ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៦៩៣នាក់ទៀត ជាសះស្បើយ ចំនួន៤៤៣នាក់ និងស្លាប់ចំនួន១១នាក់ ។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥៨១នាក់ និងអ្នកដំណើរ ពីបរទេសចំនួន១១២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១០២ ១៣៦នាក់ អ្នកជាសះស្បើយ ចំនួន៩៥៨១០នាក់ និងអ្នកស្លាប់ចំនួន២ ០៧៨នាក់ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលមានឥទ្ធិពលខ្លាំង បានចេញមកបញ្ជាក់ជាលើកដំបូង ទៅក្រុមអតីតមន្រ្តីនៃអតីតគណបក្សប្រឆាំងថា ការសម្តេចចូលក្នុងកិច្ចប្រជុំតាម Zoom ជាមួយពួកគេនោះ គឺមិនមែនជាសញ្ញាចរចានោះទេ ដូច្នេះកុំសង្ឃឹមថា មានកិច្ចចរចាអ្វីមួយនោះទេ គ្មានទេ ។ សម្តេចតេជោបានបញ្ជាក់សង្កត់ធ្ងន់ៗថា ការចូលទៅជជែកក្នុងកិច្ចប្រជុំជាមួយមន្រ្តីអតីតបក្សប្រឆាំងនោះ ដើម្បីគ្រាន់តែផ្ញើសារទៅលោក សម រង្ស៊ីថា ឲ្យភ្លឺភ្នែកថា...
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃ ក្រសួងសុខាភិបាល នឹងផ្ដល់ការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកតទៅ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់ឲ្យកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ។ នេះបើយោងតាមសេចក្ដី...
កម្មវិធី TikTok ជាកម្មវិធីសម្រាប់បង្កើតវីដេអូ ដែលមានបេសកកម្មជំរុញគំនិតច្នៃប្រឌិត និងនាំយកភាពសប្បាយរីករាយ បាននិងកំពុងបន្តឈានជើង ចូលក្នុងទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់ការណែនាំ ជាជំហានៗងាយយល់។ ការណែនាំចុងក្រោយ ចេញផ្សាយដោយក្រុមហ៊ុន Httpool ដែលជាតំណាងផ្នែកផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok បង្ហាញជូនសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីរបៀបបង្កើតគណនី ការចូលទៅក្នុងគណនី បញ្ចូលព័ត៌មានអំពីអាជីវកម្ម...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំង៤២ទីតាំង សម្រាប់ផ្តល់វ៉ាក់សាំង ដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង៨ព្រឹក លដ់ម៉ោង៥រសៀល ។...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានថ្កោលទោស ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយអំពាវនាវ ឱ្យទីក្រុងព្យុងយ៉ាងចូលរួម កិច្ចសន្ទនាប្រកបដោយអត្ថន័យ ជាមួយទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយកត់សម្គាល់ថា “ ការបាញ់មីស៊ីលទាំងនេះ គឺជាការរំលោភលើ...
បរទេស ៖ ប្រទេសចិន បានបញ្ជាក់ជាថ្មី ពីជំហរប្រឆាំងអាមេរិក ឥទ្ធិពលលើប្រទេស កូរ៉េខាងត្បូង ដោយរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាងយី បានអំពាវនាវឱ្យមាន “ ការគោរពគ្នា ទៅវិញទៅមក” ទាក់ទងនឹងផល ប្រយោជន៍ខុសគ្នា របស់ប្រទេសទាំងពីរ ក្នុងអំឡុង ពេលជួបជាមួយប្រធានាធិបតីកូរ៉េ ខាងត្បូង លោក...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានស្នើអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភ និងគាំទ្រគម្រោងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះបញ្ហាផ្សេងៗ។ ក្នុងជំនួបការងារតាមប្រព័ន្ធ Zoom ជាមួយអង្គការ FAO...
បរទេស៖ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ត្រូវអង្គុយចុះ ហើយពិភាក្សាជាមួយ ក្រុមបាតុករវ័យក្មេង ប្រសិនបើគាត់ចង់បញ្ចប់ការ ប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាម អតីតនាយករដ្ឋមន្ត្រីគឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីន បាននិយាយថា អំពើហិង្សានឹងមិនអាចដោះស្រាយ...
បរទេស៖ លោក Thamanat Prompow អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលត្រូវបានបណ្តេញចេញពី កៅអីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺនឹងនៅតែជាអគ្គលេខាធិការ នៃគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច ដោយលោកឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន បន្តធ្វើជាប្រធានគណបក្ស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣បន្ថែមទៀត ខណៈទុនវិនិយោគមានជាង ៨.៥លានដុល្លារ ព្រមទាំង អាចបង្កើតការងារជាច្រើនកន្លែង ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ...
