ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំពលករខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ មិនត្រូវលួច ឆ្លងដែនដោយខុសច្បាប់ ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួនឯងផ្ទាល់ ជាពិសេស អាចនាំជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំពលករខ្មែរបែបនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផាក ពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័ក...
ភ្នំពេញ ៖ លោក Alasdair Scott ប្រធានក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដើម្បីជួយដល់ប្រជាជនក្រីក្រ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវចលនាយោធារបស់ប្រទេសកូរ៉េខាងជើង នៅមុនថ្ងៃខួបរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល។ ថ្ងៃអង្គារស្អែកនេះ គឺជាថ្ងៃខួបរបស់អតីតមេដឹកនាំដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន ជាថ្ងៃដែលមានឈ្មោះថាទិវាផ្កាយរះ គឺជាថ្ងៃឈប់សម្រាកជាតិដ៏ធំបំផុតមួយរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង បានប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំ។ អ្នកនាំពាក្យ JCS លោកវរសេនីយ៍ឯក Kim Jun-rak...
រ៉ង់ហ្គូន៖ ភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូន កាលពីយប់មិញស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ នៅថ្ងៃចន្ទនេះ បានកត់សម្គាល់រយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់មេដឹកនាំលោកស្រីអ៊ុងសានវស៊ូជី ក៏ដូចជាថ្ងៃផុតកំណត់នៃការឃុំឃាំង ដែលអនុម័តដោយតុលាការរបស់លោកស្រី សម្រាប់ការចោទប្រកាន់ជាផ្លូវការលើកដំបូងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋប្រហារ។ យោធាបានប្រមូលផ្តុំគ្នា សម្រាប់គ្រប់គ្រងស្ថានភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយថ្ងៃទៀតដែលអំពាវនាវឱ្យមានការដោះលែងលោក។ បាតុកម្មទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈមក។ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់បានប្រកាសថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងនាវាចររួមមួយនៅ មហាសមុទ្រឥណ្ឌា នៅពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានចុះផ្សាយថា ឧត្តមនាវីឧត្តមសេនីយ៍ Habibollah Sayyari អនុប្រធានសម្របសម្រួលកងទ័ពអ៊ីរ៉ង់ បានលើកឡើងថា“ ការធ្វើសមយុទ្ធនេះបង្ហាញពីអំណាចកងទ័ពជើងទឹក របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ លោកបានបន្ថែមថា កងទ័ពជើងទឹកអ៊ីរ៉ង់ ស្ថិតនៅកម្រិតខ្ពស់ទាក់ទងនឹងបរិក្ខាកម្លាំងពលកម្មបច្ចេកទេស...
ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៖ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើង ដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ ដើម្បីរីករាយជាមួយនឹងការស្តាប់តន្ត្រីរបស់តារាល្បីៗដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា...
ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញ ពាក់ព័ន្ធក្នុងស្រុកសំពៅលូន បានធ្វើការស្ទាក់ចាប់បាន រថយន្តហាយឡេនឌ័រ មួយគ្រឿង ដឹកពលករខ្មែរ៧នាក់ ដែលទើបលួចធ្វើដំណើរកាត់ព្រៃ ឆ្លងដែនពីប្រទេថៃ និងប្រុងគេចខ្លួន ពីការធ្វើចត្តាឡីស័ក ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីព្រឹកនៅថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ...
អតិថិជនមហាសំណាង ! សូមចូលរួមអបអរសាទរដល់លោក ស៊ុន ចន្ថា ដែលមាន មុខរបរជាអ្នកលក់ចាប់ហួយ និងមានទីលំនៅឃុំអូរតាគី ស្រុកបាកាន ខេត្តពោធ៍សាត់ បាន ឈ្នះលុយសុទ្ធរហូតដល់ទៅ $90,000 ពីកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» របស់ សែល កាត កាលពីថ្ងៃទី 10 ខែមករា ឆ្នាំ...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ។ ប្រភពដដែល បន្ដថា ដោយសារពិធីបុណ្យ ប៉ះចំចុងសប្តាហ៍...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត ដែលនាំឱ្យប្រទេសនេះ មានអ្នកស្លាប់ ដោយសារជំងឺនេះសរុប ៨២នាក់ និង បានរកឃើញអ្នកឆ្លងថ្មីជំងឺនេះ ចំនួន ១៤៣នាក់ថែមទៀត ដែលបានធ្វើឱ្យចំនួន អ្នកឆ្លងសរុបកើនឡើង ២៤ ៧១៤នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករាឆ្នាំមុន។ យោងតាមសារព័ត៌មាន Bangkok...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យសភាអនុម័ត “ការធ្វើកំណែទម្រង់ ច្បាប់កាន់កាប់កាំភ្លើង” នៅថ្ងៃអាទិត្យដែលជាខួបលើកទី ៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas នៅ Parkland ភាគអាគ្នេយ៍នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ លោក បៃដិន បានឲ្យដឹង...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានលើកលែងទោស អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ ពីបទចោទប្រកាន់លើកទី ២ ទៅលើកុបកម្មនៅវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ដោយបញ្ចប់ក្ដីយ៉ាងលឿន ក្នុងរយៈពេលតែ ៥ ថ្ងៃ ដែលជារយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋចំនួន ៧ រូប...
