បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅពេលថ្មីៗ នេះ បានព្រមានឲ្យប្រទេសតួកគី និងប្រទេសសម្ពន្ធមិត្ត អាមេរិកទាំងអស់ ផ្អាកធ្វើការបញ្ជាទិញ បន្ថែមទៀត នូវសព្វាវុធរុស្ស៊ី ដោយលោកប្រាប់ថា ទង្វើនេះអាចបង្ក ឲ្យមានទណ្ឌកម្មបន្ថែម។ ចំណងមិត្តភាព រវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី បានជាប់គាំងជុំវិញបញ្ហានានា...
វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូនកម្លាំង បន្ថែមទៀតទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ដើម្បីការពារ សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះក្នុងអំឡុងពេលដកថយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អនុរដ្ឋលេខាធិការ នៃសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់ក្រុមអ្នកយកព័ត៌មាន លើយន្តហោះកងទ័ពអាកាសថា“ ការដកថយមួយកំពុងដំណើរការ” ដោយនិយាយថាយោធា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូន ដំណឹងស្ដីពី ការបើកយុទ្ធនាការចា ក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ ដែលទទួលអាជ្ញាប័ណ្ណ ផលិតពីក្រុមហ៊ុន Astra Zeneca ៕
ណៃរ៉ូប៊ី ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក មានហានិភ័យខ្ពស់ នៃការលេចចេញនូវជំងឺកូវីដ -១៩ ចំពេលមានការប្រកាន់ ខ្ជាប់នូវភាពធូររលុង ចំពោះវិធានការទប់ស្កាត់រួមផ្សំ នឹងការចាក់វ៉ាក់សាំង និងការធ្វើតេស្តកម្រិតទាប។ លោក Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទ្វីបនេះអាចមើលឃើញ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកចូ បៃដិន បានគូសបញ្ជាក់ អំពីការប្រជែងគ្នាកាន់តែខ្លាំងឡើងជាមួយប្រទេសចិន នៅក្នុងសុន្ទរកថាលើកដំបូង ទៅកាន់សភា ចាប់តាំងពីបានចូលកាន់តំណែង កាលពីខែមករា ដោយលើកឡើងថា ប្រទេសរបស់លោក ត្រូវការឈ្នះការប្រកួតប្រជែងនៅសតវត្សរ៍ទី២១ ដូចជាតាមរយៈការវិនិយោគ ក្នុងស្រុកយ៉ាងច្រើន។ នៅពេលបង្ហាញការប្តេជ្ញាចិត្ត របស់លោក ដើម្បីការពារផលប្រយោជន៍ សហរដ្ឋអាមេរិក “នៅលើក្តារនោះ” លោក...
ភ្នំពេញ ៖ ក្រសួងផែនការ ចេញសេចក្តី ជូនដំណឹងស្តី ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ឈ្មោះ អ៊ុក វិចិត្រ ជាមន្ត្រី នៃនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ដែលមានក្រុមគ្រួសារជាអាជីវករ លក់ដូរនៅផ្សារអូរឬស្សី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅផ្សារអូរឬស្សី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នឹងត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រីភរិយា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាង នាំយកឯកសណ្ឋាន ប្រជាការពារ ទៅឧបត្ថម្ភ ដល់ប្រជាការពារ ក្នុងមូលដ្ឋានប៉ុស្តិនគរបាល រដ្ឋបាលគិរីចុងកោះ...
ភ្នំពេញ ៖ លោក ឈាង វុន ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងទំនាក់ទំនងរវាង ជប៉ុន-កម្ពុជា និងជំរុញការ...
ភ្នំពេញ ៖ លោក តាន់ វុទ្ធា អ្នកវិភាគជំនាន់ថ្មី បានលើកឡើង វៀតណាម ត្រូវតែដឹងគុណខ្មែរ អំពីប្រវត្តិ «ផ្លូវលំហូជីមិញ » ដែលសង់ក្នុងដីខ្មែរ ចម្ងាយជាង១២០០ គីឡូម៉ែត្រ ពីខេត្តរតនគិរី រហូតដល់ខេត្តកំពត ព្រោះនេះសច្ចធម៌ ប្រវត្តិសាស្រ្ត ខណៈថ្ងៃទី៣០ មេសា ២០២១...
ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ ទទួលបានអំណោយ មនុស្សធម៌ ពីលោកឧញ៉ា ទៀ វិចិត្រ និងលោកស្រី នូវស្បៀងអាហារចម្រុះ ជាង១០តោន សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងថា វៀតណាមគួរតែរំលឹកគុណដល់ខ្មែរ ដែរចំពោះព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ថ្ងៃ ៣០ មេសា ១៩៧៥ ព្រោះចំពោះវៀតណាមថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសំខាន់ ក្នុងការនាំមកនូវសន្តិភាព បន្ទាប់ពីសង្រ្គាមដែលសម្លាប់មនុស្ស រាប់លាននាក់...
បរទេស៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមនានាដែលបង្កឡើង ដោយប្រទេសចិនក្នុងតំបន់ ស្របពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.១៦៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៣៩៨.១៨៥នាក់ ហើយជាប្រទេសដែលមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃុំឃាំងអ្នកគាំទ្រ ក្រុមយុវជនរ៉ាឌីកាល់អ៊ុយក្រែន ហៅថា M.K.U ចំនួន១៦នាក់ ។ ចំពោះការចូលរួមរបស់ពួកគេ នៅក្នុងឧក្រិដ្ឋកម្មការឃោសនាជ្រុលនិយម និងការរៀបចំការវាយប្រហារភេរវកម្ម ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទំាងនោះត្រូវបានឃុំខ្លួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានទិញ បំពង់អុកស៊ីសែនចំនួន១៥០ និងមានបំណងបញ្ជូនបំពង់ទាំងនោះ ឲ្យទៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដើម្បីជួយដោះស្រាយការកើនឡើង នៃករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏កំពុងតែសម្លឹង ផ្តល់ជំនួយបន្ថែមទៀតផងដែរ។ លោក Joseph Wu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងតែធ្វើការងារលើកញ្ចប់ ជំនួយសម្រាប់ប្រទេសឥណ្ឌា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវី១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃនេះ រហូតដល់មានសេចក្ដី សម្រេចជាថ្មី ។
ជំងឺមហារីក គឺជាជំងឺដែលកើតឡើង ដោយសារកោសិការ មិនប្រក្រតីលូតលាស់ នៅក្នុងរាងកាយ។ កោសិការទាំងនោះអាចរាលដាល និងបំលែងខ្លួនទៅផ្នែកផ្សេងៗ នៃរាងកាយមនុស្សយើង។ ភាគរយ នៃការស្លាប់ ដោយសារជំងឺមហារីក ច្រើនកើតឡើង ដោយសារជំងឺមហារីក ថ្លើម ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើម ជាជំងឺដែលមានអត្រា ការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹង ជំងឺមហារីកដទៃ។ ចំណែកឯស្រ្តីវិញ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់អគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការរលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់។ ក្នុងសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្នុងនោះរាប់ទាំងអ្នកឆ្លង ក្នុងស្រុកចំនួន០៦នាក់ និងអ្នកនាំចូលពីខាងក្រៅ ចំនួន៣៩នាក់ ដែលនាំឲ្យករណីឆ្លង ជំងឺត្រូវបានបញ្ជាក់ថា សរុបក្នុងប្រទេសកើនដល់២.៩១០នាក់ ។ ករណីឆ្លងជំងឺក្នុងស្រុក បូករួមទាំង...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសតួកគី លោក Fahrettin Koca បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសតួកគី ទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទិញថ្នាំវ៉ាក់សាំង កូវីដ១៩ Sputnik V ចំនួន៥០លានដូស ពីប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមបញ្ជូនមកដល់ នៅខែក្រោយ និងគួរតែអាចជួយដោះស្រាយ ការខ្វះខាត ក្នុងការផ្គត់ផ្គង់រយៈពេលខ្លី។ លោក...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង កំពុងតែរៀបចំធ្វើកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមួយ នៅក្នុងអំឡុងកិច្ចប្រជុំ G7 នៅក្នុងប្រទេសអង់គ្លេស នាសប្ដាហ៍ក្រោយ។ យោងតាមអត្ថបទកាសែតនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken លោករដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi និងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង...
ភ្នំពេញ ៖ ក្នុងឱកាសខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរ និងបានលើកពីប្រវត្តិកម្ពុជាបានក្លាយជាសមាជិកផងដែរ។ បើតាមហ្វេសប៊ុករបស់សម្តេច ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយក ប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។...
លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេច កំណត់យកភូមិ១៧ និង២២ សង្កាត់បឹងកក់២ ជាតំបន់លឿងទុំ និងភូមិ២៣ សង្កាត់បឹងកក់២ និងភូមិ១០ សង្កាត់បឹងសាឡាង ជាតំបន់ក្រហម។
ភ្នំពេញ ៖រដ្ឋបាលខេត្តព្រះសីហនុ បានសំរេចដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរចូល មកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពី រាជធានីភ្នំពេញ និងខេត្តសៀមរាប៕
ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ក្នុងស្រុកក្រូចឆ្មារដែលជាករណីឆ្លងរាលដាល នៃជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ អ្នកជំងឺទាំងបីនាក់រួមមាន៖១-ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ២-ឈ្មោះ...
បរទេស៖ ប្រភពមួយនៅក្នុង ឧស្សាហកម្មផលិតនាវាក្នុងស្រុក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនផលិតនាវារុស្ស៊ីនានា នឹងប្រារព្ធពិធីអបអរទិវាជ័យជំនះថ្ងៃទី៩ខែឧសភា ដោយដាក់បង្ហាញនូវនាវចម្បាំង និងនាវាមុជទឹកចំនួន៦គ្រឿង។ ប្រភពនោះបានបញ្ជាក់ថា នៅដើមខែឧសភា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែសមត្ថភាពមីស៊ីល Project 955A ចំនួនពីរគ្រឿង នាវាចម្បាំង Project 20380 ពីរគ្រឿង និងនាវាមុជទឹក ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាមេរិកគ្រោងនឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលថ្មី ដែលអាចបញ្ឈប់មីស៊ីលនុយក្លេអ៊ែរចូលពីបណ្តាប្រទេសដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កម្មវិធីអភិវឌ្ឍនេះដែរ នឹងស្វែងរកការអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីចំនួន ៣១ គ្រឿង ក្នុងនោះមាន ១០គ្រឿង ទុកសម្រាប់ធ្វើការសាកល្បង។ សេចក្តីរាយការណ៍បានឲ្យដឹងថា“ ឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបុក និងកម្ទេចមីស៊ីលចូលពីមារសត្រូវ...