បរទេស ៖ នៅថ្ងៃចន្ទនេះ ប្រទេសអង់គ្លេស បានបង្កើតសំណើផ្លូវការមួយ សុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ដោយស្វះស្វែងរកភាព ជាសមាជិកនៃកិច្ចព្រមព្រៀង មាន១១ប្រទេសចូលរួម ដើម្បីបើកផ្លូវថ្មី សម្រាប់ក្រោយចាកចេញពីអឺរ៉ុប ។ ដោយធ្វើការប្រកាសអំពីសំណើនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Liz Truss តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា វានឹងដាក់ប្រទេសអង់គ្លេស ក្នុងបេះដូងរបស់ប្រទេសមាន...
បរទេស ៖ អ្នកសារព័ត៌មានឥណ្ឌាជាច្រើនរូប កំពុងតែប្រឈមមុខ នឹងបទចោទប្រកាន់ពីបទបង្កការញុះញង់ ជុំវិញសេចក្តីរាយការណ៍ របស់ពួកគេ និងសារបង្ហោះលើអនឡាញផ្សេងទៀត ស្តីពីបាតុកម្មតវ៉ាធ្វើឡើង ដោយកសិករកាលពីសប្ដាហ៍មុន បង្កឲ្យមានការរិះគន់ ចំពោះចំណាត់ការផ្លូវច្បាប់នោះ ពីសំណាក់សមាគម ប្រព័ន្ធផ្សព្វផ្សាយ។ តាមសេចក្តីរាយការណ៍ មានពាក្យបណ្ដឹងត្រូវបានគេប្តឹងទៅប៉ូលីស ក្នុងរដ្ឋតិចបំផុតចំនួន៥ ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលរួមមានទាំងលោក Rajdeep Sardesai ជាពិធីករសារព័ត៌មានដ៏ល្បីនៅទូរទស្សន៍...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាទិញបេក្ខភាពថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន៤០លានដូសថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឲ្យចំនួនបញ្ជាទិញសរុបកើនដល់ ១០០លានដូស។ ក្រុមហ៊ុនផលិតឱសថបារាំងនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃចន្ទនេះថា ប្រទេសអង់គ្លេស អាចនឹងនៅតែបញ្ជាទិញបន្ថែម ៩០ដូសទៀត នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News។...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨៣៦នាក់ថែមទៀត ក្នុងនោះមាន ៧៩៣ នាក់បានមកពីការធ្វើតេស្តិ៍សកម្ម ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពី ការឆ្លងរាតត្បាតកាលពីមួយឆ្នាំមុន នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៩ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប»។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។ សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងមកពីរដ្ឋបាលខេត្តកែប៕
ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលា ក្នុងការធ្វើដំណើរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។ ក្នុងពិធីទិវាអន្ដរជាតិ រំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២ ១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណង ការរឹតបន្ដឹងនៃច្បាប់ចរាចណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កត់យ កថវិកាពីប្រជាពលរដ្ឋឡើយ។ជាពិសេស កាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេល នោះយើងបានទទួលប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ។ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការ ដែលមានខ្ញុំជាប្រធានប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ជារួមកាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស»។ សម្ដេចក្រឡាហោម បន្ដថា «ហើយគ្មានបំណងគៀបសង្កត់ប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះ ឲ្យនោះ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅ រហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជា មួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ ហើយផាកពិន័យ ធ្ងន់ទៀត។ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង»។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ ។ សូមបញ្ជាក់ថា លទ្ធផលក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងឆ្នាំ២០២០ បានឲ្យដឹងថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានចេញបទបញ្ជាឲ្យចុះត្រួតពិនិត្យ ករណីរថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងឆេះ ហើយមិនបាញ់ទឹកពន្លត់ ឆ្លៀតនៅតថ្លៃ ជាមួយម្ចាស់ផ្ទះ។ សម្ដេចក្រឡាហោម លើកឡើងបែបនេះ ក្រោយពីមានមន្ត្រីពន្លត់អគ្គីភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់ភ្លើង បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ ដើម្បីទាមទារលុយកាក់។ សូមជម្រាបថា យោងតាមរបាយការណ៍...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ១៦០លានដុល្លារ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ ២០២៥ហើយនៅតែមានការ ប្តេជ្ញាចិត្តក្នុងការដោះមីន នៅទូទាំងតំបន់ ដោយរួមទាំង ក្នុងនាមជាមិត្តជាផ្លូវការ នៃមជ្ឈមណ្ឌលសកម្មភាពមីនប្រចាំ តំបន់ របស់អាស៊ាន។ ការផ្ដល់ជំនួយនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយរវាងលោកឯកអគ្គរដ្ឋទូត W.Patrick Murphy ជាមួយលោក Suonpraseth Prum នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល...
កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង បែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម...
