ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាចំនួន៥៥រូប បានលើកដៃអនុម័តទាំងស្រុង លើសេចក្តីព្រាង ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន ។ ការអនុម័តធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ដោយព្រឹទ្ធសភាកម្ពុជា បានបន្តសម័យប្រជុំលើកទី៩ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដោយសមាជិកទាំង៥៥រូប។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ជំរុញរំហូរ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា គោលការណ៍ចិនតែមួយ គឺជាអ្វីដែលគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “យើងមានឆន្ទៈក្នុងការបង្កើតកន្លែងធំទូលាយ សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែយើងនឹងមិនចាកចេញ ពីបន្ទប់ណាមួយ សម្រាប់សកម្មភាពផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’...
ម៉ូស្គូ ៖ អ្នកវិភាគឈានមុខគេ បានប្រាប់កាសែត The National បានឲ្យដឹងថា ឧត្តមសេនីយទីមួយ របស់រុស្ស៊ី ក្នុងបញ្ជាការរួមនៃសង្គ្រាមអ៊ុយក្រែន អាចត្រូវបានល្បួង ឱ្យសម្របសម្រួលការវាយលុកថ្មីមួយ នៅលើរណសិរ្សភាគខាងជើង ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេយល់ថា បានផ្តល់ឱ្យលោកឧត្តមសេនីយ៍ Sergei Surovikin នូវការគ្រប់គ្រងសរុប...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធជនគ្រឿងញៀនម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់គុក កំណត់ ២៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន...
ភ្នំពេញ: ចៅក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជន ជាប់ចោទស្រី-ប្រុស ចំនួន ២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ៥ ទៅ ៦...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឲ្យដឹងថា លោកស្រី ប្តេជ្ញាបង្កើនសមត្ថភាពការពារដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែការប្រឈមមុខដាក់អាវុធជាមួយចិនគឺ “មិនមែនជាជម្រើស” ឡើយ ទោះបីជាភាពតានតឹងកើនឡើង នៅក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រក៏ដោយ។ នៅក្នុងសុន្ទរកថាមួយ ដើម្បីប្រារព្ធខួបលើកទី១១១ នៃការបង្កើតសាធារណរដ្ឋចិន ដូចដែលតៃវ៉ាន់ហៅខ្លួនឯងនោះ លោកស្រី Tsai បានលើកឡើងថា រដ្ឋបាលរបស់លោកស្រី មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការរៀបចំថតចម្រៀងនិងសាច់ រឿង «ជីវិតក្មេងវត្ត» គឺមិនបានប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយសេន ខណៈសាច់រឿងត្រូវត្រៀមបម្រុងថវិកា ចំនួន៦លានដុល្លារសម្រាប់បញ្ចប់។ ការចេញមកអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនសំចៃមាត់ ពីសំណាក់ក្រុមប្រឆាំង រួមមានទាំងព្រះសង្ឃផង លើការតាក់តែងនិពន្ធ...
កំពង់ចាម ៖ ឆ្លើយតបទៅនឹងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាមនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង លោក...
ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន ៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាសម្រាប់ស្ត្រី។ សិក្ខាកាមត្រូវបានជ្រើសរើសតាមរយៈកម្មវិធីជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (Women in Sales Empowerment ឬ WiSE) ដែលជាកម្មវិធីថ្មីមួយត្រូវបានបង្កើតឡើងដើម្បីជួយស្ត្រីឱ្យពង្រីកអាជីពផ្នែកលក់របស់ពួកគេដោយទទួលបានការបណ្តុះបណ្តាលនិងការគាំទ្រផ្សេងៗ។ កម្មវិធី WiSE ត្រូវបានបង្កើតឡើងកាលពីខែសីហា...
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានឲ្យដឹងថា ព្រះមហាក្សត្របានយល់ព្រមឱ្យសភា ត្រូវបានរំលាយ ដោយកំណត់ដំណាក់កាល សម្រាប់ការបោះឆ្នោតសកល នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលគណបក្សកាន់អំណាច របស់ទ្រង់កំពុងស្វែងរក ការពង្រឹងជំហររបស់ខ្លួន។ អង្គការ United Malays National Organisation របស់លោក Ismail Sabri...
ស្ដុកហូម៖ នាយករដ្ឋមន្ត្រីប្រទេស ស៊ុយអែតលោកស្រី Magdalena Andersson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងមិនចែករំលែកការរកឃើញ នៃការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម ជាមួយរុស្ស៊ីបន្ទាប់ពីការបំផ្ទុះ ដែលបានបំផ្លាញបំពង់ឧស្ម័ន Nord Stream កាលពីពីរសប្តាហ៍មុននោះទេ។ ទូរទស្សន៍ស៊ុយអែត (SVT) បានដកស្រង់សម្តីលោកស្រី Andersson ដែលឆ្លើយតបទៅនឹង សំណើរបស់រុស្ស៊ីថា “នៅក្នុងប្រទេសស៊ុយអែត យើងមានការសម្ងាត់មុនការសាកល្បង។...
