ភ្នំពេញ៖ លោកស្រី ចឹង សេងលីម ជនជាតិខ្មែរ ជានិស្សិតវេជ្ជសាស្រ្ត ឬ និស្សិតពេទ្យ នៅសាកលវិទ្យាល័យមួយក្នុងប្រទេសចិនបាននិយាយថា លោកស្រីមានចិត្តរំភើបដែលអាចជួយចាក់វ៉ាក់សាំងដល់ប្រជាជននៅកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលព្រះរាជាណាចក្រនេះផ្ទុះឡើងករណីឆ្លងថ្មីៗ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចុះឈ្មោះករណីឆ្លងថ្មីចំនួន ៥១១នាក់ កាលពីថ្ងៃសៅរ៍ ដែលបានជំរុញឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនដល់ទៅ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារដ្ឋរបស់ម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសរបស់ខ្លួនទើបតែទទួលបាននូវកញ្ចប់វ៉ាក់សាំង AstraZeneca លើកដំបូងហើយប្រមាណជា២៦៨ ៨០០ដូស។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Adham Baba បានបញ្ជាក់ដែរថាកញ្ចប់វ៉ាក់សាំងមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងទិញលក់មួយនៃកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO។ លោកបន្តថាវ៉ាក់សាំង ដែលបានធ្វើដំណើរមកដល់ម៉ាឡេស៊ីតាំងតែពីយប់ថ្ងៃសុក្រនោះ គឺមានប្រភពមកពីប្រទេសកូរ៉េខាងត្បូងហើយវានឹងត្រូវយក ទៅស្តុកទុកនៅតាមបណ្តាស្ថានីយស្តុកទុករបស់ខ្លួន ដែលបានត្រៀមទុករួចជាស្រេចហើយនោះ។ គួរឲ្យដឹងដែរថាម៉ាឡេស៊ី បានធ្វើកិច្ចព្រមព្រៀងដែលអាចបញ្ជាទិញយកវ៉ាក់សាំង...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថា ខ្លួនទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទិញថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៤០លានដូសបន្ថែម ស្របពេលមានការភ័យខ្លាចអំពីការស្ទុះកើនឡើងនៃករណីឆ្លងក្នុងស្រុក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កូរ៉េខាងត្បូងបាននិាយយប្រាប់ថា នោះនឹងធ្វើឲ្យថ្នាំវ៉ាក់សាំង Pfizer...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះបានបំបែកឯតទគ្គកម្មប្រចាំថ្ងៃមួយទៀត ដោយមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៣៩ ករណី ដែលចំនួននេះបានកើនឡើងសរុបរហូតដល់ ៥៣,០២២នាក់ ខណៈដែលប្រទេសនេះព្យាយាមទប់ទល់នឹងការផ្ទុះឡើងនូវជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុត។ ខេត្តចំនួន ៦៨ នៃខេត្តសរុបចំនួន ៧៧ របស់ប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មីនៅថ្ងៃសៅរ៍នេះ។ យោងតាមមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ បានឲ្យដឹងថាទីក្រុងបាងកក មានការកើនឡើងជារៀងរាល់ថ្ងៃជាមួយនឹងករណីថ្មីចំនួន ១,៥៨២ករណី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)បានអញ្ជេីញមកប្រជុំពិភាក្សាការងារ និងសួរសុខទុុក្ខយោធិន និងបានកោតសរសេីរ ចំពោះកងពលដែលបានរៀបចំកន្លែងចាក់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនកងទ័ព គ្រួសារកងទ័ព ទាំង៨គោលដៅ...
ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នាថ្ងៃទី២៥ មេសា នេះបានអះអាងថា «សូមក្រសួង...
បរទេស៖ បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍នានា តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមកិច្ចប្រជុំស្តីពីវិបត្តិនៅមីយ៉ានម៉ានាថ្ងៃសៅរ៍នេះ ក្នុងគោលបំណងបញ្ចុះបញ្ចូល លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលដឹកនាំការដណ្ដើមអំណាចយោធា បង្កឲ្យមានភាពចលាចលក្នុងប្រទេស រកផ្លូវបញ្ចប់អំពើហិង្សា។ កិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងទីក្រុងហ្សាកាតានេះ គឺជាកិច្ចប្រឹងប្រែងសម្របសម្រួល ជាអន្តរជាតិលើកដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិក្នុងប្រទេសមីយ៉ានម៉ា ជាប្រទេសក្រីក្រមួយ ស្ថិតនៅជាប់ប្រទេសចិន...
បរទេស៖ កប៉ាល់ដឹកទំនិញកូរ៉េខាងជើង កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅលើផ្លូវទឹករវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង និងកំពុងតែទទួលបានការត្រួតពិនិត្យសុវត្ថិភាពនៅបរទេស នេះបើតាមការឲ្យដឹងពីក្រុមអ្នកឃ្លំាមើល។ ទីភ្នាក់ងារសារព័ត៌មាន VOA ប្រចាំនៅកូរ៉េ បានរាយការណ៍ថា ទិន្នន័យពីគណៈកម្មការត្រួតពិនិត្យ កំពង់ផែរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា កប៉ាល់កូរ៉េខាងជើង Ryon Hwa 3 ត្រូវបានគេប្រទះឃើញនៅកំពង់ផែប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា។ សេចក្តីរាយការណ៍ បាននិយាយថា...
ភ្នំពេញ៖ អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញ ផែនការលម្អិតពាក់ព័ន្ធនិងនីតិវិធីចុះស្រង់ស្ថិតិ នីតិវិធីពេលអញ្ជើញ ប្រជាពលរដ្ឋមកយកសំណាក និងនីតិវិធីពេលយកសំណាក រកមេរោគកូវីដ២៩ ក្នុងមូលដ្ឋានតំបន់ក្រហម ។ និតិវិធីមាន ៣ដំណាក់កាល ដូចខាងក្រោម៖ I/ នីតិវិធីពេលចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋយកសំណាក១/ បែងចែកក្រុមការងារ ដើម្បីចុះតាមក្រុមនីមួយៗ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនព័ត៌មាន ស្ដីអំពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្ មីចំនួន៦១៦នាក់ និងមានករណីជាសះស្បើយចំនួន ១៩០នាក់។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ភ្នំពេញ (546) កណ្ដាល (24) ព្រះសីហនុ (20) ព្រៃវែង (8) តាកែវ (7) មណ្ឌលគិរី (2) ស្វាយរៀង...
បរទេស៖ មន្ត្រីរុស្ស៊ីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងបញ្ចប់ការបង្កើនកម្លាំងយោធារបស់ខ្លួនសម្រាប់សមយុទ្ធ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន នៅត្រឹមខែឧសភា។ នៅក្នុងកិច្ចប្រជុំមួយនៅតំបន់គ្រីមា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គោលដៅយោធានិងកងកម្លាំងដែនអាកាសភាគខាងត្បូង ដែលកំពុងតែត្រួតពិនិត្យដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិច នៅជិតព្រំដែនជាប់អ៊ុយក្រែន បានសម្រេចទាំងស្រុងហើយ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
បរទេស៖ សេតវិមាន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូល G7 កិច្ចប្រជុំកំពូល អង្គការណាតូ និងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅក្នុងខែមិថុនា ហើយនេះគឺជាដំណើរទស្សនកិច្ច ទៅបរទេស ដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី អាមេរិក។ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា...
វ៉ាស៊ីនតោន៖ និយតករផ្នែកសុខភាព កំពូល បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក អាចចាប់ផ្តើម ប្រើប្រាស់វ៉ាក់សាំង Johnson and Johnson បានភ្លាមៗដោយបញ្ឈប់ការ ឈប់រយៈពេល១០ថ្ងៃ ដើម្បីស៊ើបអង្កេត ពីការចាក់វ៉ាក់សាំង ទៅនឹងករណី បង្កឲ្យមានការ កកឈាមដ៏កម្រ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ហៅកាត់ថា (CDC) និងក្រសួងចំណីអាហារ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា លោកឧត្តមនាវីទោ Yudo Margono អគ្គបញ្ជាការកងទ័ពជើងទឹក ឥណ្ឌូនេស៊ី បានថ្លែងនៅថ្ងៃសៅរ៍នេះថា ក្រុមអ្នកស្វែងរក របស់ឥណ្ឌូនេស៊ី បានរឃើញបំណែក ដែលគេជឿជាក់ថា ចេញមកពីនាវាមុជទឹកដែលបាត់ខ្លួន នៅក្នុងដែនទឹកនៃកោះបាលី ។ គួររំលឹកថា នាវាមុជទឹក ដែលមានមនុស្សនៅក្នុងនោះចំនួន៥៣នាក់ បានបាត់ការទាក់ទងនៅក្នុងដែនទឹក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវ សន្តិភាព ផ្សះផ្សាជាតិ និងឋិតថេរយូរអង្វែង ដល់ បណ្ដា មេដឹកនាំ អាស៊ាន ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ ត៌មាន ក្រសួងការបរទេសខ្មែរ។...
ភ្នំពេញ ៖ ទីចាត់ការការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋាន បានឲ្យដឹងថា លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័ យអាវុធជីវសាស្ដ្រ-វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្ដ្រ និងភរិយា មានទីលំនៅផ្ទះលេខ ២៥D ក្រុម៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៤ មេសា ។...
✍️ឆ្នាំចាស់ផ្លាស់កាយឆ្ងាយទៅហើយ ម្តេចឡើយកូវីដមិនវិលវៃ ថែមទាំងប្រែកាយក្លាយបែបថ្មី រុករានប្រល័យគ្មានស្រាកស្រាន្ត។ ✍️ទេវតាថ្មីចាស់ផ្លាស់បន្ត កូវីដថ្លែងសដ៏ហួសស្មាន ប្រទេសធំតូចដូចមិនខាន ចូលគ្រប់ទីស្ថានខានសុខុម។ ✍️ឃើញគ្រប់ជាតិសាសន៍ច្បាស់មរណា កូវីដប្រហារយ៉ាងបង្ខំ លោកិយងងឹតចិត្តក្រៀមក្រំ មេឃចង់រលំយំលែងស្តី។ ✍️ទីធ្លាប់មានការថ្លាត្រចង់ បែរធ្លាក់អន្លង់ផុងព្រួយភ័យ មិនថាក្មេងចាស់ច្បាស់ក្សិណក្ស័យ ទ្វីបលោកយល់ន័យក្តីវិនាស។ ✍️ទាំងពេទ្យមន្ត្រីភ័យពេកពិត តែខំតាំងចិត្តគិតឆ្លាស់ឆ្លៀស ជួយអ្នកជំងឺឈឺពេញពាស កុំឱ្យនិរាសរាស្ត្រមរណា។ ✍️ពេទ្យក៏មានឆ្លងផងអំពល់ កូវីដឥតខ្វល់យល់នរណា...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’lzzaddin Waddaulah) នៃប្រទេសព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន សម្តេច តេជោ ហ៊ុន...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានស្នើរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោក អ៊ិត សំហេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ធ្វើការផ្អាកជាបណ្ដោះអាសន្ន ចំពោះការបើកប្រាក់ឈ្នួលជូន កម្មករ-និយោជិ ត នៅតាមធនាគារ ដើម្បីបញ្ជៀស ការចម្លងជំងឺកូវីដ-១៩។ លោក ហ្វា សាលី...
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមកាមនៅតាម គោលដៅបិទខ្ទប់ ការធ្វើដំណើរចំនួន៣០ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភ ដល់គោលដៅបិទខ្ទប់ ជាច្រើនទៀត ជាបន្តបន្ទាប់ផងដែរ។ ការបរិច្ចាគនេះ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន២២.៩០៤នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសនេះ កើនឡើង ដល់២.៣៥៨.៨០៩នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យ មកពីក្រសួងសុខាភិបាល និងអប់រំវិជ្ជសាស្ត្រ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានស្លាប់ ដោយសារជំងឺកូវីដ-19 ចំនួន ៨ នាក់ទៀត និង បានរកឃើញករណីឆ្លងថ្មី ចំនួន ២ ៨៣៩ នាក់ ដែលក្នុងនោះ អ្នកឆ្លងថ្មី ១ ៥៨២ នាក់ ក្នុងទីក្រុងបាងកក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំ ពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា មុននឹងដើរចេញ ពីវិធានការបិទ ខ្ទប់ ត្រូវរៀបចំផែនការ ទុកជាមុន បើមិនដូច្នោះទេ ការផ្ទុះឡើងជំងឺកូវីដ-១៩កាន់តែខ្លាំង អាចមានគ្រោះថ្នាក់ខ្លាំងជាង...
បរទេស៖ មនុស្សប្រមាណជា ៥០នាក់ ត្រូវបានគេកំណត់ថា មានហានិភ័យ និងបានដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីលោក Jarungvith Phumma អគ្គលេខាធិការ នៃគណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ បានឆ្លងវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានចោទប្រកាន់សមភាគី កូរ៉េខាងត្បូងរបស់លោក ពីការបំបិទអាមេរិក ខណៈពេលកំពុងបន្ត គូសបញ្ជាក់អំពីមិត្តភាព ដែលលោកបានរំពឹងទុក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ដូណាល់ ត្រាំ បានលើកឡើងថា“ លោកគីម...
ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងថា វិធានការផ្សេងៗ ដែលរដ្ឋបាលរាជធានី-ខេត្ត ដាក់ចេញនាពេលកន្លងមក គឺត្រូវអនុវត្តដដែល ទោះបី រាជរដ្ឋាភិបាលសម្រេច បញ្ចប់ការហាមឃាត់ធ្វើដំណើរ។ សូមរំលឹកថា រាជរដ្ឋាភិបាល នៅថ្ងៃទី២៥មេសានេះ បានសម្រេចបញ្ចប់ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ភូមិសាស្ត្រខេត្តមួយ ទៅខេត្តមួយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាស ដោយអនុញ្ញាត ឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាល អ្នកជំងឺកវីដ១៩។