សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសៅរ៍នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នឹងកោះប្រជុំសភាប្រជាជនជាន់ខ្ពស់ SPA នៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ SPA ជាធម្មតាជួបគ្នាម្តងក្នុងមួយឆ្នាំក្នុងខែមេសា ដើម្បីធ្វើការសម្រេចចិត្តបោះត្រាកៅស៊ូ ដោយគណបក្សពលករ ដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ក៏បានប្រើវគ្គ SPA ជាវេទិកាធំមួយដើម្បីបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយឬសារគោលនយោបាយសំខាន់ៗរបស់ខ្លួនផងដែរ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា“...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យកងទ័ពស្ទើរតែទាំងអស់ដកចេញ ពីប្រទេសសូម៉ាលី ហើយនោះគឺជាផ្នែកនៃដកកងទ័ពសកលធ្វើឡើង ដោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនេះ នៅមុនពេលលោកចាកចេញពីតំណែង នៅខែក្រោយ។ មន្ទីរបញ្ចកោណបាននិយាយថា “ស្របពេលមានការផ្លាស់ប្តូរក្នុងគោលជំហរកងកម្លាំងនោះ សកម្មភាពនេះ មិនមែនជាការផ្លាស់ប្តូរក្នុងគោលនយោបាយសហរដ្ឋអាមេរិកទេ។ អាមេរិកនឹងរក្សាសមត្ថភាពធ្វើប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្មគោលដៅ នៅក្នុងប្រទេសសូម៉ាលី និងប្រមូលព័ត៌មានព្រមានជាមុននិងអ្នកឲ្យការណ៍ ពាក់ព័ន្ធការគម្រាមកំហែងដល់មាតុភូមិ”។ គួរបញ្ជាក់ថា...
បរទេស៖ ការលាតត្រដាងនេះអាចជួយពន្យល់ អំពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ឈានមុខគេលោក Mohsen Fakhrizadeh ដែលការស្លាប់នេះមិនទាន់ត្រូវបានគេសន្និដ្ឋាននៅឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចុះផ្សាយរបាយការណ៍ដែលអះអាងថា អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Ehud Olmert...
ភ្នំពេញ ៖ ក្រោយរកឃើញស្ត្រីឈ្មោះ ឆែម សូនីតា ដែលជាកូនស្រីលោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ និងបុរសម្នាក់ទៀតឈ្មោះតាំង សេវិនអាប់ ដែលអាចជាអ្នកឆ្លងមុនគេបង្អស់ នៃព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅព្រលប់ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានសម្រេចបញ្ចេញរូបភាពពួកគេហើយ ដើម្បីឲ្យសាធារណណៈជនដឹងលឺនិងអ្នកពាក់ព័ន្ធដោយផ្ទាល់មកធ្វើតេស្តរកកូវីដ១៩៕
ខលហ្គែត ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។ សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។ ខលហ្គែត ជឿជាក់ថាអ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។...
អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នា ដែលបានរួមគ្នា អនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃ អោយបានជាប្រចាំ ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ កុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។ បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ទៅលើអ្នកមីង អ៊ិត រុំ អាយុ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលដែលជា ប្រទេសធំជាងគេបំផុត នៅអាមេរិកឡាទីននោះត្រូវបានគេមើលឃើញថាមានការកើនឡើងប្រមាណ ជា៧,៧ភាគរយគិតត្រឹមត្រីមាសទី៣ប្រៀបធៀបទៅនឹងតួលេខ ដែលមាននៅត្រីមាសទី២។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាល របស់ប្រេស៊ីលផ្ទាល់តែម្តងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយ បញ្ជាក់ទៀតថា គឺជាអត្រាកើនឡើងខ្ពស់បំផុតក្នុងត្រីមាសទាំងឡាយគិតចាប់តាំងតែពីឆ្នាំ១៩៩៦។ គួររំលឹកដែរថាកាលពីខែមករាដល់ ខែកញ្ញាសេដ្ឋកិច្ចរបស់ប្រេស៊ីលបានដាំក្បាលចុះ៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំ២០១៩បើទោះបីជាផលិតផលក្នុងស្រុកឬ GDP បែរជាមានកំណើនក្តី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖របាយការណ៍ក្រុមឃ្លាំមើល នុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ បានបង្ហាញនៅថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់មានគម្រោងដំឡើងឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកាន់តែទំនើបឡើងរាប់រយ នៅក្នុងរោងចក្រក្រោមដីមួយកន្លែង ដែលនោះជាការបំពានលើកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាចពិភពលោក ហើយទង្វើបែបនេះ នឹងបង្កើនសម្ពាធលើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន។ របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បានននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងដំឡើងឧបករណ៍ទំនើប IR-2m ចំនួន៣ក្រុមថែមទៀត ក្នុងរោងចក្រក្រោមដីនៅទីក្រុង Natanz ដែលកសាងដើម្បីទប់ទល់នឹងការទម្លាក់គ្រាប់បែកពីអាកាស។ ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យន្តហោះប្រភេទ Boeing 737 Max បានបញ្ចប់ការហោះហើរ របស់ខ្លួនជាសាធារណៈ លើកដំបូងឡើងវិញហើយ កាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពី បានផ្អាក់ដំណើររបស់ខ្លួនអស់រយៈពេល ២០ខែមកហើយនោះ។ ជាមួយនឹងក្រុមអ្នកកាសែតទាំងអស់ នៅលើជើងហោះហើរនេះ វាបានធ្វើដំណើររយៈពេល ៤៥នាទីទីក្រុងដាឡាស រដ្ឋតិចសាស់ទៅដល់ទីក្រុងទុលស្លា រដ្ឋអុក្លាហូម៉ា ដែលជាកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនអាកាស...
បរទេស៖ ក្រុមហ៊ុនការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការប្រកាសលក់គ្រាប់បែក ទម្លាក់ពីយន្តហោះ MK-82-EP ឲ្យទៅប្រទេសបារាំងនិងអាល្លឺម៉ង់ ដោយមានចំនួនប្រមាណ ២.០០០គ្រាប់ សរុបជាទឹកប្រាក់ ៤២,៣លានដុល្លារ។ គ្រាប់បែកមានទម្ងន់ ៥០០ផោននេះ នឹងត្រូវបានប្រើប្រាស់ដោយយន្តហោះចម្បាំង Mirage 2000 និង Rafale របស់ប្រទេសបារាំង...
ភ្នំពេញ៖ ដើម្បីអស់ចម្ងល់ក្រសួងសុខាភិបាល បានបន្តស្រាវជ្រាវ និងស្វែងរកប្រភពចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពី ការបន្តស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានៅថ្ងៃទី៥ វិច្ឆិកាបានលើកឡើងថា ក្រោយពីក្រសួង បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨...
បរទេស៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជប៉ុនលោក Kazuyoshi Akaba បានថ្លែងថា រដ្ឋាភិបាលជប៉ុន បានរៀបចំផែនការរួចទៅហើយ ក្នុងការពង្រីកយុទ្ធនាការឧបត្ថម្ភធន ក្នុងការធ្វើដំណើរក្នុងប្រទេស រហូតដល់ចុងខែមិថុនាឆ្នាំក្រោយ ដើម្បីជួយជំរុញសេដ្ឋកិច្ចឡើងវិញ។ យុទ្ធនាការដែលមានឈ្មោះថា “Go To Travel ” ត្រូវបានបង្កើតឡើងតាំងតែពីខែកក្កដា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវិស័យទេសចរណ៍ ក្នុងស្រុកឡើងវិញដែលកំពុង បានក្លាយជាជនរងគ្រោះដោយ...
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្តបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជា ការឆ្លើយតបទឹកជំនន់ថ្មីៗ ដោយឃើញសន្ទុះនៃការចូលរួម ដោយស្ម័គ្រចិត្តយ៉ាងច្រើនផងដែរ។ ក្នុងសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន...
បរទេស៖ ការខូចខាតមួយចំនួន ចំពោះចំណងមិត្តភាពចិន-អាមេរិក គឺមិនអាចជួសជុលបាន ស្របពេលមានរលកថ្មីនៃ វិធានការរបស់រដ្ឋបាលលោក ត្រំា ទប់ទល់ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការព្រមាន ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ នៅក្នុងបទវិចារណកថាមួយ កាសែតគាំទ្ររដ្ឋាភិបាលចិន ឈ្មោះ China Daily បាននិយាយប្រាប់ថា ខ្លួនបានមើលឃើញថា ជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដាក់កំហិតលើទិដ្ឋការធ្វើដំណើរ សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន និងគ្រួសាររបស់ពួកគេ...
បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី លោក Katsunobu Kato បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានធ្វើការតវ៉ា ក្រោយយោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ នៅលើកោះមានជម្លោះជិតប្រទេសជប៉ុន។ ជម្លោះបូរណភាពទឹកដី លើកោះដែលសូវៀតរឹបអូស យកនៅចុងសង្គ្រាមលោកលើកទីពីរ បានរារាំងប្រទេសទាំងពីរ មិនឲ្យចុះហត្ថលេខាសន្តិភាពផ្លូវការ ហើយក្រុមកោះទាំងនោះ ត្រូវជប៉ុនហៅឈ្មោះថា ទឹកដីភាគខាងជើង...
បរទេស៖ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រទេសបេឡារុស ធ្វើការដោះលែងមនុស្សទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ ក្នុងដំណើរតវ៉ាក្រោយការបោះឆ្នោត និងឲ្យធ្វើការស៊ើបអង្កេតលើ ពាក្យបណ្ដឹងប្រមាណ២.០០០ ស្តីពីការធ្វើទារុណកម្ម ឬក៏ធ្វើការបាប នៅក្នុងមន្ទីរឃុំឃាំង។ លោកស្រី Michelle Bachelet បាននិយាយប្រាប់ក្រុមប្រឹក្សា សិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវថា មនុស្សជាង៩០០នាក់...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងជំនួញទ្វេភាគី រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ស្របពេលមានការសម្លុតបំភ័យពីប្រទេសចិន។ លោក ត្សៃ អ៊ីងវិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដូច្នោះ ខ្ញុំទន្ទឹងរង់ចាំធ្វើឲ្យមានការវិវត្តរីកចម្រើនទៅមុខ លើកិច្ចព្រមព្រៀងជំនួញទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតទីពីររបស់យើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិក បានស្នើឲ្យមានការដាក់ទណ្ឌកម្ម ទៅលើអង្គភាពមួយរបស់អ៊ីរ៉ង់ និងនាយករបស់អង្គភាពនោះ ដែលសង្ស័យមានជាប់ពាក់ព័ន្ធ នឹងការស្រាវជ្រាវអាវុធគីមី របស់ប្រទេសអ៊ីរ៉ង់ ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ក្រសួងកំណត់យកក្រុមហ៊ុន Shahid Meisami Group និងនាយករបស់ក្រុមហ៊ុន ដោយធ្វើការចោទប្រកាន់អង្គភាពនេះ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ថវិកាការពារជាតិរបស់កូរ៉េខាងត្បូង សម្រាប់ឆ្នាំក្រោយនេះ បានកើនឡើង ៥,៤ ភាគរយ ខណៈដែលប្រទេសនេះ ព្យាយាមបង្កើនសមត្ថភាព ការពារជាតិរបស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសន្តិសុខ កើនឡើងនិងបញ្ហាប្រឈមនានា ដូចជាជំងឺឆ្លងជាដើម។ យោងតាមផែនការថវិកា ដែលរដ្ឋសភាបានអនុម័ត ការចំណាយខាងយោធា សម្រាប់ឆ្នាំ ២០២១ ត្រូវបានកំណត់ចំនួន ៥២,៨ ពាន់ពាន់លានវ៉ុន...
រីយ៉ាដ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសមិនមែន OPEC បានសម្រេចចិត្តនៅក្នុង កិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមករា ឆ្នាំ២០២១ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំលើកទី១២ របស់ OPEC និងមិនមែនជាសមាជិករបស់ OPEC បានឲ្យដឹងដឹងថា ដោយមើលឃើញពីមូលដ្ឋានគ្រឹះ...
យូអិន៖ មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកសម័យប្រជុំពិសេសមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយអគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជួយប្រទេសក្រីក្រ និងហិរញ្ញវត្ថុតាមរយៈមធ្យោបាយផ្សេងទៀត។ លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថា បើកសម្រាប់សម័យប្រជុំ ដែលបានធ្វើឡើងជាទម្រង់និម្មិតថា “នៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោក យើងត្រូវតែឆ្លើយតបនឹងការរំពឹងទុក របស់អ្នកដែលយើងបម្រើដោយសាមគ្គីភាព និងសម្របសម្រួល...
សេអ៊ូល៖ មន្រ្តីយោធាកំពូលរបស់ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងនៅតែបន្ត អភិវឌ្ឍសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរារាំងការបង្កហេតុ។ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ផងដែរថា រដ្ឋកុម្មុយនិស្តនេះអាចនឹងបង្ក នូវការបង្កហេតុខាងយោធា ប៉ុន្តែបានលើកឡើងថា សម្ព័ន្ធមិត្តត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពក្នុងការដោះស្រាយ ជាមួយនឹងការបង្កហេតុណាមួយ។ មេដឹកនាំយោធាកំពូលអាមេរិក...
បរទេស៖ លោកគីមជុងអ៊ុន គឺជាមេដឹកនាំកំពូលជំនាន់ទី ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង។ ជីវិតឯកជនរបស់លោកប្រធានាធិបតីគីម តែងតែជាបញ្ហានៃការពិភាក្សា សម្រាប់លោកខាងលិច។ កុមារភាព និងវ័យជំទង់ របស់លោកគីមនៅតែជាអាថ៌កំបាំង ដែលនេះ វាបានពង្រីកភាពទាក់ទាញ និងមុខមាត់របស់លោក ក្នុងនាមជាមេដឹកនាំប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាល នៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺ លើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្នុងរយៈពេល៦ថ្ងៃគត់ សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មី ចំនួន១លាននាក់ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃសុក្រនេះ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅរដូវក្តៅឆ្នាំក្រោយនេះ ដោយសន្យាថា ការប្រកួត ដែលត្រូវបានពន្យារពេល ដោយសារជំងឺឆ្លងកូវីដ-១៩ នឹងមានសុវត្ថិភាព និងសន្ដិសុខ ទោះបីជាប្រទេសជប៉ុន បានធ្លាក់ក្នុងរលកអាក្រក់បំផុត នៃការឆ្លងមេរោគក៏ដោយ។ នៅក្នុងសុន្ទរកថា ដែលត្រូវបានកត់ត្រាទុកមុន ទៅកាន់មហាសន្និបាត...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ក្រុមចោរព្រៃចំនួន៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ បោសសម្អាតផ្សេងៗគ្នា ក្នុងរយៈពេល១សប្តាហ៍មកនេះ ដោយយោធានីហ្សេរីយ៉ា ។ លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា នីហ្សេរីយ៉ា បានលើកឡើងថា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក លី អ៊ីនយ៉ាំង បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឱ្យចៀសវាងពីការបង្កហេតុនានា ចំពេលមានការព្រួយបារម្ភ ថាក្រុងព្យុងយ៉ាង អាចព្យាយាម សាកល្បងរដ្ឋបាលថ្មី អាមេរិក របស់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន។ លោកលី បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា និមិត្ដរូបនៅក្នុងវេទិកា ស្តីពីសន្តិភាពដោយជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងកំពូល...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះស្ទើរតែ ដល់កម្រិតសូន្យ នៅក្នុងខែតុលា ដោយសារតែការរឹតបន្តឹង ការត្រួតពិនិត្យ ព្រំដែនរបស់ប្រទេស ប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩។ មន្ត្រីក្រសួងបានឲ្យដឹង ដោយដកស្រង់ទិន្នន័យគយចិន ថានៅក្នុងខែតុលា ពាណិជ្ជកម្មរវាងកូរ៉េខាងជើងនិងចិន មានចំនួន២លានដុល្លារ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ២៩០លានដុល្លារ ក្នុងរយៈពេលដូចគ្នា ក្នុងខែដដែល នៃឆ្នាំមុន។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបានអោយដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១០នាក់ទៀត ក្នុងនោះ៤នាក់ជាករណីនាំចូល និង៦នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ព្រមទាំងអ្នកជាសះស្បើយម្នាក់។ ជាមួយគ្នានេះក្រសួងក៏បាន បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមាន កូវីដ១៩...