ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះបានសម្រេចផ្អាកជា បណ្តោះអាសន្ន ចំពោះយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទដែលធ្វើ ដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា «រដ្ឋបាលខេត្ត សូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវ យានយន្ដដឹកជញ្ជួនធុនធំ គ្រប់ប្រភេទ...
ភ្នំពេញ ៖ ជំនន់ទឹកភ្លៀងនៅក្នុង ខេត្តមួយចំនួននៃតំបន់យោធភូមិភាគទី៥ បានឆក់យកជីវិតមនុស្ស ចំនួន៩នាក់ ហើយ បើគិតត្រឹមល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្នុងនោះ ប្រុស៦នាក់ ស្រី៣នាក់ ។ អ្នកស្លាប់ទាំងនោះ មាននៅខេត្តបាត់ដំបង ចំនួន៤នាក់ ខេត្តពោធិ៍សាត់ចំនួន២នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន៣នាក់។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់យោធភូមិភាគ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដអនុវត្តចែករំលែក ចំណេះដឹងក្នុងការជំរុញសកម្ម ភាពការពារសុខភាព អនាម័យផ្ទាល់ខ្លួន រស់នៅស្អាត ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាសិ្ទក ចោលពាសវាលធ្វើឲ្យប៉ះពាល់ដល់ការ ជន់លិននិងកើតជំងឺផ្សេងៗ។ បើយោងតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងស្មារតីដើម្បីចូលរួមធ្វើ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យ គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ ទាំងអស់បើកដំណើរ ការឡើងវិញក្នុងលក្ខខណ្ឌត្រូវ គោរព អនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាម ខ្លឹមសារនៃគោលការណ៍ណែនាំ៕
ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ – អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ប្រកាសឲ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានគំរាមកំហែងខេត្ត ចំនួន ១៧ ក្នុងនោះមាន ៥៣ស្រុក និង១៨៨ឃុំ បានទទួលរងផលប៉ះពាល់ ព្រមទាំងមានអ្នកស្លាប់ ១០នាក់។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ទទួល រងផលប៉ះពាល់មានជាង ១០ម៉ឺននាក់ ស្មើនឹង ២៧០០០គ្រួសារ និង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវសារលិខិត ក្នុងក្នុងឱកាសទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។ ខ្លឹមសារទាំងស្រុង មានដូចខាងក្រោម៖
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងគ្រប់កម្រិត ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រក បដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមប្រតិបតិ្តការជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋា ននានា ក្នុងខេត្តបាត់ដំបង។ ក្នុងសារថ្លែងអំណរគុណរបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០...
បរទេស៖ សម្ព័ន្ធនិស្សិត នៃសាកលវិទ្យាល័យ Thammasat បានអំពាវនាវឱ្យសាកលវិទ្យាល័យនេះ លុបចោលការសិក្សា រយៈពេល៣ថ្ងៃ ដើម្បីអនុញ្ញាតឱ្យនិស្សិត ចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្រោងនឹង ចាប់ផ្តើមនៅថ្ងៃពុធនេះ។ យោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សហជីពបានចេញ សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទ...
ភ្នំពេញ ៖ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឃួង ស្រេង អភិបាល...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹង ប្រមាណ ៤,៥...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធកំពុងមមាញឹក នៅតាមបណ្តាស្ថានីយបូមទឹកទាំងអស់ ដើម្បីពន្លឿនឲ្យទឹកស្រកចុះ នៅពេលដ៏ខ្លីខាងមុខនេះ និង រំដោះទឹកចេញពីតំបន់មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀង។ កម្ពុជាចាប់ពីរសៀលថ្ងៃទី១១ រហូតឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានទទួលរងឥទ្ធិពលសម្ពាធទាប និងគួបផ្សំព្យុះទី១៥ ឈ្មោះ លីនហ្វា ( LINFA...
បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេសសហភាពអារ៉ាប់រួមមួយរូប បាននិយាយនៅថ្ងៃសៅរ៍ថា ទាហានរបស់ប្រទេសតួកគី នៅក្នុងប្រទេសកាតា គឺជាកត្តាមួយនៃអស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា វារួមចំណែកដល់គម្លាតអវិជ្ជមាន។ រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម លោក Anwar Gargash បានបង្ហោះសារធ្វីតធ័រដូច្នេះថា “វត្តមានយោធាតួកគី នៅក្នុងតំបន់ឈូងសមុទ្រ គឺជាភាពអាសន្ន។ វាបង្កឲ្យមានគម្លាតកាន់តែខ្លាំង ហើយវាមិនបានពិចារណា ដល់រឿងអធិបតេយ្យភាពប្រទេស...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់២៧.៩៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន១.៩១០នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេស ។ សេចក្តីប្រកាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់៦៤៦នាក់...
ប៊ូហ្គូតា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា យោធាជាតិរបស់ប្រទេសកូឡុំប៊ី បានឲ្យដឹងថា ទាហានកូឡុំប៊ីចំនួន០៤នាក់ បានរងរបួស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់យោធា បានធ្វើការចុះចតបន្ទាន់ នៅតំបន់ភាគខាងត្បូងក្រុង Antioquia ។ យន្តហោះបាន “ចុះចតបន្ទាន់ ទន្ទឹមនឹងនេះដែរ ប្រតិបត្តិការជួយសង្គ្រោះ” នៅក្នុងតំបន់ជនបទមួយនៅក្រុង Taraza ។ យោធាបាននិយាយ...
បរទេស៖ ប្រទេសនានា តាមសេចក្តីរាយការណ៍ កំពុងតែរាយការណ៍ ពីកំណត់ត្រាករណីមេរោគកូរ៉ូណាប្រចាំថ្ងៃ ជាចម្បងគឺនៅអឺរ៉ុប ក្រោយធ្វើការគ្រប់គ្រង ដ៏ធំលើការរាតត្បាតឆ្លង ដោយពិភពលោកមានការឆ្លងថ្មី ប្រមាណ១លានករណី រៀងរាល់៣ថ្ងៃ។ កាលពីថ្ងៃសៅរ៍ ចំនួនករណីថ្មីសរុបមាន ៣៥៥.៩០៩ករណី ត្រូវបានគេរាយការណ៍ នៅទូទាំងពិភពលោក គឺមានចំនួនថយចុះ តិចតួចជាងកំណត់ត្រា ៣៥៨.៣៥៤ករណី កាលពីថ្ងៃមុន និងថ្ងៃទី៤តជាប់គ្នា ដែលមានចំនួន៣០០.០០០ករណី។...
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងនាមរដ្ឋាភិបាលខ្លួន បានបញ្ជាក់អះអាង នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជារៀងរហូត ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជារក្សា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋ អាមេរិក កំពុងប្រើប្រាស់ យុទ្ធសាស្ត្រល្បួង លួងលោមមេដឹកនាំ របស់បណ្តាប្រទេស ជាសមាជិកអាស៊ាន ក្នុងគោលដៅទប់ទល់ឥទ្ធិពល របស់ប្រទេសចិន ដែលកំពុងកើនឡើងខ្លាំង ក្នុងតំបន់អាស៊ាន ។ យុទ្ធសាស្ត្រលួងលោម របស់សហរដ្ឋអាមេរិក គឺការពង្រឹងទំនាក់ទំនងការទូត ការពង្រឹងទំនាក់ទំនង ខាងយោធា ការអោយប្រយោជន៍ផ្នែកសេដ្ឋកិច្ច...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យម្សិលមិញនេះថា ការវិវត្តទៅមុខ ត្រូវតែបង្កើតឲ្យមានឡើង ក្នុងកិច្ចពិភាក្សាជំនួញមុនពេល Brexit ជាមួយសហភាពអឺរ៉ុប ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំបាត់គម្លាតគ្នាដ៏ធំ។ លោក Boris Johnson ដែលនិយាយ ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ លើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា បន្តសកម្មភាពមនុស្សធម៌ ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពញ្ញាចក្រី ហេង សំរិន បានសរសេរយ៉ាងដូច្នេះថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់...