ជុំវិញរឿងដែល “អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជាOPEC+” សម្រេចចិត្តកាត់បន្ថយបរិមាណ ផលិតប្រេងឆៅប្រចាំថ្ងៃ គិតជាមធ្យមចំនួន២លានធុង ចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិក បានមានប្រតិកម្មយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗ នៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេង និងជួយសហរដ្ឋអាមេរិក...
ប៉េកាំង៖ លោក Li Song ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុក កិច្ចការរំសាយអាវុធបានឲ្យដឹងថា សង្រ្គាមត្រជាក់បានចប់អស់រយៈពេលជាង ៣០ឆ្នាំហើយ ប៉ុន្តែចិត្តគំនិតនៃសង្រ្គាមត្រជាក់ នៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ លោក Li បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯការពិភាក្សាទូទៅនៃគណៈកម្មាធិការទីមួយនៃ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា នៅពេលនេះ រចនាសម្ព័ន្ធសន្តិសុខពិភពលោក ក៏ដូចជាការគ្រប់គ្រងអាវុធអន្តរជាតិ ការរំសាយអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត rt.com បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្រោយបន្តិចដែលរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់មកលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់រុស្សី លើកនេះដោយក្នុងនោះ បានថែមទាំងសន្យាថា អាមេរិកនឹងធ្វើការបញ្ជូនប្រព័ន្ធការពារ ដែនអាកាសបន្ថែមទៀត មកឲ្យប្រទេសអ៊ុយក្រែន។...
លោក Xi Jinpingប្រធានរដ្ឋចិន បានបញ្ជាក់ថា ទំនើបកម្មរបស់ប្រទេសចិន គឺ”ទំនើបកម្មលើមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិវិធី”។ ខុសពីច្បាប់នៃព្រៃដែលថា អ្នកខ្លាំងគ្រប់គ្រងពិភពលោក និងល្បែងផលបូកសូន្យ(Zero-sum game) របស់បណ្តាប្រទេសលោកខាងលិច ដែលបានអនុវត្តយ៉ាងយូរ ក្នុងដំណើរការទំនើបកម្ម ការអភិវឌ្ឍន៍ដោយសន្តិវិធី គឺជាលក្ខណៈសំខាន់ នៃទំនើបកម្មបែបផែនចិន។ នៅក្នុងដំណើរការអភិវឌ្ឍទំនើបកម្មប្រទេសចិន តែងតែប្រកាន់ខ្ជាប់ នូវពាក្យសន្យាដ៏ម៉ឹងម៉ាត់ថា មិនធ្វើអនុត្តរភាព មិនធ្វើការពង្រីកដែនដីធំ...
(ភ្នំពេញ) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលខ្លួនស្រឡាញ់ពេញចិត្តយកមកប្រើគឺតែងតែចង់ដឹងពីចំណុចពិសេស និងចំណុចលេចធ្លោដែលវាល្អលើសពីស្មាតហ្វូនធម្មតា ដែលអាចផ្តល់នូវអារម្មណ៍ថ្មីប្លែកដែលលោកអ្នកមិនធ្លាប់មាន។ ដូច្នេះ មិនចង់រៀបរាប់ច្រើនទេ! តោះ! មកតាមដានការបង្ហាញចំណាប់អារម្មណ៍ពីអតិថិជន 2 រូប ក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលតែងតែជឿទុកចិត្តមិនដែលរុញរាមកលើផលិតផលរបស់សាមសុង បានបញ្ចេញអារម្មណ៍យ៉ាងរំភើបក្រោយពីបានប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ដ៏ល្អប្រណិតរបស់សាមសុង អស់មួយរយៈមក ពិតជាផ្ដល់ឱ្យពួកគាត់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគាត់នឹកស្មានមិនដល់! អតិថិជនឈ្មោះ ឡាង សុលីណា បានផ្ដល់នូវចំណាប់អារម្មណ៍យ៉ាងរីករាយក្រោយពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងសាំងចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២២ មានតម្លៃ ៤ ២៥០រៀល តម្លៃដដែល បើធៀប នឹង១០ថ្ងៃមុន ខណៈម៉ាស៊ូតតម្លៃ ៥ ១៥០រៀល ឡើង៤៥០រៀល៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១នាក់ ខណៈជាសះស្បើយចំនួន ៦នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១៣៧ ៩៣៧នាក់ អ្នកជាសះស្បើយចំនួន១៣៤ ៨១១នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់ ៕
អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើនមូវអ្វីដែលអ្នកចង់ និងមើលឃើញកាន់តែតិចនូវអ្វីដែលអ្នកមិនចង់។ យើងក៏កំពុងបន្តរិះរកវិធីនានាដើម្បីកំណត់តាមចំណូលចិត្តថាតើអ្នកមើលឃើញប៉ុណ្ណានូវមាតិកាក្នុង Feed របស់មិត្ត និងក្រុមគ្រួសារ គ្រុប (Groups) ផេក (Pages) និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ ជាផ្នែកស្នូលមួយរបស់ខ្លួន Facebook...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណថា មិនបន្តប្តឹងទៅសាលាឧទ្ធរណ៍នៅបារាំង ដើម្បីប្រឆាំងលោក សម រង្ស៊ីនោះទេ ក្រោយពីតុលាការបារាំង ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនចំពោះសម្តេចតេជោ។ ការលើកឡើងរបស់សម្ដេចតេជោក្រោយពីតុលាការ ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា...
