ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា អ្នកជំនាញជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឃាត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។ លោក Thomas Andrews...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន១១បន្ថែមទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្នុងនោះទីតាំងស្ថិតនៅបឹងកេងកង , ទួលគោល , ខណ្ឌ៧មករា , ខណ្ឌដូនពេញ និងចំការមន ។ តែយ៉ាងណាក៏ដោយអាជ្ញាធរ បានផ្តាំផ្ញើឲ្យម្ចាស់ទីតាំង ត្រូវបន្តអនុវត្តមានវិធានការ សុខាភិបាលជាចាំបាច់៕
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសឈីលី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងសាន់ទីយ៉ាហ្គោ ប៉ូលីតែន ត្រូវបិទ ក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ និងនៅតាមអង្គភាពថែទាំសុខភាព មានអ្នកជំងឺកើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានបញ្ជាក់ថា សរុបទីក្រុងចំនួន១៤ នឹងត្រូវឲ្យធ្វើចត្តាឡីស័ក...
រ៉ង់ហ្គូន៖ យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់ ប្រទេសកាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Thomas Andrews បានអ្នករាយការណ៍ពិសេសយូអិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា “របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា គិតមកទល់ថ្ងៃនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់”...
ភ្នំពេញ ៖ ជនសង្ស័យ ជានជនជាតិចិន ៤នាក់ និងអ្នកបើកបរចំនួន ២នាក់ ជនជាតិខ្មែរ ធ្វើដំណើរតាមអូប័រ មួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ហើយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ក៏បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១...
កណ្ដាល ៖ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្រេច ចុះបិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ បានទៅលេងបងប្អូន នៅផ្សារ ។ លោក ប៊ុន ផេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «ដោយសារមានមនុស្សម្នាក់ គាត់មានជំងឺកូវីដ-១៩...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ លោករូហានី...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បី បញ្ចប់វត្តមានយោធា របស់សហរដ្ឋអាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹង នៅក្នុងពិធីបង្ហាញ តាមទូរទស្សន៍រដ្ឋ ក្នុងឱកាសពិធីសាសនាអ៊ីស្លាមថា“ ប្រជាជនអាមេរិក ត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ាក់...
ភ្នំពេញ ៖ ក្រោយពីមានការស្នើពីលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ ខេត្តកោះកុង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជូនតាមសំណើ ដោយសម្រេចផ្អាកសាលារៀន សាធារណៈ និងឯកជនទាំងអស់ ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ នៅព្រឹកនេះ លោក...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាមិនទាន់អាចប្រើប្រាស់ «ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន» ឡើយដោយសារតែប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ទោះបីកម្ពុជា ជួបស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ ។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសចូលរួមឡើង ការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅមុននេះបន្តិច បានច្រានចោល ចំពោះការលើកឡើងថា មានបុរសរាងចំណាស់ម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១០ ។ តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃ១២ មីនា លោកស្រីអ្នកនាំពាក្យបានថ្លែងថា “មិនពិតទេណា (ការផ្សាយថា មានអ្នកស្លាប់ដោយកូវីដម្នាក់ទៀត) ។...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានធ្វើតាម“ គោលនយោបាយបរាជ័យ” របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្រ្តីសហរដ្ឋអាមេរិក បានលើកឡើងថា មិនមានឆន្ទៈក្នុងការផ្តល់សិទ្ធិអំណាចដល់សាធារណរដ្ឋកូរ៉េ ឱ្យធ្វើអន្តរាគមន៍ទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកឡើយ។ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនពេញចិត្តការទូតមិនមែនជាគោលនយោបាយនៃសម្ពាធអតិបរិមារបស់លោក ត្រាំ នោះទេ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនផ្តល់ការលើកទឹកចិត្តជាឯកតោភាគី សម្រាប់ការចរចាជាមួយអ៊ីរ៉ង់នោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា“ យើងនឹងមិនផ្តល់នូវកាយវិការ ឬការលើកទឹកចិត្តជាឯកតោភាគី ដើម្បីជំរុញឱ្យប្រជាជនអ៊ីរ៉ង់ ចូលមកតុចរចានោះឡើយ” ។ លោកបានបន្ថែមថា“ ប្រសិនបើអ៊ីរ៉ង់ ស្ថិតនៅក្រោមការចាប់អារម្មណ៍ថា អវត្តមានចលនាណាមួយនៅលើផ្នែករបស់ពួកគេ ដើម្បីបន្តការអនុលោមតាមច្បាប់ JCPOA (ផែនការសកម្មភាពរួម) ដែលយើងនឹងផ្តល់នូវការពេញចិត្ត ឬកាយវិការឯកតោភាគីនោះ គឺជាការបំភាន់”...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងថា ព្រះអង្គម្ចាស់វីលៀម នៅថ្ងៃព្រហស្បតិ៍នេះ បានការពារក្រុមគ្រួសារ រាជវង្សអង់គ្លេស បន្ទាប់ពីប្អូនប្រុស ហារី និងភរិយា Meghan បានចោទប្រកាន់ពួកគេ ពីការរើសអើង ជាតិសាសន៍ នៅក្នុងការសំភាសន៍ដ៏កក្រើកមួយ ដែលត្រូវបានគេមើល នៅជុំវិញពិភពលោក។ ព្រះអង្គម្ចាស់ វីលៀម បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងដំណើរទស្សនកិច្ច...
ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាព រីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងខេត្តកោះកុង លោក ង៉ែត ឡឹងបានស្នើទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំឲ្យផ្អាក ការសិក្សាជាបណ្តោះអាសន្ន ក្នុងក្រុង១ និងស្រុក៦ព្រោះមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១២ មីនា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានបារំាង អាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងថា មន្ត្រីសុខាភិបាលថៃមួយរូប បាននិយាយនៅថ្ងៃសុក្រទី ១២ ខែមីនាឆ្នាំ ២០២១ ថាប្រទេសថៃ បានពន្យារពេល ចាក់វ៉ាក់សាំង AstraZeneca Covid បន្ទាប់ពី ប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកកម្មវិធីរបស់ពួកគេ ដោយសារការភ័យខ្លាច កំណកឈាម។ ព្រះរាជាណាចក្រនេះ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Oxford...
បរទេស៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចគួរតែបើកឡើងវិញឆាប់ៗនេះ ដោយអំពាវនាវឲ្យចាក់ថ្នាំវ៉ាក់សាំង ដល់មនុស្សរាប់លាននាក់ឲ្យបានលឿន ស្របពេលដែលប្រទេសនេះ រាយការណ៍ការកើនឡើង ករណីឆ្លងជម្ងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់រយៈពេលជិត៦ខែ។ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងចំណោមប្រទេស កើនលឿនបំផុតនៅអាស៊ី នៅមុនមានការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែបម្រាមគោចរដ៏តឹងរឹង និងមានរយៈពេលវែង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា បានការចំណាយរបស់ អ្នកប្រើប្រាស់ថយចុះ...
ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន២នាក់ ស្មើនឹង២ទីតាំង នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។ ទីតាំង២នោះរួមមាន ៖១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៊ីធី ភូមិគង្គាផុស...
បរទេស ៖ រដ្ឋមន្ត្រីការទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី រុស្ស៊ីនិងកាតា កំពុងតែធ្វើកិច្ចប្រឹងប្រែង រួមគ្នា មួយ ដើម្បីលើកកម្ពស់ ឲ្យមានដំណោះស្រាយ នយោបាយមួយ ចំពោះជម្លោះ១០ឆ្នាំ របស់ប្រទេសស៊ីរី ។ ក្រោយកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងដូហា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងកាតារួចមក លោក...
បាងកក៖ មន្ត្រីសុខាភិបាលថៃមួយរូប បាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា និងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក នៅថ្ងៃសុក្រនេះ បានលុបចោលផែនការ ទទួលការចាក់ វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសនេះ ពន្យារពេលប្រើប្រាស់វ៉ាក់សាំង ដោយសាររបាយការណ៍ នៃការកកឈាម នៅក្នុងប្រទេសមួយចំនួន នៅអឺរ៉ុប។ នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាលថៃ លោក...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានក្រើនរំលឹក ដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត សហការ ជាមួយអង្គភាពជំនាញ ពាក់ព័ន្ធបន្តយក ចិត្តទុក ដាក់ ក្នុងការពង្រឹង ការអនុវត្តជាប្រចាំនូវ គោលការណ៍ណែនាំ របស់រាជ រដ្ឋាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍...
វ៉ាស៊ីនតោន ៖ រដ្ឋនានា របស់សហរដ្ឋអាមេរិក ជាច្រើនទៀត កំពុងស្ថិតនៅលើផ្លូវ ដើម្បីដកការរឹតត្បិត ជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ច របស់ពួកគេឡើងវិញ បើទោះបីជាមានការ ព្រមានពីមន្រ្តី និងអ្នកជំនាញសុខាភិបាល លើការឆ្លងវីរុស ទម្រង់ថ្មី នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋ Maryland បានក្លាយ...
ន័រវែស៖ តាមការផ្សាយរបស់ទូរទស្សន៍ ប៊្លូប៊ើគ ឱ្យដឹងថា ប្រទេសន័រវែស បានបង្ហាញការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីសុវត្ថិភាពនៃវ៉ាក់សាំង Pfizer Inc លើមនុស្សវ័យចំណាស់ ដែលមានស្ថានភាព សុខភាពធ្ងន់ធ្ងរ បន្ទាប់ពីការប៉ាន់ប្រមាណ ចំនួននៃអ្នក ដែលបានស្លាប់បន្ទាប់ពី ទទួលបានការលើកទឹកចិត្តដល់ ២៩ នាក់។ តួលេខចុងក្រោយបន្ថែមពី ៦ ទៅនឹងចំនួនអ្នកស្លាប់នៅប្រទេសន័រវេស...
ភ្នំពេញ ៖ ក្រុមបុរសជនជាតិចិនចំនួន៦នាក់ បាននាំគ្នាលួចដើរ ក្នុងចំណុចអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងថា ពួកគេលួចដើរបែបនេះ ក្នុងបំណងអ្វីនោះទេ ខណៈកំពុងផ្ទុះជំងឺកូវីដ១៩។ នេះបើតាមហ្វេសប៊ុករបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បង្ហាញនាព្រឹកថ្ងៃ១២ មីនា។ ទោះបីជាពួកគេលួចដើរដើម្បីគេចពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែត្រូវបានប្រជាការពារ...
ភ្នំពេញ ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានធ្វើការថ្កោសទោស ចំពោះជនសង្ស័យ២រូប ដែលធ្វើឲ្យបាត់បង់ជីវិតក្មេងប្រុស កំព្រាម្នាក់ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ ដោយសារកាំភ្លើងបាញ់សត្វ។ តាមសេចក្ដីថ្លែងការណ៍របស់ គណៈកម្មការការពារ កុមារថ្នាក់ជាតិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១...
បរទេស៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួននឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០នាក់ អាចមានអារម្មណ៍ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជនមិនត្រូវបានរារាំង ពីការចាក់វ៉ាក់សាំងដែល...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...