ២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈ ចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ៦). មន្រ្តីសង្ឃដូចមានចែង ក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំង ដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ ពេញមួយព្រឹកកន្លងមកនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុង លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក៧មាត្រា និងរៀបចំដាក់ឆ្លងជូន ប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕
ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិក សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នា លើការដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពូលៗ ជុំវិញការប្រព្រឹត្តចំពោះការតវ៉ា នាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប រដ្ឋមន្ត្រីក៏បានដាក់ទណ្ឌកម្មលើបុគ្គល ដែលពួកគេជឿថា មានទំនាក់ទំនងនឹងការផ្គត់ផ្គង់ ដល់ប្រទេសរុស្ស៊ីនូវយន្តហោះដ្រូន ដើម្បីប្រើប្រាស់ ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន។...
ប៊ែរឡាំង ៖ ការិយាល័យស្ថិតិសហព័ន្ធ (Dstatis) បានឲ្យដឹងថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់បំផុត របស់អាល្លឺម៉ង់ សម្រាប់ការនាំចូល ក្នុងខែតុលា ជាមួយនឹងការកើនឡើង ២៧,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១៧,៣ពាន់លានអឺរ៉ូ (១៨,៣ពាន់លាន ដុល្លារអាមេរិក) ។ ការនាំចូលឧបករណ៍ កែច្នៃទិន្នន័យ ផលិតផលអេឡិចត្រូនិក និងអុបទិកពីប្រទេសចិន...
វ៉ាស៊ីនតោន៖ ការសម្រាកនៅមន្ទីរពេទ្យ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ កំពុងកើនឡើងម្តងទៀត នៅក្នុងសហរដ្ឋអាមេរិក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់មនុស្សចាស់របស់ ប្រទេសមហាអំណាចមួយនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ បានកើនឡើងជាង ៣០ ភាគរយក្នុងរយៈពេលពីរសប្តាហ៍។ លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការកើនឡើងភាគច្រើនត្រូវបាន...
គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដល់ទីក្រុងគៀវ។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់លោក បៃដិន សម្រាប់ការគាំទ្រ ដោយកត់សម្គាល់ថា...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រស្ត្រីអ៊ីរ៉ង់ ដោយលើកឡើងថា ពួកគេត្រូវបាន រងផលប៉ះពាល់ស្មើគ្នា ដោយការដាក់ទណ្ឌកម្មឯកតោភាគី រយៈពេលវែង របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Nasser Kanaani បានឲ្យដឹងក្នុងសន្និសីទ សារព័ត៌មានមួយថា ស្ត្រីមិនត្រូវបាន...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងស្ថាប័នមួយចំនួន មកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ “ការគាំទ្រដោយចេតនា ចំពោះក្រុមភេរវករ និងក្រុមភេរវករ” ប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងសេចក្តី ថ្លែងការណ៍ចំនួនពីរ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានឲ្យដឹងថា ខ្លួនដាក់ទណ្ឌកម្មមន្ត្រី និងស្ថាប័ន របស់សហភាពអឺរ៉ុប និងអង់គ្លេស សម្រាប់សកម្មភាព...
ព្រុចសែល ៖ លោក Fatih Birol នាយកប្រតិបត្តិ នៃទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា សហភាពអឺរ៉ុប អាចប្រឈម នឹងការខ្វះខាតឧស្ម័នធម្មជាតិ ជិត ៣០ ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២៣ ។ លោកបានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា “តើធ្វើដូចម្តេច...
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមនុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត។