អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃសៅរ៍ លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសយ៉ាងខ្លាំង ទៅលើក្រុមភេវករដែលបានបើកការវាយប្រហារ បង្កឲ្យស្លាប់មនុស្សជាច្រើនកាលពីថ្ងៃសុក្រ នៅរដ្ឋធានី Mogadishu របស់ប្រទេស សូម៉ាលី ។ អ្នកនាំពាក្យរបស់គាត់បានលើកឡើងដូច្នេះ ។ លោក...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ លោកអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ អស់រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅរក្សាភាពធម្មតា ខណៈសម្ដេច នៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត...
កណ្តាល ៖ លោក ចាន់ តារា អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានសហការជាមួយមន្ទីរ សុខាភិបាលខេត្តកណ្តាល បានបន្តចុះយកសំណាក ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ជាលើកទី២ ចំនួន ២ទីតាំង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាប់ផ្តើមដំណើរការ ប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីយប់ថ្ងៃទី៦ មីនា ឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ...
ភ្នំពេញ៖ ឈ្មោះ អ៊ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩និងត្រូវបានដាក់ ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី៧ មីនានេះ បានឲ្យដឹងបន្ថែមថា ពាក់ព័ន្ធហេតុការណ៍នេះ រដ្ឋបាលបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវកំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖ ១.មន្រ្តីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២.អ្នកដែលបានមកសម្រាកនិងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីមកពីអង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងនៅថ្ងៃអង្គារថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបង្កឲ្យមាន “ដំបៅរលួយធ្ងន់ធ្ងរ” ជាងរបួសបង្កឡើង ដោយសង្គ្រាមលោកលើកទី២ទៅទៀត និងបានព្រមានថា នេះជាបច្ច័យចុងក្រោយ ដែលបានរកឃើញរបស់ខ្លួន ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា...
CNN៖ Zin Ko Ko Zaw អាយុ ២២ ឆ្នាំត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល។ Ma “Angel” Kyal Sin អាយុ ១៩ ឆ្នាំ បានបាញ់ចំក្បាលយ៉ាងសាហាវ។ Nay Myo Aung អាយុ ១៦ ឆ្នាំ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានសហការជាមួយដៃគូរបស់ខ្លួន ដែលដឹកនាំយុទ្ធនាការវ៉ាក់សាំងអន្តរជាតិ ឈ្មោះថា COVAX បានដឹកជញ្ជ្ជនចំនួនជាង២០លានកម្រិតដើម្បីផ្តល់ដល់បណ្តាប្រទេសចំនួន២០ ។ ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងដូច្នេះ ។ នៅក្នុងដើមសប្តាហ៍នេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជាលើកដំបូង នៅធ្វើនៅទ្វីបអាហ្វ្រិក ដោយប្រើប្រាស់កម្រិតថ្នាំទាំងនោះ ដែលបានផ្តល់ដោយ COVAX ដែលបានចាប់ផ្តើមឡើងនៅក្នុងប្រទេសហ្គាណា...
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការ ប្រកាសស្នើសុំឲ្យមានការលប់ចោលនូវដំណើរការសុំប័ណ្ណប៉ាតង់ ចំពោះការផលិតវ៉ាក់សាំងនានារហូតដល់ចប់ការរាតត្បាត កូវីដជាមុនសិនដើម្ពីអាចបង្កើនការងារចាក់វ៉ាក់សាំងឲ្យបានច្រើនជាងមុន បន្ថែមទៀតនៅពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថាបណ្តាប្រទេសដែលអាចផលិតវ៉ាក់សាំងបានដោយខ្លួនគួរតែទទួលបាន សិទ្ធក្នុងការប្រើប្រាស់ដោយមិនចាំបាច់ស្នើសុំប៉ាតង់ឬសិទ្ធពិសេស ពីអង្គការសេដ្ឋកិច្ចពិភពលោកឡើយ។ នៅក្នុងសេចក្តីប្រកាសចុងក្រោយមួយ បានបញ្ជាក់ថារោងចក្រជាច្រើននៅក្នុងទ្វីបចំនួន៣ដែលម្ចាស់ របស់ពួកគេបាននិយាយថាមានសមត្ថភាពអាចផលិតវ៉ាក់សាំង បានទៅដល់រាប់រយលានដូសភ្លាមក្នុងរយៈពេលយ៉ាងខ្លីមួយ ប្រសិនបើពួកគេអាចទទួលបានការអនុញ្ញាតិ និងបច្ចេកទេសផលិត។...
បរទេស៖ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកាណាដាបានប្រកាសទទួលស្គាល់និងឲ្យប្រើប្រាស់ វ៉ាក់សាំងទី៤របស់ខ្លួនហើយគឺ Johnson&Johnson ខណៈដែលប្រទេសកំពុងត្រូវបានគេមើលឃើញ មានភាពយឺតយ៉ាវមែនទែនចំពោះល្បឿននៃការចាក់វ៉ាក់សាំង។ ក្រុមអ្នកជំនាញសុខាភិបាល បានបញ្ជាក់ថាពួកគេពិតជារំពឹងទុកយ៉ាងខ្លាំងចំពោះវ៉ាក់សាំង ដែលអាចចាក់តែ១ដូសដូចជា Johonson&Johnson ក្នុងគោលបំណងដើម្បីអាចជួយឲ្យការចាក់វ៉ាក់សាំងកាន់តែលឿន និងច្រើនឡើង។កាណាដាកន្លងមកបានទទួលយកការប្រើប្រាស់ វ៉ាក់សាំងចំនួន៣មកហើយដូចជា Pfizer, Moderna និង AstraZenecaផងដែរ។ នៅក្នុងសេចក្តីប្រកាស ដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង Johnson&Johnson ចំនួន១០លានដូសត្រូវបានបញ្ជាទិញរួចរាល់ហើយខណៈដែល២៨លានដូសទៀត...
បរទេស៖ បាតុកម្មនយោបាយចំនួន ៤ បានធ្វើឡើងនៅទីក្រុងបាងកកនៅរសៀល និងល្ងាចថ្ងៃសៅរ៍ ទោះបីមានការប្រកាសថ្មីដោយអាជ្ញាធរក្នុងការហាមឃាត់ការប្រមូលផ្តុំក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Charlempol Srisawat មេបញ្ជាការនៃទីបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងភាពបន្ទាន់ទាក់ទងនឹងសន្តិសុខ បានចេញសេចក្តីប្រកាសហាមឃាត់ការប្រមូលផ្តុំដើម្បីកាត់បន្ថយហានិភ័យចម្លងវីរុសកូវីដ ១៩ មានប្រសិទ្ធភាពនៅថ្ងៃសុក្រ។ អ្នកដែលត្រូវបានផ្តន្ទាទោស...
វ៉ាស៊ិនតោន៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាសអំពាវនាវឲ្យអាមេរិក ក្នុងការធ្វើពហិកាក្នុងការចូលរួមនៃព្រឹត្តិការណ៍ ពានរង្វាន់អូឡាំពិករដូវរងានៅឆ្នាំ២០២២នៅក្នុងទីក្រុងប៉េកាំង។ លោក Pompeo បានហៅថាចិនគឺជាម្ចាស់ផ្ទះដែលមានភាពមិនសមរម្យទាំងដែលគេបានដឹងថា បុរសម្នាក់នេះគឺជាមនុស្សនិយមក្នុងការរិះគន់ ទៅលើរដ្ឋាភិបាលប៉េកាំងបំផុតក្នុងពេលដែលធ្វើការជាមួយ នឹងអតីតប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមកហើយក៏ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគណកម្មការ អូឡាំពិកក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍នេះចេញពីប្រទេសចិនទៀតផង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់។ គេក៏បានមើលឃើញដែរថា សមាជិកបក្សសាធារណៈជាច្រើនរូបទៀតព្រមទាំងអតីតរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិលោក...
បរទេសៈ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានធ្វើការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋរបស់ខ្លួនសរុបដល់ទៅ ៨៥ ០០៨ ០៩៤ ដូសមកហើយគិតត្រឹមព្រឹកថ្ងៃសុក្រហើយបានចែកចាយវ៉ាក់សាំងសរុប១១៤ ១៣៣ ១១៥ដូសផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងទៀតដែរថា មនុស្សប្រមាណជា៥៥ ៥៤៧ ៦៩៧នាក់ គឺអាចទទួលបានវ៉ាក់សាំងដូសដំបូងឬដូសទី២រួចទៅហើយ ខណៈដែលគិតត្រឹមតែថ្ងៃសុក្រមួយថ្ងៃមនុស្សប្រមាណជា២៨ ៧០១ ២០១នាក់ដែលបានទទួលបានវ៉ាក់សាំងដូសទី២ ដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់នោះគឺមានតែ Moderna និង...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសផ្អាកជាបណ្តោះអាសន្ន ក្នុងការចាក់វ៉ាក់សាំងជូនពលករជនជាតិប៉ាឡេស្ទីន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសព្រមទាំងតំបន់ West Bank ផងដែររហូតដល់មានការជូនដំណឹងសាជាថ្មី។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំង របស់អ៊ីស្រាអ៊ែលជូនជនប៉ាឡេស្ទីនតាមផែនការ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះនៅក្នុងតំបន់ West Bank និងទូទាំងប្រទេសអ៊ីស្រាអ៊ែលជាពិសេសតំបន់ឧស្សាហកម្ម ពិសេសរបស់អ៊ីស្រាអ៊ែលផងដែរ។ គួរឲ្យដឹងថាការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យមានការរិះគន់ដល់អ៊ីស្រាអែលចំពោះការ មិនចែករំលែកវ៉ាក់សាំងដែលមានចំនួនយ៉ាងច្រើនរបស់ខ្លួន ជាមួយប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែលនៅតំបន់ West Bank...
ភ្នំពេញ៖ ក្រោយឃើញប្រជាពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ ដោយឈរប្រជ្រៀតគ្នាគ្មានគម្លាតសុវត្ថិភាពសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងក៏បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗតែប្រជាពលរដ្ឋហាក់នៅមិនទាន់មានការយល់ដឹងនិងមិនអនុវត្តន៍តាមសោះឡើយ!។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៣៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់និង អ្នកដំណើរពីបរទេស៣នាក់ចំណែកអ្នកជំងឺដែលព្យាបាលជះសះស្បើយមានចំនួន១៩នាក់ផងដែរ។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៩៨៧ នាក់ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦ នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសាររេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង ត្រៀមចូលរួមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន (DOH)រាយការណ៍នៅថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៤៣៩នាក់ ដែលបានបញ្ជាក់ឲ្យដឹងនៅក្នុងប្រទេសអាស៊ីអាគេ្នយ៏មួយនេះ បានកើនឡើងដល់៥៩១.១៣៨នាក់ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ បានកើនឡើងដល់១២.៤៦៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២នាក់ ដែលបានស្លាប់ដោយសារវីរុសនេះ ។ នាយកដ្ឋានខាងលើបានបញ្ជាក់ដូច្នេះ ។ នាយកដ្ឋានបានឲ្យដឹងថា អ្នកជំងឺចំនួន១៦០នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលបានកើនឡើងដល់៥៣៥.៣៥០នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី១.៦០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃនៅក្នុងតារាង ដែលបានរាយការណ៍អំពីអ្នកស្លាប់បន្ថែមទៀតចំនួន១.៨០០នាក់់ និងមានអ្នកឆ្លងជំងឺ៧៥.៤៩៥នាក់ នៅក្នុងរយៈពេល២៤ម៉ោង ។ ប្រេស៊ីល បានរាយការណ៍ថា សរុបមានអ្នកឆ្លងជំងឺ១០.៨៦៩.២២៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៦២.៧៧០នាក់ ។ យោងតាមទិន្នន័យផ្លូវការ ។ ប្រេស៊ីល...
ភ្នំពេញ៖ ក្រសួងទេសចរណ័បានប្រកាសឲ្យដឹងថាម្ចាស់ អាជីវកម្មទេសចរណ៍ដែលមិនសហការ ផ្តល់ព័ត៌មានពាក់ព័ន្ធជំងឺកូវីដនឹងត្រូវប្រឈមមុខច្បាប់ ដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្ម។ ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែម ចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១៖ ចំពោះភ្ញៀវទេសចរជាជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ស្របតាមខ្លឹមសារមាត្រា...
ភ្នំពេញ៖សិស្សសាលាប្រមាណ៤៩នាក់ នៅវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានដួលសន្លប់ជាបន្ដបន្ទាប់ ខណៈដែលពួកគាត់កំពុងសិក្សា ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងបន្ថែមថាករណីនេះ ក្រុមគ្រូពេទ្យសង្ស័យថា ដោយសារជំងឺភ័យខ្លាចតៗគ្នា ។ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម...
រីករាយជាមួយការបើកសម្ពោធ សាខាទួលគោក មានការបញ្ចុះតម្លៃគ្រប់គ្រឿងអេឡិចត្រូនិច រាប់ពាន់មុខ អតិថិជិនដែលរស់នៅ ម្ដុំទួលគោកអាចរកទិញគ្រឿង អេឡិចត្រូនិច ដែលមានទំនុកចិត្តបានហើយ ។ ផលិតផលមានការធានាត្រឹមត្រូវរយៈពេល១ឆ្នាំ យើងរួមគ្នាប្រយុទ្ធនឹងជំងឺ COVID-19 ទាំងអស់គ្នា ប្រសិនមិនមានការងារសំខាន់សូមបងប្អូនកុំចេញពីផ្ទះ! បើត្រូវការគ្រឿងអេឡិចត្រូនិចអាចកម្មង់បាន សេវាដឹកជញ្ជូនឥតគិតថ្លៃក្នុងរាជធានីភ្នំពេញ ( ១០គីឡូម៉ែត្រ ) ទិញចាប់ពី$50ឡើងទៅ ចាប់ពីថ្ងៃនេះរហូតដល់ 14...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៦៤នាក់ ភាគច្រើនជាអ្នកជំងឺក្នុងស្រុក នេះបើយោងតាមរបាយការណ៍មួយ ចេញដោយមជ្ឈមណ្ឌលរដ្ឋបាល តាមដានស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងដូច្នេះ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកឆ្លងជំងឺក្នុងស្រុកមានចំនួន៥៤នាក់ ទន្ទឹមនឹងនេះដែរ អ្នក១០នាក់ផ្សេងទៀត ដែលជាករណីអ្នកនាំចូលពីខាងក្រៅ ។...
បរទេស៖ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលរារាំងមីយ៉ាន់ម៉ាមិនឱ្យចូលទៅ កាន់មូលនិធិដែលកំពុងកាន់កាប់ ដោយធនាគារអាមេរិក។ បទបញ្ជានេះបានកើតឡើង បន្ទាប់ពីយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើរដ្ឋប្រហារនិងទម្លាក់មន្ត្រីរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក...
មហាសន្និបាតសភាដំណាង ប្រជាជនទូទាំងប្រទេសចិន ប្រចាំឆ្នាំបានសម្ពោធបើកលោក លីខឺឈាងនាយករដ្ឋមន្ត្រីចិន បានធ្វើរបាយការណ៍ការងារ រដ្ឋាភិបាលចិនក្នុងមហាសនិ្នបាត ។ ល្បឿនកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះដែលទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ទូទៅពិភពលោក ត្រូវបានប្រទេសចិនកំណត់ថា នឹងលើសពី៦ភាគរយ ពេលមុននេះ ការប៉ានប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅ ចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង ៦ភាគរយ ការប៉ាន់ប្រមាណរបស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំនេះប្រទេសចិននឹងកើនឡើង៨.១ភាគរយ ។ ប៉ុន្តែ...
ថ្ងៃទី៤ ខែមីនា កាសែត «Pravda» របស់រុស្ស៊ីបានចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា «បទពិសោធន៍សំខាន់ជាងគេ របស់បក្សកុម្មុយនិស្តចិន សម្រាប់ទទួលបានភាពជោគជ័យ គឺពូកែរៀនសូត្រពីប្រវិត្តសាស្ត្រ និងមហាជន» ដែលនិពន្ធដោយលោក Zyuganov ប្រធានគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តរុស្ស៊ី និងជាបណ្ឌិតទស្សនវិជ្ជា ។ លោក Zyuganov បានសម្គាល់ឃើញថា តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិន...
ប្រូម៉ូសិនពិសេស សម្រាប់ខែមីនាបានមកដល់ហើយ! លំនៅដ្ឋាន ម៉ារីហូម មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលធ្វើការជាវនៅក្នុងខែនេះ នឹងទទួលបាននូវសម្ភារនិងគ្រឿងប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជា ម៉ាស៊ីនត្រជាក់ ចំនួន5គ្រឿង ម៉ាស៊ីនបោកខោអាវ ចំនួន1គ្រឿង ទូរទឹកកក ចំនួន1គ្រឿង និងទូរសព្ទ iPhone 12 Pro Max 1គ្រឿង ដែលសរុបជាទឹកប្រាក់ស្មើនឹង $4,000 បន្ថែមនេះអតិថិជននឹងទទួលបានប្លង់រឹង(L-Map)ដោយឥតគិតថ្លៃ។ លំនៅដ្ឋាន...
បាងកក៖ ប្រទេសថៃ កំពុងពិចារណាលើលិខិត ឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការលើកលែងការធ្វើចត្ដាឡីស័ក ចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍ ដែលកំពុងមានភាពទន់ខ្សោយ នៅពេលដែលការចាក់វ៉ាក់សាំង បានធ្វើឡើងនៅទូទាំងប្រទេស។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាឱ្យក្រសួងការបរទេស ធ្វើការសិក្សាលើលិខិតឆ្លងដែនវ៉ាក់សាំង។ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយស៊ីនហួថា “ប្រសិនបើយើងសម្រេចចិត្ត បង្ហាញផែនការនេះប្រទេសចិន...