ភ្នំពេញ ៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ ចំនួន២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក ចំនួន៥០,៩៩៦នាក់ ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។ ក្នុងសិក្ខាសាលា ស្តីពីប្រតិបត្តិការ...
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋមានដីសម្រាប់ធ្វើស្រែ ឲ្យបញ្ឈប់ការលក់ដីស្រែព្រោះនៅពេលខាងមុខ ប្រទេសចិន នឹងទិញអង្ករពីកម្ពុជាចំនួន២លានតោន ដែលចំណុចនឹងផ្តល់ផលប្រយោជន៍ ច្រើនដល់ពលរដ្ឋ។ ក្នុងពិធីផ្សព្វផ្សាយសៀវភៅក្រោម ចំណងជើង មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាពនិងឆ្ពោះទៅកាន់ការអភិវឌ្ឍ២០០៨-២០១៨ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសុខ ទូច បានថ្លែងថា...
TEGUCIGALPA ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ព្យុះត្រូពិច ឈ្មោះ Eta បានបង្កជាគ្រោះបាក់ដី កើតឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ខារីបៀន៉ នៃប្រទេស Nicaragua កាលពីថ្ងៃអង្គារ ហើយបានរំកិលខ្លួនចូល ដល់ប្រទេសហុងឌុយរ៉ាស់ នៅល្ងាចថ្ងៃពុធ ដែលជាព្យុះត្រូពិចមួយមានកម្រិតខ្សោយ ប៉ុន្តែនៅតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យស្លាប់តិចបំផុត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ការចុះផ្សាយព័ត៌មាន អំពីបញ្ហាប្រជាពលរដ្ឋត្រូវចាត់ទុក ជាពាក្យបណ្ដឹងមួយ ដូច្នេះមន្ដ្រីពាក់ព័ន្ធត្រូវចុះដោះស្រាយ ឲ្យពួកគាត់ឲ្យប្រសិទ្ធភាព ។ បើតានសម្តេច ក្នុងនោះក៏មានមន្ដ្រីមួយចំនួនទៀត គេចវេសមិនដោះស្រាយ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹង វីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លង វីរុសកូរ៉ូណា បន្ថែមទៀតចំនួន១៩.៤០៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១.៧១២.៨៥៨នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសថា ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលបានរាយការណ៍មាន...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានផ្តល់សេចក្តីជូនដំណឹង ដល់រដ្ឋសភាថា ខ្លួនគ្រោងលក់កូនដ្រូន បំពាក់អាវុធទំនើប MQ-9B ចំនួន១៨គ្រឿង ឲ្យទៅប្រទេសសហភាពអារ៉ា់ប់រួម នៅក្នុងកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ដល់ទៅ២,៩ពាន់លានដុល្លារ។ នេះនឹងជាការនាំចេញ កូនដ្រូន ប្រដាប់អាវុធដំបូងបំផុត ចាប់តាំងពីរដ្ឋបាលលោក ត្រាំ កែប្រែឡើងវិញនូវកិច្ចព្រមព្រៀងអាវុធសម័យសង្គ្រាមត្រជាក់ រវាងប្រទេសចំនួន៣៤ប្រទេស ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក លក់កូនដ្រូនបន្ថែមទៀតឲ្យទៅសម្ពន្ធមិត្តរបស់ខ្លួន។...
TikTok បានប្រកាសស្វែងរក អ្នកជំនាញផ្នែកទីផ្សារ ក៏ដូចជាភ្នាក់ងារ ទីផ្សារអាជីពនានា ដើម្បីចូលរួម នៅក្នុងការប្រកួត ដែលមានឈ្មោះថា «អ្នកបង្កើតទំនោថ្មី» ឬ «TikTok Trendsetter creative competition» ។ ជ័យលាភី នឹងទទួលបានរង្វាន់ ដែលមានតម្លៃសរុបជាទឹកប្រាក់ រហូតដល់ ៤០,០០០ដុល្លារ ព្រមទាំងការជួបពិភាក្សា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ ផ្នែកទីផ្សារជំនួញ ពិភពលោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទិន្នន័យបង្ហាញដោយ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសបារំាង បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤០.៥៥៨នាក់ គិតត្រឹមថ្ងៃពុធ ដែលច្រើនជាងថ្ងៃមុន ដែលមានចំនួន ៣៦.៣៣០នាក់ ។ ការឆ្លងជំងឺថ្មីបាននាំឲ្យ ចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.៥៤៣.៣២១នាក់ ចាប់តាំងពីផ្ទុះជំងឺ ។ ពលរដ្ឋចំនួន...
ប្រវត្តិសាស្ត្រ: ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់ របស់ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យ ជាព្រះចៅអធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងសែស្រឡាយ បន្ទាត់នៃចៅអធិរាជមួយ ដែលមានអាយុកាល គិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។ ព្រះចៅអធិរាជ Hirohito ត្រូវបានគេចាត់ទុកជា មេដឹកនាំប្រទេសស្ថិតនៅក្នុង សម័យដ៏ចលាចលមួយ ក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំង យោធាយ៉ាងឆាប់រហ័ស ដែលចាប់ផ្តើមពីឆ្នាំ...
បរទេស ៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ របស់រដ្ឋាភិបាលមួយរូប បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សាំងជម្ងឺកូវីដ១៩ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលឥណ្ឌា អាចនឹងត្រូវដាក់ឲ្យប្រើការ យ៉ាងយូរនៅក្នុងខែកុម្ភៈ គឺលឿនច្រើន ខែជាងការរំពឹងទុក ស្របពេលដែលការសាកល្បង ដំណាក់កាលចុងក្រយ នឹងចាប់ផ្តើមនៅក្នុងខែនេះ ហើយការសិក្សា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានបង្ហាញថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព ។ ក្រុមហ៊នឯកជន Bharat Biotech...
បរទេស៖ មន្ត្រីនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាលប្រទេសជប៉ុន លោក Katsunobu Kato នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារឿងដ៏គួរឲ្យសោកស្តាយក្រៃលែង។ លោក Katsunobu Kato ជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន បានិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “បញ្ហាបម្រែបម្រួលអាកាសធាតុ មិនមែនជារឿងរបស់ ប្រទេសតែមួយនោះទេ វាគួរតែត្រូវបានយកមកដោះស្រាយ...
បរទេស ៖ មន្ត្រីកូរ៉ខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង មានគម្រោងធ្វើទស្សនកិច្ច ទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយ ស្របពេលដែលទីក្រុងសេអ៊ូលប្តេជ្ញារក្សាសម្ពន្ធភាព ដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ដោយមិនគិតពីលទ្ធផលបោះឆ្នោត ជ្រើសប្រធានាធិបតី អាមេរិកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសកូរ៉ខាងត្បូង លោកស្រី Kang Kyung-wha នឹងធ្វើដំណើរ ទៅដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយនឹងធ្វើការស្នាក់នៅទីនោះ អស់រយៈពេលចំនួន៤ថ្ងៃ...
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ កម្មវិធីបរិច្ចាគឈាមនេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាល សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយមានអ្នកចូលរួមប្រមាណ ១០០នាក់ មកពីស្ថាប័នផ្សេងៗ...
ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានទៅមើលព្រលានយន្តហោះ ផ្នែកខាងទទួល និងបញ្ចេញទំនិញ ដើម្បីដឹងពីរបៀប ដែលសហរដ្ឋអាមេរិក ធ្វើការជាមួយមន្រ្តីគយកម្ពុជា ដើម្បីតាមដាន និងរារាំងការសាយភាយ នៃអាវុធប្រល័យលោក។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ទូតអាមេរិក ចុះពិនិត្យតាមដាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានទៅដល់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការចាប់ផ្តើម ដំណើរទស្សនកិច្ចមួយ នៅតំបន់អាមេរិកឡាទីន ស្របពេលមានកិច្ចប្រឹងប្រែងខ្លាំងក្លា ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីកំណត់ព្រំដែនឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងអឌ្ឍគោលខាងលិច។ លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ ក៏គ្រោងធ្វើទស្សនកិច្ចប្រទេសគុយបា ហើយនឹងចូលរួមពិធីអបអរ ចំពោះលោក...
វ៉ាស៊ីនតោន៖ បេក្ខជនប្រជាធិបតេយ្យលោក Joe Biden បានលើកឡើងថា លោកគ្មានការសង្ស័យទេថា លោកនឹងកម្ចាត់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងត្រូវបានប្រកាស ជាអ្នកឈ្នះនៃការបោះឆ្នោត អាមេរិកដោយទទូចថា អ្នកបោះឆ្នោតនៅតែអត់ធ្មត់ ហើយលទ្ធផល នឹងត្រូវគេដឹង“ ឆាប់ៗ” ។ លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅស្រុកកំណើតរបស់លោក ក្នុងទីក្រុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើង ដោយគ្មានភស្តុតាង នៅយប់ថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសន្លឹកឆ្នោត“ ស្របច្បាប់” ត្រូវបានគេរាប់ថាលោកនឹង“ ឈ្នះ” ការបោះឆ្នោត ប្រធានាធិបតីដោយងាយ ដោយបង្ហាញជាសញ្ញាថា លោកគ្មានអារម្មណ៍ ក្នុងការយល់ព្រម នឹងលោកចូ បៃដិន ឡើយ។ នៅក្នុងការបង្ហាញ តាមកញ្ចក់ទូរទស្សន៍...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបួងសួងឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បវាសចៀសឆ្ងាយពីជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថានឹងមានរឿងក្តីជាច្រើនទាក់ទង នឹងការបោះឆ្នោតឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានលើកឡើងនៅឯសន្និសីទកាសែត នៅសេតវិមាន ថាការចោទប្រកាន់អាចនឹងបញ្ចប់ នៅឯតុលាការកំពូល។ ក្នុងពេលថ្លែងសុន្ទរកថា លោកនៅតែបន្តសង្ស័យលើ សន្លឹកឆ្នោត តាមសំបុត្រ និងការរាប់សន្លឹកឆ្នោត...
