ភ្នំពេញ ៖ ក្រោយឃើញការឆ្លងកូវីដ១៩ លើតំណាងរាស្រ្ត និងមន្រ្តីក្រសួងកសិកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបួងសួង លោកតារាជ្យ ប្រចាំក្រសួង ឲ្យជួយថែរក្សា មន្ត្រីរបស់គ្រប់ជាន់ថ្នាក់ ចៀសផុតជំងឺកូវីដ១៩ ។ នេះបើតាមហ្វេសប៊ុក របស់លោកផ្ទាល់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕
ភ្នំពេញ៖ ក្រោយពីមានអន្តរាគមន៍ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងរថយន្ដបាញ់ពន្លត់អគ្គីភ័យ នៅវេលាម៉ោងជាង១ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋបីខ្នងជាប់គ្នានោះ បានរលត់ទាំងស្រុងហើយ សូមរំលឹកថា ហេតុការណ៍អគ្គីភ័យខាងលើនេះ ស្ថិតនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ភ្នំពេញ៖ ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋពីរខ្នងជាប់គ្នា យ៉ាងសន្ធោសន្ធៅ នៅជិតម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ពេលនេះអាជ្ញាធរ មានសមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគម ដើម្បីពន្លត់អគ្គីភ័យមួយនេះ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើរសារជាសម្លេង ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា និងអំពាវនាវកុំឲ្យ មានភាពស្លន់ស្លោរ។ ការអំពាវនាវនេះធ្វើឡើង ក្រោយរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួនបីនាក់បន្ថែមទៀត លើតំណាងរាស្រ្ត មន្រ្តីកសិកម្ម...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារមួយ ដោយបានបញ្ជាក់ថា ស្ថានភាពសុខភាព របស់លោក មានភាពល្អប្រសើរ ជាប្រក្រតី ទោះបីមានរូបភាបចាស់ បានបង្ហោះជាមួយលោក សួស យ៉ារ៉ា។ ការបង្ហោះសារបែបនេះធ្វើឡើង ក្រោយពេលមានការបង្ហោះ រូបថតចាស់ កាលពីឆ្នាំ២០១៩...
ប៉េកាំង៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហៅកាត់ថា BRI បានក្លាយជាវេទិកាធំបំផុត សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តល់រដ្ឋជាពិសេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយនឹងឱកាស សម្រាប់ការអភិវឌ្ឍ។ ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ SCO នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ...
បរទេស៖ ប្រទេសចិន ដែលបានធ្វើការពន្យាពេលធ្វើការ អបអរសាទរចំពោះអ្នកឈ្នះការបោះឆ្នោតជ្រើស ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ចូ បៃដិន បើទោះមេដឹកនាំប្រទេសផ្សេងទៀតបានធ្វើហើយក៏ ដោយនោះ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងអនុវត្តតាមទំលាប់ក្នុងការឆ្លើយតបចំពោះលទ្ធផល។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “យើងកត់សម្គាល់ឃើញថា លោក បៃដិន បានប្រកាសជ័យជំនះលើការបោះឆ្នោត។ យើងយល់ថា...
បរទេស៖ វិបសាយព័ត៌មាន Axios បានរាយការណ៍ដោយដក ស្រង់សំដីរបស់ទីប្រឹក្សាប្រធានាធិបតីប្រធានាធិបតីអាមេរិកថា លោក ដូណាល់ត្រាំគ្រោងនឹងធ្វើយុទ្ធនាការប្រមូលផ្តុំយុទ្ធនាការជាច្រើនក្នុងគោលបំណងដើម្បីបន្តការតស៊ូដើម្បីឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន បន្ទាប់ពីការរំពឹងទុករបស់លោក ចូ បៃដិន ក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺលោក ត្រាំ មានបំណងចង់ប្រកាសបង្កើតក្រុមរាប់សន្លឹកឆ្នោតពិសេសនៅរដ្ឋ Georgia,...
ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ2020 នេះ កម្លាំង គ អន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅសួនច្បារវិមានឯករាជ្យ បញ្ចប់ទៅដោយរលូនផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍ នៅគ្រប់ពេលដែលចេញប្រតិបត្តិការម្តងៗ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញតែងតែបានចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ តាមគោលដៅដែលបានឈរជើង ជាពិសេស ...
កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ សោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ២៥រាជធានី ខេត្ត ចំនួន ៣៤៥នាក់ បានមកជួបជុំគ្នានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ មួយលើកដំបូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា...
នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្ដាល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអោយដឹងថា លទ្ធផលតេស្ដលើកទី២ របស់សម្ដេចតេជោ និងភរិយា ព្រមទាំងអ្នករស់នៅជាមួយ គឺអវិជ្ជមានទាំងអស់ ។ សម្ដេចតេជោ ហ៊ុន សែន បានសសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថា «ថ្ងៃនេះ៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានពីការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងជាង ៩០០នាក់ ដែលមានពាក់ព័ន្ធ ជាមួយប្រតិភូហុងគ្រី ។ តាមរយៈហ្វេសប៊ុកផេក របស់សម្ដេចបានសរេររៀបរាប់ យ៉ាងដូច្នេះថា ថ្ងៃនេះ៩...
បរទេស៖ មេដឹកនាំរាជានិយម កំពុងតែអំពាវនាវ ឱ្យមានការប្រមូលផ្តុំ របស់ក្រុមអាវលឿង នៅពេលនេះ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ដើម្បីប្តឹងក្រុមបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាល ចំពោះការប្រមាថព្រះមហាក្សត្រ ដោយចោទប្រកាន់ថា ពួកគេបានឈានជើងហួសបន្ទាត់ ទៅរកបញ្ហារាជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Warong...
សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ របស់ប្រទេសកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើភាពចាំបាច់ នៅថ្ងៃច័ន្ទនេះ សម្រាប់ជំនួបកំពូលដំបូង រវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងសមភាគីអាមេរិក ដែលចូលមករបស់លោក គឺលោក ចូ បៃដិន ។ លោក Kim Tae-nyeon មេដឹកនាំជាន់ខ្ពស់របស់គណបក្ស បានលើកឡើងថា“ ចាំបាច់ត្រូវរៀបចំកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក...
បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់លោក ចូ បៃដិន បានប្រាប់ NBC News ថា លោក ចូ បៃដិន ដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា លោកគ្រោងនឹងអំពាវនាវ ដល់អភិបាលរដ្ឋនានាឱ្យណែនាំពាក់ របាំងមុខជាចាំបាច់ ក្នុងគោលបំណងជំរុញកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ។ យោងតាមសារព័ត៌មាន...
វ៉ាស៊ីនតោន៖ អ្នកជំនាញបានលើកឡើងថាការបោះឆ្នោតរបស់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក អាចផ្តល់ឱ្យប្រទេសកូរ៉េខាងត្បូងនូវ“ បន្ទប់” បន្ថែមទៀតក្នុងការដោះស្រាយកិច្ចការអន្តរកូរ៉េ ព្រោះលោកត្រូវបានគេរំពឹងថា នឹងគោរពសម្ព័ន្ធមិត្ត និងស្តាប់ឱ្យបានច្រើនជាងនូវអ្វីដែលទីក្រុងសេអ៊ូល ត្រូវនិយាយលើបញ្ហាអន្តរកូរ៉េ។ ការទូត “គោលនយោបាយ” របស់លោកលើកូរ៉េខាងជើង ទោះយ៉ាងណាអាចបង្កើនភាពតានតឹង និងខកខានមិនបាន បង្កើតនូវរបកគំឃើញភ្លាមៗនៅក្នុងកិច្ចចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលអ្នកជំនាញបានលើកឡើងថាអាចនឹងធ្វើឱ្យមានការលំបាក សម្រាប់ទីក្រុងសេអ៊ូល ក្នុងការបន្តគម្រោងសហប្រតិបត្តិការ...
បរទេស៖ សារព័ត៌មាន Daily Mail បានដកស្រង់សំដីអតីតជំនួយការ របស់សេតវិមាន បានអោយដឹងថា លោកស្រី Melania Trump កំពុង“ រាប់នាទី” មុនពេលដែលលោកស្រី អាចលែងលះជាមួយលោកដូណាល់ត្រាំ ដែលត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការិយាល័យ Oval Office ទៅលើអ្នកប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានផ្ញើសារអបអរសាទរ ដល់ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris ដោយសម្តែងការរំពឹងទុក សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍចំណងទាក់ទងសេអ៊ូល – វ៉ាស៊ីនតោន។ លោក មូន បានសរសេរនៅលើបណ្តាញ សង្គម...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថាលោកនឹងធ្វើឱ្យអាមេរិក ត្រូវបានគោរពនៅជុំវិញ ពិភពលោកជាថ្មីម្តងទៀត នៅពេលលោកថ្លែង សុន្ទរកថាជ័យជំនះ ដែលផ្តោតសំខាន់ទៅលើការ បង្រួបបង្រួមប្រជាជាតិ ដែលបាក់បែកយ៉ាងខ្លាំង បន្ទាប់ពីយុទ្ធនាការ ឃោរឃៅជាច្រើនខែ។ សុន្ទរកថាថ្លែងនៅ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា នៅឯស្រុកកំណើត របស់លោក ឈ្មោះវីលមីងតុន នៅដេឡាវ៉ាថា“...
បរទេស ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលី នឹងស្វាគមន៍ ចំពោះប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូ បៃដិន ដែលដាក់សហរដ្ឋអាមេរិក ឲ្យចូលក្នុងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីសវិញ ហើយលោកថ្លែងយ៉ាងដូច្នេះ ស្របពេលលោកខ្លួនឯងផ្ទាល់ ប្រឈមមុខនឹងសម្ពាធឲ្យបង្កើនកិច្ចប្រឹងប្រែង កាត់បន្ថយការបំភាយសារធាតុកាបូន របស់អូស្ត្រាលី។ លោក...
កោះកុង : រដ្ឋបាលខេត្តកោះកុង នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០២០បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងរាល់ឆ្នាំដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្រោមវត្តមានលោកស្រីមិថុនា ភូថង អភិបាល ខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត កងប្រដាប់អាវុធទាំង ៣ប្រភេទនិងមានចូលរួម...
បរទេស ៖ នៅទីបំផុតប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យម្សិលមិញនេះ បានបង្ហាញនូវការសាទររបស់ខ្លួន ចំពោះជ័យជំនះ របស់លោក ចូ បៃដិន ក្រោយរយៈជាង២៤ម៉ោង បន្ទាប់ពីលោកបានឈ្នះលោក ត្រាំ ដែលមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman។ បើទោះជាប្រទេសអារ៉ាប់ផ្សេងទៀត បានរួសរាន់បង្ហាញនូវការសាទរ ចំពោះបេក្ខភាពប្រធានាធិបតីមកពីបក្ស លទ្ធិប្រជាធិបតេយ្យក៏ដោយ...
បរទេស ៖ ក្រសួងការបរទេសតៃវ៉ាន់ ដែលបង្ហាញនូវការមិនពេញចិត្ត បាននិយាយប្រាប់ថា កោះតៃវ៉ាន់នៅមិនទាន់ បានទទួលការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ ដ៏សំខាន់របស់អង្គការសុខ ភាពពិភពលោក នៅក្នុងសប្ដាហ៍នេះនៅឡើយទេ ព្រោះតែការជំទាស់របស់ចិន ហើយកិច្ចប្រជុំនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការរាតត្បាតនៃជម្ងឺកូវីដ១៩ ។ ក្រសួងតៃវ៉ាន់ បាននិយាយបន្ថែមដូច្នេះថា “ក្រសួងការបរទេសបង្ហាញនូវការសោកស្តាយនិងការ មិនពេញចិត្តជាខ្លាំង ចំពោះការជំទាស់ របស់ចិនមិនឲ្យតៃវ៉ាន់ ចូលរួមនៅអង្គការ...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកចង់ធ្វើការងារជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិកថ្មី គឺលោក ចូ បៃដិន ដើម្បីពង្រឹងសម្ពន្ធភាព រវាងអាមេរិកនិងប្រទេសជប៉ុន និងដើម្បីរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បាននិយាយផងដែរថា នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយនោះទេ...
កំពង់ចាម ៖ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បានផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)...