ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ លោក ផាក ហឺងខ្យង (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋកូរ៉េ បានស្នើឱ្យភាគីកូរ៉េ ធ្វើការស្រាវជ្រាវ និងផលិតពូជពោត បំណងបង្កើនផលិតភាព ផលិតកម្មពោតកម្ពុជា ដើម្បីធានាបរិមាណផ្គត់ផ្គង់ ឲ្យសេចក្តីត្រូវការសម្រាប់ វិស័យផលិតកម្មចំណីសត្វ។...
សេអ៊ូល៖ ពាណិជ្ជកម្មគយកូរ៉េខាងជើង ជាមួយចិន បានធ្លាក់ចុះជាង ២០ ភាគរយក្នុងខែកក្កដា ក្នុងនោះទិន្នន័យគយចិន បានបង្ហាញកាលពីថ្ងៃពុធ ដែលទំនងជារងផលប៉ះពាល់ ដោយការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ដើម្បីបញ្ចៀសការឆ្លងរាតត្បាតកូវីដ-១៩។ យោងតាមទិន្នន័យ ពាណិជ្ជកម្មកូរ៉េខាងជើង ជាមួយប្រទេសជិតខាងចិន ដែលមានចំនួនសរុបនៃការនាំចេញ និងនាំចេញ បានឈានដល់ ៧៣,៨៤ លានដុល្លារកាលពីខែមុន ដែលធ្លាក់ចុះ ២៤...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានកោតសរសើរ ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការការពារកូរ៉េខាងជើង ពីការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ខណៈដែលនាំជនជាតិអាមេរិក ត្រឡប់មកផ្ទះវិញ ពីការចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះ។ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលមានវត្តមានដ៏កម្រ និងមានការរិះគន់យ៉ាងខ្លាំង...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦០នាក់ គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥៦.៤៩៥នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីថ្មីចំនួន៣ ដែលឆ្លងនៅក្នុងសហគមន៍...
សេអ៊ូល៖ រដ្ឋសភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវបិទជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់ ដែលរាយការណ៍អំពីគណបក្សកាន់អំណាច បានធ្វើតេស្តរកមេរោគ ឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ។ ប្រភពមួយបានឲ្យដឹងថា សភាបានធ្វើការសម្រេចចិត្តបិទ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកិច្ចប្រជុំឆ្លើយតបបន្ទាន់ នៃជំងឺកូវីដ- ១៩ ត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃហានិភ័យសុខភាព។ ការបិទនេះនឹងជំរុញ ឱ្យមានការប្រជុំគណៈកម្មាធិការចំនួន ៩ ដែលត្រូវបានកំណត់ សម្រាប់ថ្ងៃនេះ។...
ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល លោកស្រីព្រះរាជអាជ្ញា ចាត សូរស្មី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្រា្កប ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ...
ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា ការតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តទៅតាមនីតិវិធីនៃការតម្លើង ឋានន្តរស័ក្តិ របស់មន្ត្រីនគរបាលជាតិកម្ពុជា ជៀសវាងមានការឡើង ឋានន្តរស័ក្តិច្រើនដង ក្នុងមួយឆ្នាំ សម្រាប់មន្ត្រីម្នាក់ៗ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆមាសទី និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ក្នុងអំឡុងពេលយប់ថ្ងៃអង្គារ នៅខេត្ត Parwan ស្ថិតនៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាននោះ ត្រូវបានគេប្រកាសថា មានអ្នកស្លាប់ដល់ទៅ៧៣នាក់ និងបង្កឲ្យរបួស១០០នាក់ ។ លោកស្រី Wahhida Shahkar បានប្រាប់ដល់ស៊ិនហួថា “គិតត្រឹមម៉ោង៣និង០០នាទីម៉ោងក្នុងស្រុក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា យោងតាមសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី២៤លាននាក់ គិតត្រឹមថ្ងៃពុធ ។ សកលវិទ្យាល័យដដែលនេះបានបង្ហាញទិន្នន័យថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក ដែលបានរាប់ដឹងចំនួនគឺបានកើនឡើងដល់២៤.០០០.៣០២នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុបបានកើន ឡើងដល់៨២១.៦៥៤នាក់ នៅទូទាំងពិភពលោក គិតត្រឹមម៉ោង៣និង២៨នាទីល្ងាចម៉ោងក្នុងស្រុក...
កោះកុង : នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ ដែលទើបប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន...
ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះ បានមកកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់ ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ៨ម៉ឹនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ។ លោក សន សុខម៉ាប់ ជាជាងជួសជុលម៉ូតូ...
