ភ្នំពេញ ៖ សម្ភារៈមនុស្សធម៌ជាច្រើនមុខ ត្រូវបានលោក ស្កុត និសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ( ហៅកាត់ថា CCF) នាំយកទៅប្រគល់ជូនមជ្ឈ មណ្ឌលមជ្ឈមណ្ឌលកូលាបទី៤ ។ ពិធីឧបត្ថម្ភសម្ភារៈ មនុស្សធម៌ ពីអង្គការមូលនិធិកុមារកម្ពុជា ដល់កុមារមជ្ឈមណ្ឌលកូលាបទី៤ បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែតុលា...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០៖ និយាយពីប្រូម៉ូសិនមួយៗពីក្រុមហ៊ុន សាមសុង គឺដឹងតែអស់ស្ទះម៉ង…! ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ រាល់ការទិញ Galaxy A31, A21s, A11 និង A01...
សេអ៊ូល៖ កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិក បានធ្វើការហ្វឹកហាត់យោធា និងបេសកកម្មស៊ើបការណ៍នៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ចំពេលមាន ទំនាក់ទំនងអន្តរកូរ៉េ ដែលផុយស្រួយ និងការដើរព្យុហយាត្រាយោធារបស់ កូរ៉េខាងជើង នាពេលខាងមុខនេះ ដើម្បីប្រារព្ធខួបនៃគណបក្សកាន់អំណាចរបស់ប្រទេសនេះ។ យន្តហោះធុន B-1B Lancers មួយគូបានហោះចេញពីមូលដ្ឋាន ទ័ពអាកាសអាមេរិក Andersen របស់អាមេរិកកោះហ្គាម ដើម្បីធ្វើបេសកកម្មរួមគ្នានិងទ្វេភាគី ជាមួយយន្តហោះចម្បាំងធុន F-15J...
វ៉ាស៊ីនតោន៖ ចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបានអនុញ្ញាត ឱ្យចូលព្យាបាលនៅមជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃទី០២ ខែតុលា មានសារផ្ទុយគ្នាជាច្រើន អំពីស្ថានភាពសុខភាព របស់លោកប្រធានាធិបតី និងបានធ្វើឲ្យអាមេរិក ប្រឈមនឹងវិបត្តិរដ្ឋធម្មនុញ្ញ។ ខណៈដែលវេជ្ជបណ្ឌិត របស់លោកគឺលោក Sean Conley បានផ្តល់នូវសុទិដ្ឋិនិយមមួយ និងលោក...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ២១ម៉ឺននាក់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។ យោងតាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ជាមួយនឹងចំនួនករណី ឆ្លងថ្នាក់ជាតិកើនឡើងដល់ ៧,៤ លាននាក់ ចំនួនអ្នកស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានគេដឹងថា ជាភ្នាក់ងារដឹកជញ្ជូន ដែលប្រកាន់ភ្ជាប់ជាមួយ ពាក្យស្លាកថា គ្រប់ពេល គ្រប់ទីកន្លែង ពិតជាមានសុវត្ថិភាព និងរហ័សទាន់ចិត្ត បានបន្ថែម សេវាកម្មថ្មី២បន្ថែម របស់ខ្លួន “សេវាកម្មដឹកជញ្ជូនឥវ៉ាន់ បញ្ជើដល់ផ្ទះ (Door To Door Service)...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងដល់ក្រុងប៉េកាំង ហើយនៅរសៀលថ្ងៃអង្គារនេះ ។ គួរបញ្ជាក់ថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តន សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ...
ភ្នំពេញ៖ ក្រោយពី កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី បន្តធ្វើកូដកម្ម ទាមទារប្រាក់អតីតភាព ដែលផ្ទុយពីច្បាប់ការងារ និងនាំគ្នា មិនចេញប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យសំរាមជាច្រើន កកស្ទះគរជាពំនូក ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ប្រកាសចេញវិធានការ ដោយជ្រើសរើស កម្មករថ្មីជាច្រើននាក់។ តាមការបញ្ជាក់របស់ លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានឲ្យដឹងថា...
ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំទៅដល់មន្រ្តី នគរបាលអន្តោ ប្រវេសន៍ ត្រូវបង្កើនកិច្ចការងារ គ្រប់គ្រងជនអន្តោប្រវេសន៍ ឆ្លងដែនខុសច្បាប់ និងប្រជាពលរដ្ឋខ្មែរ លួចឆ្លងខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សូមជម្រាបថា លោក គៀត ច័ន្ទថារិទ្ធ ណែនាំបែបនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា...
ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទាន ព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងចូលទីវង្គត់ នៃព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Sabah នៃរដ្ឋគុយវ៉ែត ក្នុងព្រះជន្មាយុ ៩១ព្រះវស្សា៕
Helsinki៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើកិច្ចចរចា ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រង អាវុធនុយក្លេអ៊ែរនៅរដ្ឋធានី Helsinki កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារេព័ត៌មាន ចិនស៊ិនហួ។ យោងតាម ការិយាល័យប្រធានាធិបតីហ្វាំងឡង់កិច្ចពិភាក្សា គឺជាការបន្តកិច្ចចរចាចុងក្រោយបំផុត ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមនៅទីក្រុងវីយែន កាលពីដើមឆ្នាំនេះ។ គួរបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ី...
ប៉េកាំង៖ ប្រេសិតចិន បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ នៅឯកិច្ចពិភាក្សាដេញដោលទូទៅ នៃគណៈកម្មាធិការទី ៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងនាមប្រទេសចំនួន ២៦ ដោយបានរិះគន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ចំពោះការរំលោភសិទ្ធិមនុស្ស ដោយអំពាវនាវ ឱ្យមានការដកចេញ នូវឯកតោភាគីពេញលេញ និងបន្ទាន់ ចំពោះការដាក់ទណ្ឌកម្ម និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើការរើសអើងជាតិសាសន៍។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យតែ ងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវផ្លាស់ឲ្យមកប ម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមជម្រាបថា ការបញ្ចប់មុខតំណែង លោក ស៊ិន...
ឡុងដ៍៖ ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Nissan បានស្នើសុំរដ្ឋាភិបាលអង់គ្លេស ជួយចេញថ្លៃពន្ធគយបន្ថែម ប្រសិនបើប្រទេសនេះ មិនអាចឈានដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃច័ន្ទ។ ក្រុមហ៊ុនផលិតរថយន្តធំ ៗ របស់ជប៉ុនទាំងរោងចក្រ បើករោងចក្រនៅអង់គ្លេស ខ្លាចសហភាពអឺរ៉ុបដាក់ពន្ធ ១០ ភាគរយលើការនាំចូលរថយន្ត ប្រសិនបើរយៈពេល...
សេអ៊ូល៖ លោកឧត្តមសេនីយ Won In-choul ប្រធានអគ្គសេនាធិការចំរុះថ្មី (JCS) បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីសហរដ្ឋអាមេរិក លោក Mark Milley នៅថ្ងៃអង្គារនេះ និងបានប្តេជ្ញា ពង្រឹងជំហរការពាររួម ដោយផ្អែកលើសម្ព័ន្ធមិត្តយោធា។ ការហៅតាមទូរស័ព្ទ បានកត់សម្គាល់ នូវកិច្ចពិភាក្សាលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពី លោក Won In-choul...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នាថ្ងៃចន្ទសប្ដាហ៍នេះ ប្រារព្ធពិធីអបអរ ទិវាគ្រូបង្រៀនពិភពលោក ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិនានា និងដៃគូរបស់ពួកគេ បាននិយាយប្រាប់ថា នាពេលបច្ចុប្បន្ននេះ គឺជាពេលដែលត្រូវគិតជាថ្មី ដល់វិស័យអប់រំ នៅជុំវិញពិភពលោក ដើម្បីធ្វើវា ឲ្យកាន់តែមានភាពស្មើគ្នាខ្លាំងឡើង សម្រាប់មនុស្សរាល់គ្នា។ ស្របពេល ដែលការរាតត្បាតឆ្លងមេរោគកូរ៉ូណា បានធ្វើឲ្យមានវិសមភាព កាន់តែខ្លាំងឡើងនោះ សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយទៀតថា...
