ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចនិរាករណ៍សជណមួយចំនួន ដើម្បីដកហូតផ្ទៃបឹង តាមោកត្រឡប់មកវិញ និងដោះដូរអគារក្រសួង ស្ថាប័នមួយចំនួន ។ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «និរាករណ៍លិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពី សំណើរសុំគោលការណ៍...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha បានអំពាវនាវកាលពីថ្ងៃច័ន្ទ សម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ដំបូង ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក របស់លោក ចូ បៃដិន ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងដើម្បីបន្តកិច្ចសហប្រតិបត្តិការជាសកល ក្នុងការលើកកម្ពស់សន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ។ លោកស្រីបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាឆ្នាំថ្មី នៅពេលទីក្រុងសេអ៊ូល ព្យាយាមធ្វើឱ្យប្រសើរឡើងវិញ នូវការទូតនុយក្លេអ៊ែរ ដែលជាប់គាំងជាមួយប្រទេសកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង គឺកំពុងស្ថិតនៅក្នុងចំណោមក្រុមប្រទេស កំពុងអភិវឌ្ឍ ដែលបានស្នើសុំថ្នាំវ៉ាក់សាំងកូវីដ១៩ បើទោះជាមានការប្រកាសថា ខ្លួនគ្មានការឆ្លងមេរោគក៏ដោយ។ ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយប្រាប់កាសែតថា ប្រទេសកូរ៉េខាងជើង បានដាក់ពាក្យស្នើសុំថ្នាំវ៉ាក់សាំង ទៅដៃគូសុខភាពពិភពលោកសាធារណៈ និងឯកជន Gavi ដែលធ្វើការងារ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការចាក់ថ្នាំបង្ការ...
សេអ៊ូល៖ ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបើកសមាជបក្សដ៏កម្រមួយ នៅសប្តាហ៍នេះ ដោយការបើករបស់ខ្លួន អាចនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ចំពេលមានការរំពឹងទុកថា កូរ៉េខាងជើង នឹងបង្ហាញពីផែនការសេដ្ឋកិច្ច និងទិសដៅគោលនយោបាយរបស់ខ្លួន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងរៀបចំសមាជលើកទី ៨ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចនៅ“...
បរទេស៖ ការស៊ើបអង្កេតរបស់មន្ទីរពេទ្យ បានរកឃើញថា បុគ្គលិកមន្ទីរពេទ្យ Wisconsin ម្នាក់ត្រូវបានគេបណ្តេញចេញនិងចាប់ខ្លួន បន្ទាប់ពីបានយកវ៉ាក់សាំង ការពារមេរោគ កូវីដ១៩ រាប់សិប ដបចេញពីទូទឹកកកឱសថមួយ ដោយមានចេតនា បំផ្លាញវ៉ាក់សាំងនោះច្រើនជាង ៥០០ ដូស។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បច្ចុប្បន្ននេះប្រទេសកម្ពុជា មានការរីកចម្រើនស្ទើ តែគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យអចលនទ្រព្យ មានការកើនឡើង គួរអោយកត់សំគាល់ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលទ្រព្យ ជាច្រើនបានបង្កើតឡើង ដើម្បីបំពេញតម្រូវការ និងវិនិយោគ ទៅលើវិស័យមួយនេះ ដែលទាមទារ អោយក្រុមហ៊ុនទាំងអស់នោះ មានការខិតខំប្រឹងប្រែង និងប្រកួតប្រជែងគ្នា ដើម្បីទទួលបានជោគជ័យ។ បើយើងងាកមកមើលក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ដែលបង្កើតឡើង នៅក្នុងឆ្នាំ...
ឧកញ៉ា ប៊ុន រតនា និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ស្ថាបនិក S-AUTO Cambodia សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង...
ភ្នំពេញ ៖ លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារ SOMTC ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងសមាជិក សមាជិកាក្រុមការងារ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អាជ្ញាធរ ជួយទប់ស្កាត់ការ នាំចូលត្រីខុសច្បាប់ ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រី ងាកមកប្រមូលទិញត្រី របស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមត្រី ចំនួន២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៥...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសបារាំង បានធ្វើការការពារទៅនឹង ពាក្យរិះគន់មកលើគោលនយោបាយ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួនក្រោយពេលតួលេខ បានបង្ហាញថាវ៉ាក់សាំង ត្រូវបានចាក់ទៅលើមនុស្សតែ៥១៦នាក់ ប៉ុណ្ណោះនៅក្នុងសប្តាហ៍ទី១។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីសលោក Gabriel Attal បាននិយាយថាការពន្យាពេលនៃការចាក់វ៉ាក់សាំងដោយសារបញ្ហាបច្ចេកទេសមួយចំនួនដូចនេះក្រុមការងារអាចដំណើរការដំបូងជាមួយនឹងតែក្រុមមនុស្សចាស់ដែលត្រូវបានរក្សានៅក្នុង មជ្ឈមណ្ឌលមនុស្សចាស់ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាសហភាព អ៊ឺរ៉ុបឬ...