បរទេស ៖ នៅថ្ងៃពុធនេះនាយករដ្ឋមន្រ្តី បារាំងលោក Jean Castex បានប្រកាសផែនការកញ្ចប់ថវិកា សង្គ្រោះចំនួន ២ ពាន់ប៊ីលានអឺរ៉ូឬប្រមាណជា២,៣៦ ពាន់ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រ ដល់វិស័យវប្បធម៌ ដែលកំពុងប៉ះពាល់ដោយសារតែ រីករាលដាល នៃកូវីដ១៩។ Castex បានប្រាប់វិទ្យុ បារាំង ថាសិល្បៈនិងវប្បធម៌បារាំង ដែលនៅតែជាប់គាំង ដោយសារការអនុវត្តក្បួនច្បាប់ អនាម័យថ្មីនោះនឹង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានពិភាក្សាគ្នាអំពីស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់ នៅតំបន់ឈូងសមុទ្រ ជាមួយព្រះរាជ្ជទាយាទ របស់ប្រទេសបារ៉ែន នៅថ្ងៃពុធនេះ ជាផ្នែកនៃដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា ក្រោមមានកិច្ចព្រមព្រៀង រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ស្តីពីការធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី ។ យោងតាមសេចក្តីរាយការណ៍...
សៀមរាប៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យ ១០ មករា ១៩៧៩ និងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការ ដែលក្រុមហ៊ុនមិត្តហ្វូន នឹងដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថល សម្រាប់សាលារៀននេះ។នេះគឺជាវឌ្ឍនភាពមួយ ដែលមិត្តហ្វូនបាននឹងកំពុង អនុវត្តប្រព័ន្ធអប់រំសម្រាប់សាលារៀនជាង ៣០០០កន្លែងនៅទូទាំងប្រទេស។ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក គឹម ឡេង...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានចាត់វិធានការ ដោយមិនអាចអន់ឱន ឲ្យបាននោះទេ ចំពោះអ្នកមួយចំនួន ដែលនិយាយពីការបោះពុម្ភផែនទី ព្រំដែន កម្ពុជា -វៀតណាមធ្វើឲ្យបាត់បង់ទឹកដី។ ជាមួយគ្នានេះសម្តេច បានដាក់សំណួរថា ហេតុអ្វី បានជាអ្នករិះគន់មួយចំនួន មិនលើកយកបញ្ហាព្រំដែនកម្ពុជា និងថៃមកជជែក លើកតែបញ្ហាព្រំដែន...
បរទេស៖ សមយុទ្ធយោធាជាច្រើន របស់អាមេរិកនិងចិន មីស៊ីលតៃវ៉ាន់ តាមដានយន្តហោះចម្បាំងចិន និងការធ្លាក់ចុះ នៃចំណងមិត្តភាពចិន-អាមេរិក បង្កឲ្យមានភាពតានតឹង ដែលកំពុងបង្កើនការភ័យខ្លាច អំពីការកើតមានជម្លោះ ដោយសារតែវិបត្តិជុំវិញរឿងតៃវ៉ាន់។ ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ ប្រទេសចិនបានប្រកាស សមយុទ្ធផ្សេងគ្នាចំនួន៤ នៅតាមតំបន់ឆ្នេរ ចាប់តាំងពីតំបន់ឈូងសមុទ្រ Bohai នៅភាគខាងជើង រហូតដល់ភាគខាងកើត សមុទ្រលឿង និងដែនសមុទ្រចិនខាងត្បូង រួមទាំងសមយុទ្ធដទៃទៀត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា នៅមុនដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ Heiko Maas បានធ្វើការអំពាវនាវ ទៅដល់ភាគីខាងប្រទេសក្រិក និងតួកគីក្នុងការងាកមក ពិភាក្សាគ្នាអំពីបញ្ហាទាមទារទឹកដី របស់ពួកគេនៅលើ សមុទ្រមេឌីទែរ៉ាណេ។ លោក Maas បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ការិយាល័យការបរទេសអាល្លឺម៉ង់ថា ការកើនឡើងនូវភាពតានតឹងបន្ថែមទៀត...
បរទេស៖ នៅថ្ងៃពុធនេះសមាជិក ព្រឹទ្ធសភាប្រេស៊ីលលោក Flavio Bolsonaro ដែលក៏ត្រូវជាកូនប្រុសច្បង របស់លោកប្រធានាធិបតី Jair Bolsonaro ផងដែរនោះត្រូវបានគេដឹងថា បានគេធ្វើតេស្តឃើញវិជ្ជមាន ចំពោះវីរុសកូវីដ១៩។ សមាជិកព្រឹទ្ធសភាប្រេស៊ីលរូបនេះ បានធ្វើការបញ្ជាក់បន្ថែមនៅលើ បណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថាគាត់មានអាក្ការៈ ជាធម្មតាគ្មានរោគសញ្ញាអ្វីទេ ហើយកំពុងទទួលការព្យាបាលនៅផ្ទះ ដោយប្រើប្រាស់អ៊ីដ្រូហ្សីក្លូរីន និងអាហ្សីត្រូមីស៊ីនផងដែរ។ គួរឲ្យដឹងដែថាលោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា ថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំ រំកិលថ្នាក់ខេត្ត ធ្វើឡើងដើម្បីបង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយសុក្រឹតភាព ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ក្នុងពេលធ្វើវេទិកាពិគ្រោះយោបល់...
