ភ្នំពេញ៖ សែលកាត សូមចូលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ ដែលមានឈ្មោះថា ងួង សុខា ឈ្នះបានរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។ អតិថិជនមហាសំណាងរូបនេះ មានមុខរបរជាអាជីរករម្នាក់ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំនេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែ សីហានេះបានដាក់ចេញ សេចក្ដីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល៧ថ្ងៃបន្ថែមទៀត ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរអាជីវកម្មដែល មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំ មនុស្ស ជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ភ្នំពេញ ៖ កម្ពុជានឹងទទួលថវិកាប្រមាណ ២៤០លានដុល្លារ ពីក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ OXFAM ថ្មីៗនេះ បានបញ្ជាក់ថា «IMF បានអនុម័តការវិភាជថវិកាទូទៅ មួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights...
ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់កម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដែលបានកំពុងជីកករណ្តៅគ្រឹះសាងសង់ផ្ទះនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះបានប៉ះចំរណ្តៅគ្រាប់ដែលជាសំណល់ពីសង្គ្រាមមិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់។ គ្រាប់មិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់នោះ មានប្រភេទដេកា៧៥ , គ្រាប់៨០មីលីម៉ែត្រ , គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ ។ ស៊ីម៉ាក់បន្តថា ក្នុងប្រតិបត្តិការនេះ នៅមិនទាន់អស់គ្រាប់នៅឡើយទេ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាពនៃតាវកាលិក ជូនកម្មករនិយោជិត នាថ្ងៃទី១១ ខែសីហា...
ភ្នំពេញ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ត្រូវបានស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្ត សម្ព័ន្ធមេត្រីចិនចំនួន៨ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែកគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មី ប្រភេទដែលតា (DELTA)។ អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៤នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន៣៣៧នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៣៥៦២នាក់ ស្លាប់៦៣នាក់...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឲ្យឃើញ...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារបានចាប់ផ្តើម ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួន ៦៤៥ ០០០ ដូស ដែលបានផ្តល់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ្នកដែលងាយ រងគ្រោះនៅក្នុងខេត្តចំនួន ១៣ ដែលជាតំបន់ក្រហមខ្លាំង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាពីការបង្កើន សហប្រតិបត្តិការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា អន្តោប្រវេសន៍ នៅក្នុងអំឡុងជំនួបមួយក្នុងទីក្រុង Mexico City នេះបើតាមក្រសួងការបរទេសម៉ិកស៊ិក និយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃអង្គារ។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានជួបគ្នានៅក្នុងទីក្រុង Mexico City ជាមួយរដ្ឋមន្ត្រីសន្តិសុខផ្ទៃប្រទេសអាមេរិក លោក...
ភ្នំពេញ៖ បន្ទាប់ពីបើកលក់មុនសម្ពោធគម្រោង កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ យើងឃើញថាគម្រោងថ្មី ដែលមានឈ្មោះថា អ័រគីដេ ដឹផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានសម្រេចការលក់ ត្រឹមរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ដែរនេះគឺជាសមទ្ធិផលថ្មី របស់ក្រុមហ៊ុនទោះបី ជាស្ថិតនៅក្នុងកាលៈទេសៈ នៃការរីករាលដាលពីជំងឺកូវីដ១៩ក្តី។ គម្រោងអ័រគីដេ ដឹផាលេស គឺជាគម្រោងចុងក្រោយបង្អស់ ដែលទើបនឹងបើកលក់មុន សម្ពោធគម្រោង...
បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតបរទេសនៅថ្ងៃពុធនេះ បានឲ្យដឹងថាមនុស្សប្រមាណជាជិត៩០០០នាក់ បានធ្វើដំណើរទៅទទួលវ៉ាក់សាំងសាជាថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីពួកគេត្រូវបាន ដឹងខ្លួនថាបានទទួលវ៉ាក់សាំងដំបូង នោះគឺសុទ្ធតែវ៉ាក់សាំងក្លែងក្លាយ ដែលផលិតពីទឹកអំបិលប៉ុណ្ណោះ។ របាយការណ៍ព័ត៌មានមួយត្រូវបានចេញផ្សាយដោយ Metro Uk កាលពីពេលថ្មីៗនេះ បានចេញផ្សាយថាមនុស្សជាច្រើនរយនាក់បានទទួល បានវ៉ាក់សាំងដែលក្រុមគលានុបដ្ឋាយិកា បានប្តូរជាមួយនឹងទឹកអំបិលជំនួសវិញ ហើយក្រោយមកអជ្ញាធរបានរកឃើញ ថាមនុស្សសរុបដល់ទៅជិត៩០០០នាក់ ដែលបានទទួលវ៉ាក់សាំងបែបនេះ គិតចាប់ពីចន្លោះខែមិនាដល់ខែមេសា។ គួរឲ្យដឹងដែរមកដល់ពេលនេះក្រុមការងារស៊ើប អង្កេតមួយត្រូវបានបង្កើតឡើងដើម្បី ស្រាវជ្រាវទៅលើគោលបំណងសំខាន់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៣៦នាក់ថ្មី និងជាសះស្បើយ ៤០៨នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈ កម្មការរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋាបាលរបស់ប្រធានាធិបតី អាមេរិក លោក Joe Biden កំពុងព្យាយាមយ៉ាងសកម្មភាព ដើម្បីរារាំងការប៉ុនប៉ង របស់រដ្ឋាភិបាលប៉េកាំង នៅក្នុងការពង្រឹងវត្តមានយោធា របស់ខ្លួននៅក្នុង តំបន់មជ្ឈឹមបូពា៍។ តាមរយៈនេះរដ្ឋាភិបាល ក្រុងវ៉ាសិនតោន ក៏បានចេញ ជាសេចក្តីថ្លែងការណ៍ ដើម្បីព្រមានប្រទេស នៅក្នុងតំបន់មជ្ឈឹមពូព៍ាទាំងអស់ផងដែរ...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Dai Bing ដែលជាភារធារីនៃបេសកកម្ម អចិន្ត្រៃយ៍របស់ចិនប្រចាំ អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសន្តិសុខដែនសមុទ្រថា“ សហរដ្ឋអាមេរិក ខ្លួនឯងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយមិនទទួលខុសត្រូវ...
យូអិន ៖ បេសកជន ពិសេស អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា មេដឹកនាំយោធា របស់ប្រទេសនេះ បានប្តេជ្ញាចិត្តថា នឹងពង្រឹងការក្តាប់អំណាច របស់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកុម្ភៈ ហើយគណបក្សនយោបាយ របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញអាច នឹងត្រូវរំសាយចោលភ្លាមៗ ។ លោកស្រី...
ប៉េកាំង ៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ ប្រទេសលីទុយអានី ខណៈប្រទេសនៅអឺរ៉ុប បានអនុញ្ញាត ឱ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាង នៅទីនោះ ដែលជាសញ្ញា នៃការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួនបានស្នើសុំឱ្យរដ្ឋាភិបាល លីទុយអានី ដកឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំប្រទេសចិន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីប្រទេសស៊ីរី លោក Bashar al Assad បានធ្វើការប្រកាស ក្នុងការបង្កើត រដ្ឋាភិបាលថ្មីមួយ ឡើងប៉ុន្តែ ត្រូវបានគេដឹងថា ភាគច្រើននៃរដ្ឋមន្ត្រី គឺជាសមាសភាគ ដដែលទាំងអស់។ យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក SANA...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងជួបការលំបាកក្នុងការស្វែង រកអ្នកពន្លត់អគ្គីភ័យ ឱ្យបានគ្រប់គ្រាន់ ខណៈដែលភ្លើងឆេះព្រៃ បានរាលដាលពាស ពេញភាគខាងលិចប្រទេស ក្នុងរដូវភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់មួយ នេះបើតាមការចុះផ្សាយ របស់កាសែត The Wall Street Journal ដែលជាកាសែតប្រចាំថ្ងៃរបស់អាមេរិក ។ សេវាកម្មព្រៃឈើសហរដ្ឋអាមេរិក បច្ចុប្បន្នមានអ្នកពន្លត់អគ្គីភ័យប្រហែល ១០,០០០ នាក់នៅលើបុគ្គលិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ សភាពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI Cambodia-Chbar Ampov) នៅថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំវេទិកា ការជជែកអំពី ទម្លាប់លើសុវត្តិភាព ចំណីអាហារ វគ្គទី៧ ក្រោមប្រធានបទ “តើអ្វីទៅជា គុណភាព និងសុវត្តិភាពចំណីរអាហារ?” នៅវេលាម៉ោង១៩៖០០ដល់ម៉ោង២០៖០០ ។ កម្មវិធីនេះ ជជែកកំសាន្តអំពីសុវត្ថិភាព...
ភ្នំពេញ ៖ ក្នុងរយៈពេល ឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) បានទទួលចំណូល ចំនួន ១៥,៣០៧,៧២១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) កើនឡើង៨% បើធៀបរយៈពេលដូចគ្នា កាលឆ្នាំ២០២០ ចំនួន១៤,១០៩,៨៣៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមរបាយការណ៍របស់ ក.ស.ភ ចេញនាពេលថ្មីៗនេះ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៧២នាក់ និងស្លាប់២នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៣នាក់, ស្រុកកោះសូទិន ០១នាក់,...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរ នៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗ មកជូនគ្រួសាររបស់ពួកគាត់ នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។ ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញ ប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាប អំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ ក្នុងទូរស័ព្ទដៃដ៏ពេញនិយម របស់ក្រុមហ៊ុនទ្រូម៉ាន់នី។ គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរក ឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨៦នាក់ ទៀត ជាសះស្បើយចំនួន៧១៧នាក់ និងស្លាប់ចំនួន១២ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៦៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៣៣៨៥៤នាក់ អ្នកជាសះស្បើយចំនួន៧៧៧៥៤នាក់ និងអ្នកស្លាប់ចំនួន១៦១៤នាក់៕
បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូឆា បានលុបចោលបទ បញ្ជារបស់លោក ដើម្បីហាមឃាត់ការ ផ្សព្វផ្សាយព័ត៌មាន ដែលអាចបំភ័យ សាធារណជនអំឡុង ពេលមានជំងឺរាតត្បាតកូវីដ-១៩ ។ សេចក្តីប្រកាសដែលបាន ចុះផ្សាយក្នុងរាជកាហ្សាតេ កាលពីថ្ងៃអង្គារបានលើកឡើង ពីដីការបស់តុលាការ ស៊ីវិល ដើម្បីរារាំងការអនុវត្តន៍ដីកា របស់លោកជាបណ្តោះអាសន្ន ហើយបានសន្និដ្ឋានថា វាត្រូវបានដកហូតវិញ...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ១,២១១ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើង ដល់ ៥៦៤,៧៧៣ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង...
ឡុងដ៌ ៖ យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាការស្លាប់ទាក់ទង នឹងមេរោគឆ្លងកូវីដ១៩ ចំនួន ១៤៦ នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹង មេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៣០,៥០៣...