បរទេស ៖ កងកម្លាំងបដិវត្តន៍ នៃប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានរឹបអូសយកនាវា ដឹកទំនិញបំពាក់ទង់ជាតិ កូរ៉េខាងត្បូង មួយគ្រឿង ដោយលើកឡើង ពីការបំពុលបរិស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars News និង Tasnim News បានរាយការណ៍ថា នាវានោះ...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ នៅថ្ងៃចន្ទនេះថា ការបន្តចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយរបស់ប្រទេសអ៊ីរ៉ង់ គឺមានគោលដៅធ្វើការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែ និងថា ប្រទេសអ៊ីស្រាអែល នឹងមិនអនុញ្ញាតទីក្រុង តេអេរ៉ង់ផលិតវានោះទេ ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Benjamin Netanyahu បានថ្លែងប្រាប់ថា ការសម្រេចចិត្តចម្រាញ់...
បរទេស ៖ រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានបន្តចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយ នៅទីតាំងនុយក្លេអ៊ែក្រោមដី Fordow ហើយនោះ គឺជាការបំពានកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហា អំណាចពិភពលោក ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ប្រាប់ថា ទង្វើបែបនេះរបស់ប្រទេសអ៊ីរ៉ង់ គឺមានគោលបំណងធ្វើការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ តែអ៊ីស្រាអែលនឹងមិនអនុញ្ញាត...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា យោធាអាមេរិកចំនួន១៧នាក់ និងពលរដ្ឋអាមេរិក៦នាក់ ផ្សេងទៀតត្រូវបានគេជឿជាក់ថាបានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បុង ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងចម្រុះ របស់អាមេរិក និងកូរ៉េខាងត្បូង USFK ដោយបញ្ជាក់ទៀតថា ពួកគេត្រូវបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដនៅក្នុងពេលដែលពួកគេបានធ្វើដំណើរ មកដល់ប្រទេសកូរ៉េខាងត្បូង ចន្លោះពីថ្ងៃទី១៦ទៅដល់ថ្ងៃទី៣១ខែធ្នូ ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ស្តីពីស្ថានភាពអាកាសធាតុ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ថា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា នៅកម្ពុជាធ្លាក់ត្រជាក់ដល់១២អង្សាសេ ដល់១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង ។ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន...
ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា សត្វទោចថ្ពាល់លឿង ត្រូវបានកត់ត្រា ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទជិតពូជ នៅលើពិភពលោក ហើយចំនួនសត្វប្រភេទនេះ កំពុងមានការថយចុះយ៉ាងខ្លាំង ផងដែរ ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ អង្គការ WCS នាពេលថ្មីៗនេះ...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៥ឆ្នាំ (១៩៦៧-២០២១) នៃចំណងអាពាហ៍ពិពាហ៍...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៥ឆ្នាំ (១៩៦៧-២០២១) នៃចំណងអាពាហ៍ពិពាហ៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូន កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែនត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល លើកទី៤៥ ៕
បរទេស៖ យោងតាមការប្រកាសអះអាង របស់អជា្ញធរកាលពីថ្ងៃអាទិត្យ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់មួយនៃប្រទេសអេស្បាញបានជួប ប្រទះនឹងបញ្ហាយឺតយ៉ាវជាង ផែនការនៅក្រោយពេលដែលការ ដឹកជញ្ជូនវ៉ាក់សាំងរបស់ Pfizer បានជួបបញ្ហា។ ប្រភពដដែលបានបញ្ជាក់ទៀតថា បញ្ហារៀបចំផលិតផលព្រមទាំង ពេលវេលានៃបុណ្យឈប់សម្រាកចុងឆ្នាំ និងកង្វះខាតទូទឹកកកសម្រាប់ ផ្ទុកវ៉ាក់សាំងផងសុទ្ធតែជាបញ្ហាសំខាន់ៗដែលធ្វើឲ្យមានបញ្ហានេះកើតឡើង។ គួរឲ្យដឹងដែរថាអស់រយៈពេល ៧ថ្ងៃមកហើយ ដែលអេស្បាញបានចាប់ផ្តើម ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ពោលគឺចាប់តាំងតែថ្ងៃទី២៧ ខែធ្នូមកម្ល៉េះហើយមកទល់ពេលនេះវ៉ាក់សាំងទើបតែអាចចាក់បាន...
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួប ៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ០៥ ខែមករាឆ្នាំ២០២១ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងទទួលបាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើន ខ្លាំងក្លាថែមទៀត។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសវិស្សមកាលឆ្នាំថ្មី បានធ្លាក់ចុះ ២៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកដល់ ៤០នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែចំនួនកើនក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនៅតែខ្ពស់ជាងកម្រិតឆ្នាំមុន។ អ្នកស្លាប់ទាំង៤០នាក់នេះ គឺស្ថិតនៅក្នុងថ្ងៃទី៦ ក្នុងចំណោមថ្ងៃដ៏គ្រោះថ្នាក់ទាំង៧ថ្ងៃ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដោយការបញ្ជាទិញសរុបរបស់ថៃមានចំនួន ៦៣ លានដូស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ មិនបាននិយាយថាតើកំរិតបន្ថែម...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្ត នាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកល សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៩៥០រៀល ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានដែលធ្វើឲ្យកម្ពុជា នឹងចុះចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩-១២ មករា។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិងរូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បានសេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕...
បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។ តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb...
ដោយសារកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលកើតចេញពីភាពវៃឈ្លាស របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យយុវជនកម្ពុជាបច្ចុប្បន្ន មានឱកាសស្មើរៗគ្នាក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍជាលំដាប់ ដែលនេះគឺជាសច្ចៈភាពមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ។ មិនខុសអំពីយុវជនដទៃ លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសលោក រ័ត្ន ស្រ៊ាង បានទទួលឱកាសសិក្សា...