បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដកហូតអាជ្ញាប័ណ្ណដែលអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ជាក់សាក់ ជាមួយសហគ្រាសកម្មសិទ្ធិរដ្ឋបេឡារុស ដែលរងទណ្ឌកម្មចំនួន៩។ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការនេះ គឺជាផលបន្ថែមទៀតមួយនៃ ការមិនគោរពសិទ្ធិមនុស្ស របស់អាជ្ញាធរបេឡារុស និងកំហុសរបស់ប្រទេសបេឡារុស មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានឆ្លើយតបទៅក្រុមអង្គការ សង្គមស៊ីវិល ដែលអំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ លើការរំលោភបំពានផ្លូវភេទ និងហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់ ។ កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និងមន្ត្រី មានសមត្ថកិច្ច...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលការជួសជុល <មន្ទីពេទ្យមេគង្គ> ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើតាមនាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស...
ភ្នំពេញ៖ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា អាជ្ញាធរគួរតែអនុញ្ញាតឲ្យ អាជីវករដឹកបន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័ត លក់តាមភូមិ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុង ដែលត្រូវបានបិទខ្ទប់ ដើម្បីជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈ មានការបញ្ឈប់ នាំមកពីវៀតណាម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ដោយសារតម្រូវការ នៃវិធានការសុខាភិបាល របស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចសម្រេចេញដំណើរ ទៅហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។ សម្តេចប្រកាសថា មុននឹងចេញដំណើរសម្តេច នឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក២២មេសា នៅកម្ពុជា...
ភ្នំពេញ ៖រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រកាសជូនដំណឹង ដល់អ្នកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងស្រុក និងអ្នកចាក់នៅទីតាំងផ្សេងលើកទី១ ក៏អាចមកចាក់ដូសទី២ បាននៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ។ ក្នុងនោះមានប្រភេទវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (sinopham) ។ បើមានចម្ងល់អាចទំនាក់ទំនង នៅរដ្ឋបាលស្រុក តាមរយៈ លោកមេបញ្ជាការមូលដ្ឋានផ្នែកសឹករងស្រុក សេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែមេសា នេះ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលជាតំបន់ មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ៕
ភ្នំពេញ ៖ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយម្ចាស់ទីតាំងប្រជុំមិត្ត ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រទះឃើញ សាកសពជនជាតិបារាំងម្នាក់ បានស្លាប់រហូតមានក្លិនស្អុយ ។ ក្រោយឃើញបែបនេះម្ចាស់ផ្ទះ បានរាយការណ៍ទៅសមត្ថកិច្ច ខណៈអភិបាលខេត្ត ក៏បានដាក់បទបញ្ជា មិនឲ្យអ្នកដែលនៅក្នុងបរិវេណនេះ ចាក់ចេញឡើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ...
ភ្នំពេញ៖ រថយន្តម៉ាក ហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ ទាំងអ្នកបើកបរផង ត្រូវបាន សមត្ថកិច្ចឃាត់ យកមកធ្វើការសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាម នៅចំណុចគោលដៅ សមត្ថកិច្ចឈរជើង ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង។ នេះបើតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ អ្នកដំណើរចំនួន៤៩នាក់ នៅលើជើងហោះហើរមួយចេញ ពីក្រុងញ៉ូដេលី ឆ្ពោះមកកាន់ក្រុងហុងកុង បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈដែលមណ្ឌលពាណិជ្ជកម្ម បានណែនាំឲ្យហាមប្រាមបន្ទាន់ ទៅលើការហោះហើរ ទាំងអស់ចេញពីឥណ្ឌា ស្របពេលរលកថ្មី នៃករណីឆ្លងជំងឺកាន់តែច្រើន...
ភ្នំពេញ ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានស្នើម្ចាស់ផ្សារទំនើបសហការជាមួយ ក្រសួងដើម្បីដាក់លក់ ទំនិញរបស់ខ្លួន ក្នុងវេបសាយក្រសួង ឬសហការដឹកជញ្ជូនទំនិញ ជូនប្រជាពលរដ្ឋ ស្ថិតនៅតំបន់បិទ ខ្ទប់ និងតំបន់ក្រហម ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ការសិក្សាថ្មីមួយដែលបង្ហាញដោយរដ្ឋាភិបាលនៃប្រទេសឈីលី បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព៨០ភាគរយប្រឆំាងនឹងការស្លាប់ដោយសសារជំងឺ ។ ការសិក្សាបានប្រកាសដោយរដ្ឋាភិបាលឈីលី កាលពីថ្ងៃសុក្រថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធិភាព៦៧ភាគរយក្នុងការទប់ស្កាត់ការកើតចេញរោគសញ្ញាជំងឺដែលឆ្លងរោគ ហើយ៨៥ភាគរយមានប្រសិទ្ធិភាពនៅក្នុងការទប់ស្កាត់ការព្យាបាលនៅមន្ទីរពេទ្យ និង៨៩ភាគរយ ទប់ស្កាត់អ្នកជំងឺដែលចូលមកសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ...
បរទេស៖ វិទ្យុជាតិរបស់រដ្ឋ អាហ្វ្រិកកណ្តាល បានផ្សាយថា លោក driss Déby ប្រធានាធិបតី ដែលកាន់អំណាចយូរឆ្នាំ របស់ប្រទេសឆាដ បានទទួលមរណភាពហើយ។ សេចក្តីថ្លែងការណ៍មួយ ពីយោធាបាននិយាយថា មេដឹកនាំវ័យ ៦៨ឆ្នាំ ដែលកាន់អំណាចអស់រយៈពេល ៣០ ឆ្នាំរូបនេះ ត្រូវបានសម្លាប់នៅលើសមរភូមិ បន្ទាប់ពីរងការវាយប្រហារពីក្រុមឧទ្ទាម ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ លោក ចាន់ បណ្ឌិត អភិបាលរង ខណ្ឌទួលគោក បានឲ្យដឹងថា មានស្ត្រីម្នាក់ ជិះម៉ូតូដឹកបន្លែ ចូលទៅលក់ ក្នុងតំបន់ក្រហម ដែលកំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំង ។ លោកអភិបាលរងខណ្ឌ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ មេសានេះថា «ក្នុងដំណាក់កាលដ៏សែន ភ័យខ្លាចឆ្លងជំងឺ កាចសាហាវ កូវីដ១៩ ដែលបងប្អូនៗ...
ភ្នំពេញ ៖ ក្នុងដំណាក់កាលជំងឺកូវីដ១៩ កំពុងរាតត្បាត ក្នុងសហគមន៍កម្ពុជា ជាសម័យដ៏តឹងតែង ច្របូកច្របល់នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជូនពាក្យទំនៀម របស់ចាស់បុរាណខ្មែរ មួយឃ្លាថា «កុំរាមុខដឹង កុំរឹងមុខទ័ព» ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ មេសា នេះលោក ខៀវ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រហែលជាមួយម៉ោងមុននេះ កម្មវិធី TikTok កំពុងតែមានភាព រអាក់រអួល ជាមួយនឹងការ អាប់ឡូតវីដេអូ នេះបើតាមការ បង្ហាញ របស់គេហទំព័រ downdetector ដែលជាគេហទំព័រសម្រាប់ តាមដានដំណើរ ការរបស់ក្រុមហ៊ុនផ្សេងៗ មានដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន បានលើកឡើងថា នៅពេលប្រទេសជាតិ ស្ថិតក្នុងគ្រាអាសន្ន យើងគួរនាំគ្នា ជួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រតិបត្តិ ៣កុំ ៣ការពារ និងគោរពតាមវិធានការ បិទខ្ទប់ ពីព្រោះពេលនេះ គាត់មានភារកិច្ចដឹកនាំប្រទេស ហើយកំពុងខំប្រឹង ធ្វើការយ៉ាងខ្លាំង ។...
បរទេស ៖ យោងតាមសេចក្តី រាយការណ៍ របស់កូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបង្កើនការ នាំចូលទំនិញពីប្រទេសចិន ដែលរួមមានទាំងទំនិញសំខាន់ៗ និងជីគីមីផងដែរ ។ ទិន្នន័យពីរដ្ឋបាលទូទៅ នៃពន្ធគយចិន បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញជាង១២,៩លានដុល្លារ ពីប្រទេសចិន នៅក្នុងខែមីនា ជាចំនួនកើនឡើងដ៏ធំពី៣.០០០ដុល្លារក្នុងខែកុម្ភៈ ។ ទិន្នន័យក្នុងខែមីនា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធាន អនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើង មិនទាន់មានសិទ្ធិ សម្រាកទេ បន្ទាប់ពីបញ្ចប់ការរៀបចំ មណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាល...