បាងកក៖ រដ្ឋាភិបាលថៃបានឲ្យដឹងថា តុលាការថៃបានបញ្ជា ឱ្យមេដឹកនាំរដ្ឋាភិបាល ដកការចោទប្រកាន់លើបណ្តាញសង្គមថា គោលនយោបាយចាក់វ៉ាក់សាំង ប្រឆាំងវីរុសកូវីដ-១៩នេះ មានលក្ខណៈស្រអាប់ ដោយមានលក្ខណៈអយុត្ដិធម៌ដល់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយស្តេច។ ទោះយ៉ាងណាសកម្មវឌ្ឍនភាព របស់អ្នកនយោបាយប្រឆាំងលោក Thanathorn Juangroongruangkit បានបដិសេធថា វីដេអូទាំងនោះមិនស្របច្បាប់ និងជំរុញឱ្យយូធូប និងហ្វេសប៊ុក ការពារសេរីភាព ក្នុងការបញ្ចេញមតិ ដោយឈុតវីដេអូខ្លីៗ នៅតែអាចមើលបាន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអ៊ែល បានសម្រេចចិត្តកាលពីយប់ថ្ងៃអាទិត្យ នឹងបន្ថែមពេលវេលា នៃការបិទប្រទេសបន្តទៀត រយៈពេល៣៦ថ្ងៃនៅទូទាំងប្រទេស រហូតដល់ថ្ងៃសុក្រ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះជំងឺវីរុសកូរ៉ូណា ។ បណ្តារដ្ឋមន្ត្រីបានបោះឆ្នោតជាឯកច្ឆ័ន្ធ សម្រាប់វិធានការណ៍ នៃការបន្ថែមពេលវេលា យ៉ាងហោចណាស់រហូតដល់ថ្ងៃសុក្រ ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានបញ្ជាក់ដល់ស៊ិនហួ ។...
ម៉ូស្គូ៖ ក្រុមឃ្លាំមើលការតវ៉ារបស់ OVD-info បានឲ្យដឹងថា ប៉ូលីសរុស្ស៊ី បានឃុំខ្លួនមនុស្សជាង ២០០០ នាក់នៅក្នុងការប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ នៅទូទាំងប្រទេស ដែលអំពាវនាវឱ្យមានការដោះលែងអ្នកទោសវិមានក្រឹមឡាំង និងជាអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលលោក Alexei Navalny ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប៉ូលីសនៅទីក្រុងមូស្គូ បានចាក់សោរកណ្តាលទីក្រុង មុនការធ្វើបាតុកម្ម ដែលបានគ្រោងទុកនៅក្នុងរដ្ឋធានី...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិស និងសាក្សី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៥នាក់ បានស្លាប់ និងបង្ករបួសមួយចំនួន នៅក្នុងពេលបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅលើរថយន្ត នៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃអាទិត្យ ។ ការវាយប្រហារចុងក្រោយនេះ បានចាប់ផ្តើមនៅម៉ោង៥និង០០នាទីល្ងាច នៅគ្រាដែលមានរថយន្តមួយគ្រឿងត្រូវបានដឹងថា ផ្ទុះឆេះ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញ ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ប៉េកាំង៖ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីចែករំលែកបច្ចេកវិទ្យាពីរ៉េអាក់ទ័រជំនាន់ទី ៣ របស់ខ្លួន ដែលទើបតែឈានដល់ការប្រើប្រាស់ពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អង្គភាពលេខ ៥ នៅទីក្រុង Fuqing ខេត្ត Fujian ភាគខាងកើតប្រទេសចិន ដែលជាអង្គភាពផលិតថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ប្រទេសចិន ដោយប្រើ Hualong One ដែលជាម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី ៣ ដែលបានរចនាក្នុងស្រុកបានចាប់ផ្តើមផលិតអគ្គិសនីសម្រាប់លក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបារាំង កាលពីថ្ងៃអាទិត្យ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩.២៣៥នាក់ ទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួន២៤.៣៩២នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងលើសពី៧៦.០០០នាក់ ។ នាពេលឥឡូវនេះ ប្រទេសបារាំង មានពលរដ្ឋជាង៣,៩១៩លានដែលបានរាប់ដឹងថា ជាអ្នកមានរោគសញ្ញាក្អកបង្កដោយវីរុស ចាប់តាំងពីចាប់ផ្តើមជំងឺឆ្លងរាតត្បាត ។ ដែលជាប្រទេសលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត នៅក្នុងតំបន់អឺរ៉ុប...
ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានបន្ថែមថាជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំ កុំឱ្យមានការតាមដាន ពីក្រុមហ៊ុន “Ask App not to Track”។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។ សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៦៦នាក់ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៤៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ កុម្ភៈ។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ( BREEZE ) ដែលបក់មកពីឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ ក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១...
យ៉ាំងហ្គោនៈ យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការបោសសំអាត រដ្ឋាភិបាលដែលបានជ្រើសរើសតាម បែបប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសានស៊ូជី ដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន២៤រូប ខណៈដាក់ឈ្មោះជំនួស១១រូបនៅក្នុងរដ្ឋបាលថ្មី របស់ខ្លួន បន្ទាប់ពីធ្វើការ ដណ្តើមអំណាច ដោយរដ្ឋប្រហារ។ យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយ យោធា...
កប់ណាស់! ថ្មីៗនេះ តារាល្បីៗតាមបណ្ដាញសង្គមចំនួន ១១នាក់ បានទទួលកាដូពិសេសពីស្រា JINRO IS BACK ហើយស្រាប់តែម្នាក់ៗ ធ្វើមុខស្រឡាំងកាំង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់ រសជាតិស្រាដ៏ល្បីល្បាញមួយនេះ។ កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru,...
បរទេស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប និងមន្ត្រីការទូតជាន់ខ្ពស់អឺរ៉ុប នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោស ចំពោះការដណ្ដើមអំណាច របស់យោធានៅក្នុងប្រទេសមីយ៉ានម៉ា និងបានទាមទារឲ្យដោះលែង ភ្លាមនូវបុគ្គលទាំងអស់ ដែលត្រូវចាប់ឃុំខ្លួនក្នុងដំណើរប្រតិបត្តិការឆ្មក់នៅទូទាំងប្រទេស។ នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោក Ursula von der Leyen បានសរសេរថា “ខ្ញុំថ្កោលទោសជាខ្លាំង ចំពោះរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ានម៉ា” ហើយលោកបានស្នើឲ្យដោះលែងភ្លាមដោយគ្មានលក្ខខណ្ឌ នូវបុគ្គលទាំងអស់ដែលត្រូវឃុំខ្លួន។...
បរទេស៖ គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទ (ទី ១ ខែកុម្ភៈ) បាននិយាយថា មេដឹកនាំរបស់ខ្លួន គឺលោកស្រីអ៊ុងសានស៊ូជី បានអំពាវនាវដល់សាធារណជនកុំឲ្យទទួលយករដ្ឋប្រហារដោយយោធា និងជំរុញឲ្យពួកគេធ្វើបាតុកម្ម។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានឈ្មោះរបស់មេដឹកនាំលោកស្រីអ៊ុងសានស៊ូជីបាននិយាយថា...
សម្តេចតេជោ ផ្ញេីសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ
កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២១ បានបើកកិច្ចប្រជុំ ពិនិត្យបូកសរុបការងារ អត្តសញ្ញាញកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ និងតាមដាន រាយការណ៍ជូនថ្នាក់ថ្នាក់លើ ក្នុងបរិបថសម័យកូវីដ-១៩។ ឱកាសនោះ លោក ប៊ុន ផេង មានប្រសាសន៍ថា «សូមអរគុណ...
សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្រាប់បងប្អូនដែរស្វែងរកទិញគ្រឿងអេឡិចត្រូនិចក្នុងរដូវកាលចូលឆ្នាំចិន ស៊ុនស៊ីម៉ិចកូក៏មានប្រូសិនបញ្ចុះតម្លៃ និងថែមជូនការជាច្រើន រាល់ពេលដែលលោកអ្នករទិញផលិតផលគ្រឿងអេឡិចត្រូនិច នឹងទទួលបានអាំងប៉ាវសំណាង ឬទិញអស់ទឹកបា្រក$150ឡើងទៅនឹងទទួលបានឆ្នោតផ្សងសំណាង1សន្លឹកបន្ថែមភ្លាមៗ ចាប់ពីថ្ងៃទី01 ដល់ 14 កុម្ភៈ 2021 ដូច្នេះកុំឲ្យខកខានឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះណា ។ អាចស្វែងរកផលិតផលផ្សេងៗដែលបងប្អូនចង់បានតាមវេបសាយខាងក្រោម WWW.SUNSIMEXCO.COM Hotline : 016 35 36 60...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធ វិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានព្រមានក្រុមហ៊ុនធុរកិច្ចទីផ្សារ បណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវថា នឹងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ ជាបន្តបន្ទាប់ តាមពេលវេលា និងកាលកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច ។ ការព្រមាននេះធ្វើឡើង ក្នុងពិធីសម្ពោធ និងប្រកាស...
ឧកញ៉ា ប៊ុត រតនា និងលោកជំទាវ ខៀវ ឃឺនពុទ្ធារ័ត្ន ស្ថាបនិក S-Auto Cambodia សូមគោរពជូនពរ និងអបអរសាទរ ចំពោះ លោក ស៊ាង សុបញ្ញា ក្នុងឱកាសដែលត្រូវបាន សមាជិកក្រុមប្រឹក្សាភិបាល បោះឆ្នោតជ្រើសរើសជា “ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា” ។ សូមបួងសួង...