ឈីលី៖ មន្រ្តីសុខាភិបាលនៃប្រទេសឈីលី អនុម័តវ៉ាក់សាំងស៊ីណូវាក់ កូវីដ ១៩ របស់ចិន សម្រាប់កុមារ ដោយសារសុវត្ថិភាព និង ប្រសិទ្ធភាព។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍្ត ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រទេសនេះ បានអនុម័តការចាក់វ៉ាក់សាំង កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ជាមួយវ៉ាក់សាំងការពារជំងឺកូវីដ ១៩...
ភ្នំពេញ៖ កម្ពុជា-តួកគី បាននិងកំពុងជួយជួយ ត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសពីទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី»...
បរទេស៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ចប់សមយុទ្ធរក្សា សន្តិភាពពហុជាតិដំបូងរបស់ខ្លួន ដោយបង្ហាញពីអំណាចប្រយុទ្ធ ជាមួយកូនដ្រូន និងរ៉ូបតដោះមីន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ ស្របពេលដែលមហាយក្សអាស៊ី ធ្វើទំនើបកម្មនិងពង្រឹង កងកម្លាំងយោធារបស់ខ្លួន ដោយចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ទៅក្នុងកញ្ចប់ថវិកា ការពារជាតិរបស់ខ្លួននោះ...
បរទេស៖ ក្រុមស្ត្រីដែលជាកីឡាករ និងសមាជិកនៃក្រុមបាល់ទាត់នារី របស់ជម្រើសជាតិអាហ្គានីស្ថាន ប្រមាណជា ១១៥នាក់ ត្រូវបានគេទូរទស្សន៍ BBC ចេញផ្សាយថា គឺបានធ្វើដំណើរ គេចខ្លួនទៅដល់ប៉ាគីស្ថាន បានសម្រេចហើយ។ ក្រុមស្ត្រីទាំងនោះត្រូវបានគេដឹងថា បាននាំគ្នាសំងំលាក់ខ្លួនគេច ចេញពីសកម្មភាពប្រឆាំង និងបង្ក្រាបរបស់ក្រុមតាលីបង់ ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេល១ខែ នេះមុនពេលដែលអាចជោគជ័យ ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាល បាគីស្ថានក្នុងការទទួលយក ពួកគេក្រោមរូបភាពសប្បុរសធម៌...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឲ្យ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។ ការណែនាំនេះ ក្រោយក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនធំពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។...
បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...
Breaking news: ទីភ្នាក់ងារ ព័ត៌មានបារាំង AFP ផ្សាយនៅមុននេះបន្តិចថា អូស្ត្រាលី, អង់គ្លេស ប្រកាសភាពជាដៃគូ សន្តិសុខថ្មី សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាម មន្រ្តីអាមេរិក។
Breaking news: ឌូទែតេ នឹងមិនសហការជាមួយ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង គ្រឿងញៀន, នេះបើយោងតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP។
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំវេទិកាពិភាក្សា ជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធ Zoom ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប»។ វេទិកាតាមប្រព័ន្ធ Zoom នាពេលព្រឹកនេះ មានវាគ្មិនចូលរួមដោយ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក លុយ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក ចច ដាប់ប៊លយូ ប៊ូស លោក ប៊ីល គ្លីនតុន និងលោកប៉ារ៉ាក់ អូបាម៉ា បានចូលរួមជុំគ្នា នៅពីក្រោយក្រុមថ្មីមួយ ដែលមានគោលដៅគាំទ្រ ដល់ជនភៀសខ្លួន មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលចូលទៅរស់នៅសហរដ្ឋអាមេរិក ក្រោយការដកទ័ព របស់អាមេរិកថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កម្មវិធី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបា្ររព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងសេអ៊ូល ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ ជំនួបគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្តគ្រួសមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីមួយ បានយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ នៅចំពោះមុខ អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជានៅតែចាត់ទុក សហរដ្ឋអាមេរិក ជាមិត្តល្អរបស់កម្ពុជា។ ក្នុងឱកាស អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជែកឃី លី (Thang Jacky Ly ) អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងកំណត់ភូមិគីរីវ័ន្ធ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់ក្រហម” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រោយបញ្ចប់ទស្សនកិច្ច ប្រមុខការទូតចិន នៅក្នុងប្រទេសកម្ពុជា ភ្លាម ដូចដែលការសន្យា ភាគីចិនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានរៀបចំទិញផ្លែមៀនជួយកសិករខ្មែរ ដែលកំពុងជួបបញ្ហាប្រឈម។ សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាយ៉ាងច្បាស់លាស់ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាព ស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាព កំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តតាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានលើកឡើងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើតកម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ (CLAIM MOBILE APPLICATION)...
ភ្នំពេញ៖ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឃុំចំនួន ៣ រួមមាន ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលអោយប៉ះពាល់ដល់ជីវភាព ការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។ សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍...