ពេលលោកស្រី Peng Liyuan អញ្ជើញទៅដល់ លោកស្រី Iriana Jokovi បានឈររង់ចាំទទួលនៅមាត់ទ្វារយ៉ាងរាក់ទាក់កក់ក្តៅហើយបានថតរូបជាមួយគ្នា។ បន្ទាប់មក លោកស្រី Peng Liyuan និងស្វាមីឬភរិយានៃមេដឹកនាំនៃក្រុមប្រទេសG20 បានថតរូបអនុស្សាវរីយ៍ជាមួយគ្នា។ លោកស្រី Iriana Jokovi បាននាំលោកស្រី Peng Liyuan ដើរទស្សនាការតាំងបង្ហាញឧបករណ៍តន្ត្រី សម្លៀកបំពាក់...
ឥណ្ឌូណេស៊ី៖ ប្រភពរដ្ឋាភិបាលជប៉ុនមួយបានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេសចំនួន៧ កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីមានរបាយការណ៍អំពីការបាញ់ទម្លាក់មីស៊ីលនៅក្នុងប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា មីស៊ីលរបស់រុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ និងបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុកកន្លែងថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងការពារមីស៊ីលដ៏ធំបំផុតរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមប្រទេស G-7 រួមមាន អង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានចេញមុខ បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយសារជាថ្មី ដើម្បីបញ្ជាក់ការពិត រឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង។ ការចេញមុខបបួលភ្នាល់នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនៃមន្ទីរសេតវិមានលោក Patrick Ryder កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលដំណឹងអំពីរបាយការណ៍ដែល មីស៊ីលជាច្រើនគ្រាប់បាន ហោះធ្លាក់នៅក្នុងដែនដីរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្ស២នាក់ផងប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ សេតវិមាននៅមិនទាន់បានទទួល បានភស្តុតាងច្បាស់ លាស់នៅឡើយទេ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាបណ្តាញសារព័ត៌មាននៅលោកខាងលិច មួយចំនួននិងអ្នកនយោបាយបាននាំគ្នាអះអាងថារុស្សី គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយមីស៊ីល លើកនេះទោះបីជាយ៉ាងណាក្តីមិនមាន អ្នកណាម្នាក់អាចផ្តល់ភស្តុតាងលំអិតអំពី ការចោទប្រកាន់នេះនោះទេ។ លោក Ryder...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសបេឡារូស កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមកធ្វើការអះអាងថារដ្ឋាភិបាលទីក្រុងមីងស៍គឺមិនមាន សេចក្តីព្រាងឬការអនុញ្ញាតិឲ្យមានការធ្វើការ ត្រៀមរៀបចំខ្លួននិងការចល័តទ័ពដោយការលើកឡើងរបស់សារព័ត៌មាន នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ ថ្មីៗចុងក្រោយនេះប្រទេសបេឡារូស ត្រូវបានបណ្តាញសារព័ត៌មានរបស់អ៊ុយក្រែន ចោទប្រកាន់ថាបានធ្វើការពង្រាយកងកម្លាំងប៉ូលីស នៅតាមតំបន់ព្រំដែនជាមួយនឹងអ៊ុយក្រែន ដែលវាបានក្លាយទៅជាការគម្រាម កំហែងមួយផ្សេងទៀតស្ថិតនៅភាគខាងត្បូងរបស់ប្រទេស។ ក្រសួងការពារបានថ្លែងឆ្លើយតបទៅ នឹងក្រដាសព្រីនសខ្មៅមួយចំនួនដែលត្រូវបាន បកប្រែនិងអះអាងថាគឺជាសេចក្តីព្រាងរបស់បេឡារូស ក្នុងការធ្វើការចល័ត កងកម្លាំងនោះគឺមិនមែនជាការពិតឡើយ។ នៅក្នុងឯកសារដែលបានបែកធ្លាយនោះផងដែរអ៊ុយក្រែន បានបញ្ជាក់ទៀតថាបេឡារូសនឹងធ្វើការ ចល័តកងកម្លាំងឲ្យបានមុនថ្ងៃទី៣១ខែធ្នូខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមហ៊ុនប្រេងរបស់ប្រទេសហុងគ្រី MOL កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា ប្រេងឆៅរបស់ប្រទេសរុស្សីត្រូវបានកាត់ផ្តាច់ការបង្ហូរមកកាន់ប្រទេស របស់ខ្លួនដោយសារអ៊ុយក្រែន បានសម្រេចចិត្តបិទដំណើរការបំពង់បង្ហូរត្រង់ចំណុច Druzhba ដែលជាកន្លែងស្តុកទុកប្រេងឆៅបណ្តោះអាសន្នមុន ចែកចាយទៅកាន់ប្រទេសផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវបានធ្វើសេចក្តីប្រកាសប្រាប់ពីមូលហេតុជាផ្លូវការ ដែរថាដោយសារតែមានការវាយប្រហារដោយមីស៊ីល ជាច្រើនពីសំណាក់រុស្សីបានធ្វើឲ្យស្ថានីយ អគ្គិសនីក្បែរទៅនឹងព្រំដែនបេឡារូសត្រូវបានផ្អាក ដំណើរការហើយវាគឺជាកន្លែងដែលផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ស្ថានីយបំពង់បង្ហូរប្រេង Druzhba នេះ។ ក្រុមហ៊ុន MOL បានបញ្ជាក់ដែរថាមិនត្រឹមតែប្រទេសហុងគ្រីប៉ុណ្ណោះទេ ដែលត្រូវបានបិទដំណើរការ ទទួលប្រេងឆៅពីរុស្សីក្នុងនោះប្រទេសឆេកនិងប្រទេសស្លូវ៉ាគីក៏កំពុងស្ថិតនៅក្នុងស្ថានភាព ដូចគ្នាផងដែរ។...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង (តម្លៃស្រូវធ្លាក់ចុះ) ឱ្យទាក់ទងផ្ទាល់ទៅក្រុមការងារ របស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ប្រទេសរុស្សីបានបើកការវាយប្រហារតាមរយៈ គ្រាប់មីស៊ីលដល់ទៅ ៨៥ដង ដែលជាលទ្ធផលបានបំផ្លិចបំផ្លាញ នូវប្រព័ន្ធបណ្តាញថាមពលរបស់ ក្រុមហ៊ុនជាច្រើនកន្លែង។ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃអង្គារយប់មិញនេះ បានអះអាងថារុស្សីបានបើកការវាយប្រហារ តាមមីស៊ីលសំដៅសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន និងក្នុងទ្រង់ទ្រាយធំហើយការ វាយប្រហារនេះបានធ្វើឡើង ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំអ៊ុយក្រែន...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការកែប្រែដែលអាចកើតមាន នៃយន្តហោះគ្មានមនុស្សបើកទំនើបរបស់ខ្លួន ដើម្បីឱ្យយន្តហោះទាំងនោះអាច បញ្ជូនទៅឱ្យអ៊ុយក្រែនបាន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះគ្មានមនុស្សបើក (UAV) នេះបានទេ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាការភ័យខ្លាចថា ការផ្តល់នេះអាចបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន...
រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០ នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជា ដែលបានចូលរួមរួមមាន៖...
បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា របាយការណ៍ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការមកដល់របស់លោក នៅក្នុងកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី គឺជា “ព័ត៌មានក្លែងក្លាយ កម្រិតកំពូល” ។ យោងតាមសារព័ត៌មាន...
បាលី៖ ចាត់ទុកថាជាសញ្ញាល្អមួយណាស់ទៅហើយ ដែលមេដឹកនាំកំពូល អាមេរិក-ចិន បានជំទាស់នឹងការវាយឆ្មក់ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីជំនួបជាលើកដំបូង ជាមួយសមភាគីចិន។ បន្ទាប់ពីកិច្ចប្រជុំកំពូលទល់មុខគ្នា លើកដំបូងចាប់តាំងពីគណបក្សប្រជាធិបតេយ្យ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី កាលពីពីរឆ្នាំមុន លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកោះបាលីថា រូបលោក និងលោក ស៊ី...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានស្នើឱ្យលុបបំបាត់ការភ័ន្ដច្រឡំ ឬវិភាគណាមួយ ក្នុងចេតនារារាំងសម្តេច មិនឱ្យចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាAPEC ក្នុងប្រទេសថៃ។ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ ពុំមានមេដឹកនាំរូបណាមួយ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជាឡើយ បន្ទាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នាពេលថ្មីៗនេះ។ សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
នាយករដ្ឋមន្ត្រី កម្ពុជា តេស្ដវិជ្ជមានកូវីដ១៩ ពេលទៅដល់ ប្រទេសឥណ្ឌូនេស៊ីhttps://dap-news.com/national/2022/11/15/292742/ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី១៦-២២ វិច្ឆិកាhttps://dap-news.com/national/2022/11/15/292763/ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន ចាប់ពីថ្ងៃទី២១-២៣ វិច្ឆិកាhttps://dap-news.com/national/2022/11/15/292833/ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវ ឱ្យបន្តចលនា...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង បានជួបពិភាក្សាគ្នាដោយត្រង់ៗជុំវិញបញ្ហាកោះតៃវ៉ាន់ និងកូរ៉េខាងជើងកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំរយៈពេល៣ម៉ោងក្នុងគោលបំណងការពារទំនាក់ទំនងរវាងអាមេរិក និងចិនដែលកំពុងតានតឹងពីការហៀរចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី ។ .