បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។ លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង...
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីបានកើនឡើង ៣០,៧៣៨ករណី ក្នុងរយៈពេលមួយថ្ងៃសរុបកើនឡើងដល់ ៣,៤៤០,៣៩៦ ករណី ដោយចំនួនអ្នកស្លាប់បានបន្ថែម ១៦០៤ នាក់ សរុបកើនឡើងដល់ ៩៥,៧២៣ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣៩,៤៤៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ២,៨០៩,៥៣៨ នាក់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល អំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ នៅឯនាយឆ្នេរសមុទ្រអូម៉ង់។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ប្រឆាំងនឹង ការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការចោទប្រកាន់លើអ៊ីរ៉ង់ថា បានចូលរួមក្នុងការវាយប្រហារ លើនាវាដឹកប្រេងខាងលើនេះ។ នៅនៅក្នុងនោះដែរសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន...
ហាណូយ៖ យោងតាម ក្រសួងសុខាភិបាលវៀតណាម បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦២០ ករណី រួមទាំងការឆ្លងក្នុងស្រុកចំនួន ៨,៥៩៧ ករណី និងករណីនាំចូលចំនួន ២៣ ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុបដល់ ១៥៤,៣០៦ ករណី ដែលយ៉ាងហោចណាស់...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សុនខក្រុមទី១ចំនួន ៣ក្បាល ដែលបានហិតរកឃើញ ក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋម ។ ក្នុងឱកាសចុះទៅពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេស...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្នអ្នកឆ្លងវិរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភទ ឆ្លងមកពីខាងណា ដូច្នេះ បុគ្គលគ្រប់រូបកុំចល័ត ទៅតំបន់ផ្សេងៗ ព្រោះជំងឺឆ្លងលឿន ។ ក្នុងឱកាសនាំយកថវិកា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារ លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ភាគខាងជើង ដោយព្រមានថា “ការឆ្លើយតបសមស្រប នឹងមកដល់”។ ក្រុមហ៊ុន Zodiac Maritime ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ ជាកម្មសិទ្ធិ របស់មហាសេដ្ឋី អ៊ីស្រាអែល Eyal Ofer...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៦៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ថ្នាក់ជាតិ របស់ខ្លួនកើនឡើង ដល់ ៥៥៦,៨៣៤ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៩នាក់ និង ស្លាប់ម្នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ៤នាក់, ស្រុកកំពង់សៀម ៥នាក់, ស្រុកកងមាស ៦នាក់ ,ស្រុកកោះសូទិន ១នាក់,...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤ នាក់ថ្មី ។ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏អំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយក សំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លង ជំងឺកូវិដ១៩ថ្មី ចំនួន៥៦០នាក់ទៀត ជាសះស្បើយចំនួន ៧៦៣នាក់ និងស្លាប់ចំនួន២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៣៩១នាក់ និងអ្នកដំណើរ ពីបរទេសចំនួន១៦៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៧៨៤៧៤នាក់...
ប៉េកាំង៖ សហការលើការតាមដានប្រភពដើមនៃមេរោគគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប” ហើយការស្រាវជ្រាវបែបនេះគួរតែត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក នេះបើយោងតាមការលើកឡើងរបសឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៊ីតាលីលោក លី ជុនហួ។ ឯកអគ្គរដ្ឋទូតរូបនេះបានសរសេរនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍នៅក្នុងកាសែតការទូត ដែលជាកាសែតតាមអ៊ីនធឺណិតឲ្យដឹងថា“ ជំងឺរាតត្បាតកូវីដ -១៩ បានរាលដាលពាសពេញពិភពលោកអស់រយៈពេលជាងមួយឆ្នាំហើយ ដែលបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរដល់ប្រទេសទាំងអស់” ។ ដោយកត់សម្គាល់ថា ទាំងប្រទេសចិន និងអ៊ីតាលីបានចែករំលែកព័ត៌មានយ៉ាងសកម្ម និងសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីស្វែងរកប្រភពដើមនៃមេរោគនេះ លោក...
បរទេស ៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបង្កើនការដាក់សម្ពាធ លើទីក្រុងធំៗបំផុតមួយ ចំនួនរបស់ប្រទេស អាហ្វហ្គានីស្ថាន នៅចុងសប្ដាហ៍កន្លងទៅនេះ ដោយគម្រាមវាយដណ្ដើម យកទីរួមខេត្តដំបូងរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ។ យោធាអាហ្វហ្គានីស្ថាន បានបញ្ជូនកងកម្លាំង ពិសេសចូលទៅក្នុងទីក្រុង Lashkar Gah ដែលជាទីរួមខេត្ត Helmand កាលពីថ្ងៃសៅរ៍ ស្របពេលដែលអ្នកសារព័ត៌មាន...
បរទេស ៖ កងទ័ពស៊ីរី តាមសេចក្តីរាយការណ៍ បានបង្កើនការវាយលុក ដោយកាំភ្លើងធំ ទៅលើទីតាំងក្រុមប្រឆាំង មួយកន្លែង ក្នុងទីក្រុង Deraa ស្ថិតនៅភាគខាងត្បូង ប្រទេសស៊ីរី ក្នុងគោលបំណងបណ្ដើម គ្រប់គ្រងតំបន់មួយ ដែលបានធ្វើការប្រឆាំង នឹងអាជ្ញាធររដ្ឋ តាំងពីខ្លួនបានដណ្ដើម យកបានកាលពី៣ឆ្នាំមុន ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Today...
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់រថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដោយសារបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ២០២១។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។ ក្នុងនោះ អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យ២០ម៉ឺនរៀលក្នុងម៉ូតូ១គ្រឿង ។ ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ...