ប្រព័ន្ធផ្សព្វផ្សាយ Global Times បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ ៥ប្រទេសនៅសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដោយជាន់ដីប្រទេសអ៊ីតាលីមុនគេ ។ ៥ប្រទេសនៅអឺរ៉ុប ដែលជាគោលដៅក្នុងដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យឺ គឺមានប្រទេសអ៊ីតាលី...
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងសម្រេចឲ្យបើកសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ ទី១២ នៅដើមខែកញ្ញា ព្រមទាំងឲ្យគ្រឹះស្ថានសិក្សា សាធារណៈគ្រប់កម្រិត នៅខេត្តចំនួន៤ បើកដំណើរឡើងវិញថែមទៀតផង។ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០...
បរទេស៖ សមាគមអ្នកនេសាទវៀតណាម បានរិះគន់ឥណ្ឌូនេស៊ី ពីការចាប់ខ្លួនអ្នកនេសាទវៀតណាម ដោយខុសច្បាប់ហើយបានទាមទារ ឱ្យមានការដោះលែង ទាំងមនុស្ស ទាំងទូកវិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការទាក់ទងទៅ ការិយាល័យរដ្ឋាភិបាល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស និងគណៈកម្មាធិការកិច្ចការបរទេស កណ្តាលរបស់បក្សកុម្មុយនីស្ត...
ភ្នំពេញ៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹង ការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។ នេះជាប្រសាសន៍លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិ ក្រុមប្រឹក្សាភិបាលនៃអង្គការ សហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ និងប្រកាសចាប់ផ្តើមប្រមូល មូលនិធិសម្រាប់ពានរង្វាន់ យុវវិស្វករឆ្នើម...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់អាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយក្រោយជំនួប ក្នុងប្រទេសតួកគីនិងក្រិក កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសទាំងពីរនោះ បានត្រៀមខ្លួនដើម្បីធ្វើកិច្ចពិភាក្សាគ្នារំសាយជម្លោះដ៏អាក្រក់មួយ ជុំវិញធនធានថាមពលនៅសមុទ្រមេឌីទែរ៉ានេ ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសតួកគីនិងក្រិក បាននិយាយប្រាប់ថា ពួកគេចង់ដោះស្រាយបញ្ហាតាមរយៈកិច្ចពិភាក្សាគ្នា បន្ទាប់ពីបានពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ លោក Heiko Maas ប៉ុន្តែបានព្រមានថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើរបាយការណ៍អំពី ស្ថានភាពនៃយានដ្ឋាន គ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់ អនុញ្ញាតតែកែច្នៃយានយន្ត ខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់ ។ ក្នុងប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានរិះគន់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ពីបទ“ រំលោភច្បាប់ប្រទេសរបស់ខ្លួន” និងព្យាយាមធ្វើឱ្យ“ ជន់លិច” តំបន់មជ្ឈឹមបូព៌ាដោយអាវុធ។ កំណត់ចំណាំមួយ នៅលើបណ្តាញសង្គម ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការរបស់...
ភ្នំពេញ ៖ រឿងដែលគួរឲ្យសង្ស័យចំពោះ ឪពុក សម្លាប់កូនស្រីខ្លួនឯង៣ ហើយចងក សម្លាប់ខ្លួនតាម មជ្ឍមណ្ឌលព័ត៍មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានទាក់ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកបានលើកឡើងថា ករណី សម្លាប់កូនខ្លួនឯង លោកនៅមិនទាន់ដឹង ពីមូលហេតុច្បាស់នោះទេ តែជំហានដំបូងលោកសង្ស័យ ជាករណីប្រច័ណ្ឌ...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោលទោសចំពោះជំនួប របស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ជាមួយថ្នាក់ដឹកនាំរបស់ ពួកឧទ្ទាមហាម៉ាស នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Morgan...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០បានអញ្ជើញប្រគល់ផែន ទីឋាន លេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយក ទៅប្រើប្រាស់។ សូម រំលឹក ថាកម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម...
បរទេស៖ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mike Pompeo បានក្លាយជារដ្ឋមន្ត្រីការបរទេស អាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ក្នុងរយៈពេល១៥ឆ្នាំ ហើយនិងបានប្តេជ្ញាផ្តល់ការគាំទ្រ ចំពោះរដ្ឋាភិបាលស៊ីវិលថ្មី របស់ប្រទេសនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា លោក Abdalla Hamdok បានជួបគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ូដង់...