ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី៦៣១នាក់ទៀត ខណៈមានករណីជាសះស្បើយ ១០៦៩នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦១៦នាក់និង អ្នកដំណើរពីបរទេស ១៥ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំទោសប្រជាពលរដ្ឋ ទាំងអស់ ដែលផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣៦ នាក់ថែមទៀត និង បានរកឃើញករណីឆ្លងថ្មីចំនួន ២ ៨១៧ នាក់ ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១ ២១៣ នាក់ និង អ្នកឆ្លងសរុប ១៧៤ ៧៩៦ នាក់។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាបុរសម្នាក់ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីរូបគាត់ បានរងការចោទ ប្រកាន់ថាបានប៉ុនប៉ង់ ក្នុងការចូលទៅដល់បន្ទប់ អ្នកបើកបរយន្តហោះ របស់ក្រុម Delta Air Lines ។ អជ្ញាធរបានបញ្ជាក់ថា បុរសរូបនេះ បានព្យាយាមចូលទៅក្នុងបន្ទប់ ពីឡូត បើកយន្តហោះ នៅក្នុងជើងហោះហើរមួយ ដែលត្រូវធ្វើដំណើរពីទីក្រុង...
បរទេស៖ ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនចំនួន ១,២៤ លានដូសទៅឱ្យកោះតៃវ៉ាន់ ដែលកំពុងព្យាយាមផ្គត់ផ្គង់ការផ្គត់ផ្គង់របស់ខ្លួន ហើយជប៉ុនថែមទាំងបានស្តីបន្ទោសប្រទេសចិនចំពោះការរារាំងការដឹកជញ្ជូនវ៉ាក់សាំងនេះថែមទៀតផង។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់បានរាយការណ៍ថា វ៉ាក់សាំងដោយឥតគិតថ្លៃផលិតឡើងដោយក្រុមហ៊ុន AstraZeneca PLC របស់ចក្រភពអង់គ្លេស និងផលិតក្នុងស្រុកតាមរយៈផលិតកម្មដែលមានការអនុញ្ញាត គឺបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹងហាមឃាត់ ជនជាតិអាមេរិក មិនឱ្យវិនិយោគនៅក្នុងក្រុមហ៊ុន បច្ចេកវិទ្យា និងការពារជាតិចិន រាប់សិបនាក់ដែលជាប់ទាក់ទងនឹងយោធា ។ បទបញ្ជាប្រតិបត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០២ ខែសីហាខាងមុខនេះ ដែលមានរហូតដល់៥៩ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ថ្មីចំនួន០៨នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ។
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់- ឆ្នាំ២០២១។ តាមសេចក្ដីបញ្ជាក់របស់ គ.ជ.ប កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបោះឆ្នោតសាកល្បងខាងមុខ នេះ នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន ៥ ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការរួមគ្នាដាំដើមឈើ ក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ ព្រមទាំង ជីវៈចម្រុះ ជាពិសេសនោះ បន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងឱកាស នៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១...
បរទេស៖ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ដែលយោងតាមសេចក្តី ថ្លែងការណ៍ទ័ពជើងទឹករុស្ស៊ី បានរាយការណ៍ថា រុស្ស៊ីបានចេញយន្តហោះចម្បាំង MiG-31 មួយគ្រឿងយ៉ាងប្រញាប់ ដើម្បីអមដំណើរឃ្លាំមើល យន្តហោះយោធា សហរដ្ឋអាមេរិក មួយគ្រឿង នៅលើសមុទ្រ Barents នាថ្ងៃសុក្រនេះ។ យោធារុស្ស៊ីបាននិយាយប្រាប់ថា យន្តហោះអាមេរិក ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ជាយន្តហោះចារកម្ម P-8A Poseidon ហើយយន្តហោះចម្បាំងរុស្ស៊ី...
ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថាប្រទេសឥណ្ឌា បានបញ្ជាទិញវ៉ាក់សាំងការពារមេរោគ ដែលមិនត្រូវបានអនុញ្ញាតិឱ្យ ប្រើប្រាស់ចំនួន៣០០លានដូស ស្របពេលមានរលកទី២ ផ្ទុះឡើងដ៏សាហាវ ។ រដ្ឋាភិបាល សហព័ន្ធបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងដែលមិនបញ្ចេញឈ្មោះ ពីក្រុមហ៊ុន Biological E គឺស្ថិតនៅក្នុងការសាកល្បងដំណាក់កាលទី៣ ហើយបានបង្ហាញនូវ...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានធ្វើការថ្កោលទោស ចំពោះពួកឧទ្ទាមហូធី សម្រាប់ភាពបរាជ័យ នៃបទឈប់បាញ់គ្នានៅយេម៉ែន នាថ្ងៃសុក្រនេះ និងបានចោទពួកគេពីបទមិនចាត់វិធានការផ្សេងទៀត ឆ្ពោះទៅរកការបញ្ចប់ជម្លោះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា “ស្របពេលមានអ្នកបង្កបញ្ហាជាច្រើន នៅក្នុងប្រទេសយេម៉ែននោះ ពួកឧទ្ទាមហូធី ត្រូវទទួលខុសត្រូវយ៉ាងធំ សម្រាប់ការបដិសេធមិនចូលរួមដ៏មានអត្ថន័យ លើបទឈប់បាញ់គ្នា និងចាត់វិធានការដោះស្រាយជម្លោះជិត៧ឆ្នាំ ដែលបានបង្កទុក្ខវេទនាដល់ប្រជាជនយេម៉ែន”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានប្រាប់ថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការយេម៉ែន...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន២២៤នាក់ គិតត្រឹមថ្ងៃសុក្រ ក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុក២១៩នាក់ និងអ្នកនាំចូល ចំនួន០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨.២៨៧នាក់ ។ ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ មាន១៤១នាក់ ត្រូវបានរកឃើញ នៅតំបន់ដែលឆ្លងនៅភាគខាងជើង គឺខេត្ត Bac Giang...
