ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក ដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លាន ច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោនហ្វូល អេចឌីធីវី។ ថ្លែងក្នុងកម្មវិធីខាងលើ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់ វិស័យគុនខ្មែរផងដែរ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើង ដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំង ដែលបានសហការនាំយកកម្មវិធីនេះឡើង»។ លោកជំទាវ វ៉ា នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា៖«គោលបំណងសំខាន់ ដែលយើងរួមគ្នាបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកស្ទុយ ដល់ក្បាច់គុណបុរាណខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ឲ្យបន្តវេនថែរក្សាសម្បត្តិ វប្បធម៌ខ្មែរដ៏ផូរផង់មួយនេះ»។ ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារ ស្ថាប័នប្រដាល់អន្តរជាតិ IPCC។កិច្ចខិតខំប្រឹងប្រែង នៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោក រំជើបរំជួលទទួលស្គាល់ ពីភាពរស់រវើកនៃក្បាច់គុនខ្មែរ យ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា ព ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរ ដែលរួបរួមសាមគ្គីគ្នា»។ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ ថោ ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងក្រោម ការ សហការ ជាមួយ សហព័ន្ធ កីឡា ប្រដាល់ គុន ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១១ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាស ដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។ ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរ ជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិក ដែលជារង្វាន់ច្រើន មិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអី ចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិកកីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិក ក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់។ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករ ចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងខែមេសាខាងនេះ។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកឧបករណ៍ និងសម្ភារមួយចំនួនដែលរឹបអូស បានពីបទល្មើសនេសាទ ទៅប្រើប្រាស់ជាប្រយោជន៍ក្រោយពីតុលាការ បានជម្រះក្តីរួចរាល់។ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ដោយឡែក ទូកម៉ាស៊ីនឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលពិនិត្យឧបករណ៍ ដែលរឹបអូសបានពីបទល្មើស នៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ៖ – សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀសបានដកហូតឃាត់ទុក វត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់។ – គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួន អូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។ ជាមួយគ្នានេះលោក រដ្ឋមន្ត្រីបានណែនាំឲ្យ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន៕
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករ ក្រៅប្រទេស បានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាស យានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។ តាមរយៈអាកាសយានដ្ឋានថ្មី នេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ (ខេត្តកំពង់ចាម នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២)។ លោក បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាលកូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ដោយក្នុងម្នាក់ៗទទួលបាន សម្លៀកបំពាក់ឯកសណ្ឋានថ្មី១កំផ្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២...
តេអេរ៉ង់ ៖ ទោះបីជាមានការវិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ ដែលត្រូវ បានទទួលស្គាល់ថា ត្រូវបានធ្វើឡើង នៅក្នុងការចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះក៏ដោយ សក្ដានុពលចុងក្រោយបង្អស់ជុំវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានធ្វើឱ្យស្មុគស្មាញ ដល់ការរំពឹងទុក នៃកិច្ចព្រមព្រៀងចុងក្រោយនៅក្នុងកិច្ចចរចា ដែលមានគោលបំណងសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ។ ក្នុងចំណោមចន្លោះប្រហោង...
វ៉ាស៊ីនតោន ៖ កាសែត New York Times បានរាយការណ៍ដោយដកស្រង់ ពីរដ្ឋបាលសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីផ្ទេររថក្រោះ ផលិតដោយសូវៀត ទៅកាន់អ៊ុយក្រែន ដើម្បីពង្រឹងការការពារ របស់ខ្លួននៅក្នុងតំបន់ ដុនបាស ជាផ្លូវការ។ យោងតាមកាសែតខាងលើបានឱ្យដឹងថា ការផ្ទេរដែលស្នើសុំដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr...
