បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ គម្រោងហាវែស II សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសិក្ខាសាលាអនឡាញ ដើម្បីលើកកម្ពស់ “ឱកាសវិនិយោគលើភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយបានគូសបញ្ជាក់ ពីបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ដំណោះស្រាយ និងឱកាសវិនិយោគ ដែលបានធ្វើការស្រាវជ្រាវ ដោយគម្រោងហាវែស II និងបានធ្វើបទបង្ហាញ ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយ នៅថ្ងៃអង្គារនេះថា មានសន្ទុះវិជ្ជមានក្នុងកិច្ចពិភាក្សាគ្នា របស់តួកគី ជាមួយសហភាពអារ៉ាប់រួម ដើម្បីបញ្ចប់ជម្លោះ រយៈពេលមួយឆ្នាំ និងថា ចំណងមិត្តភាព អាចនឹងវិលត្រឡប់ មកប្រក្រតីវិញ ប្រសិនបើនៅតែរក្សាបាន សន្ទុះបែបនេះ។ តាមសេចក្តីរាយការណ៍ ប្រទេសជាគូបដិបក្ខក្នុងតំបន់ទាំងពីរនេះ បានប្រារព្ធធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអក និងចោទសួរឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា ចង់ធ្វើបដិវត្តន៍តាមរយៈបង្កើត រដ្ឋាភិបាលឆ្កួតលីលាមែនទេ? ជាមួយគ្នានោះលោក សយ សុភាពក៏បានប្រាប់ពួកគេថា កុំរំពឹងមានឱកាសមកស្រុកខ្មែរវិញ។ លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំងបែបនេះ ក្រោយពីគេហទំព័រខេមបូឌាដេលី ចេញផ្សាយនាពេលថ្មីៗនេះថា លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗ ជាង១៧០០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបបញ្ហា គ្រោះមហន្តរាយដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។ ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលក ម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៦នាក់ទៀត ជាសះស្បើយចំនួន៣៩៧នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៧៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៦ ៩៣៥នាក់ អ្នកជាសះស្បើយចំនួន៩២ ០១៥នាក់ និងអ្នកស្លាប់ចំនួន១ ៩៨៧នាក់៕
Taiyuan៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា គម្រោង ប្រមាណជា២៣ធំៗ ដែលមានតម្លៃរហូតទៅដល់៤៩,១៥ពាន់លានយ័ន ឬត្រូវជា៧,៦ពាន់លានដុល្លារត្រូវបានចុះកុងត្រា នៅក្នុងវេទិកាអន្តរជាតិមួយស្តីអំពីថាមពលនិងការអភិវឌ្ឍដែលមានកម្រិតកាបូនទាប។ វេទិកាអន្តរជាតិនេះត្រូវបានគេដឹងថា បានប្រារព្ធឡើងនៅក្នុងទីក្រុង Taiyuan រដ្ឋធានទីនៃខេត្ត Shanix ប្រទេសចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា កន្លងទៅ។ យោងតាមការបញ្ជាក់របស់ក្រុមអ្នករៀប ចំព្រឹត្តិការណ៍បានឲ្យដឹងដែរថាកិច្ចព្រមព្រៀងទាំងនោះរួមមានទាំងឧបករណ៍ សម្រាប់វិស័យផលិតកម្មបច្ចេកិវទ្យាព័ត៌មាន ជំនាន់ថ្មីថាមពលកកើតឡើងវិញថ្មីការអភិរក្សថា មពលព្រមទាំងការការពារបរិស្ថានជីវៈ)...
បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែជាមួយកូរ៉េខាងជើងនៅតែជាប់គាំង។ លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងដែរនោះ នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ សម្រាប់ការស្នាក់នៅរយៈពេល២ថ្ងៃ និងប្រារព្ធធ្វើកិច្ចពិភាក្សានៅថ្ងៃបន្ទាន់ ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង លោក Chung Eui-yong។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត ប្រកាសឲ្យមាតាបិតា ឬអាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រភ្នំពេញ យកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ។ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល...