[កំពង់ចាម – ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford...
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរ មិនគាំទ្រឲ្យមានការឈ្លានពាន យកទឹកដីអ៊ុយក្រែន ពីសំណាក់ ប្រទេសរុស្ស៊ីនោះទេ ដែលសម្ដេចបានលើកឡើងថា ស.វទី២១ហើយ ប្រទេសមួយដើរយកដីគេ មិនមែនជារឿងត្រឹមត្រូវនោះទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ស្របពេលភាពតានតឹង នៃប្រទេសទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន)...
ភ្នំពេញ៖ ដើម្បីទទួលបានចំណេះដឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ពិនិត្យធ្វើយ៉ាងណាឲ្យក្មេងបានរៀនសូត្រ ក្នុងករណី ឪពុក ម្តាយធ្វើសំណង់ ហើយយកកូនតូចៗទៅជាមួយ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃ ១១តុលា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការព្រមានសាជាថ្មីម្តងទៀត ទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនត្រូវលូកដៃ នៅក្នុងកិច្ចការងារផ្ទៃក្នុង របស់អ៊ីរ៉ង់ឡើយខណៈដែលកំពុងបន្ត ការចរចាគ្នាលើបញ្ហា នុយក្លេអ៊ែរនៅឡើយនោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ ពួកយើងជឿជាក់ថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ គឺពាក់ព័ន្ធតែជាមួយនឹង រដ្ឋាភិបាលរបស់អ៊ីរ៉ង់ និងពលរដ្ឋរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ហើយពួកយើងមិនអនុញ្ញាតិឲ្យ អ្នកដទៃណាមួយមកចូលរួមប៉ះពាល់ និងពាក់ព័ន្ធលើកិច្ចការងារផ្ទៃក្នុងរបស់អ៊ីរ៉ង់។ គួរឲ្យដឹងដែរថា...
Breaking: សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសបញ្ជាក់ ពីភាពស្អាតស្អំរបស់សម្តេចផ្ទាល់ លើបណ្តឹងបរិហាកេរ្តិ៍ ជាមួយ ទណ្ឌិត សម រង្ស៊ី នៅតុលាការបារាំង។
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការត្រួតពិនិត្យការ នាំចេញថ្មីរបស់សហរដ្ឋអាមេរិក លើបន្ទះសៀគ្វី semiconductor ទៅកាន់ប្រទេសចិន ព្រោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្មធម្មតារវាង ក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ និងគំរាមកំហែងដល់ស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន៩ ត្រូវបានដកចេញពីបញ្ជី ដែលមិនបានផ្ទៀងផ្ទាត់ ដោយបង្ហាញថា ប្រទេសទាំងពីរអាចស្វែងរក...
ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។ លោក Musk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះមួយដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស”។ នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយ ព្រះមហាក្សត្រ ត្រាស់បង្គាប់ លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់មុខតំណែង ពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ នាពេលថ្មីៗ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១...
បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានចាប់ផ្តើមធ្វើការ បញ្ជូនប្រព័ន្ធការពារដែនអាកាសប្រភេទ IRIS-T ចំនួន៤គ្រឿង មកឲ្យប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន ក្នុងពេលដែលរុស្សីបានបើកការវាយប្រហារដោយមីស៊ីល ជាបន្តបន្ទាប់នាពេល កន្លងមកនិងពេលថ្មីៗនេះ។ កាលពីព្រឹកថ្ងៃចន្ទរុស្សី បានបើកការវាយប្រហារដោយមីស៊ីល សាជាថ្មីទៅលើទីក្រុងគៀវនិងបណ្តាទីក្រុង ផ្សេងទៀតដែលនេះបានបង្ហាញថាអ៊ុយក្រែន ពិតជាត្រូវការប្រព័ន្ធ ការពារដែនអាកាសចាំបាច់បំផុតនៅពេលនេះ និងគឺជាអ្វីដែលក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់លើបណ្តាញសង្គម។ ទោះបីជាយ៉ាងណាក្តីគេមិនអាចបញ្ជាក់លំអិតថា ប្រព័ន្ធអាកាសទាំងនោះនឹងត្រូវបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន នៅពេលណានោះទេ។...