ភ្នំពេញ ៖ នាយទាហាននិង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានមកជួបជុំគ្នា ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ផ្តល់មករាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ។ ពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណ បញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់...
បរទេស ៖ អ្នកតវ៉ារាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែរក្បួន តាមដងផ្លូវ នៅក្នុងទីក្រុងធំៗ របស់ប្រទេសមីយ៉ានម៉ា សម្រាប់ថ្ងៃទី៩ នៃបាតុកម្មប្រឆាំងរដ្ឋប្រហារ នៅថ្ងៃអាទិត្យនេះ ក្រោយរាត្រីនៃការភ័យខ្លាច ដោយអ្នកស្រុកធ្វើការល្បាត និងកងទ័ពបានវិលទៅរកច្បាប់ ដែលការពារសេរីភាពវិញ ។ និស្សិតផ្នែកវិស្វកម្ម បានដើរដង្ហែរក្បួនកាត់តាមទីក្រុងយ៉ាងហ្គូន ដែលជាទីក្រុងធំបំផុតក្នុងប្រទេស ដោយស្លៀកពាក់សនិងកាន់ប្រកាស ទាមទារឲ្យដោះលែងអតីតមេដឹកនាំ លោកស្រី...
បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។ ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura...
បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។ នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី កែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្ដមួយចំនួន ។
ភ្នំពេញ ៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ដូចជាបន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់ ឲ្យរីក ចម្រើនធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ នេះបើយោងតាមផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផាកពិន័យ លើពលករខ្មែរដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំណើដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័ក ។ ការដាក់លិខិតស្នើនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យភាគីពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យ ទប់ស្កាត់អ្នកគេចវេស មិនធ្វើចត្តាឡីស័ក ហើយសម្តេច ក៏បានស្នើអាជ្ញាធរ ខេត្តជាប់ព្រំដែនជាមួយថៃ-វៀតណាម និងឡាវសហការគ្នា កុំឲ្យពលរដ្ឋធ្វើដំណើរ...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក) ។ នេះបើតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស ។ នេះបើយោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ កុម្ភៈ ។ មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ ,...
ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។ នេះបើយោងតាមសេចក្ដីសម្រេច របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។ លិខិតបានឲ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើ្បម្បីកែប្រែកំហុសឆ្គង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ពិភាក្សាគ្នា ចំពោះការតម្លៃថ្លៃសេវា ផាកពិន័យ ទៅលើអ្នកគេចវេស មិនធ្វើចត្តាឡីស័ក្ត ។ ការចេញបញ្ជា របស់នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីមានពលករខ្មែរ លួចឆ្លងដែន តាមច្រករបៀងជាន់មីនដាច់ជើងម្ខាង ដោយសារមិនចង់ធ្វើចត្តាឡីស័ក្ត នៅវេលាម៉ោង៧និង១០នាទីយប់...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសញូវសឺឡេន Jacinda Ardern នៅថ្ងៃអាទិត្យបានប្រកាសបិទទ្វាប្រទេសរយៈពេល ៣ថ្ងៃទៅលើ ទីក្រុងដ៏ធំបំផុតរបស់ខ្លួនគឺ Auckland បន្ទាប់ពីបានរកឃើញករណី ឆ្លងក្នុងសហគមន៍ថ្មីចំនួន៣ករណី។ លោកស្រី Ardern បានននិយាយថាការហាមប្រាម រឹតបន្តឹតក្រុងនៅក្នុងកម្រិត៣ ត្រូវបានធ្វើឡើងដោយទាមទារឲ្យមនុស្សគ្រប់គ្នាបន្តស្នាក់នៅ ក្នុងផ្ទះលើកលែងតែការចាកចេញពី ផ្ទះទៅទិញទំនិញសំខាន់ៗ និងកិច្ចការងារសំខាន់ៗប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាករណីឆ្លងទាំង៣នេះ គឺជាលើកដំបូងហើយសម្រាប់ ប្រទេសចាប់តាំងតែពីថ្ងៃទី២៤...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ។ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង ។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ...
បរទេស ៖ យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។ កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។...