ភ្នំពេញ : នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតូកគី លោក Mevlut Çavuşoğlu បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគី កំពុងតែធ្វើការងារជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក ស្តីពីដំណើរប្រតិបត្តិការអាកាសយានដ្ឋានទីក្រុងកាប៊ុល និងកំពុងតែពិភាក្សាគ្នាជាមួយពួកតាលីបង់ ព្រមទាំងបានបន្ថែមថា សន្តិសុខនៅអាកាសយានដ្ឋាន គឺជាបញ្ហាដ៏ចម្បង។ លោក Mevlut Çavuşoğlu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន NTV ថា អ្នកបច្ចេកទេសតួកគី១៩នាក់ កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាងវិនប៊ីន បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំទាស់ចំពោះការបំប៉ោងទ្រឹស្តីរបស់ណាតូអំពីការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាងវិនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានថា « ចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទ្រឹស្តីរបស់ណាតូ ចំពោះទ្រឹស្តីគំរាមកំហែងនុយក្លេអ៊ែររបស់ចិន។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវលក្ខណៈការពារនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និងរក្សាសក្តានុពលនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតទាបបំផុត ស្របតាមតម្រូវការសន្តិសុខរដ្ឋ»។ លោកថា សម្ព័ន្ធភាពគួរតែបោះបង់ចោលគោលនយោបាយចែករំលែកនុយក្លេអ៊ែរ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា មន្ត្រីប៉ូលិសមួយរូបបានលើក ឡើងថា ពលរដ្ឋចំនួន៤១នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងពេលមានអគ្គីភ័យបានកើតឡើងនៅឯពន្ធនាគារមួយកន្លែងនៅទីតាំងក្រុង Tanggerang នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធនេះ ។ អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង២និង២០នាទីព្រឹក ម៉ោងក្នុងស្រុក និងបានរលត់នៅម៉ោងប្រមាណជាង១ម៉ោងក្រោយ នៅ Block C2 ។...
ភ្នំពេញ៖ ក្រសួងបរិស្ថាន រកឃើញសាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ក្នុងនោះរួមមានសម្រាប់កម្រិតបឋមសិក្សា ១)-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២)-សាលា បឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅលោកប៉ា ងួនទៀង ដែលជាប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មកបង្កើតគណបក្សនយោបាយហើយចូលរួមប្រកួតប្រជែងដណ្តើមយកឈ្នះគណបក្សប្រជាជន ហើយកាន់អំណាចទៅ កុំចាំបាច់វាយប្រហារលើរាជរដ្ឋាភិបាលពីក្រៅប្រទេស ។ ការហៅរបស់លោក សុខ ឥសាននេះ ក្នុងពេលលោក ប៉ា ងួនទៀង និយាយក្នុងកម្មវិធី Idea Talk...
Update: រញ្ជួយដី នៅម៉ិកស៊ិក កើនដល់កម្រិត ៧,១ រ៉ិចទ័រ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង afp។ ការរញ្ជួយដីនេះ បានបញ្ជូននិងអ្នកទេសចរ តាមដងផ្លូវនិងរញ្ជួយអគារជាច្រើននៅឆ្ងាយ ពីទីក្រុងម៉ិកស៊ិក។
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧-១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ...
ភ្នំពេញ ៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-សិង្ហបុរី ជាពិសេស សិង្ហបុរីក៏នឹងជួយគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧...
បរទេស៖ មនុស្សបីនាក់រួមទាំងវេជ្ជបណ្ឌិតម្នាក់ផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ និងនៅខេត្ត Binh Duong ពីបទយកលុយពីប្រជាជន ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលធាតុពិតត្រូវបានគេអះអាងថា ចាក់ដោយមិនគិតថ្លៃនោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Truong Manh Thao...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា សហរដ្ឋអាមេរិកគ្រោងរៀបចំជើងហោះហើរជម្លៀសថ្មីចេញពីរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បានសន្យាថា នឹងអនុញ្ញាតឱ្យមនុស្សដែលមានឯកសារធ្វើដំណើរចាកចេញដោយសេរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Antony Blinken នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ដូហា ប្រទេស...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ថា ឆ្មាំការពារដែនសមុទ្ររបស់ហ្វីលីពីន បានឲឲ្យដឹងថ ត្រូវបានគេបញ្ជាក់នៅថ្ងៃអង្គរនេះថា បរុសនេសាទចំនួន១៨នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិច បានធ្លាក់ចុះបន្ទាប់ពីឆ្មាំខាងត្បូងដែលបង្កជាគ្រោះបាក់ដីកាលពីយប់ថ្ងៃចន្ទ ។ អ្នកពាក្យឆ្មាំការពារដែនសមុទ្រ លោក Armando Balilo បានលើកឡើងថា ការបាត់ខ្លួនបុរសនេសាទមកពីខេត្ត Samar នៅភាគកណ្តាលហ្វីលីពីន នៅក្នុងសមុទ្រទោះបីមានសញ្ញាព្រមានរួចហើយក្តី ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យបានមកពីសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី៤០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ។ ទិន្នន័យបានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់៤០.០០៣.១០១នាក់ ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់បានកើនឡើងដល់៦៤៨.៩៣៥នាក់ គិតត្រឹមម៉ោង៣និង២១យប់ព័ត៌មានក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២១នាទីម៉ោងសកល ។ កាលីហ្វ័រនីញ៉ា...
