ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្ររដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati បានអំពាវនាវឱ្យមានវេទិការួមគ្នាមួយ ដែលពាក់ព័ន្ធនឹងក្រសួងហិរញ្ញវត្ថុ និងកសិកម្មកម្ម ហើយក្រុម G20 បង្ហាញពីសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយអសន្តិសុខស្បៀង ដែលកំពុងកើនឡើង និងវិបត្តិការផ្គត់ផ្គង់ជី ដែលកំពុងកើតឡើង...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានទទួលអាវុធប្រភេទ សម្រាប់បាញ់មីស៊ីលឬ MLRS ប្រភេទ M270 ដែលជាផលិតផលរបស់អាមេរិក និងគឺជាលើកដំបូងបំផុត ដែលវានឹងត្រូវយកមក ប្រើប្រាស់ជាមួយនឹង ប្រព័ន្ធបាញ់មីស៊ីលអាមេរិក ផ្សេងមួយទៀតគឺ M142 HIMARS ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែនលោក Alexey Reznikov...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ អ្នកព្យាករណ៍អាកាសធាតុ (Met Office) របស់ចក្រភពអង់គ្លេស បានប្រកាសអាសន្នកម្រិតថ្នាក់ជាតិ ដោយបានចេញការព្រមាន “កម្តៅខ្លាំង” ពណ៌ក្រហម សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស សម្រាប់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅគ្រាដែលសីតុណ្ហភាព អាចឡើងដល់កម្រិតខ្ពស់បំផុត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការកោះហៅអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអង់គ្លេសមកធ្វើការ សាកសួរជុំវិញបញ្ហានៃ ការស្លាប់ទាហានស៊ីឈ្នួល ជនជាតិអង់គ្លេសលោក Paul Urey នៅក្នុងតំបន់ Donetsk ដែលជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។ លោកស្រី Truss បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរុស្សីត្រូវតែចេញមុខ មកទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់លោក Urey...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេមើលឃើញថា គឺជាអ្នកដែលទទួលបានការសរសើរជាងគេនៅក្នុងការសម្រេចចិត្តថ្មីមួយ ដោយអារ៉ាប៊ីសាអូឌីតដែលបានប្រកាសនឹង បើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទាំងឡាយទាំងចេញ និងចូលប្រទេសអីស្រាអ៊ែល។ ប្រធានាធីបតីអាមេរិករូបនេះ ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត នឹងជួយលើកកំពស់កាន់តែខ្លាំងឡើងចំពោះស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៍ា តាមរយៈការដាក់បញ្ចូលអ៊ីស្រាអ៊ែល ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសអ្នកជិតខាង។ លោក Biden បាននិយាយបែបនេះថា នៅថ្ងៃនេះខ្ញុំនឹងក្លាយទៅជាប្រធានាធិបតីដំបូងគេ របស់សហរដ្ឋអាមេរិក...
បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុញ្ញាតឱ្យចំណាយលើ វិស័យការពារជាតិចំនួន ៨៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយបានបង្កើនថវិកាយោធា ដែលបានស្នើឡើងរបស់លោកប្រធានាធិបតី Joe Biden ចំនួន ៣៧ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA)...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ដល់ប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបពិភាក្សាការងារអំពី គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាមួយ គណៈប្រតិភូក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច...
បរទេស៖ ប្រទេសអ៊ុយក្រែនបាន ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋ Donbass ទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកការសម្រេចចិត្តនេះថា ជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”...
បរទេស៖ កាលពីថ្ងៃចន្ទសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំ បញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ UAVs ជាច្រើនរយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ប៉ុន្តែ អ៊ីរ៉ង់បានច្រានចោលការ អះអាងនេះទាំងស្រុង ហើយរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ អ្វីឡើយលើសេចក្តីថ្លែងការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤...
ដោយមានរលក Covid -19 កើតទ្បើង ទើបក្រុម Bilderberg បានពន្យាពេលមិនកោះប្រជុំអស់ពីរឆ្នាំ ២០២០និង២០២១។ ហើយឆ្នាំនេះ គឺកិច្ចប្រជុំលើកទី៦៨ របស់ The Bilderberg Group បានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់៥ មិថុនា ២០២២ នៅ Washington D.C ក្នុង...
ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាខួបទី១៤ឆ្នាំហើយ ដែលសៀម (ថៃ) បានចូលឈ្លានពានលើទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ បើតាមកំណត់ត្រា របស់គេហទំព័រ «អរិយធម៌ខ្មែរ» បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ កក្កដា ២០០៨ មានជនជាតិថៃបីនាក់ ( ព្រះសង្ឃមួយអង្គ យាយជីមួយនាក់ និងតាជីមួយនាក់)...