បរទេស៖កងទ័ពជើងទឹករបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ដោយនិយាយថា នាវតួកគី Oruc Reis នឹងធ្វើការស្ទង់មើលការរញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ក្នុងពេល១០ថ្ងៃក្រោយទៀត ហើយនេះគឺជាវិធានការមួយ ដែលទំនងជាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសក្រិក។ សេចក្តីជូនដំណឹងផ្នែកដែនសមុទ្រ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាពីរគ្រឿងផ្សេងទៀត គឺនាវា Ataman និងនាវា Cengiz Han រួមជាមួយនាវារុករក...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចេញបញ្ជា ឱ្យមេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយ អាជ្ញាធរជាតិគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី នៅតំបន់មានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋ ទៅកន្លែងសុវត្ថិភាព...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសតួកគី លោក Mevlut Cavusoglu នាពេលថ្មីៗនេះ បានស្នើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ឲ្យជំរុញប្រទេសអាមេនី ឲ្យគោរពតាមលក្ខខណ្ឌបទ ឈប់បាញ់គ្នា សម្របសម្រួលដោយរុស្ស៊ី នៅក្នុងតំបន់ Nagorno-Karabakh។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងការការពារសង្គ្រាម ការពារខ្លួន និងបង្ហាញមីស៊ីល ផ្លោងអន្តរទ្វីបថ្មី និងអាវុធដទៃទៀតក្នុងពិធីព្យុហយាត្រា យោធាដ៏ធំមួយ។ លោកគីម ក៏បានជូនពរដល់កូរ៉េខាងត្បូង ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សពីជំងឺរាតត្បាត ឆ្លងរាលដាលក្នុងសារផ្សះផ្សាមួយទៅកាន់ទីក្រុងសេអ៊ូល ដោយសម្តែងក្តីសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ឆាប់ៗសម្រាប់ប្រជាជនកូរ៉េ ទាំងពីរ ដើម្បី“ រួមដៃគ្នា” បន្ទាប់ពីវិបត្តិសុខភាពបច្ចុប្បន្នបានបញ្ចប់។...
ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់នៅតាមបណ្តា ខេត្តជាច្រើននៅកម្ពុជា ។ លោកថា ក្នុងក៏បាន បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើន ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ នេះជាសាររបស់ឯកអគ្គរាជទូតជប៉ុននៅថ្ងៃ១២ តុលា។ លោកបញ្ជាក់ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។ លោកទូតបួងសួង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា គ្រោះធម្មជាតិដែលបណ្តាល មកពីភាគច្រើនដោយសារបាក់ដី និងទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់ និងបាត់ខ្លួន១១នាក់ហើយនៅភាគកណ្តាល នៃប្រទេសវៀតណាម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយគណកម្មការគ្រប់គ្រងគ្រោះធម្មជាតិ នៃប្រទេសវៀតណាមនៅក្នុងថ្ងៃអាទិត្យនេះ បានបញ្ជាក់ទៀតដែរថាមនុស្ស ដែលបាត់បង់ជិវិត និងបាត់ខ្លួនទាំង២០នាក់ គឺត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងទីក្រុងដាណាំងនិងខេត្តហួហើយក្នុងនោះក៏ មានបន្ថែមទៀតដែរថា មនុស្ស៧នាក់នៅក្នុងខេត្តក្វាងប៊ីញ និងខេត្តធូធៀនហ៊ូបានទទួលរងរបួស។...
បរទេស៖ វេជ្ជបណ្ឌិតនៅសេតវិមានបាននិយាយថា ប្រធានាធិបតីដូណាល់ត្រាំលែង មានហានិភ័យក្នុងការចម្លងវីរុសនេះហើយ ប៉ុន្តែមិនបាននិយាយច្បាស់ ទេថាតើលោក ត្រាំ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះឬអត់។ ការធ្វើរោគវិនិច្ឆ័យបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានរៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងសកម្មភាពផ្សេងទៀត។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកំណត់ហេតុមួយដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍ដោយសេតវិមាន វេជ្ជបណ្ឌិត Sean Conley បាននិយាយថា...
បរទេស ៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសចិន លោក Wagn Yi បានអំពាវនាវឱ្យមានវេទិកាថ្មីមួយ ដើម្បីដោះស្រាយភាពតានតឹង នៅមជ្ឈឹមបូព៌ាបន្ទាប់ពីកិច្ចប្រជុំ ជាមួយសមភាគីអ៊ីរ៉ង់ និងក៏ជាកន្លែង ដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ក្រុងប៉េកាំង ចំពោះក្រុងតេហរ៉ង់ដែរ។ យោងតាមការប្រកាស របស់ក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំនៅថ្ងៃសៅរ៍ នៅទីក្រុង Tengchong ភាគនិរតីប្រទេសចិន...