ភ្នំពេញ៖ រូបភាពនេះពិតជាក្តុកក្តួលណាស់ ឪពុកបីកូនតូចអាយុ៥ខែ មានវិជ្ជមានកូវីដ១៩ឡើងឡាន ពេទ្យទៅរកម្តាយ វិជ្ជមានកូវីដ១៩ មុនកូន២ថ្ងៃ ។ យោងតាមហ្វេសប៊ុក លោក នូវ ឫទ្ធី អភិបាលរងស្រុកភ្នំព្រឹក បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ២០២១ មណ្ឌលចត្តាឡីស័ក វិទ្យាល័យពេជ្រ ចិន្តា ស្រុកកភ្នំព្រឹក ករណីនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់ ស្លាប់២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ភ្នំពេញ៖ ដំណើរទស្សនកិច្ចបីប្រទេស ក្នុងតំបន់អាស៊ាន របស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានបង្កប់នូវនយោបាយ បន្សាបឥទ្ធិពលចិន និងហ៊ុំព័ទ្ធចិន ដែលជាកេរតំណែលសល់ ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីល ឡារី ស្តីពីតុល្យភាព រវាងអាមេរិកនិងចិន នៅក្នុងតំបន់និងជាពិសេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍៕
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយបន្ថែម បើសិនជាមានករណីយឺតយ៉ាវ ក្នុងការធ្វើសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន២០នាក់ និងជាពលករទើបវិឡត្រឡប់មកពីប្រទេសថៃ ចំនួន១២នាក់ និងមានករណីជាសះស្បើយចំនួន ១៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះស្រុកជើងព្រៃ ០៨នាក់ ស្រុកចំការលើ ០១នាក់ ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកកំពង់សៀម ០៦នាក់ ស្រុកព្រៃឈរ០៣នាក់ស្រុកស្ទឹងត្រង់០២នាក់ និងមកពីខេត្តត្បូងឃុំ ០១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៦នាក់ថ្មីថែមទៀត និងមានករណី ជាសះស្បើយចំនួន ១៨ នាក់។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញ...
ភំ្នពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចោទសួរថា តើសាលារាជធានីភ្នំពេញ ទៅមុខ ដកថយ ឬនៅទ្រឹង ក្រោយពីវៀតណាមប្រតិកម្មយ៉ាងខ្លាំង ករណីរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល ១សប្ដាហ៍ ដើម្បីរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើទន្លេចេញឲ្យអស់ ។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំ ពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានចូលរួម ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារ គណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្ស...
ភ្នំពេញ៖ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ នៃការហិតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជាមក កណ្តុរឈ្មោះ ម៉ាហ្គាវ៉ា កំពុងចូលនិវត្តន៍។ នេះបើតាមទីភ្នាក់ងារអាមេរិក AP នៅថ្ងៃសៅរ៍ នេះ ។ សត្វកណ្តុរយក្សអាហ្រ្វិក គឺជាសត្វកណ្តុរ ដែលទទួលបានការបណ្តុះបណ្តាល និងត្រួតពិនិត្យយ៉ាងជោគជ័យបំផុត ដោយអង្គការ មិនស្វែងរកប្រាក់ចំណេញ ប៊ែលហ្សិកឈ្មោះ...
បរទេស ៖ សេតវិមាននៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ តិចបំផុតចំនួន៨០លានដូស ឲ្យទៅប្រទេស ដែលត្រូវការចាំបាច់នានា នៅចុងខែនេះ ក្រោយពីលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាជួយកាលពីខែមុន ។ មន្ត្រីអាមេរិកបាននិយាយថា ថ្នាំវ៉ាក់សាំង១៩លានដូស នឹងផ្តល់ឲ្យកម្មវិធីអន្តរជាតិ COVAX ដែលធ្វើការងារផ្តល់ការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងកូវីដ១៩...
អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្វ្រិក កើនឡើងដល់៤.៨៨៦.២៧៩នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។ មជ្ឈមណ្ឌល CDC ប្រចាំទ្វីបអាហ្វ្រិក ដែលមានទីភ្នាក់ងារថែទាំង សុខភាពពិសេស...