A conversation with Prof. Mohan Munasinghe, Nobel Peace Prize co-winner and environment economist In 2007, Mohan Munasinghe shared the Nobel Peace Prize...
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការចិញ្ចឹមបីបាច់ឥតឈប់ឈរ ដោយមេដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់ ទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងទៅ រហូតបានក្លាយជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំ២០១០ ហើយបានបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំ។ ប្រទេសទាំងពីរទទួលបាន កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង។...
One is the image familiar to millions the world over: the worker at the end of his shift and stepping blinking into...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។ ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ដុល្លារលើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី...
សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រប់រូបក្នុងចន្លោះនៃអាយុដែលបានលើកឡើង។ យើងបានកសាងទំនុកចិត្ដជាមួយមហាជនជាច្រើនប្រភេទទាំងនោះដោយកំណត់មុខងារមាតិកាទៅតាមអាយុអ្នកប្រើប្រាស់ ផ្ដល់សិទ្ធិអំណាចដល់សហគមន៍របស់យើងជាមួយមុខងារគ្រប់គ្រងមាតិកា និងគាំទ្រដល់ក្រុមគ្រួសារជាមួយ មុខងារគ្រប់គ្រងរបស់ឪពុកម្ដាយ។ ថ្ងៃនេះ យើងនឹងប្រកាសមុខងារពិសេស និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយដល់អ្នកទស្សនាក្នុងការកែសម្រួលនូវជម្រើសនៃវីដេអូតាមចំណូលចិត្ដ ដោយបន្ដរក្សាសុវត្ថិភាព និងទទួលបានបទពិសោធកម្សាន្ដនៅលើ TikTok។ មុខងារថ្មីសម្រាប់កែសម្រួលមាតិកាតាមចំណូលចិត្ដ ផ្នែកមួយដែលធ្វើឱ្យបទពិសោធនៃការប្រើប្រាស់ TikTok មានភាពអស្ចារ្យនោះ គឺសមត្ថភាពអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ក្រុមអ្នកបង្កើតមាតិកាល្អៗ និងគំនិតថ្មី...
ភ្នំពេញ៖ ថ្ងៃទី14 កក្កដា ឆ្នាំ 2022នេះ ក្រុមហ៊ុនសែលកាតប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែក ក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ...
អំពូលបំភ្លឺផ្លូវត្រូវគេកែសម្រួលឱ្យស្រអាប់ ទឹកក្តៅនឹងផ្គត់ផ្គង់តាមពេលកំណត់ អាងហែលទឹកត្រូវបិទ ថ្លៃនៃការផ្គត់ផ្គង់កំដៅនឹងត្រូវតំឡើង។ល។ រឿងគួរឱ្យខកចិត្តទាំងនេះ បានកើតឡើងនៅអាល្លឺម៉ង់ ដែលជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៃសហភាពអឺរ៉ុប ។ ទន្ទឹមនឹងបំពង់បញ្ជូនឧស្ម័នធម្មជាតិធំបំផុត ពីរុស្ស៊ីទៅអឺរ៉ុបឈ្មោះ Nord Stream 1 បានផ្អាកការបញ្ជូនឧស្ម័នធម្មជាតិ ជាបណ្តោះអាសន្នដោយសារការថែទាំពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា សភាពការណ៍ពោលខាងលើ ប្រហែលនឹងមានភាពកាន់តែអាប់អួរទៅៗ ។ បច្ចុប្បន្ននេះជាដំណាក់កាលដ៏សំខាន់សម្រាប់ឱ្យអឺរ៉ុប រក្សាទុកឧស្ម័នធម្មជាតិដើម្បីឆ្លងកាត់រដូវរងា ដូច្នេះ...
ភ្នំពេញ៖ ក្នុងនាមជាប្រធានប្តូរវេណ អាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាសង្ឃឹមថា អាស៊ាន នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស BRICS ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេស ការស្តារឡើងវិញក្រោយការរាតត្បាត។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិននៃវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទខ្មែរ មិនដែលភ្លេចទេ នូវការធ្វើបុណ្យធ្វើទាន សន្សំកុសល និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន និងតែងបានប្រកាន់ខ្ជាប់ ការធ្វើបុណ្យទានប្រចាំឆ្នាំ ទៅតាមប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ មិនដែលអាក់ខានឡើយ លើកលែងតែក្នុង របបប្រល័យ ពូជសាសន៏ឥតសាសនា ដែលយកជំនឿសាសនារបស់ជាតិ ជាសត្រូវ ។...