លោក Jirapat Phumchit នាយរងការិយាល័យប៉ូលីសក្រុង បាននិយាយកាលពីថ្ងៃច័ន្ទថា ប៉ូលីសប្រហែល ៣ ០០០ នាក់ នឹងទទួលខុសត្រូវចំពោះការប្រមូលផ្តុំដោយក្រុមប្រជាជនសេរី និងរណសិរ្ស បង្រួបបង្រួម Thammasat and Demonstration នៅវិមានប្រជាធិបតេយ្យនៅថ្ងៃទី ១៤ ខែតុលា ដើម្បីសម្គាល់ការបះបោរពេញនៅខែតុលាឆ្នាំ ១៩៧៣ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។ រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងវិស័យការពារជាតិកម្ពុជា។...
SOKHA Hotel? ប្រជាពលរដ្ឋមួយគ្រួសារគាត់ បានមកជួបខ្ញុំយកសំណុំឯកសារ ដែលបង្ហាញពីដីរបស់គាត់ ដែលកំពុងព័ទ្ធរបងដោយសណ្ឋាគារសុខា SOKHA Hotel មាត់ទន្លេ។ ខ្ញុំកំពុងអោយអ្នកច្បាប់ពិនិត្យឯកសារដេីម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនងទៅលោកអភិបាលខ័ណ្ឌ ដេីម្បីអោយដឹងការពិតពីករណីនេះ តេីមួយណាខូចពិត។ មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វេីបាបគ្នាព្រោះតែដីឡេីងថ្លៃ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង...
ភ្នំពេញ ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកស្រី Rebecca Letven នាយកអង្គការ MAG ប្រចាំប្រទេសកម្ពុជា និងលោក Nick Guest, MAG Global Technical...
ភ្នំពេញ៖ កាសែតដ៏ធំរបស់ប្រទេសចិន People’s Daily បានអញ្ជើញលោក សយ សុភា និពន្ធនាយកកាសែតដើមអម្ពិល ចូលរួមក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។ យោងតាមលិខិតអញ្ជើញ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួម ពីតំណាងកាសែត ដ៏មានឥទ្ធិលពលមួយចំនួន...
បរទេស៖ ភាពតានតឹងថ្មីៗរវាងតំបន់សាធារណរដ្ឋ Nagorno-Karabakh ដែលមិនត្រូវបានគេទទួលស្គាល់ របស់ប្រទេសអាមេនី និង ប្រទេស អាស៊ែបៃហ្សង់ មិនបានបង្ហាញសញ្ញា នៃការថមថយនោះទេ ព្រោះវាបានកើតឡើងអស់រយៈពេល ៨ ថ្ងៃ មកហើយ ចាប់តាំងពីការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើងនៅក្នុងតំបន់។ ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការណាតូថា គ្មានដំណោះស្រាយយោធាចំពោះជម្លោះ Nagorno-Karabakh ឡើយ។ យោងតាមសារ ព័ត៌មាន...