ស្របពេលមានការខ្វែងគំនិតគ្នាលើសិទ្ធិមនុស្ស ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគាំទ្រឧស្សាហកម្មក្នុងស្រុក មេដឹកនាំទាំង២បានសន្យាទំនាក់ទំនងគ្នាញឹកញាប់ជាងមុន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានអំពាវនាវទៅកាន់មេដឹកនាំពិភពលោកនៅថ្ងៃបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដើម្បីជួយបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសរបស់លោក។ ដោយនិយាយតាមវីដេអូ លោកបានប្រាប់ពីអ្វីដែលលោកហៅថា “ប្រទេស G19” ដែលបង្ហាញពីក្រុមដែលគ្មានរុស្ស៊ី – ថាសង្រ្គាមគួរតែត្រូវបានបញ្ចប់ដោយយុត្តិធម៌ និងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក Lavrov ដែលចូលរួមជំនួសលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្ទាប់មកបានឆ្លើយតបទៅលោក...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃចន្ទ ដោយលោកបានប្រាប់ដល់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន ថា ទីក្រុងប៉េកាំងមានកាតព្វកិច្ចដើម្បីព្យាយាមនិយាយជាមួយកូរ៉េខាងជើង ពីការបន្តការសាកល្បងនុយក្លេអ៊ែរ បើទោះបីជាវាមិនច្បាស់ថាតើ ចិននឹងអាចរារាំងក្រុង...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានជំរុញឱ្យមេដឹកនាំពិភពលោកគាំទ្រផែនការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់លោក ដោយថ្លែងថា ឥឡូវនេះជាពេលវេលាដើម្បីជំរុញឱ្យមានសន្តិភាពបន្ទាប់ពីការបរាជ័យរបស់រុស្ស៊ីនៅក្នុងទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសនាពេលកន្លងមកនេះ ។ ស្របពេលនោះដែរ លោកបានថ្លែងថា អ៊ុយក្រែន...
ឥណ្ឌូណេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃអង្គារនេះ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានអំពាវនាវឱ្យបណ្តាមេដឹកនាំពិភពលោកពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ និងរួមគ្នាពន្លឿនមហិច្ឆតាដល់កម្រិតសូន្យ ។ លោក Lee បានថ្លែងនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលក្រុមមេដឹកនាំប្រទេសទាំង២០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជេីញធ្វើដំណើរមកដល់ មាតុភូមិកម្ពុជា វិញហេីយនៅល្ងាចនេះ ក្រោយខកខានមិនបានចូលរួម កិច្ចប្រជុំG20 ព្រោះតេស្ដវិជ្ជមានកូវីដ១៩។
ភ្នំពេញ ៖ ប្រទេសកម្ពុជា បានត្រៀម លក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន...
រសៀលថ្ងៃទី១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ ក្រោមសំណើ របស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញ ជួបសន្ទនាទល់មុខគ្នា ជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេស ទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា...
ថ្ងៃទី១៤ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់កោះបាលី ចាប់ផ្តើមដំណើរទស្សនកិច្ច ជាលើកដំបូង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សកម្មភាពសំខាន់ទី១ នៃដំណើរទស្សនកិច្ច របស់លោកលើកនេះ គឺជួបសន្ទនាជាមួយលោកបៃដិន ប្រធានាធិបតីអាមេរិក។ លោកXi Jinping បានលើកឡើងថា ខ្ញុំរីករាយផ្លាស់ប្តូរមតិយោបល់ ដោយស្មោះត្រង់និងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី អំពីបញ្ហាយុទ្ធសាស្ត្រ នៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។...
ប្រទេសកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។ ក្នុងចំណោម ប្រធានបទចម្បងៗជាច្រើន ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាព របស់អាស៊ាន គឺជាប្រធានបទស្នូល ដែលប្រមុខរដ្ឋាភិបាល អាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងជួយប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពជើងទឹក របស់ខ្លួន។ យោងតាមសារ The Star ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ក្នុងបរិបទប្រទេសកម្ពុជា មានសុខសន្តិភាព ១០០%នោះ ត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ ឱ្យខាងតែបាន។ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ...