ពោធិសាត់៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍តាលោ សហការនិងកម្លាំងនគរបាល ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ចាប់ឃាត់ខ្លួនរួចបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ត្រូវជាប្រពន្ធជនសង្ស័យ ក្នុងករណីចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន កាលពីវេម៉ោង ២៖៣០នាទីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅភូមិបឹងកក់ ឃុំតាលោ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយ ។ ក្រសួងបានបញ្ជាក់ថា «ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០...
ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា គិតត្រឹមយប់ថ្ងៃទី៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មាន ពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថាន សិក្សាឯកជនចំនួន៤ ពាក់ព័ន្ធនឹងករណី គណ:ប្រតិភូនៃប្រទេសហុងគ្រី។ លោកបញ្ជាក់ថា គណ:គ្រប់គ្រង...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការស្នើសុំបើក កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជី នៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។ នេះបេីយោងតាម ការចេញផ្សាយ របស់ ក្រសួងព័ត៌មាន ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានអញ្ជើញបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមជម្រាបថា ឯកសារទស្សនទាននេះ គឺជាឯកសារសម្រាប់តម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២។ ឯកសារទស្សនទាននេះ...
បរទេស៖ នៅថ្ងៃនេះប្រទេសចិន បានប្រកាសមិនអនុញ្ញាត ឲ្យភ្ញៀវបរទេស មិនមែនជនជាតិចិន ដែលមានប្រភពមកពី ប្រទេសអង់គ្លេស ប៊ែលហ្សិក និងហ្វីលីពីន ធ្វើដំណើរចូល មកក្នុងប្រទេស របស់ខ្លួនឡើយ ។ លើសពីនេះផងដែរ តាមគោលការណ៍ច្បាប់ថ្មីនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានទាមទារឱ្យអ្នកដំណើរ មកពីសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់ បង្ហាញពីលទ្ធផល នៃការធ្វើតេស្ត...
បរទេស៖ ខណៈដែលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត កំពុងបន្តធ្វើនៅក្នុង ប្រទេសអាមេរិកនោះ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ សកលវិទ្យាល័យ Johns Hopkins បានអះអាងថាករណីឆ្លងកូវីដ១៩ថ្មីមានការកើនឡើងដល់ទៅ ១០២ ៨៣១នាក់ត្រឹមរយៈពេល តែមួយថ្ងៃប៉ុណ្ណោះ។ វាបានក្លាយ ទៅជាតួលេខ លើកដំបូងមិនធ្លាប់មានឡើយ សម្រាប់អាមេរិក ក្នុងអត្រាឆ្លងដ៏លឿនបែបនេះ ត្រឹមរយៈពេលមួយថ្ងៃ ចាប់តាំងតែពី វិរុសឆ្លងនេះ បានផ្ទះហើយ...
បរទេស៖ លោក Joe Biden បានបង្ហាញការជឿជាក់នៅថ្ងៃពុធនេះថា លោកនឹងរក្សាការនាំមុខរបស់លោកលើលោក Donald Trump នៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគ្រប់គ្រាន់ដើម្បីប្រគល់តំណែងប្រធានាធិបតីដល់រូបលោក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថានៅរសៀលថ្ងៃពុធលោក Biden បាននិយាយថា បន្ទាប់ពីការរាប់រាប់ដ៏យូរវាច្បាស់ថា យើងឈ្នះបណ្តារដ្ឋនានាដែលគ្រប់គ្រាន់ដើម្បីឈានដល់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។...
បរទេស៖ ប្រសិនបើលោក Joe Biden ឈ្នះរដ្ឋ Pennsylvania មួយទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោតចំនួន ២៧០ ដែលលោកត្រូវការដើម្បីឈ្នះតំណែង ប្រធានាធិបតីអាមេរិក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា « រដ្ឋ Pennsylvania សម្រាប់យុទ្ធនាការ Biden...
ព្រុចសែល៖ អនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis បានព្រមានកាលពីថ្ងៃពុធថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុប ពីផលប៉ះពាល់នៃជំងឺរាតត្បាត(COVID-១៩) ត្រូវបានគេរំពឹងថានឹងមានល្បឿនយឺតជាងការគិតពីមុន ដោយសារការរីករាលដាលនៃវីរុសនៅក្នុងប្លុកនេះ។ លោក Dombrovskis បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំជាក់ស្តែងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបថា“ ប៉ុន្មានខែខាងមុខនឹងមានការលំបាក សម្រាប់អ្នករាល់គ្នា ដូច្នេះវាសំខាន់ណាស់ ដែលយើងពិភាក្សា និងសម្របសម្រួលគោលនយោបាយរបស់យើង” ។ រដ្ឋមន្រ្តីទាំងអស់បានជួបពិភាក្សាគ្នាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្លុកនេះ ប្រឆាំងនឹងស្ថានភាពនៃវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងជាលើកទីពីរ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មកដល់ពេលនេះ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ ពិនិត្យសម្រេច លើសំណើររបស់ក្រសួង ស្ថាប័ននិងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរបញ្ជាក់យ៉ាងដូចច្នេះថា «ចាប់តាំងពីពេលយកសំណាក...