ភ្នំពេញ៖ បន្ទាប់ពីថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ចជាតិល្អ រយៈពេល៣ខែដើមឆ្នាំនេះ ក៏បានផ្តល់ឱកាសឡើងវិញ ចំពោះផលិតករនៅកម្ពុជា ក្នុងនោះផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បានប្រកាសផងដែរ ពីការធ្វើចរាចរណ៍លើទីផ្សារកម្ពុជា។ លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីនស៊ុនបានលើកឡើងក្នុងកម្មវិធី ក្នុងពិធីចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១ខែឧសភានេះថា ដោយសារតែមូលហេតុ ការងើបឡើងវិញ សេដ្ឋកិច្ចជាតិយើង ទើបថ្ងៃនេះ...
ពេលថ្មីៗ កន្លងទៅនេះ លោក Damon Wilson ប្រធានមូលនិធិប្រជាធិបតេយ្យ ជាតិអាមេរិក ស្រាប់តែទៅបំពេញ ទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ដើម្បីឃោសនា បំប៉ោងយ៉ាងកម្រោលនូវ “បដិវត្តន៍ពណ៌” ដែលលោកបានបំផុស នៅតំបន់នានា លើពិភពលោក ហើយអះអាងថា នឹងរៀបចំធ្វើអ្វី ដែលហៅថា “មហាសន្និបាតសកល អំពីចលនាប្រជាធិបតេយ្យពិភពលោក” នៅក្រុង Taibei...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវរបាយការណ៍ ស្តីពីទីក្រុងហុងកុង ដែលចេញផ្សាយ ដោយរដ្ឋាភិបាល ចក្រភពអង់គ្លេស ដោយជំរុញឱ្យភាគីអង់គ្លេស បញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការរបស់ហុងកុង និងកិច្ចការផ្ទៃក្នុងផ្សេងទៀត របស់ប្រទេសចិន ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់...
វីយែន ៖ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងដឹកនាំ បេសកកម្មជំនួយ និងគាំទ្រដល់រោងចក្រថាមពល នុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ។ លោក Grossi បាន...
ម៉ុស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ក្នុងអំឡុងពេល ដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែន ។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកពូទីន បានថ្លែងអំណរគុណប្រទេសតួកគី សម្រាប់ជំនួយ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលដំណោះស្រាយ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃសុក្រ ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួន ។ យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ដំណោះស្រាយនេះ ត្រូវបានអនុម័តដោយមានសម្លេងគាំទ្រ ១៩ សំឡេង ១២ប្រឆាំង និង ១៦អនុប្បវាទនៅក្នុងសម័យប្រជុំ ធម្មតាលើកទី៤៩...
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ត្រូវបាន rt.com ចេញផ្សាយថា គឺបានយល់ព្រមរួចរាល់ ទៅហើយក្នុងការផ្គត់ផ្គង់ សព្វាវុធដែលផលិត នៅក្នុងប្រទេសឆេក ក្នុងសម័យក្រោមការគ្រប់គ្រង ដោយសហភាពសូវៀត ជាច្រើនទៅឲ្យប្រទេស អ៊ុយក្រែន។ ប្រភពដដែល បានបញ្ជាក់ថា អាល្លឺម៉ង់បានបើកភ្លើងខៀវ ក្នុងការបញ្ជូនរថយន្តយោធាប្រយុទ្ធ ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម ត្រជាក់ប្រមាណជា៥៨គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ទាំងដែលបច្ចុប្បន្នអាវុធ...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឥណ្ឌា ពិនិត្យលើលទ្ធភាពរៀបចំព្រឹត្តិការណ៍ «លំអានអរិយធម៌ Trail of Civilization» ឡើងវិញ ដើម្បីផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ទៅកាន់ក្រុមអ្នកទេសចរ ដែលនិយមដំណើរទេសចរណ៍ ផ្សារភ្ជាប់ជាមួយសាសនា។ ក្នុងជំនួបជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ...
ភ្នំពេញ៖ កម្លាំងជំនាញស៊ីម៉ាក់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានដោះបន្សាបគ្រាប់បែកទម្លាក់ ពីយន្ត ហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ប្រកបដោយសុវត្ថិភាព ។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែក...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានលុបចោលគម្រោង ការបាញ់សាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីប Minuteman III (ICBM) ក្នុងគោលបំណង កាត់បន្ថយភាពតានតឹង នុយក្លេអ៊ែរជាមួយរុស្ស៊ី ចំពេលមានជម្លោះយោធា ដែលកំពុងបន្តនៅអ៊ុយក្រែន។ ការិយាល័យសារព័ត៌មាន របស់កងទ័ពអាកាសអាមេរិក បានបញ្ជាក់ពីការលុបចោលនៅក្នុង ការហៅទូរស័ព្ទជាមួយកាសែត Xinhua ដោយលើកឡើងថា ហេតុផល នៃការសម្រេចចិត្ត...
យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ កិច្ចព្រមព្រៀង ដោយភាគីជម្លោះ ក្នុងប្រទេសយេម៉ែន លើបទឈប់បាញ់ រយៈពេលពីរខែ ដែលនឹងចូលជាធរមាន នៅថ្ងៃសៅរ៍។ លោក Guterres បានលើកឡើងថា បទឈប់បាញ់បើកទ្វារ ដើម្បីដោះស្រាយ តម្រូវការមនុស្សធម៌ និងសេដ្ឋកិច្ចបន្ទាន់របស់ប្រទេសយេម៉ែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣២នាក់ទៀត ខណៈជាសះស្បើយ ១៣២នាក់ និងគ្មានស្លាប់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣២នាក់ មានករណីឆ្លងសហគមន៍ ៣០នាក់ និងអ្នកដំណើរពីបរទេស ២នាក់ ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៣៥.៧១៤នាក់...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ។ យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ព្រឹទ្ធសភា...
ការ៉ាកាស ៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Felix Plasencia បានប្រាប់សមភាគីស៊ុយអែតលោកស្រី Ann Linde ឱ្យបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសរបស់លោក បន្ទាប់ពីអ្នកការទូត បានរិះគន់ស្ថានភាព នៅក្នុងប្រទេស។ លោក Plasencia បានបង្ហោះនៅលើគណនី Twitter របស់លោកថា “លោកស្រី @AnnLinde...
ភ្នំពេញ ៖ ក្រុមហ៊ុនរបស់កូរ៉េមួយ ចង់យកបទពិសោធន៍ ជោគជ័យកន្លងមក មករួម ចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញ ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល បន្ទាប់ពីសង្កេតឃើញកម្ពុជា មានសក្តានុពល និង ការរីកចម្រើនឥតឈប់ឈរ ។ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១ មេសា...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរផ្ទៃក្នុងកើន ៤៨ភាគរយ។ នេះបើតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។ លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦៤,១៧១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៣,៦៣៩,៩១៥ករណី។ ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះពី ២៨០,២៧៣ករណីកាលពីថ្ងៃមុន ដោយធ្លាក់ចុះក្រោម ៣០០,០០០ករណី សម្រាប់រយៈពេលពីរថ្ងៃ ជាប់គ្នា នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)។...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានរកឃើញភ័ស្តុតាង ដែលបង្ហាញថាទីក្រុងគៀវ គ្រោងនឹងប្រើប្រាស់សារធាតុបង្កជំងឺ ដែលត្រូវបានបង្កើតនៅក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិដោយ មន្ទីរបញ្ចកោណប្រឆាំងនឹង ប្រជាជនតំបន់ដុនបាស និងប្រទេសរុស្ស៊ី នេះបើយោងតាមអត្ថបទដែលបាន ចេញផ្សាយនៅលើ គេហទំព័រ RT ។ ទន្ទឹមនឹងចេតនារបស់ទីក្រុងគៀវ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា បានកំណត់អត្តសញ្ញាណជាក់ស្តែង របស់សហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធ ក្នុងការបង្កើតអាវុធជីវសាស្ត្រ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២ ក្នុងឱកាសធ្វើដំណើរ តាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូល លោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅ កាន់ទីរួមខេត្តកំពង់ធំ។ ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ពី លោក...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...