ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ តាមរយៈបណ្ដាញ...
ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី១ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលជា ការចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅ ឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើងដើម្បីក្នុងគោលបំណងធំគឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តា ប្រទេសចំនួន៥០បានជួបគ្នាម្តង ទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបាន ពិភាក្សាលើមូលដ្ឋាននៃសំណើដែលបានធ្វើឡើងដោយតំណាង...
ភ្នំពេញ ៖ និស្សិតកម្ពុជាសិក្សា និងហាត់ការជំនាញកសិកម្មនៅ ប្រទេសអុីស្រាអែលចំនួន១២៨នាក់នឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេកទូតខ្មែរប្រចាំនៅប្រទេសអេហ្ស៊ីប។ ពួកគេចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៥ នាទី ដោយធ្វើការហោះហើរត្រង់មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥...
បរទេស៖ ប្រធានផ្នែកគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានបទឈប់បាញ់ គ្នាភ្លាមៗមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ទង្វើបង្កើនទឹកដីឥស្លាមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្ររបស់សហគមន៍អឺរ៉ុប។ លោក Josep Borrell ជាមន្ត្រីតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់សន្និសីទរៃអង្គាសប្រាប់ មូលនិធិអាហ្វហ្គានីស្ថានមួ នៅក្នុងទីក្រុងហ្សឺណែវថា “បទឈប់បាញ់គ្នា មិនគួរជាលទ្ធផលនៃដំណើរការ (សន្តិភាព) គឺវាគួរតែដើរអមនឹងដំណើរការពីថ្ងៃនេះ”។...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃអង្គារនេះ បានប្តេជ្ញាថានឹងការពារអធិបតេយ្យភាព របស់កោះកាន់លទ្ធិប្រជាធិបតេយ្យ ដោយការផលិតកងថ្មីនៃនាវាមុជទឹកអភិវឌ្ឍឡើងក្នុងស្រុក ហើយនោះគឺជាគម្រោង ដ៏សំខាន់មួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទប់ទល់នឹងប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍មួយ ដែលក៏មានការចូលរួមដោយលោក Brent Christensen ជាមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមូយរូបផងនោះ លោកស្រី ត្សៃ អ៊ីងវិន...
បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់មានទំនាក់ទំនងល្អជាមួយ ក្រុមរបស់ប្រធានាធិបតិជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ស្របពេលខ្លួនស្វះស្វែងរការពង្រឹង ចំណងមិត្តភាពជាមួយរដ្ឋបាល អនាគតរបស់អាមេរិក ក្រោយទទួលបានការគាំទ្រខ្លាំងក្លា ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់តៃវ៉ាន់ លោកស្រី Joanne Ou បាននិយាយដូច្នេះថា “ក្រសួងការបរទេសនិងការិយាល័យផ្លូវការរបស់យើង នៅសហរដ្ឋអាមេរិក បានបន្តរក្សាការប្រាស្រ័យទាក់ទងដ៏រលូន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបសវនការជាមួយ លោក ង្វៀន ស៊ុនហ្វុក (Nguyn Xaun Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ប្រព័ន្ធវីដេអូ (Video Conference) នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។នេះបើយោងតាមAKP។
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការ កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន ប្រកាសលុប អាជ្ញាបណ្ណចំនួន ៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ដោយសារ មិនសង់បំណុលដែលជំពាក់រដ្ឋ។ កន្លងមកក្រសួង ក៏បានលុបអាជ្ញាបណ្ណចំនួន ១៧ក្រុមហ៊ុនផ្សេងទៀតផងដែរ៕
ភូមិសាស្ត្រនយោបាយ ជំនួយស្មារតីរបស់អ្នកវិភាគៈ ទន្លេមេគង្គមានប្រវែង ៤៣៤៥ គ.ម ហូរពីទីបេ ប្រទេសចិន ចុះមកភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ឆ្ពោះទៅសមុទ្រចិនខាងត្បូង។ ទន្លេវែងបំផុតទី១២ លើពិភពលោក។ ចិនដាក់ចេញយុទ្ធសាស្រ្ត “ឡានឆាង-មេគង្គ” រីឯ អាមេរិកដាក់ចេញយុទ្ធសាស្ត្រ “មេគង្គ-អាមេរិក” ឬ LMI(...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ពីលើ ជំនួយ ១០ ម៉ឺនដុល្លារកាលពីខែតុលាដើម្បីជួយដល់សហគមន៍រងការប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនៅកម្ពុជា។ យោងតាមហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកានេះបានឲ្យដឹងថា «សហរដ្ឋអាមេរិក មានកិត្តិយសក្នុងការផ្តល់ជំនួយ បន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់។...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់វេទិកាអាស៊ាន ចិនថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស អាស៊ាន ដែលគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះបើយោងតាមសេចក្ដី...
បរទេស៖ កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ទាហានអូស្ត្រាលី ៩ នាក់ បានសម្លាប់ខ្លួន ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ចំពេលមានរឿងអាស្រូវ ដែលបង្កឡើង ដោយរបាយការណ៍ថ្មីៗនេះស្តីពីការសម្លាប់ក្រៅប្រព័ន្ធ ដោយកងទ័ពឥស្សរជនអូស្ត្រាលី នៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ បានកើតឡើងជាង ៤០០ លើក កាលពីចុងសប្តាហ៍កន្លងមក ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨២ នាក់ និងរងរបួសចំនួន ៤៦៦ នាក់ផ្សេងទៀត ។ នេះបើយោងតាមតួលេខ ដែលបានប្រកាសដោយក្រសួង ដឹកជញ្ជូនរបស់ថៃកាលពីម្សិលមិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា...
ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផល ម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកផឹង...
ភ្នំពេញ ៖ មន្ដ្រីចូលនិវត្តន៍ នៃក្រសួងមហាផ្ទៃ បានសរសេរលិខិតចំហមួយផ្ញើជូន លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអំពីការប៉ុនប៉ង បន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាសុខសន្ដិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ។ ក្នុងលិខិត របស់មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ...
ភ្នំពេញ៖ បណ្តាមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយធំៗ មកពីប្រទេសមេគង្គ ឡានឆាង បានមកជួបប្រជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ អនឡាញមេគង្គ ឡានឆាង (2020 Mekong Lancang Cooperation Media Online Summit) នាទីក្រុងប៉េកាំង ប្រទេសចិន ដែលរៀបចំដោយ កាសែត People’s Daily។ លោក...
ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទបានបដិសេធទៅលើការស្មានដែលថា អាចនឹងមានរដ្ឋប្រហារ យោធាមួយផ្សេងទៀត ឬការអនុវត្តច្បាប់អាជ្ញាសឹក ដើម្បីបង្ក្រាបការធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលនាពេលបច្ចុប្បន្ន នៅមុនព្រឹត្តិការណ៍ប្រមូលផ្តុំដ៏ធំមួយ ដែលបានគ្រោងទុក នៅមុខការិយាល័យ Crown Property នៅថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា...
ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា មច្ឆាជាតិនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក។ យោងតាមហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា «ជាមួយនឹងដៃគូអភិរក្ស របស់យើង លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy)...
វ៉ាស៊ីនតោន៖ រដ្ឋបាលសេវាទូទៅ សហរដ្ឋអាមេរិក ហៅកាត់ថា (GSA) កាលពីថ្ងៃច័ន្ទបានប្រាប់លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត អាមេរិកថា ខ្លួនបានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរ អំណាចប្រធានាធិបតី ជាផ្លូវការសម្រាប់លោក។ លោកស្រី Emily Murphy រដ្ឋបាល GSA បានប្រាប់លោក បៃដិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានស្នើកាលពីថ្ងៃច័ន្ទថា លោកបានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោក ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរអំណាច ទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បន្ទាប់ពីបានបដិសេធមិនទទួលស្គាល់ ការបរាជ័យនៅក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា។ លោក ត្រាំ បានធ្វីតថាលោកបានផ្តល់អនុសាសន៍ ដល់អ្នកគ្រប់គ្រងរដ្ឋបាលទូទៅ ដែលដើរតួយ៉ាងសំខាន់ក្នុងការចាប់ផ្តើមដំណើរការផ្លាស់ប្តូរ ដើម្បី“ ធ្វើអ្វីដែលចាំបាច់ត្រូវធ្វើទាក់ទងនឹងពិធីសារដំបូង” ។ ប៉ុន្តែលោក...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook បានប្តេជ្ញាដើម្បីការពារសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ ជាមួយនឹងភាពខ្លាំងខណៈដែលលោកបានប្រារព្ធខួប ១០ ឆ្នាំនៃការវាយប្រហារដោយកាំភ្លើងធំ ដ៏ប្រល័យរបស់កូរ៉េខាងជើង ទៅលើកោះព្រំដែនកូរ៉េខាងត្បូងមួយ។ ការបាញ់ផ្លោងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១០ នៅលើកោះយ៉ុនប៉យុង ដែលជាកោះជួរមុខក្បែរព្រំដែនសមុទ្រលឿង បានសម្គាល់ការវាយប្រហារលើកដំបូងរបស់កូរ៉េខាងជើង ទៅលើទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលទាហានម៉ារីន...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ទំនាក់ទំនងដ៏យូរអង្វែង រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងនៅតែរឹងមាំ “បើទោះអ្នកណា” ក៏ដោយដែលត្រូវបានសម្ពោធ ជាប្រធានាធិបតី នៅខែមករាខាងមុខ។ នៅក្នុងសុន្ទរកថាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មានក្នុងដំណើរបំពេញ ទស្សនកិច្ចនៅទីក្រុងម៉ានីលលោក Robert O’Brien ក៏បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងលោក គីម...
កម្មវិធីប្រូម៉ូសសិនមហារង្វាន់នៅតែបន្តចែករង្វាន់ជារៀងរាល់ខែ ជាច្រើនសម្រាប់លោកអ្នក រង្វាន់ធំមានដូចជា រថយន្ត Ford Eco sports 2020 ម៉ូតូ ទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក ម៉ាស៊ីនត្រជាក់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមានឱកាសឈ្នះកាន់តែច្រើន។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែចាប់ពីខែតុលា 2020...
វ៉ាស៊ីនតោន៖ មេបញ្ជាការប្រតិបត្តិការអវកាសអាមេរិក បានអំពាវនាវកាលពីថ្ងៃច័ន្ទដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកូរ៉េខាងត្បូង ក្នុងដែនអវកាសជាមួយកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងកើតមាន និងបង្កើនសមត្ថភាពទៅវិញទៅមក។ ឧត្តមសេនីយ៍ John Raymond បានធ្វើការកត់សម្គាល់នៅក្នុងសារជាវីដេអូរបស់លោកសម្រាប់សន្និសីទបស្តីពីការអភិវឌ្ឍថាមពលអវកាសការពារជាតិឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល និងធ្វើឡើងនៅក្នុងថ្ងៃនោះដែរ នៅទីក្រុងសេអ៊ូល។ លោកឧត្តមសេនីយ៍បានឲ្យដឹងថា “សព្វថ្ងៃថាមពលអវកាស គឺជាប្រភពកំពុងរីកចម្រើន និងជាប្រភពសម្រាប់អំណាចជាតិភាពរុងរឿង និងកិត្យានុភាព ទោះយ៉ាងណាការចូលប្រើដែនមិនអាចត្រូវបានគេសន្មត់ទៀតទេ៕ដោយ ឈូក បូរ៉ា
ភ្នំពេញ ៖ លោក ចាន់ ជារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ក្រសួងត្រូវការថវិកាប្រមាណជា៩១លានដុល្លារ ដើម្បីជួសជុលនិងស្ដារឡើងវិញ នូវផ្លូវដែលរងផលប៉ះពាល់ខូចខាត ដោយសារជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធសាស្រ្តកែលម្អការ ខូចខាតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកចាន់...
(ភ្នំពេញ) ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០៖ ទែនៗ…! ឱកាសទទួលបានកម្មវិធីប្រូម៉ូសិនកាន់តែពិសេស និងកាន់តែអស្ចារ្យពីក្រុមហ៊ុន សាមសុង បានមកដល់ទៀតហើយ…! ឥឡូវនេះរាល់ការទិញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip ចាប់ពីថ្ងៃទី 24 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ...