ភ្នំពេញ ៖ ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ។ វីតាល់ បានពាំនាំនូវវិភាគទាន នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១...
បរទេស៖ យោងតាមរបាយការណ៍ បានអោយដឹងថា ក្រុមបាតុករដែលប្រដាប់ ដោយអាវុធមួយក្រុម ដែលមានទំនាក់ទំនង ជាមួយនឹងកងជីវពលស្តាំនិយម បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះអគារ នៅរដ្ឋមីឈីហ្គែន ក្នុងទីក្រុង Lansing កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន NEW YORK POST នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ យោងតាមសារព័ត៌មាន Detroit...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ត្រូវដោះស្រាយ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត ។ សម្ដេចក្រឡាហោម...
ភ្នំពេញ៖ ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃ្មុំ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៨មករា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប...
បរទេស៖ តាមសេចក្តីរាយការណ៍ គឺលោកដូណាល់ត្រាំគ្រោង នឹងចាកចេញពីសេតវិមាននៅម៉ោង ៨ ព្រឹកថ្ងៃពុធ បន្ទាប់ពីចេញការលើកលែងទោសទៅលើអ្នក ដែលលោកធ្លាប់ចោទប្រកាន់ប្រហែល ១០០ នាក់ ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីដែលត្រូវចាកចេញ នឹងត្រូវរៀបចំពិធីលាគ្នានៅឯ Joint Base...
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួនជិត ៣០ ម៉ឺនតោន ស្មើនឹងអត្រា ៤១% នៃចំនួននាំចេញសរុបហើយប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករ ធំបំផុតសម្រាប់ប្រទេសកម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ មករានេះ...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មន្ត្រីអាមេរិកមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងបញ្ហានៃកោះតៃវ៉ាន់ នឹងអាចប្រឈមមុខទៅនឹងទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ត្រូវបានធ្វើឡើង នៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់បម្រាមមួយចំនួន ទៅលើកោះតៃវ៉ាន់ ហើយបានព្យាយាមធ្វើសកម្មភាពមួយចំនួន ដែលចិនបានហៅថា ជារឿងដែលមិនសមរម្យឡើយ។ គឺជាការឆ្លើយតបទៅនឹងសំណួរ ដែលត្រូវបានសួរ ដោយក្រុមអ្នកកាសែត Daily...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ ដែលកម្មវិធីនេះធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។...
ភ្នំពេញ ៖ មន្រ្តីនៃអង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ(WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតនៅតាមតំបន់ទន្លេស្រែ ពកក្នុងទឹកដីខេត្តមណ្ឌលគិរី។យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងអំឡុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកយុទ្ធនាការនៅទូទំាងប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង រហូតដល់៩,៩លានកម្រិត លើកុមារដែលមានអាយុក្រោម៥ឆ្នាំ ។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះដែរ ត្រូវបានចាប់ផ្តើមឡើងរយៈពេល០៥ថ្ងៃ ខណៈដែលមាន៥៦ករណីដែលបានរកឃើញនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០២០ ៕
វ៉ាស៊ីនតោន៖ បណ្ដាមេដឹកនាំសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអំពាវនាវ ឲ្យមានការដោះលែង ជាបន្ទាន់នូវអ្នករិះគន់ របស់វិមានក្រឹមឡាំង និងជាមេដឹកនាំប្រឆាំង គឺលោក Alexei Navalny ដែលត្រូវបានឃុំខ្លួននៅពេលមកដល់ព្រលានយន្តហោះមូស្គូ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបាន ចេញទៅកាន់ប្រទេសរុស្ស៊ី ពីប្រទេសអាល្លឺម៉ង់ ជាលើកដំបូងចាប់តាំងពី លោកត្រូវបានគេបំពុល កាលពីរដូវក្តៅមុន ។ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក...
• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ ការពារដែលមានស្រាប់• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សាលា ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក លោកស្រី គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននឹងកំពុងធ្វើសកម្មភាព កាត់និងលះមែកឈើដើមធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានកោតសរសើរចំពោះ គណៈកម្មាធិការប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឲ្យគណៈកម្មាធិការអាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នក ប្រើប្រាស់យានយន្តកែច្នៃស៊ីម៉ាំង នឹងត្រូវធ្វើការណែនាំ និងផាកពិន័យជាពិសេស នាំយកយានយន្តមករក្សាទុក រយៈពេល៣ថ្ងៃ ផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិត ដោយ យានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៨ ខែមករា...
មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖ ជនាញ គ្រប់គ្រងទូទៅ ជនាញ គណនេយ្យនិងហិរញ្ញវត្ថុ ជនាញ ធនាគារនិងហិរញ្ញវត្ថុ ជនាញ/ឯកទេស ទីផ្សារ ជនាញ ធុរកិច្ចអន្តរជាតិ ជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី ជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច...
ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំង២ប្រទេសជាមួយលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិត ចិនតាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលចិនរកឃើញ នឹងចូលរួមទប់ស្កាត់ការរាតត្បាតជំងឺនេះនៅកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក។ សម្តេច...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែល ហាមឃាត់កំពុងពេលបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន ។ នេះជាប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ ដែលទូរទស្សន៍ជាតិលើកយកមកផ្សាយ។ លោកថា...
ហ្សាកាតា៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រនៅថ្ងៃសុក្រ លើកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៧៣ នាក់ និងជាង ៧០០ នាក់ផ្សេងទៀតរងរបួស។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា សាកសពជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងទីក្រុងម៉ាមូជូ ដែលជារដ្ឋធានី នៃខេត្តភាគខាងលិចស៊ូឡាវ៉ាស៊ី ដែលរងការវាយប្រហារដោយការរញ្ជួយដីយ៉ាងខ្លាំងកាល ពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននេះ ហើយសាកសពជាច្រើនទៀតក៏ត្រូវបានរកឃើញ នៅក្នុងសង្កាត់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ ម្សិលមិញនេះ បានកោះប្រជុំស្ថាប័នកំពូលរបស់ខ្លួន គឺសភាប្រជាជនកំពូល ប៉ុន្ដែការប្រមូលផ្ដុំខាងលើនេះ ត្រូវបានបិទបញ្ចប់ទៅវិញ ដោយគ្មានវត្ដមានចូលរួមរបស់មេដឹកនាំលោក គីម ជុងអ៊ុន ឡើយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានចុះផ្សាយថា នៅក្នុងសម័យប្រជុំនេះច្បាប់ទាក់ទងទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរយៈពេល ៥ ឆ្នាំថ្មីរបស់ប្រទេស ត្រូវបានអនុម័តខណៈសមាជិកគណៈរដ្ឋមន្រ្តីត្រូវបានអនុម័ត។ ការផ្តោតអារម្មណ៍ គឺថាតើមុខតំណែងរបស់លោកគីម ជុងអ៊ុន ក្នុងនាមជាមេដឹកនាំជាតិ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំលើកទី១ គណៈកម្ម ការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ មករា នេះបាន ឱ្យ ដឹង ថា «កិច្ចប្រជុំនេះនៅទីស្ដីក្រសួង...
ម៉ូស្គូ៖ មេដឹកនាំបក្សប្រឆាំងរុស្ស៊ីគឺលោក Alexei Navalny ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យនៅពេលដែលលោកបានមកដល់ទីក្រុងមូស្គូ ពីប្រទេសអាឡឺម៉ង់ ដែលជាកន្លែងដែលលោកបានទទួលការព្យាបាលវេជ្ជសាស្រ្ត ជុំវិញការបំពុលកាលពីប៉ុន្មានខែមុន។ សេវាកម្មពន្ធនាគារសហព័ន្ធរបស់សហព័ន្ធរុស្ស៊ីបានឲ្យដឹហថា មន្ត្រីរបស់ខ្លួនបានឃុំឃាំងលោក Navalny នៅឯអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ចំពោះការរំលោភបំពានជាលក្ខណៈប្រព័ន្ធនៃលក្ខខណ្ឌនៃរយៈពេលសាកល្បងនេះ។ សេវាកម្មនេះបានឲ្យដឹងទៀតថា តួលេខរបស់ក្រុមប្រឆាំងលើការសាកល្បងត្រូវបានដាក់ក្នុងបញ្ជីដែលចង់បាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយលោកនឹងត្រូវឃុំខ្លួនរហូតដល់មានសេចក្តីសម្រេចពីតុលាការ។ លោក Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងម្នាក់...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើរ ពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមមានជ័យ។ លោកឧត្តមសេនីយ៍ទោ ហួត សុធីបានទទួលលិខិតសរសើរដោយសារលោកធ្វើឲ្យមានទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៨...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុក បានលើកឡើងកាលពីថ្ងៃអាទិត្យថា ឡូសអ៊ែនជីឡេស បានក្លាយជាតំបន់ទី១ នៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺក្នុងស្រុកលើសពី១លាននាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ តំបន់ដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេស ដែលមានរហូតដល់១០លាននាក់ កាលពីថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍មកថា មានករណីជំងឺកូវីដ១៩ថ្មីចំនួន១៤.៦៦៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន២៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងបន្តបន្តបន្ទាប់ដល់ទៅ១.០០៣.៩២៣នាក់...