បរទេស៖យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថា ចំនួននៃអ្នកស្លាប់និងរបួសបានកើនឡើងជាបន្តបន្ទាប់ នៅក្រោយហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងយោធារបស់អារ៉ាប៊ីសាអូឌីត ទៅលើប្រទេសយេមែន។ នេះគឺជាសកម្មភាពវាយប្រហារមួយចុងក្រោយ ដែលធ្វើឡើងដោយកងកម្លាំងពិសេស របស់អារ៉ាប៊ីសាអូឌីតទៅលើក្រុមឧទ្ទាម Houthi ដែលកំពុងជ្រកកោន នៅក្នុងប្រទេសយេមែន។ ការវាយប្រហារដែលជឿជាក់ថា បានកំណត់យកគោលដៅ ទៅលើទីតាំងមួយចំនួន ដូចជាមន្ទីរឃុំឃាំងនិងអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Sa’ada ព្រមទាំងទីតាំងអគាររបស់រដ្ឋាភិបាលយេមែន មួយចំនួនទៀតផងដែរ។ ក្រុមអ្នករងរបួសជាច្រើន...
បរទេស៖ កាលពីថ្ងៃសុក្រអង្គណាតូ បានប្រកាសបដិសេធ ចំពោះការស្នើសុំនិងទាមទារ ដោយប្រទេសរុស្សីក្នុងការដកទ័ពចេញ ពីប្រទេសរ៉ូមេនី និងប៊ុលហ្គារី ខណៈដែលកិច្ចខិតខំការងារការទូត នៅតែកំពុងបន្តនៅឡើយ ដើម្បីជៀសវាងអឺរ៉ុបឲ្យចេញពីសង្គ្រាម។ អ្នកនាំពាក្យរបស់អង្កការណាតូ Oana Lungescu បានថ្លែងនៅក្នុងសន្ទរកថាមួយថា៖ណាតូដាច់ខាងមិនបន្ធូរបន្ថយសមត្ថភាពការពារចំពោះសមាជិករបស់ខ្លួនឡើយ ជាពិសេសបូករួមទាំងវត្តមានរបស់យោធាណាតូ នៅក្នុងប្រទេស ដែលស្ថិតនៅភាគខាងកើតទាំងពីរនេះផង។ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសថាអ្វីដែលជាការធានាឲ្យមានសុវត្ថិភាពគឺរុស្ស៊ី បានទាមទារឲ្យលោកខាងលិច ត្រូវតែដកកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសរ៉ូមេនីនិងប៊ុលហ្គារី។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្លែងក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ថា ប្អូនៗគឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខណៈពេលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២...
បរទេស ៖ នៅថ្ងៃសៅរ៍នេះស្ថានទូតអាមេរិក ប្រចាំនៅក្នុងទីក្រុងកៀវ បានប្រកាសថា ផ្នែកមួយនៃកញ្ចប់ជំនួយយោធា ប្រមាណជា២០០លានដុល្លារ សម្រាប់យោធា អ៊ុយក្រែន បានធ្វើដំណើរ មកដល់ ប្រទេសនេះហើយ កាលពីព្រឹកថ្ងៃដដែលនេះ ។ ស្ថានទូតអាមេរិក បានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា ជំនួយយោធាទាំងអស់នេះ ប្រើប្រាស់សម្រាប់កិច្ចការពារជាតិ របស់អ៊ុយក្រែន និងវាក៏ជាការប្តេជ្ញា ចិត្តយ៉ាងខ្លាំងក្លា...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...
បរទេស៖ រដ្ឋាភិបាលវ៉ាស៊ិនតោន កាលពីថ្ងៃសុក្របានធ្វើការប្រកាសថា នឹងធ្វើការផ្អាកការហោះហើរជើងហោះហើរ ចំនួន៤៤របស់ចិន ដែលធ្វើដំណើរចូលមកប្រទេសរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ការប្រកាសបិទជើងហោះហើរនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមហ៊ុនអាកាសចិន របស់ចិនចំនួន៤ហើយ វាក៏ត្រូវបានគេមើលឃើញដែរថា ជាការសងសឹងទៅការសម្រេចចិត្តផ្អាក ក្រុមហ៊ុនអាកាសចររបស់អាមេរិក ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ គួរឲ្យដឹងដែរថាការប្រកាសផ្អាកជើងហោះហើរនេះ នឹងចូលជាធរមាននៅថ្ងៃទី៣០ ខែមករា ជាមួយនឹងក្រុមហ៊ុនអាកាសចិនដូចជា Xiamen Airlines, Air China,...
បរទេស៖ ដោយមានកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ឈរជើងប្រចាំការ នៅជិតប្រទេសអ៊ុយក្រែននោះ វិមានក្រឹមឡាំង បានបន្តធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តទាយអំពី ជំហានបន្ទាប់របស់ខ្លួន នៅក្នុងវិបត្តិសន្តិសុខដ៏អាក្រក់បំផុត ដែលកើតមានឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ស្របពេលមានការភ័យខ្លាចអំពីការវាយប្រហារ ក្នុងពេលខាងមុខឆាប់ៗ លើប្រទេសអ៊ុយក្រែននោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបង្កើនការគាំទ្រ ដោយប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ ហើយវាក៏បានបដិសេធច្រានចោល ពីភាពអាចកើតមាន...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅលើការវាយប្រហារ តាមអាកាសត្រូវចំមជ្ឈមណ្ឌលឃុំឃាំងអ្នកទោស នៅក្នុងប្រទេសយេមែន ដែលបានសម្លាប់មនុស្សជាង៧០នាក់ ។ ទីតាំងនៅ Saada ដែលជាទីតាំងដ៏រឹងមាំ នៃចលនាឧទ្ទាម ហួធី (Houthi) ស្ថិតនៅភាគពាយ័ព្យប្រទេសយេមែន ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូក្នុងខែកុម្ភៈ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសៅរ៍នេះ។ ដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ គឺធ្វើឡើងស្របពេលដែល មានភាពតានតឹងកើនឡើង រវាងប្រទេសរុស្ស៊ី និងប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។...
បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ...
បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ពីបទចោទប្រកាន់ថា បានផ្តើមភ្លើងឆេះ ដ៏សាហាវបំផុតរបស់កោះនេះ ក្នុងរយៈពេលជាច្រើនទស្សវត្ស ក្នុងការប៉ុនប៉ងសងសឹកមិត្តប្រុស ដែលនាងសង្ស័យថា កំពុងបោកប្រាស់រូបនាង ។ គ្រោះមហន្តរាយកាលពីខែតុលា នៅទីក្រុង Kaohsiung ភាគខាងត្បូងបានផ្ទុះឡើង...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយអាមេរិក លើបុគ្គលកូរ៉េខាងជើងមួយចំនួន ជុំវិញការតេស្តសាកល្បងមីស៊ីលផ្លោត ដ៏ថ្មីចុងក្រោយបំផុត ដោយប្រទេសរុស្ស៊ីនិងចិន តាមសេចក្តីរាយការណ៍ បានរារាំងចំណាត់ការនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់បន្ទាន់មួយ។ កិច្ចប្រជុំសម្ងាត់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ចំនួន៧ផ្សេងទៀត រួមមានជប៉ុន អង់គ្លេស បារាំង និងអៀឡង់ផងនោះ...
បរទេស៖ ប្រទេសកេនយ៉ាបានបដិសេធ ក្នុងការបញ្ចេញសន្យាខ្ចីប្រាក់សម្រាប់ផ្លូវរថភ្លើងដែលសាងសង់ដោយចិនរបស់ខ្លួនជាសាធារណៈ ឆ្លើយតបទៅនឹងញត្តិដែលដាក់ទៅតុលាការដោយសកម្មជនចំនួន២នាក់ ដោយនិយាយថា ការបញ្ចេញកុងត្រាជាសាធារណៈ គឺទំនងជារំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ធ្វើឱ្យខូចទំនាក់ទំនងរវាងកេនយ៉ា និងចិន។ នេះបង្ហាញឱ្យឃើញពីភាពសម្ងាត់ជុំវិញកិច្ចព្រមព្រៀងចិនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលអ្នកជំនាញនិយាយថា ធ្វើឱ្យមានភាពស្មុគស្មាញដល់ការចរចាបំណុលឡើងវិញ។ យោងតាមគេហទំព័រ QUARTZ AFRICA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននេះគឺយោងតាមការបញ្ជាក់របស់លេខាធិការការងារសាធារណៈលោក Solomon Kitungu ដែលបានបញ្ជាក់ផងដែរថា ការចេញផ្សាយឯកសារនេះ (កុងត្រាខ្ចីប្រាក់) នឹងធ្វើឱ្យខូចដល់សន្តិសុខជាតិរបស់ប្រទេសកេនយ៉ា “ដោយហេតុថា លក្ខខណ្ឌនៅក្នុងកិច្ចសន្យាប៉ះពាល់ដល់ព័ត៌មានរបស់រដ្ឋាភិបាលបរទេសជាមួយនឹងផលប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងបរទេស”។ ការសាងសង់ដោយចំណាយប្រាក់អស់ជាង ៤,៧ពាន់លានដុល្លារ ផ្លូវរថភ្លើងស្តង់ដារ (SGR) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្លៃបំផុតរបស់ប្រទេសកេនយ៉ា។ ចាប់តាំងពីការបង្កើតឡើង គម្រោងនេះត្រូវបានគេចោទប្រកាន់ថាមានតម្លៃលើសកំណត់ និងធ្វើឱ្យខូចខាតបរិស្ថាន។ វាត្រូវបានគេរិះគន់ផងដែរថាមិនមានផលចំណេញច្រើន។ ផ្លូវដែកប្រវែង ៤៥៣ ម៉ាយ តភ្ជាប់រដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេស កេនយ៉ា ជាមួយនឹងទីក្រុងកំពង់ផែ Mombasa និងតំបន់ Rift Valley នៃទីក្រុង Naivasha ។ ការសាងសង់បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ដោយមានអ្នកម៉ៅការចម្បងគឺសាជីវកម្មផ្លូវ និងស្ពានចិនChina Road & Bridge Corporation (CRBC) ហើយមូលនិធិភាគច្រើនបានមកក្នុងទម្រង់ជាប្រាក់កម្ចីពីធនាគារ អាហរ័ណ-និហ័រណ នៃប្រទេសចិន៕
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ទីក្រុងតូក្យូ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាលើកទី៤របស់ខ្លួនគិតត្រឹមថ្ងៃសៅរ៍នេះ ដោយបានបំបែកក្នុងកំណត់ត្រាលើសពី ១០.០០០ ខណៈប្រទេសជប៉ុនមានលើសពី៥០.០០០ជាលើកដំបូង ខណៈដែលវីរុសបំប្លែងខ្លួនថ្មី Omicron បន្តរីករាលដាលយ៉ាងឆាប់រហ័ស ។ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងមួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានស្ដារឡើងវិញនូវការទប់ស្កាត់លើការចល័ត និងសកម្មភាពអាជីវកម្មរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ។ ចំនួនករណីនៅទីក្រុងតូក្យូ ដែលលើសពី៩.៦៩៩នាក់ កាលពីថ្ងៃសុក្រ គឺច្រើនជាងទ្វេដងនៃ៤.៥៦១នាក់ ដែលបានកត់ត្រាកាលពីសប្តាហ៍មុន ។ រដ្ឋាភិបាលទីក្រុងតូក្យូ បានឲ្យដឹងថា មនុស្ស៣នាក់នៅទីក្រុងតូក្យូ បានស្លាប់ដោយសារកូវីដ-១៩ និង១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ ។ ប្រហែល៣៤,៣ភាគរយនៃគ្រែមន្ទីរពេទ្យនៅក្នុងរដ្ឋធានីត្រូវបានប្រើប្រាស់ដោយអ្នកជំងឺដែលមានមេរោគឆ្លង។ មន្ត្រីក្នុងតំបន់បានលើកឡើងថា ការកើនឡើងនៃអត្រាកាន់កាប់ដល់៥០ភាគរយនឹងធានាដល់ភាពអាសន្នជាមួយនឹងការរឹតត្បិតកាន់តែធ្ងន់ធ្ងរ ៕
កូឡាឡាំពួរ: លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាយុ 96 ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកទេសបេះដូងនៅទីក្រុង Kuala Lumpur ជាលើកទី ៣ ក្នុងរយៈពេលពីរបីសប្តាហ៍ នេះបើយោងតាមអ្នកនាំពាក្យ។ AFP នៅមុននេះបន្តិច។
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅវិទ្យាស្ថានរោគបេះដូងជាតិ ហៅកាត់ (IJN)ជាថ្មីម្តងទៀតហើយ ។ កាសែត The Star បានដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យរបស់វេជ្ជបណ្ឌិត Mahathir បានរាយការណ៍ថា គាត់ស្ថិតនៅក្នុងអង្គភាពថែទាំរោគសរសៃឈាមបេះដូង ហៅថា (CCU) ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri បានមកដល់ IJN នៅល្ងាចថ្ងៃសៅរ៍នេះ ។ នៅក្នុងការកែសម្រួលជាថ្មីនៅលើបណ្តាញ សង្គមTwitter គាត់បានថ្លែងថា គាត់បានជួបជាមួយភរិយារបស់លោកបណ្ឌិត Mahathir គឺលោកវេជ្ជបណ្ឌិត Siti Hasmah ។ លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមថា គ្រួសាររបស់លោកបណ្ឌិត Mahathir Mohamad នឹងបន្តភាពរឹងមាំ” ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅ IJN ដើម្បីតាមដានការវិវត្តនៃស្ថានភាពសុខភាពរបស់សមាជិកសភា Langkawi ។ សារព័ត៌មាន Bernama បានឲ្យដឹងទៀតថា IJN ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលបុរសវ័យ៩៦ឆ្នាំត្រូវបានចូលមន្ទីរពេទ្យនៅក្នុងខែនេះ
បរទេស៖ ស្ពានចំនួនពីរឆ្លងកាត់ទន្លេ Ka Long ក្នុងខេត្ត Quang Ninh បានក្លាយជាកន្លែងចតសម្រាប់រថយន្តដឹកទំនិញជាង ១ ០០០ គ្រឿង ដែលមិនអាចឆ្លងកាត់ព្រំដែនបាន។ អ្នកខ្លះបានទៅទីនោះពីរបីថ្ងៃ ហើយខ្លះទៀតរហូតដល់ពីរខែ។ អ្នកបើកបរត្រូវបង់ថ្លៃចតរថយន្តចំនួន ១០០ ០០០ ដុង ស្មើនឹង ៤,៣ ដុល្លារ ក្នុងមួយថ្ងៃ។...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់កំពុងរារាំងសមាជិកអង្គការណាតូ គឺប្រទេស អេស្តូនី ពីការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា ដោយបដិសេធមិនផ្តល់ការអនុញ្ញាតឱ្យនាំចេញអាវុធដែលមានប្រភពចេញពីអាល្លឺម៉ង់។ យោងតាមគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov...
បរទេស៖ តុលាការយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិត សមាជិកម្នាក់ នៃគណបក្សដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើភេរវកម្ម ខណៈដែលរបបយោធាបានបង្កើនការបង្រ្កាបគណបក្សរបស់មេដឹកនាំដែលត្រូវបានផ្តួលរំលំមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង ១ ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបជាបន្តបន្ទាប់លើអ្នកប្រឆាំង, នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។ ឥស្សរជនជាអ្នកប្រឆាំង រួមទាំងសម្ព័ន្ធមិត្តនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទៅលាក់ខ្លួន ហើយ”កងកម្លាំងការពារប្រជាជន” បានផុសឡើងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងយោធា។ របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Phyo Zayar Thaw សមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរ (NLD) ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋនៅក្រោមសកម្មភាពប្រឆាំងភេរវកម្ម។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មជនប្រជាធិបតេយ្យដ៏ល្បីឈ្មោះ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថាជា “Jimmy” បានទទួលការកាត់ទោសដូចគ្នាពីតុលាការយោធា៕
ភ្នំពេញ៖ លោកស្រី ដុំ ទូច បានដាក់ពាក្យបណ្ដឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន សុំប្ដឹងឈ្មោះ សេង ដារ៉ាវុធ និងប្រពន្ធឈ្មោះ ផាត ឆវី ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ នៅក្នុងសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង ក្នុងអំពើក្លែងប្រព្រឹត្តនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ មកពីភ្នំពេញ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះពិនិត្យ រៀបចំទីតាំងធ្វើពិធីសម្ពោធ អាគារសិក្សានិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅក្នុងបេសកកម្មការងារ សិទ្ធិមនុស្ស នាពេលកន្លងមក ដោយទទួល បានសមិទ្ធផលជាច្រើន។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ...
បរទេស ៖ រដ្ឋបាលលោក Biden កំពុងពន្លឿនការផ្ទេរ ឧទ្ធម្ភាគចក្រ ដឹកជញ្ជូនចំនួន ៥ គ្រឿងទៅកាន់ទីក្រុងគៀវ ខណៈដែលរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានទទូចថា រដ្ឋាភិបាល ទីក្រុងមូស្គូហៀបនឹង “វាយលុក” ទៅលើ អ៊ុយក្រែន នៅថ្ងៃណាមួយ ។ ឧទ្ធម្ភាគចក្រ Mi-17 ដើមឡើយត្រូវបានទិញ...
បរទេស ៖ មន្ទីរបញ្ចកោណបានប្រកាសថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Harry S. Truman នឹងចូលរួមក្នុងសមយុទ្ធរបស់អង្គការ NATO នៅសប្តាហ៍ក្រោយនៅសមុទ្រមេឌីទែរ៉ាណេ ដែលមានឈ្មោះថា “Neptune Strike ’22” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានឲ្យដឹងថា ការសិក្សាចំនួន៣ របស់សហរដ្ឋអាមេរិកបង្ហាញថា ការចាក់វ៉ាក់សាំង mRNA លើកទី៣ គឺជាគន្លឹះក្នុងការ ប្រយុទ្ធប្រឆាំង នឹងវីរុសបំប្លែងខ្លួនថ្មីងូមីក្រុង ដោយផ្តល់ នូវការការពារ ៩០ភាគរយប្រឆាំង នឹងការចូលសម្រាក នៅមន្ទីរពេទ្យដោយសារតែជំងឺកូវីដ-១៩ ។ ការសិក្សាដែលដឹកនាំដោយ CDC...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងផ្អាកជើងហោះហើរ ចំនួន ៤៤ ជើងពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន អាកាសចរណ៍ចិនចំនួន៤ ដើម្បីឆ្លើយតបទៅនឹង ការសម្រេចចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ អាមេរិកមួយចំនួនជុំវិញការ ព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ។ នាយកដ្ឋានដឹកជញ្ជូន បានឲ្យដឹងថា ការផ្អាកនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា...
តូក្យូ ៖ កងកម្លាំងសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តបន្តការ រឹតបន្តឹងលើជំងឺកូវីដ-១៩ លើសកម្មភាពបុគ្គលិក របស់ខ្លួននៅខាងក្រៅមូលដ្ឋាន នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល ១សប្តាហ៍ទៀត រហូតដល់ចុងខែមករា។ កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅជប៉ុនបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង “ដោយសារតែការបន្តកើនឡើង នៃករណីជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសជប៉ុន” ដែលត្រូវបានជំរុញ...
ថ្ងៃទី២១ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានធ្វើការហាត់សម រួមជាលើកទីមួយ ។ បរិយាកាសស្នូល នៃរាត្រីសមោសរគឺ សិរីមង្គល សប្បាយរីករាយ ឯការផលិតផ្តោតសំខាន់ ទាំងខ្លឹមសារ+បច្ចេកវិទ្យា +សិល្បៈ ដើម្បីឱ្យទស្សនិកជន សើចសប្បាយផង ចាប់ អារម្មណ៍លើភាព ស្រស់បំព្រងក្បែរខ្លួនផង...
ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ស្រុកខ្សាច់កណ្ដាលទទួលបាន ODF ស្របតាមគោលការណ៍ណែនាំ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រជាពលរដ្ឋយល់ដឹងពីសុខភាព និងអនាម័យ ព្រមទាំង បញ្ឈប់ការបន្ទោរបង់ ពាសវាលពាសកាល ឬទីសាធារណៈ ហើយងាកមកប្រើប្រាស់បង្គន់អនាម័យបាន ១០០ភាគរយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកណ្ដាល។ ក្នុងឱកាសចុះពិនិត្យមើលផ្ទាល់...
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ទោះបីថ្ងៃបុណ្យ ចូលឆ្នាំ ប្រពៃណីចិន មិនមែនជាថ្ងៃឈប់ សម្រាកផ្លូវការក៏ដោយ នៅថ្ងៃនោះ ទីក្រុងភ្នំពេញនិងតំបន់ ទីប្រជុំជនជាច្រើន មានសភាពស្ងប់ស្ងាត់ ដោយសារហាងទំនិញ និងទីកន្លែងបម្រើ ការងារជាច្រើន បានបិទទ្វារ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យនេះ ហើយប្រជាជនទូទៅ ដោយរួមទាំងជនជាតិខ្មែរ ធ្វើដំណើរចាកចេញ ពីទីក្រុងទៅកំសាន្ត...