បរទេស៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំសម្រាប់កិច្ចប្រជុំដែលអាចទៅរួច ដើម្បីធ្វើការដោះស្រាយជាផ្លូវការនូវបញ្ហាកូរ៉េខាងជើង ក្នុងទីក្រុងទីក្រុងតូក្យូ នាសប្ដាហ៍ក្រោយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ក្យូដូ នៅថ្ងៃអង្គារនេះ។ ដោយសំអាងដល់ប្រភពជាច្រើននោះ ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា ការត្រៀមរៀបចំនេះ គឺកំពុងត្រូវបានធ្វើឡើង សម្រាប់កិច្ចពិភាក្សាគ្នា រវាងប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim...
បរទេស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងតំណាងមកពីក្រុមប្រឆាំង បាននិយាយថា ពួកគេទើបបានព្រមព្រៀងគ្នាខ្លះៗ នៅក្នុងអំឡូងកិច្ចពិភាក្សាគ្នាក្នុងទីក្រុង Mexico City ជាផ្នែកនៃគំនូសបង្ហាញផ្លូវ ធ្វើឡើងដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចចរចាធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទនោះ ពួកគេបាននិយាយថា ចំណុចនៃកិច្ចព្រមព្រៀងនោះ មានជាប់ទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីដ១៩ និងជម្លោះទឹកដីពាក់ព័ន្ធនឹងប្រទេសហ្គីយ៉ាណា ដែលស្ថិតនៅជិតខាង។ តំណាងមកពីភាគីទាំងពីរ បាននិយាយថា កិច្ចពិភាក្សាគ្នាស្តីពីវិធានការសេដ្ឋកិច្ចនិងសង្គមនានា រួមមានទាំងសិទ្ធិពិសេស...
បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបាញ់កាំភ្លើងឡើងលើដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល ស្របពេលមានវីដេអូបង្ហាញឲ្យឃើញមនុស្សជាច្រើន នាំគ្នារត់គេ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនរបាយការណ៍អំពីអ្នករបួសនោះទេ។ មនុស្សប្រុសស្រីរាប់រយនាក់ ដែលស្រែកពាក្យស្លោកថា “សូមឲ្យមានការតស៊ូយូរអង្វែង” និងថា “ស្លាប់ចូរមានចំពោះប៉ាគីស្ថាន” បានដើរដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកតាលីបង់ និងអ្វីដែលពួកគេថា ជាការជ្រៀតជ្រែកធ្វើឡើងដោយប៉ាគីស្ថាន ក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។ តាមសេចក្តីរាយការណ៍ ស្ត្រីម្នាក់ដែលភ័យស្លុនស្លោរជាខ្លាំងនៅតាមដងផ្លូវ...
បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបាញ់កាំភ្លើងឡើងលើ ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល ស្របពេលមានវីដេអូ បង្ហាញឲ្យឃើញមនុស្សជាច្រើន នាំគ្នារត់គេ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនរបាយការណ៍អំពីអ្នករបួសនោះទេ។ មនុស្សប្រុសស្រីរាប់រយនាក់ ដែលស្រែកពាក្យស្លោកថា “សូមឲ្យមានការតស៊ូយូរអង្វែង” និងថា “ស្លាប់ចូរមានចំពោះប៉ាគីស្ថាន” បានដើរដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកតាលីបង់ និងអ្វីដែលពួកគេថា ជាការជ្រៀតជ្រែកធ្វើឡើងដោយប៉ាគីស្ថាន ក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១៨នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.២៩២ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៥៧៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់ ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១០ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៥១១នាក់...