ប៉េកាំង ៖ គណៈកម្មការ និយតករមូលបត្រចិន (CSRC) បាននិយាយ កាលពីថ្ងៃអាទិត្យថា និយតករអាមេរិក និងចិន គួរតែបង្កើនទំនាក់ទំនង លើការត្រួតពិនិត្យ ភាគហ៊ុនរបស់ចិន និងរកដំណោះស្រាយ ឱ្យបានត្រឹមត្រូវ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពព័ត៌មានពី CSRC បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ជៀសវាងបោះសំរាម ចោលផ្តេសផ្តាសដែលឈានទៅធ្វើឲ្យប៉ះពាល់សោភណ្ឌភាព និងផាសុកភាពសង្គម ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួង បន្តគាំទ្ររដ្ឋបាលមូលដ្ឋាន តាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើទៅលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កុំទុកឲ្យសម្តេចក្លាយជាមេបញ្ជាការ បញ្ជាកងទ័ព ដោយមិនផ្ដល់អាវុធ និងគ្រាប់រំសេវឲ្យកងទ័ព ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ចង់មានន័យថា «កុំឲ្យសម្ដេច បញ្ជាក្រុមគ្រូពេទ្យ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅថ្ងៃអាទិត្យនេះថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាដ្រូនដែលបង្កឲ្យស្លាប់ មនុស្សនៅក្នុងការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអូម្ម៉ង់ កាលពីសប្តាហ៍មុន ។ លោក Bennett បានថ្លែងនៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា យោធាអេហ្ស៊ីប បាននិយាយនៅថ្ងៃអាទិត្យនេះថា ថ្មីៗនេះខ្លួនបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ បង្កគ្រោះថ្នាក់ដែលបះបោរចំនួន ៨៩នាក់ នៅភាគឦសាន ខេត្ត ស៊ីណៃខាងជើង ។ យោធាអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ ដោយមិនបានបញ្ជាក់អំពី ពេលវេលាច្បាស់លាស់នៃ ការឡោមព័ទ្ធកាលពីពេលថ្មីៗនេះថា យោធា ក៏បានរកឃើញ...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺថា ដោយសារផ្លូវជាតិលេខ៦ A មានគ្រោះថ្នាក់ចរារណ៍កើតឡើងច្រើនទើប បញ្ជាដាក់គោលដៅពិនិត្យចរាចរណ៍២កន្លែង។ នេះបើយោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការបំភ្លឺនេះ ក្រោយមានការចែកចាយសារសំឡេងមួយបន្តគ្នាថា ហេតុអ្វីនៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ។ ក្នុងសារនោះក៏ បាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងធ្វើជាសហប្រធានជាមួយលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងការដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃអាទិត្យនេះថា នឹងបង្កើនវិធានការនៃការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាត នៅរដ្ឋធានីបាងកក និងតំបន់ដែល រងគ្រោះរហូតដល់ចុងខែសីហា ដែលរលកនៃការផ្ទុះជំងឺបង្កគ្រោះភ័យខ្លំាង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើស ពី៦០០.០០០នាក់ ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន ១៨.០២៧នាក់ ក្នុងុអំឡុងពេល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកព្រះអង្គ Mohammed VI បានធ្វើការអំពាវនាវឲ្យប្រទេសរបស់ទ្រង់និងប្រទេសជិតខាងអាល់ហ្ស៊េរី ដើម្បីងាកមកធ្វើការជាមួយគ្នាឡើងវិញ និងស្វែងរកការភ្ជាប់ទំនាក់ទំនងគ្នា ជាធម្មតាឡើងវិញ។ ព្រះអង្គ Mohammed VI បានព្រះបន្ទូលទៀតថា សន្តិសុខនិងស្ថិរភាពរបស់អាល់ហ្សេរី និងភាពស្ងប់ស្ងាត់របស់ប្រជាជន គឺមិនអាចញែកដាច់ពីគ្នាបាន ពីសន្តិសុខនិងស្ថិរភាពរបស់ ប្រទេសម៉ារ៉ុកបានឡើយ ហើយស្ថានភាពនេះគឺមានតែផ្ទុយស្រឡះ ពីគ្នាទៅវិញនោះទេ។...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គិតត្រឹមថ្ងៃអាទិត្យ ចំនួន៨.៦២០នាក់ គិតត្រឹមថ្ងៃ អាទិត្យ ក្នុងនោះរាប់ទំាងអ្នក ឆ្លងក្នុងស្រុកចំនួន ៨.៥៩៧នាក់ និង២៣នាក់ ជាអ្នកនាំចូលពីខាងក្រៅ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មី នាំឲ្យចំនួនអ្នកឆ្លងសរុប...
វ៉ាស៊ិនតោន៖ យោងតាមការអះអាង របស់វិទ្យាស្ថាន អ្នកសិក្សាស្រាវជ្រាវជាច្រើន និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ បានរកឃើញថាផលិតផល ក្នុងស្រុកសរុប របស់អាមេរិក ឬសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២១នេះ នឹងទាបជាងការរំពឹងទុក ដែលធ្លាប់បានធ្វើ កាលពីត្រីមាសទី២កន្លងទៅ។ សេដ្ឋកិច្ចជាតិ របស់អាមេរិក សម្រាប់ត្រីមាសទី២ បានកើនឡើង ត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះ ធៀបទៅនឹងត្រីមាសចាស់ ពោលគឺទាបជាងការព្យាករណ៍ លើកមុនដែលមានរហូតទៅដល់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ថ្មី ក្នុងនោះ(៣២ករណី សហគមន៍ និង០៩ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៣២នាក់បន្ថែមទៀត នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៨៤៦...
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយជំហានទី២ របស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ចំនួន៦០.៩៦០០ដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។ សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (1,060,100)...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់មួយស្ដីពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណី បន្ថែមទៀត ចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ៕