កិច្ចប្រជុំកំពូលលើកទី១៧ នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំ ដំណាក់កាលទីមួយ នៅកោះបាលីនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា។ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវជំរុញការអភិវឌ្ឍសកល ដែលអាចផ្តល់ផលប្រយោជន៍កាន់តែទូទៅ។ គ្រប់ប្រទេសមានការអភិវឌ្ឍរួម ទើបជាការអភិវឌ្ឍពិត។ ប្រទេសនីមួយៗ សុទ្ធតែចង់ទទួលបានជីវភាពរស់នៅល្អ ទំនើបកម្មមិនមែនសិទ្ធិពិសេស របស់ប្រទេសមួយណាទេ។ ប្រទេសដែលឈានមុខគេ ត្រូវជួយប្រទេសដទៃទៀត ឱ្យទទួលបានការអភិវឌ្ឍ ដោយស្មោះត្រង់ គួរផ្តល់ទំនិញសាធារណៈ ជាសកលឱ្យបានកាន់តែច្រើន។ លោក Xi Jinping បានបន្តថា លោកបានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កាលពីឆ្នាំ២០២១ គឺក្នុងគោលបំណងជំរុញ ឱ្យគ្រប់ប្រទេស លើលោកអាចមានការអភិវឌ្ឍនិងវឌ្ឍនភាពរួមគ្នា។ ភាគីចិនបានបង្កើតមូលនិធិ អភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយចិន នឹងបង្កើនការទម្លាក់ថវិកា លើមូលនិធិសន្តិភាព និងវឌ្ឍនភាពរវាងចិន និងអង្គការសហប្រជាជាតិ ដែលនឹងកំណត់បញ្ជីឈ្មោះ នៃគម្រោងសហប្រតិបត្តិការជាក់ស្តែង បង្កើតឃ្លាំងគម្រោង បែបបើកទូលាយបញ្ជាក់ផែនទី បង្ហាញផ្លូវសម្រាប់ជំរុញកិច្ចព្រមព្រៀង នឹងជំរុញកិច្ចព្រមព្រៀងនេះ ជាមួយប្រទេស និងអង្គការអន្តរជាតិ ចំនួនជាង១០០ ដើម្បីផ្តល់កម្លាំងចលកថ្មី ដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ភាគីចិន បានលើកគម្រោងចំនួន ១៥ ដាក់ជូនឃ្លាំងគម្រោងសហប្រតិបត្តិការជាក់ស្តែង នៃកិច្ចប្រជុំកំពូលកោះបាលី និងបានចូលរួមគម្រោង ចំនួន៥ផ្សេងទៀត ចិននឹងបន្តអនុវត្តគម្រោងទាំងនេះ យ៉ាងយកចិត្តទុកដាក់ ជាមួយបណ្តាសមាជិកនានា៕
“ភូមិយើង មានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើ ដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ ។ ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាល តំបន់អភិរក្សធម្មជាតិដីសើមបឹងDalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើម ជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញ ពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំ បានតិចណាស់ ។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿង ទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹង មានបាតជាដីខ្សាច់ព័ទ្ធជុំវិញ ទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹង ជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា ។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាព អេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទ ដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេស នៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅ ក្នុងផ្ទះជនបទជាដើម ។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិ គិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិន នៅឆ្នាំ២០១៦ ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ។ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែសម្រួលជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរឥតឈប់ឈរ ។” លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តោតសំខាន់ លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពោលគឺលើកឡើង នូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គល នៃជីវភាពរស់នៅ របស់ប្រជាជន និងលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យ ក្រសួងកិច្ចការស៊ីវិល និងការិយាល័យ ក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការ លើកកម្ពស់សេវាកម្ម ធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋាន ក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២ នៅតំបន់ចំនួន៤២ ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ គម្រោងនេះនឹងផ្តល់គ្រែ សម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែន ដល់មនុស្សចាស់ជរា ដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាក ខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្ម ថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។ ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័ន ជាសមាជិកនានានៃគណៈកម្មាធិការ ជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាព បានធ្វើសកម្មភាព ជំរុញបរិយាកាសប្រកបដោយសុខភាពល្អ យ៉ាងប្រាកដប្រជាដើម្បីកែលម្អបរិយាកាស ជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាស របស់ទីក្រុងនិងជនបទ ត្រូវបានលើក កម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍ ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិត អភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជន ជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណ...