ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះ...
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានថ្លែងក្នុងពិធី អបអរសាទរទិវាពិភពលោកស្អាត (world Cleanup Day)លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ នាថ្ងៃទី១៤ ខែតុលានេះថា សូមឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការយុវវ័យ សិស្សានុសិស្ស ចូលរួមផ្នែកវិស័យទេសចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន និងដើម្បីហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា មានផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀង មានជាង២៤៥គីឡូម៉ែត្រ ស្មើនឹង១៩៩កំណាត់។ ក្រោយបញ្ចប់ចុះត្រួតពិនិត្យ ស្ថានភាពផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្ដោយ ផ្លូវជាតិលេ ខ៣ និងផ្លូវជាតិលេខ២០ នាថ្ងៃទី១៤ ខែតុលា...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារ បច្ចេកទេស របស់ក្រសួង ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០នេះ ចុះពិនិត្យ...
បរទេស៖ ភាពតានតឹងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឯការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលនៅថ្ងៃពុធនេះ នៅទីក្រុងបាងកក បន្ទាប់ពីប៉ូលីសកាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំបាតុកម្មជាច្រើននាក់ ក្នុងនោះមានលោក Jatupat “Pai Daodin” Boonpatararaksa ផងដែរ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសកម្មភាពមួយផ្សេងទៀត...
បរទេស៖សេតវិមាន តាមសេចក្តីរាយការណ៍ កំពុងតែបន្តដំណើការលក់អាវុធចំនួន៣ឲ្យទៅតៃវ៉ាន់ ដោយក្នុងពេលថ្មីៗនេះ បានបញ្ជូនសេចក្តីជូនដំណឹងស្តីពីកិច្ចព្រមព្រៀងឲ្យសភាសុំការអនុម័ត ស្របពេលដែលប្រទេសចិនគម្រាមធ្វើការសងសឹកវិញ។ ថ្នាក់ដឹកនាំគណៈកម្មាធិការចំណងមិត្តភាពបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា គឺត្រូវបានគេជូនដំណឹងថា សំណើលក់អាវុធគ្រោងទុកចំនួន៣ នាពេលថ្មីៗនេះ ត្រូវបានអនុម័តយល់ព្រមដោយក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងលើការលក់សម្ភារៈយោធាឲ្យបរទេសរួចហើយ។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងបានជំរុញទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ដែលជាផ្លូវការនៅតែហៅថានៅមានសង្គ្រាមនឹងគ្នា ក្រោយជម្លោះជាច្រើនទសវត្សនោះ តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នានៅថ្ងៃពុធ ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងមួយ ជុំវិញព្រំដែនទឹក ដែលកាត់តាមដែនទឹកសមុទ្រមេឌីទែរ៉ានេ ជាទីសម្បូរដោយធនធានឧស្ម័ន។ កិច្ចពិភាក្សាគ្នាសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រើការទូតដ៏ខ្លាំងក្លារយៈពេល៣ឆ្នាំដោយទីក្រុងវ៉ាស៊ីនតោន និងបានប្រកាសពេលតិចជាងមួយខែ បន្ទាប់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើសម្ពន្ធមិត្តនយោបាយរបស់ក្រុមលីបង់ ហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រៅពីនោះ កិច្ចពិភាក្សាគ្នានេះ ក៏ត្រូវបានធ្វើឡើង ក្រោយសហភាពអារ៉ាប់រួមនិងបារ៉ែន បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពពេញលេញជាមួយអ៊ីស្រាអែល...
បរទេស ៖ នៅថ្ងៃអង្គារនេះរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការលើកឡើងនិងអំពាវនាវ ដល់បណ្តាប្រទេសនៅអាស៊ី ឲ្យ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យដែលមាន នៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអាច នឹងធ្វើឱ្យមានការកើតឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅសមុទ្រចិនខាងត្បូង និងផ្នែកផ្សេងទៀតនៃតំបន់ផង។ លោក Wang បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ថា...
បទេស ៖ យោងតាមរបាយការណ៍ បំណុលអន្ដរជាតិ ចុងក្រោយបង្អស់ របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបានបង្ហាញថា បំណុលក្រៅប្រទេសសរុប នៃបណ្តាប្រទេសក្រីក្របំផុត នៅលើពិភពលោក បានកើនឡើង ៩,៥ ភាគរយស្មើនឹង ៧៤៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ ។ ក្រុមអ្នកឲ្យកំចីចម្រុះ...
ភ្នំពេញ ៖ ដោយសារជំនន់ទឹកភ្លៀង ជន់លិចស្ទើរតែទូទាំងប្រទេស ជាពិសេសរាជធានីពោរពេញ ទៅដោយសំរាម នោះ ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា បញ្ហាគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធលូទឹកនៅទីក្រុងធំៗ ការគ្រប់គ្រងទំនប់ស្តុកទឹកធំៗ ការចាត់ចែងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ គួរតែមានការជជែក ដេញដោលគ្នា មិនមែនជេរបញ្ចោរ លាបពណ៌គ្នានោះទេ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤...
ភ្នំពេញ៖ និពន្ធនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីស្ថានភាពគ្រោះទឹកជំនន់ដែលប្រទេសកម្ពុជា កំពុងរងការយាយីពីជំនន់ទឹកភ្លៀងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបង្កើតផ្នែកថ្មី “ស្ថានភាពទឹកជំនន់” ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអាន ក្នុងការតាមដានព័ត៌មាននិងព្រឹត្តិការណ៍ កាន់តែស្រួល នៅក្នុងគេហទំព័រ សារព័ត៌មានដើមអម្ពិល “DAP-NEWS.COM” ចាប់ពីពេលនេះតទៅ។ លោក សយ...
ស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល អំពីជំងឺឆ្លងដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០៖ ជាផ្នែកមួយនៃការឆ្លើយតប ចំពោះគ្រោះទឹកជំនន់ នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រ ដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូន នូវការតេចេញ និងការប្រើប្រាស់ទិន្នន័យ ដោយឥតគិតថ្លៃ ដល់អតិជន គ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរង នូវផលប៉ះពាល់នេះ។ លោក អៀន វ៉ាតសុន (Ian...
ភ្នំពេញ៖ ក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន១២០រូប...
បរទេស៖ យោងតាមការសិក្សារបស់ ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានឱ្យដឹងថា វីរុសកូរ៉ូណាដែលបង្កឡើងទៅជាជំងឺកូវីដ១៩ អាចរស់បានលើរបស់របរដូចជាក្រដាសប្រាក់ និងទូរស័ព្ទដៃ រហូតដល់ ២៨ ថ្ងៃ ក្នុងស្ថានភាពត្រជាក់និងងងឹត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវបាននិយាយនៅថ្ងៃច័ន្ទថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ត្រៀមបង្ការជំងឺរបស់ CSIRO...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារ បានឲ្យដឹងថា ការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ទៅលើ លោកប្រធានាធិបតីអាមេរិក Donald Trump បើតាមការបញ្ជាក់ពីអ្នកជំនាញ របស់សេតវិមានលោក Sean Conley ។ លោក Trump នឹងត្រូវត្រៀមខ្លួនដើម្បីអាច បង្ហាញខ្លួនសាជាថ្មីនៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Sanford រដ្ឋ Florida...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្ក ទៅជាទឹកជំនន់យ៉ាងខ្លាំងក្លា នៅក្នុងប្រទេសវៀតណាម អស់រយៈពេលជាច្រើនថ្ងៃ មកហើយហើយជាលទ្ធផលមកដល់ ពេលនេះមនុស្សប្រមាណជា ២៨នាក់ បានបាត់បង់ជីវិតនិង ១២នាក់ទៀតបាត់ខ្លួនហើយ។ គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលចំនួននៃអ្នកស្លាប់ បានកើនឡើងយ៉ាងគំហុកគិតត្រឹមថ្ងៃចន្ទ ដែលមានចំនួនត្រឹមតែ ១៨នាក់នោះ ហើយដែលមនុស្សស្លាប់ភាគច្រើន គឺជាអ្នកដែលមានប្រភពមក ពីតំបន់មួយចំនួនដូចជា Quang...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនពុកម៉ែមាមីង បងប្អូនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ5 ត្រង់ទីតាំងភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ដល់មុខសួនស្ព័រ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ត្រូវបានទឹកហូរកាត់លើផ្លូវ ប្រវែង១០០០ម៉ែត្រ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ សូមពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការយកចិត្តទុកដាក់...
មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស៣នាក់ ត្រូវបានបាញ់សម្លាប់ និង៣នាក់ទៀតរងរបួស នៅក្នុងការហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅតំបន់ Nizhny Novgorod ភាគកណ្តាលប្រទេសរុស្សី ។ សារព័ត៌មានក្នុងស្រុក TASS បានសរសេរថា ក្រុមខ្មាន់កាំភ្លើង បានរត់គេចខ្លួន បានសម្រេចពីកន្លែងកើតហេតុ និងមិនទាន់ត្រូវបាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ដើម្បីដាក់ទណ្ឌកម្ម លើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ស្របពេលដែល កងកម្លាំងសន្តិសុខ របស់ប្រទេសនេះ ត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់កម្លាំង ដ៏សាហាវទៅលើអ្នកតវ៉ា។ នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុប បានចែងចេញសេចក្តីសម្រេចមួយ ដែលនិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តោតគោលដៅលើលោកប្រធានាធិបតី...
បរទេស៖ ប្រទេសសិង្ហបុរីនិងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាឲ្យបន្ត ការធ្វើដំណើរ សម្រាប់ពាណិជ្ជកម្ម និងមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែតុលា ស្របពេលដែលឥណ្ឌូនេស៊ី នៅតែជាប្រទេស មានការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ដ៏ធ្ងន់បំផុត លំដាប់ទីពីរ នៅតំបន់អាស៊ី ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក ក្នុងសារបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទនេះថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពី មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយ។ សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញ អ្នកជំងឺកូវីដ១៩សរុបចំនួន២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៧៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៥នាក់៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំ កងកម្លាំងចម្រុះ កំពុងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្ទឹង ព្រែកត្នោតក្នុងភូមិសាស្ត្រ មួយចំនួននៅខណ្ឌដង្កោ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចសង្កាត់ចំនួន៤ក្នុង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលានេះ បានដាក់បញ្ជាឱ្យមានការបិទផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ ដោយជំនន់ទឹកភ្លៀង។ សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក លោកស្រីស្នងការរងនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីអន្តរាគមន៍ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច...
ភ្នំពេញ និងខេត្តកណ្តាល ៖ នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយសណ្តរ ទំនប់និងផ្នែកខាងក្រោម ស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន ខណៈកម្រិតទឹកឈាន ដល់ការប្រកាសអាសន្ ្ន។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០...
ភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីន ការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ។ បើតាមលោកលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងករណីប្រទះឃេីញវត្ថុអី្វមួយ សង្ស័យជាគ្រាប់មីន ជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន កំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហា។...