ខ្ញុំកំពុងអោយអ្នកច្បាប់ ពិនិត្យឯកសារដើម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនង ទៅលោកអភិបាលខ័ណ្ឌ ដើម្បីអោយដឹងការពិតពីករណីនេះ តើមួយណាខូចពិត។ មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វើបាបគ្នាព្រោះតែដីឡើងថ្លៃ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ ទីកន្លែងដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចាកចេញយ៉ាងខ្លី ពីមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោក កំពុងត្រូវបានគេព្យាបាលជំងឺកូវីដ-១៩ ក្នុងការជិះរថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីចេញស្វាគមន៍ដល់អ្នកគាំទ្រ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបង្កឱ្យ មានការរិះគន់ពីសហគមន៍ពេទ្យថា លោកកំពុងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ លោក ត្រាំ ត្រូវបានគេថតនៅលើវីដេអូគ្រវីពី កៅអីខាងក្រោយនៃរថយន្តប្រភេទ SUV ពណ៌ខ្មៅកាលពីល្ងាចថ្ងៃអាទិត្យ ដោយពាក់របាំងមុខ ខណៈដែលហ្វូងមនុស្សបានស្រែកហ៊ោ...
បរទេស៖ ប្រមុខកងកំលាំងការពារជាតិ ដែលទើបត្រូវបានតែងតាំង គឺលោកឧត្តមសេនីយ៍ Chalermpol Srisawasdi កាលពីថ្ងៃចន្ទ បាននិយាយដោយទទូចថា យោធានឹងមិនចូលរួមក្នុងនយោបាយទេ ហើយរដ្ឋប្រហារយោធា មិនស្ថិតនៅក្នុងគំនិតរបស់ពួកគេទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានថ្លែងបែបនេះ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្អាកការធ្វើសន្និបាត គណៈកម្មាធិការកណ្ដាល នៅដំណាច់ ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសាកលលោក។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០២ ចុះហត្ថលេខាដោយ សម្តេច សាយ...
បរទេស៖ ទីបំផុតវិបត្តិកូវីដ១៩ បានធ្វើឲ្យចំនួនអ្នករងគ្រោះ នៅក្នុងវិស័យអាកាស មានការកើនឡើងទោះបីជាពួកគេ សុទ្ធសឹងតែជាក្រុមហ៊ុនយក្សធំៗ របស់ពិភពលោកក្តី។ Boeing បានប្រកាសថា ខ្លួននឹងបិទចោលរោងចក្រ ដ៏សំខាន់មួយរបស់ខ្លួននៅក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ិនតោនគឺជារោងចក្រ ផលិតតួយន្តហោះប្រភេទ 787 Dreamliner ហើយដំណើរការបិទនឹងចាប់ផ្តើម ធ្វើឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះហើយ។ គួរឲ្យដឹងដែរថា Boeing មានរោងចក្រផលិតតួយន្តហោះប្រភេទ...
បរទេស៖ នៅក្នុងដំណើររិះគន់ជាក់ស្តែង សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនមិនអាចអត់ទ្រាំបានទេ ចំពោះកំហុសឆ្គង់របស់ប្រទេស ជាសមាជិករបស់អង្គការ សុខភាពពិភពលោក ក្នុងការផ្តល់ព័ត៌មានដ៏ត្រឹមត្រូវ ពេញលេញនិងទាន់ពេលវេលា ស្តីពីការផ្ទុះឆ្លងជម្ងឺនានា។ ថ្លែងទៅកាន់គណៈកម្មាធិការ ប្រតិបត្តិការអង្គការសុខភាពពិភពលោក អនុរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Brett Giroir ក៏បានស្នើឲ្យមានសកម្មភាព លើកំណែទម្រង់អង្គការសុខភាពពិភពលោក ដែលបានស្នើហើយដោយប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការចំរុះខេត្ត បន្តពន្លឿនដោះស្រាយបញ្ហាក្រុមអាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរដឺលនៅសល់ អោយបានឆាប់ចប់ក្នុងជំហានទី ២ នេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនារសៀលថ្ងៃទី៥ ខែតុលាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារដោះស្រាយទំនាស់ របស់អាជីវករផ្សារព្រែកដំបូក ដោយមានការចូលរួមពី លោក លោកស្រី...
ភ្នំពេញ៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគ អាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុត ក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង ។ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការរស់ នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុត នៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ណេសត្លេ សុខភាពល្អ...