បរទេស ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានប្រកាសបណ្ដេញ មន្ត្រីការទូតប៊ុលហ្គារីពីររូប ដោយនិយាយថា ជាបុគ្គលមិនគួររាប់រក ក្នុងដំណើរធ្វើការឆ្លើយតបភ្លាមៗ ចំពោះការបណ្តេញ មន្ត្រីការទូតរុស្ស៊ី ពីររូបកាលពីសប្ដាហ៍មុន ជុំវិញការសង្ស័យអំពីចារកម្ម ។ សេចក្តីប្រកាស ដែលធ្វើឡើង ដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍ មួយនេះ គឺត្រូវបាន ធ្វើឡើង...
ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា បើកម៉ូតូបុកប៉ារ៉ាស់ ពេលបិទខ្ទប់ និងជេរប្រមាថសមត្ថកិច្ច ព្រមទាំង បុរស៦នាក់ទៀត ជួបជុំគ្នាផឹកស៊ីល្មើស បម្រាមរាជរដ្ឋាភិបាល ហើយបង្កបញ្ហាជាមួយ សមត្ថកិច្ច ត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើកពេល អនុវត្តដំណើរការ នៃ ការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខក្នុងឃុំ-សង្កាត់ គោលដៅចំនួន២៥ នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស ។ ការសម្រេចលើកពេលនេះ ដោយសារតែ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា កាសែត The Guardian បានចុះផ្សាយថា ទោះបីជា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្តីនៅតាមបណ្តារដ្ឋ និងក្រុងជាច្រើន នៅតែជាចំណុចក្តៅដែលមានវត្តមានវីរុសកូរ៉ូណា នៅបន្តឆ្លងរាលដាលក្នុងអត្រាខ្ពស់ជាពីមុន ។ សកលវិទ្យាល័យ Johns Hopkins University បានបញ្ចេញទិន្នន័យដែល...
បរទេស៖ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃនេះបានប្រកាសអះអាងថា លោកមានបំណងដាក់ ពង្រាយកងទ័ពជើងទឹក របស់ខ្លួនដែលមានបូករួម ទាំងនាវាចម្បាំងផង ទៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីធានាឲ្យបាននូវការ ទាមទារ យកផ្នែកមួយនៃតំបន់ទឹក ដែលសំបូរទៅដោយ ប្រេងកាតនេះ ជារបស់ខ្លួន។ លោក Duterte ដែលហាក់ដូចជាមិនទំនោរ ទៅរកចិនតាំងតែ...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវិរុសកូវិដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី២០...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយ កងទ័ពអាវស (ក្រុមគ្រូពេទ្យជួរមុខ) ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់ នាព្រឹកថ្ងៃទី២១ ខែមេសា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា មន្ត្រីសុខាភិបាលសាធារណៈ កំពូលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍ មួយចំនួន នៃផលប៉ះពាល់ ធ្ងន់ធ្ងរ ក្នុងចំណោមមនុស្ស ដែលបានទទួលវ៉ាក់សាំង Johnson & Johnson...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះជាឆ្នាំនៃសកម្មភាព សម្រាប់ការពារប្រជាជនប្រឆាំងនឹងផលប៉ះពាល់ដ៏មហន្តរាយនៃការផ្លាស់ប្តូរអាកាសធាតុ ហើយពិភពលោក កំពុងអស់ ពេលក្នុងការដោះស្រាយ វិបត្ដិ ដ៌គ្រោះថ្នាក់មួយនេះ។ អង្គការសហប្រជាជាតិ បានព្រមានថា ពេលវេលាជិតអស់ហើយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ហើយជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ បានខកខាន មិនបានដាក់ហ្វ្រាំង ទៅលើវិបត្ថិបម្រែបម្រួល អាកាសធាតុឥតឈប់ឈរ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា...
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ អំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីសម្រួល ដល់ការមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ និងធានាឲ្យបាននូវរក្សាគម្លាតបុគ្គលស្របតាមវិធានការសុខាភិបាល សម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បន្តខិតខំដាក់ចេញនូវវិធានការ ចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលក្នុងសហគមន៍ លើសពីនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ បានបង្កើតក្រុម (Group) ឆ្លើយឆ្លងសារអេឡិចត្រូនិក ថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ ស្រុក ខណ្ឌ...