«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រនិងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណាដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។ នៅពីក្រោយភាពជោគជ័យ របស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែ កំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចេញកម្លាំង ឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានលើកឡើងថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជក ក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិត ឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅ ធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបាន អត្ថប្រយោជន៍ និងការការពារពីប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួម របស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបន្ដថា៖ ក្នុងយុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បានរៀបចំ ៣លើក រួចមកហើយ ដោយបានធ្វើឡើងជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបងប្អូនសហជីព។ ដោយឡែកចំពោះពិធីផ្សព្វផ្សាយនៅពេលឆាប់ៗខាងមុខក្នុងយុទ្ធនាការ ៩០ថ្ងៃនេះដែល នឹងមានការរៀបចំកិច្ចផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ដោយមានការចូលរួមត្រីភាគី និងនៅពេលបន្ដបន្ទាប់ក្រុមការងារពាក់ព័ន្ធ នឹងខិតខំចុះផ្សព្វផ្សាយទៅដល់សហគ្រាស គ្រឹះសា្ថនដោយផ្ទាល់។ ទន្ទឹមគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយ បណ្ដាប្រទេសផ្សេងៗ អត្រានៃការបង់ភាគទាន របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាង ប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូងនៃភាគទានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក២% និងភាគីនិយោជិត២% ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅបងប្អូនកម្មករនិយោជិត នៅពេល៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួល ទៅតាមស្ថានភាពជាក់ស្ដែង នៃសេដ្ឋកិច្ចក្នុងប្រទេស។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូននិយោជក និងតំណាងនិយោជកទាំងអស់ សូមធ្វើការបញ្ជូនឈ្មោះកម្មករនិយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ ជូនកម្មករនិយោជិត ព្រមទាំងធ្វើការសហការជាមួយ ក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងឱកាសចូលរួម ក្នុងពិធីផ្សព្វផ្សាយនាពេលនេះ ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធ ទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ដល់បងប្អូនកម្មករនិយោជិតដែលនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ អំពីការចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ី ម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និយោជក និងតំណាងនិយោជក សរុបប្រមាណជា ៣០០នាក់៕
យេរ៉ូសាឡឹម ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយ សមភាគីអ៊ីស្រាអែល លោក Yair Lapid ថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាត ឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងធ្វើការជាមួយដៃគូ ផ្សេងទៀត ដើម្បីប្រឈមមុខ នឹងការគំរាមកំហែង ដែលបង្កឡើងដោយទីក្រុងតេអេរ៉ង់ ។...
បរទេស ៖ យោងតាមទិន្នន័យ របស់ក្រសួងការពារជាតិ បានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃពុធថា ចាក់វ៉ាក់សាំង Covid-19 កាតព្វកិច្ច ដ៏តឹងរ៉ឹង របស់រដ្ឋបាលលោក Biden បានដាក់ច្រើនជាង 13% នៃកងកម្លាំងប្រយុទ្ធ របស់សហរដ្ឋអាមេរិក ដែលមានហានិភ័យ ក្នុងការបណ្តេញចេញ។ សមាជិកសេវាកម្មអាមេរិក ជាង ២៦០ ០០០...
តេហរ៉ង់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា រាល់ “កំហុស” របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការបង្កវិបត្តិនៅក្នុងតំបន់ នឹងទទួលបានការឆ្លើយ តបយ៉ាងម៉ឺងម៉ាត់...
ភ្នំពេញ ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើង ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវា និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ ដូចបណ្តាប្រទេសជឿនលឿនលើសកលោក ដូច្នេះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ធ្វើជាស្ពានចម្លងចំណេះដឹងពីសេវាធានារ៉ាប់រង និងទីផ្សារធានារ៉ាប់រង ទៅកាន់សាធារណជនគ្រប់រូប ។ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” លោក ប៊ូ ច័ន្ទភីរូ...
ភ្នំពេញ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២ អដ្ឋិធាតុដែលរុករកឃើញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងពិធីទទួល-ប្រគល់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ ធ្វើឡើងក្រោមអធិបតីលោក ណុប ដារ៉ា...
ភ្នំពេញ ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល របស់ជាតិលើកទី១០ បានឆ្លងផុត ទាំងគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយថែមទាំងមាន ការបកស្រាយពីរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ផងដែរនោះ នៅតែជាទីចាប់អារម្មណ៍ ពីអ្នកពាក់ព័ន្ធខាងបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកតាមដាន់សង្គម ត្រូវបានលោក សុន ឆ័យ មកពីខាងគណបក្សភ្លើងទៀន លើកជាយោបល់ថា វិសោធនកម្មនេះ មើលទៅគឺ...